ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 196 名订阅者,在 政治 类别中位列第 4 915,并在 柬埔寨 地区排名第 541 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 196 名订阅者。

根据 01 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.31%。内容发布后 24 小时内通常能获得 5.54% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 643 次浏览,首日通常累积 565 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 6。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 02 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 196
订阅者
-324 小时
-247 天
-11030 天
帖子存档
ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួង
+9
ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូន ព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលពិធីបួងសួងនេះនឹងប្រារព្ធ នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមបញ្ជាក់របស់ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំពិធីបួងសួងសុំសុខសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ លោកអភិបាលរងខេត្ត បានបន្តថា ពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះ ស្រាយដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ បើតាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានបញ្ជាក់ថា ពិធីបួងសួងធ្វើឡើងក្នុងគោលបំណង ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ ដើម្បីបួងសួងសុំឱ្យសុខសន្តិភាពកើតមានដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ ជំរុញស្មារតីប្រជាពលរដ្ឋ ក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា ។ ពង្រឹងស្មារតីសាមគ្គីភាព និងឯកភាពជាតិខ្មែរ ពង្រឹងការគាំទ្រ និងជឿជាក់លើថ្នាក់ដឹកនាំ រាជដ្ឋាភិបាល និងកងទ័ព ។ ស្តារនូវទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងការដោះស្រាយជម្លោះ ដោយធម៌អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា គោរពដឹងគុណដល់វីរៈយុទ្ធជន និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី និងប្រជាពលរដ្ឋ៕

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯក
+9
នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងត្រង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្ស ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ បងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព ចំនួន៤៨ គ្រួសារ ក្នុងនោះគ្រួសារកងទ័ពចំនួន ៤គ្រួសារ នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម ។

អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរៈកងទ័ព និងជនភៀសសឹក

អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអាវរងាចំនួន ៥០ដុំធំ ផ
+9
អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាំយកអាវរងាចំនួន ៥០ដុំធំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរកងទ័ព និងជនភៀសសឹក (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សូមថ្លែងអំណរគុណដល់លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយ ឯកឧត្តម គីម វីរៈ បាននាំយកអាវរងាចំនួន ៥០ដុំធំ ផ្តល់ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ វីរកងទ័ព ជួរមុខ និងជនភៀសសឹកតាមបណ្តាព្រំដែន មួយចំណែកទៀត ទុកសម្រាប់ប្រជាពលរដ្ឋភៀសសឹកដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តកំពង់ចាម។ ស្ថិតនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្តល់ជំនួយជាអាវរងាយ៉ាងច្រើន មកដល់រដ្ឋបាលខេត្តកំពង់ចាម។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម គីម វីរៈ និងក្រុមការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈរដ្ឋបាល ជាពិសេស ដើម្បីចែកជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ការឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលទុក្ខលំបាក ខណៈប្រជាពលរដ្ឋកំពុងប្រឈមនឹងស្ថានភាពលំបាក ហើយជាសក្ខីភាពបង្ហាញពីស្មារតីមនុស្សធម៌ ការចែករំលែក និងសាមគ្គីភាពរបស់សង្គម ខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តម គីម វីរៈ បានលើកឡើងថា នៅខណៈពេលដែលប្រទេសកម្ពុជា កំពុងត្រូវបានឈ្លានពានពីកងទ័ពថៃ មកលើអធិតេយ្យភាព និងបូរណភាពដែនដីកម្ពុជា ឯកឧត្តម រួមទាំង ថ្នាក់ដឹកនាំផ្សេងៗទៀត នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរួមសហការគ្នា នាំយកនូវអាវរងា យកមករដ្ឋបាលខេត្ត ដើម្បីបន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ៕

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ
+5
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

យុវតីឈ្មោះ ចាន់ ស្រីទន់ ជាកូនកំព្រាឪពុកម្ដាយតាំងពីតូច ហើយតស៊ូរស់នៅយ៉ាងលំបាកជាមួយជីដូន ជួយឲ្យក្មួយស្រីបានសិក្សារៀនសូត្រ រហូតចប់ថ្នាក់បរិញ្ញាបត្រ ក្រោយការស្លាប់របស់ជីដូន ក្មួយស្រីត្រូវរស់នៅតែ២ នាក់និងប្អូនស្រីជីដូនមួយក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ក្រ១ ត្រូវទទូលបានផ្ទះមនុស្សធម៌ទី៣១ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្
+9
នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ «របាយការណ៍វិភាគថវិកាបរិយាបន្នពិការភាព សេចក្តីថ្លែងការណ៍អាម៉ាន-ប៊ែកឡាំង ស្តីពីបរិយាបន្នពិការភាពពិភពលោក និងឧបករណ៍កំណត់សម្គាល់បរិយាបន្នពិការភាពក្នុងប្រព័ន្ធទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការ» ជូនសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធនៅសាលប្រជុំសាលាខេត្ត។

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ
+4
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃ
+4
សមរភូមិក្រោយ​និងសមរភូមិមុខគឺតែ១​ ខ្មែររួមសាមគ្គីគ្នា​គឺខ្មែរខ្លាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ​ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធជាមួយយោធាថៃ ឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋគ្រួរសារជនភៀសសឹកដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាព តាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមជូនពរ សូមជួបប្រទះនូវព្រះពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ៣០ និង៣១ ជូនជនមានពិការភាពគ្មានទីពឹង ១គ្រួសារ និង យុវតីទុរគត ១នាក់ នៅសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ៣០ និង ៣១ អំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនមា
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ទី ៣០ និង ៣១ អំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនមានពិការភាពគ្មានទីពឹង និង យុវតីទុរគត នៅសង្កាត់សំបួរមាស និងសង្កាត់បឹងកុក ក្រុងកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និមន្តចូលរួមពីព្រះអនុគណក្រុងកំពង់ចាម តំណាងព្រះមេគណខេត្ត និងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុក និងមន្ត្រីពាក់ព័ន្ធ បាននិមន្ត និងអញ្ជើញ ចុះប្រគល់ផ្ទះបន្ទាប់ទី៣០ និង ៣១ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពី ជូនជនមានពិការភាព គ្មានទីពឹង ឈ្មោះ ប៉ូ រី អាយុ ៥១ឆ្នាំ  រស់នៅ  ភូមិបឹងស្នាយ សង្កាត់សំបួរមាស និងយុវតីទូរគតឈ្មោះ ចាន់ ស្រីទន់ អាយុ ២៤ឆ្នាំ នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម។ គួររំលឹកថា ឈ្មោះ ប៉ូ រី ជាជនមានពិការភាពដោយជំងឺលើសឈាមបណ្ដាលឲ្យស្វិតជើងខាងឆ្វេងដើរមិនរួច រស់នៅយ៉ាងកំសត់ជាមួយប្រពន្ធជរា និង កូនស្រីពៅ ដែលកំពុងសិក្សា។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែជនពិការម្នាក់នេះ មានទាំងជម្ងឺប្រចាំកាយថែមទៀត ។មិនតែប៉ុណ្ណោះ ត្រូវរ៉ាប់រងចិញ្ចឹមកូនស្រីជំទង់ម្នាក់ ដែលកំពុងសិក្សាថែមទៀត ។ សព្វថ្ងៃ ប្រពន្ធគាត់, ក្រៅពីការឆ្លៀតដើររកក្តាម ខ្យង និង បេះបន្លែក្រោយផ្ទះយកទៅលក់ ពួកគាត់ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ ប័ណ្ណសមធម៌ ក្រ ១និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាង ប៉ុណ្ណោះ ។ ជនមានពិការភាពទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ ៦,៣ម × ៩ ម ក្នុងភូមិបឹងស្នាយ នេះ ។ គាត់រស់នៅក្នុងកូនខ្ទមតូចមួយ ខ្ពស់ពីដីកន្លះម៉ែត្របិទបាំងដោយស័ង្កសីចាស់ៗមានសភាពទ្រុតទ្រោម។ ចំពោះយុវតីឈ្មោះ ចាន់ ស្រីទន់ អាយុ២៤ឆ្នាំ ជាកូនកំព្រាឪពុក ម្ដាយ (លែងលះគ្នា )តាំងពីតូច ហើយតស៊ូរស់នៅយ៉ាងលំបាកជាមួយជីដូនដែលបានចិញ្ចឹមបីបាច់ ជួយឲ្យក្មួយស្រីបានសិក្សារៀនសូត្រ រហូតចប់ថ្នាក់បរិញ្ញាបត្រ។ ក្រោយការស្លាប់របស់ជីដូន ក្មួយស្រីត្រូវរស់នៅតែ ២ នាក់និងប្អូនស្រីជីដូនមួយ ។ ក្រៅពីការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈបណ្ណសមធម៌ ក្រ១ ក្មួយស្រីត្រូវបានចៅសង្កាត់បឹងកុក ជួយឲ្យមកបម្រើការងារនៅសាលាសង្កាត់ គ្រាន់បានកម្រៃចិញ្ចឹមជីវិតនិងផ្គត់ផ្គង់ការសិក្សារបស់ប្អូន។ ក្មួយស្រី មានដីកម្មសិទ្ធិផ្ទាល់ខ្លួនដែលជាកេរ្ត៍មរតកផ្ដល់ដោយជីដូនកាលនៅរស់ ទំហំ ៧ម× ១២ម ស្ថិតក្នុងភូមិបឹងតុទី 3 នេះជាផ្លូវទ័ល ហើយមានស្ថានភាពទាបហើយគ្រលុកជ្រៅ ដែលសាខាបានជួយចាក់ដីបំពេញស្មើនឹងថ្នល់។ ទោះជាយ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ទាំងគ្រួសារជនមានពិការភាព ប៉ូ រី ទាំងយុវតីកំព្រា ចាន់ ស្រីទន់ រូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះថ្មីស្នាក់នៅ បានឡើយ។ តាមការស្នើសុំពីក្រុមកាកបាទក្រហមសង្កាត់បឹងកុក- សង្កាត់សំបួរមាស អនុសាខាក្រុង រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណក្រុង និងដោយ មើលឃើញពីស្ថានភាពលំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងក្រុងកំពង់ចាម និងសប្បុរសជន ជូន: ១- គ្រួសារជនមានពិការភាព ប៉ូ រី ២- យុវតីកំព្រា ចាន់ ស្រីទន់ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។ ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន សម្រាប់សង្កត់ផ្ទះថ្មីនេះ ក្នុង ១គ្រួសារ ទទួលបាន : អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,សាប៊ូ ១៦ដុំ , សម្ភារដំណេក សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ២០ នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត    ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ៕

ស្រុកចំកាលើ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ
+6
ស្រុកចំកាលើ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរស្រុកចំការលើ បានចូលរួមជួបសំណេះសំណាល និងចែកជូនគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ គ្រួរសារជនភៀសសឹក ចំនួន ៣៥គ្រួសារ ដែលត្រូវបានជម្លៀសមកក្នុងមូលដ្ឋានឃុំស្វាយទាបស្រុកចំការលើ។