រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 176 مشتركاً، محتلاً المرتبة 4 863 في فئة السياسة والمرتبة 537 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 176 مشتركاً.
بحسب آخر البيانات بتاريخ 07 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -119، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.68%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.52% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 680 مشاهدة. وخلال اليوم الأول يجمع عادةً 562 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 08 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 176
المشتركون
-224 ساعات
-237 أيام
-11930 أيام
أرشيف المشاركات
10 172
មន្ត្រីរាជការនិងពលរដ្ឋបន្តបញ្ចេញសារជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា និងប្រកាន់ខ្ជាប់នូវសីលធម៌ខ្ពស់
10 172
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានរំលឹក អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បីប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៩៤៧ រៀងមក ជាពិសេស ការ រំលឹកអំពីសមិទ្ធផលធំៗ នៅតាមបណ្តាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើងក្នុងសម័យព្រះអង្គគ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្រ្តខ្មែរបានថ្វាយ ព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ។ នៅឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។
ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់វីរៈមហាក្សត្រមួយអង្គ ដ៏ឆ្នើមបំផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជ សកម្មភាព ដើម្បីបុព្វហេតុ ឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីជាការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ។
គួររំលឹកដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ព្រះអង្គបានប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ និងបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង៕
10 172
+9
នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមការងារបច្ចេកទេស ចុះធ្វើការរៀបចំចងក្រងឯកសារ និងវិធានគន្លឹះ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ គោលដៅគេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន និងតំបន់ជុំវិញ នៃភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
10 172
ពលរដ្ឋស្រុកជើងព្រៃ ទទួលបានការពិនិត្យនិងព្យាបាលភ្នែកពីក្រុមគ្រូពេទ្យជំនាញដោយឥតគិតថ្លៃ
10 172
+3
រដ្ឋបាលសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចេញសេចក្តីបំភ្លឺព័ត៌មាន ស្ដីអំពីការសាងសង់ផ្លូវបេតុងអារម៉េ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម
10 172
+9
ព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីចក្ខុវិស័យ ការកសាងកំពង់ផែទេសចរណ៍ និងភស្តុភាកម្ម តាមបណ្តោយដងទន្លេសាប និងទន្លេមេគង្គ ក្រោមប្រធានបទ "ទេសចរណ៍ជួយកំណើនការងារ និងសេដ្ឋកិច្ចជាតិ" ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
10 172
+9
កិច្ចប្រជុំសាមញ្ញលើកទី១៧
អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
នៅព្រឹកថៃ្ងអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលខេត្តស្ដីទី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧
អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។
10 172
+9
នៅរសៀលថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាល ខេត្តកំពង់ចាម បានអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងារ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលរយៈពេល៩ខែ ឆ្នាំ២០២៥ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី/ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ ។
10 172
+6
កិច្ចប្រជុំបច្ចេកទេស ស្តីពី "ការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ គេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន
នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ បច្ចេកទេស ស្តីពី "ការរៀបចំឯកសារវិធានគន្លឹះ អភិវឌ្ឍន៍ទេសចរណ៍នៅ គេហដ្ឋានកំណើត សម្តេចតេជោ ហ៊ុន សែន និងតំបន់ជុំវិញ” ជាមួយ គណៈកម្មាធិការ អភិវឌ្ឍន៍ទេសចរណ៍ខេត្ត អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងចុះសិក្សាស្រាវជ្រាវ ថត រូបភាព វីដេអូ និងបង្ហោះដ្រូនហេីយមានការចូលរួមពី លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុកលោក-លោកស្រី ប្រធានមន្ទីរ អនុប្រធាន មន្ទីរទេសចរណ៍មន្ត្រីរាជការលោក លោកស្រី ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ នៅមន្ទីរទេសចរណ៍ខេត្ត។
10 172
អភិបាលខេត្តកំពង់ចាម លើកពីចំណុចខ្វះខាតក្នុងការអនុវត្តការងារគណនេយ្យសង្គមកន្លងមក
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកយកចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដល់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ រយៈពេលកន្លម ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍដោយរលូន។ ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំស្តីពីអនុវត្តការងាគណនេយ្យភាពសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅក្នុងសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១៣ តុលានេះ ដែលមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា៖ ក្នុងនោះបញ្ហាសម្រាប់ក្រុមការងារអនុវត្តគណនេយ្យភាពសង្គម ថ្នាក់ក្រុងស្រុកគឺ រៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ដែលជាចំណុចខ្វះខាត,ក្រុមនេះទៀតមិនចុះតាមដានការផ្សព្វផ្សាយ ពីលទ្ធផលលើអង្គភាពផ្តល់សេវា និងការរៀបចំរបាយការណ៍ប្រមូលផ្តុំការងារអភិវឌ្ឍសង្គមនៅមានភាពយឺតយ៉ាវ និងមិនបានត្រឹមត្រូវ គឺរបាយការណ៍មិនបានឆ្លុះបញ្ចាំងក្នុងឧបសម្ព័ន្ធ។
ឯកឧត្តមបានបន្ថែមថា៖ បញ្ហាថ្នាក់ក្រុង ស្រុកនេះទៀត នៅខ្វះខាតការផ្តល់កញ្ចប់ថវិកាគាំទ្រ នៃការទទួលថវិការបស់រដ្ឋបាលឃុំ សង្កាត់មួយចំនួនមានភាពយឺតយាវ ក្នុងការអនុវត្តសកម្មភាពការងារសង្គម។ ការបិទផ្សាយផលិតផល ការងារផុសស្ពត និងការថែទាំផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ របស់អង្គភាពផ្តល់សេវាទាំងបីពុំទាន់បានល្អប្រសើរ,ការបំពេញទិន្នន័យរបស់អង្គភាពមួយចំនួននៅមានភាពយឺតយាវ, រដ្ឋបាលឃុំខ្លះរៀបចំគ្រោងកញ្ចប់ថវិកាពុំទាន់សកម្មភាព នូវរាល់សកម្មភាពថវិកាសម្រាប់គាំទ្រ ឬការអនុវត្តការងារមានភាពយឺតយាវ អនុវត្តសកម្មភាពផ្សព្វផ្សាយមិនទាន់ ការដាក់ពិន្ទុដល់អង្គភាពផ្តល់សេវាទាំងបីមានតែប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ចូលរួម ច្រើនជាងប្រជាពលរដ្ឋដែលមកទទួលសេវាជាក់ស្តែង។
ឯកឧត្តមបានបន្តថា៖ ដោយរដ្ឋបាលឃុំមួយចំនួនខ្វះអ្នកសម្របសម្រួលសហគមន៍ ការផ្តល់ប្រាប់សម្រាប់អ្នកស្ម័គ្រចិត្តឃុំនៅមានការយឺតយាវ សម្រាប់ការអនុវត្តការងារ។ ឃុំសង្កាត់មួយចំនួននូវពុំទាន់បាន រៀបចំការប្រជុំត្រីមាស ឆមាសឱ្យបានទៀងទាត់ ផែនការសកម្មភាពរស់ត្រូវការធនធានច្រើន ប៉ុន្តែពុំថវិកាសម្រាប់គាំទ្រ ដើម្បីអនុវត្តធ្វើផែនការសកម្មភាពរស់មួយចំនួន មិនទាន់បានអនុវត្តមានការកើនឡើងបន្ថែមទៀត៕
10 172
+9
រសៀលថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាល អភិបាលរង ក្រុង/ស្រុក, ទីចាត់ការជំនាញចំណុះសាលាខេត្ត, សមាគមក្រុមប្រឹក្សា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។
10 172
https://www.facebook.com/share/1EzPYMdyfE/
============
ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/1ZugByxdsA/
ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.facebook.com/share/17F7vjYAzr/
TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា
https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1
តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម
https://t.me/kpcadmin
ផេកផ្លូវការ 👉 រដ្ឋបាលខេត្តកំពង់ចាម
https://www.facebook.com/share/1PV62RZVt9/
10 172
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៥
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ ២០២៥ ដោយកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃ ថ្នាក់ខេត្ត និងរៀបចំឯកសារបញ្ជូនទៅថ្នាក់ជាតិធ្វើការវាយតម្លៃបន្ត ដែលកិច្ចការនេះរដ្ឋបាលខេត្តបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានទទួលលទ្ធផលជាអង្គភាពឆ្នើម នៃវិស័យសុខាភិបាល គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ គឺជាការប្រកួតប្រជែងក្នុងកម្រិតមណ្ឌលសុខភាព ដូច្នេះសង្ឃឹមថា នឹងទទួលបានលទ្ធផលជ័យលាភី ក្នុងការងារបម្រើសេវាសាធារណៈ ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ៕
10 172
+9
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើករណីសំណូមពររបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។
10 172
អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងសាលាបឋមសិក្សា ព្រៃទទឹង
(កំពង់ចាម): ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងសាលាបឋមសិក្សា ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីបច្ចេកទេស និងគណៈគ្រប់គ្រងសាលា សូមបន្តចុះត្រួតពិនិត្យតាមដានក្នុងការអនុវត្តគម្រោងខាងលើឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាឲ្យសំណង់ខាងលើមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង។
បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បានឲ្យដឹងថា សាលាមានលោកគ្រូ អ្នកគ្រូ សរុប ៣២ ស្រី ២៥ និង សិស្សសរុប ១៣២៥ ស្រី ៦៧៧។ ដោយឡែកសំណង់ដែលត្រូវបានកសាងថ្មី រួមមានៈ អាគារសិក្សាថ្មី ៣ខ្នង ២ជាន់ ៣០បន្ទប់, ទីចាត់ការ១ ២បន្ទប់, បណ្ណាល័យ១ខ្នង, ក្លោងទ្វារ-របងសាលា រួមនឹងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ជាង ៩០%ហើយ។ គ្រូ៣២ ស្រី ២៥ សិស្ស ១៣២៥ ស្រី ៦៧៧។
គួររំលឹកថា សាលាបឋមសិក្សា ព្រៃទទឹង ត្រូវបាន ក្រសួងអប់រំយុវជន និងកីឡា ប្រកាសទទួលស្គាល់ជាសាលាគំរូ ប្រចាំស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤៕
