ru
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 195 подписчиков, занимая 4 922 место в категории Политика и 542 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 195 подписчиков.

Согласно последним данным от 02 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -106, а за последние 24 часа — -1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.41%. В первые 24 часа после публикации контент обычно набирает 5.51% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 654 просмотров. В течение первых суток публикация набирает 562 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 6.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 03 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 195
Подписчики
-124 часа
-217 дней
-10630 дней
Архив постов
អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរៈកងទ័ព និងជនភៀសសឹក

យើងទាំងអស់គ្នាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ជាជម្រើសដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ
យើងទាំងអស់គ្នាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ជាជម្រើសដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួង
+9
ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូន ព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលពិធីបួងសួងនេះនឹងប្រារព្ធ នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមបញ្ជាក់របស់ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំពិធីបួងសួងសុំសុខសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ លោកអភិបាលរងខេត្ត បានបន្តថា ពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះ ស្រាយដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ បើតាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានបញ្ជាក់ថា ពិធីបួងសួងធ្វើឡើងក្នុងគោលបំណង ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ ដើម្បីបួងសួងសុំឱ្យសុខសន្តិភាពកើតមានដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ ជំរុញស្មារតីប្រជាពលរដ្ឋ ក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា ។ ពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពជាតិខ្មែរ ពង្រឹងការគាំទ្រ និងជឿជាក់លើថ្នាក់ដឹកនាំ រាជដ្ឋាភិបាល និងកងទ័ព ។ ស្តារនូវទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងការដោះស្រាយជម្លោះ ដោយធម៌អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា គោរពដឹងគុណដល់វីរៈយុទ្ធជន និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី និងប្រជាពលរដ្ឋ៕

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯក
+9
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្ស ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព ចំនួន៤៨ គ្រួសារ ក្នុងនោះគ្រួសារកងទ័ពចំនួន ៤គ្រួសារ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរៈកងទ័ព និងជនភៀសសឹក

អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអាវរងាចំនួន ៥០ដុំធំ ផ
+9
អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអាវរងាចំនួន ៥០ដុំធំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរកងទ័ព និងជនភៀសសឹក (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សូមថ្លែងអំណរគុណដល់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំធំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរកងទ័ព ជួរមុខ និងជនភៀសសឹកតាមបណ្តាព្រំដែន មួយចំណែកទៀត ទុកសម្រាប់ប្រជាពលរដ្ឋភៀសសឹកដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ចាម។ ស្ថិតនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់ជំនួយជាអាវរងាយ៉ាងច្រើន មកដល់រដ្ឋបាលខេត្តកំពង់ចាម។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម គីម វីរៈ និងក្រុមការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈរដ្ឋបាល ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលទុក្ខលំបាក ខណៈប្រជាពលរដ្ឋកំពុងប្រឈមនឹងស្ថានភាពលំបាក ហើយជាសក្ខីភាពបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងសាមគ្គីភាពរបស់សង្គម ខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានលើកឡើងថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ឯកឧត្តម រួមទាំង ថ្នាក់ដឹកនាំផ្សេងៗទៀត នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួមសហការគ្នា នាំយកនូវអាវរងា យកមករដ្ឋបាលខេត្ត ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ៕

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ
+5
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

យុវតីឈ្មោះ ចាន់ ស្រីទន់ ជាកូនកំព្រាឪពុកម្ដាយតាំងពីតូច ហើយតស៊ូរស់នៅយ៉ាងលំបាកជាមួយជីដូន ជួយឲ្យក្មួយស្រីបានសិក្សារៀនសូត្រ រហូតចប់ថ្នាក់បរិញ្ញាបត្រ ក្រោយការស្លាប់របស់ជីដូន ក្មួយស្រីត្រូវរស់នៅតែ២ នាក់និងប្អូនស្រីជីដូនមួយក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ក្រ១ ត្រូវទទូលបានផ្ទះមនុស្សធម៌ទី៣១ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+9
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំង ស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធនៅសាលប្រជុំសាលាខេត្ត។

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ
+4
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ
+4
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕