ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 061 подписчиков, занимая 4 991 место в категории Политика и 571 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 061 подписчиков.

Согласно последним данным от 05 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -114, а за последние 24 часа — -2, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.17%. В первые 24 часа после публикации контент обычно набирает 5.57% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 621 просмотров. В течение первых суток публикация набирает 561 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 06 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 061
Подписчики
-224 часа
-327 дней
-11430 дней
Архив постов
សាលាខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិប
+6
សាលាខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សា ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី ការងាររៀបចំដែនដី និងនគរូបយកម្ម ដល់មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត ព្រមទាំងមន្ត្រីនៃការិយាល័យរៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីស្រុក មកពីខេត្តចំនួន៥ ក្រោមអធិបតីភាពឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ សិក្ខាសាលាធ្វើនៅនៅសាលប្រជុំ នៃសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរការិយាល័យភូមិបាលក្រុង ស្រុក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម, លោក លោកស្រី អភិបាលរងក្រុង ស្រុក។

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍កម្ពុជា ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានព្រឹទ្ធសភាទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ។ កម្មវិធីនេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ និងសមាសភាពពាក់ព័ន្ធ ព្រមទាំងស្តាប់ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្មវិធីក៏ផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗផងដែរ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបប្រមាណ ២១២នាក់។ ជាមួយនេះ ឯកឧត្តមប្រធានគណៈអធិបតីបានផ្តល់អំណោយជូនអ្នកចូលរួម ក្នុង១នាក់ ឃីត១កញ្ចប់ និងថវិកា ១០.០០០រៀល ផងដែរ។

នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+8
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការជំរុញ និងគាំទ្រការតែងតាំងនាយកសាលាតាមគ្រឹះស្ថានសិក្សាសាធារណៈ ។ កិច្ចប្រជុំធ្វើនៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត , ប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ត្រីពាក់ព័ន្ធ , ប្រធានមន្ទីរមុខងារសាធារណៈខេត្ត , នាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត , អភិបាល អភិបាលរងក្រុង ស្រុក, នាយករដ្ឋបាលក្រុង ស្រុក,ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត, ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សនិងប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក។

នៅរសៀលថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦ លោក នួន ណុយ នាយករងរដ្ឋបាលសាលាខេត្ត និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំស្វាយទាប  ស្រុកចំការលើ តំណាងឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយទាប និងលោក គឹម ប៊ុនឡុង មេឃុំស្វាយទាប លោកពិនសុផា សមាជិកក្រុមស្រុកចំការលើ និងក្រុមការងារ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើទៅជូនក្រុមគ្រួសារ លោក អេង ធារ៉ា ហៅជាងម៉ៅ នៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ដែលបានរងគ្រោះដោយ អគ្គីភ័យ ឆាបឆេះផ្ទះកាលពីរសៀលថ្ងៃទី១៨ខែតុលា អំណោយរួមមាន៖ ចាន ឆ្នាំង ស្លាបព្រា វែក ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆារ ទឹកបរិសុទ្ធ ទឹកផ្លែឈើ ត្រីខ មី អង្ករ៥០គ.ក្រ និងថវិកា ១.០៤០.០០០រៀល សរុបរួម ថវិកា ១.២៨៧.៥០០រៀល (មួយលានពីររយប៉ែតសិបប្រាំពីរពាន់ប្រាំរយរៀល)។ និងបាននាំនូវការចូលរួមសោកស្តាយពីសំណាក់ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ និងឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយទាបចំពោះការខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីអគ្គីភ័យខាងលើនេះ ។ លោក អេង ធារ៉ា បានសម្តែងអំណរគុណយ៉ាងខ្ពង់ខ្ពស់បំផុតជូនឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ខ្លូត ចិន្តា ដែលតែងយកចិត្តទុកដាក់គិតគូពីសុខទុកប្រជាពលរដ្ឋមិនថានៅទីណា កន្លែងណា។

ព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង
+9
ព្រឹកថ្ងៃទី១៩ តុលា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ គណៈកម្មាធិការនៃក្រុមការងារពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ឱសថក្លែងក្លាយ ជំរុញបង្កើនការថែទាំសុខភាពបឋម ការងារហិរញ្ញប្បទានសុខាភិបាល សេវាសុខាភិបាលខុសច្បាប់។ កិច្ចប្រជុំធ្វើនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមន្ត្រីជំនាញ , តំណាងអភិបាលក្រុង ស្រុក , មន្ទីរ អង្គភាព , ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ត្រីពាក់ព័ន្ធផងដែរ។

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ សំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរឃុំ-សង្កាត់ ពន្លឿនការកសាងផែនទី និងប្លង់គោលប្រើប្រាស់ដី ឱ្យបានរួចរាល់មុនការបោះឆ្នោតឆ្នាំ២០២៧

នាឧកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ យើងមានមធ្យោបាយផ្សេងៗបន្ថែមលើយន្តការច្រកចេញចូលតែមួយ ក្នុងការផ្តល់សេវាឱ្យកាន់តែប្រសើរ និងកែប្រែរបៀបគ្រប់គ្រងសកម្មភាពផ្តល់សេវាទៅជារបៀបស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាដែលស្របនឹងយុទ្ធសាស្ត្រមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ‌‎ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា ការដាក់ចេញយន្តការផ្តល់សេវាអនឡាញជាបណ្តើរៗរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនត្រឹមតែធ្វើឱ្យការផ្តល់សេវាមានប្រសិទ្ធភាពខ្ពស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញកែប្រែឥរិយាបថរបស់មន្ត្រីរាជការ លើកកម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងបង្កើនទំនុកចិត្តរបស់ប្រជាជនលើក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាលទាំងមូលផងដែរ។ ‌‎អាស្រ័យហេតុនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើការអាទិភាវូបនីយកម្មការងារ និងកសាងផែនការសកម្មភាពឱ្យមានភាពជាក់ស្តែង ទៅតាមលទ្ធភាព ដើម្បីចាប់ផ្តើមអនុវត្តយន្តការនេះ ដែលអាចជួយសម្រាលបញ្ហាប្រឈមផ្នែកធនធានមនុស្សបានមួយកម្រិត ដោយអាចស្នើសុំជំនួយគាំទ្រពីក្រុមការងារបរិវិវត្តកម្មឌីជីថលរបស់ក្រសួងក្នុងករណីចាំបាច់។ ‎

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន ២ (កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្ត ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនចំនួន ២ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម និងស្រុកព្រៃឈរ។ លោក ជា សិលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រុមហ៊ុនចំនួន ២ ដែលបានដាក់សំណើសុំវិនិយោគ រួមមាន៖ ១- ក្រុមហ៊ុន ហ្សូលី ហ្សានីន ត្រេឌីង ឯ.ក ស្នើសុំវិនិយោគលើគម្រោងបង្កើតសួនកម្សាន្តកុមារសន្តិភាព ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។ ២- ក្រុមហ៊ុន ធី អេ អេហ្វ អាហ្គ្រីខលឆ័រ ហ្វើទីឡាយហ្សឺ ឯ.ក ស្នើសុំវិនិយោគលើគម្រោងប្រព័ន្ធស្រោចស្រពក្នុងស្រុកព្រៃឈរ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីប្រមាណជាង ២០.០០០ ហិកតា ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពិនិត្យ និងពិភាក្សាលើសំណើគម្រោងវិនិយោគទាំងពីរ ដោយយកចិត្តទុកដាក់ខ្ពស់លើទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន ដើម្បីធានាថា ការសម្រេចចិត្តលើគម្រោងវិនិយោគនីមួយៗប្រព្រឹត្តទៅដោយត្រឹមត្រូវ ច្បាស់លាស់ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា ការពិនិត្យ និងសម្រេចលើសំណើវិនិយោគទាំងនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញបរិយាកាសវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងខេត្តកំពង់ចាម។ ក្នុងនោះ ផ្តោតសំខាន់លើការទាញយកប្រយោជន៍ពីសក្តានុពលមូលដ្ឋាន ការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕