ru
Feedback
LICADHO / លីកាដូ

LICADHO / លីកាដូ

Открыть в Telegram

លីកាដូ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលស្ថិតនៅជួរមុខគេ ក្នុងកិច្ចការពារសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គម និងលើកកម្ពស់ការគោរពសិទ្ធិទាំងនេះពីសំណាក់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា

Больше
887
Подписчики
-124 часа
-47 дней
-630 дней
Архив постов
🎥 អត្ថបទខ្លីជាសំឡេង ៖​ តុលាការ​កំពូល​តម្កល់​ការ​ផ្តន្ទាទោស​លើ​សកម្មជន​ដីធ្លី​ក្នុង​ខេត្ត​កោះ​កុង ចេញផ្សាយ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២៦ តុលាការ​កំពូល​បាន​តម្កល់​ការ​ផ្តន្ទាទោស​លើ​សកម្មជន​ដីធ្លី​ ​អ្នកស្រី​ អឹ​ប​ ​តឹង​ ​ពី​បទ​ ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​តាម​បណ្តឹង​របស់​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​។​ ​តុលាការ​កំពូល​ ​កាល​ពីព្រឹកមិញ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​លើ​អ្នកស្រី​ អឹ​ប​ ​តឹង​ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​និង​ពិន័យ​ជា​ប្រាក់​១​០​ម៉ឺន​រៀល​ (​ប្រមាណ​២​៥​ដុល្លារ​អា​ម៉េរិ​ក​) ​តាម​បណ្តឹង​របស់​ឧកញ៉ា​ ​ហេង​ ​ហ៊ុយ​ ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ជាមួយ​សហគមន៍​របស់​អ្នកស្រី​ ​ដែល​អ្នកស្រី​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ពី​វិវាទ​ដីធ្លី​នេះ​ ​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​សវនាការ​ធ្វើឡើង​ក្រោយ​សាលដីកា​របស់​តុលាការ​កំពូល​សម្រេច​បញ្ជូន​សំណុំរឿង​មក​សាលាឧទ្ធរណ៍​វិញ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៥​ ​។​ ​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​៥​ ​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​បាន​តម្កល់​ការ​ផ្តន្ទាទោស​ ​ដោយ​​ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

👉កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ៖   📌 ថ្ងៃទី២៥ ខែកញ្ញា វេលាម៉ោង ៩:០០ព្រឹក នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានការប្រកាសសាលក្រម លើសកម្មជន កញ្ញា ហ៊ីម មុំ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ប្រមាថ”។ 👉 សម្រាប់ព័ត៌មានលម្អិត និងទាញយកព្រឹត្តិការណ៍ដាក់ក្នុងប្រតិទិនរបស់អ្នក សូមចូលទៅកាន់គេហទំព័រអង្គការលីកាដូ តាមរយៈ៖ https://www.licadho-cambodia.org/court_watch/?khmer

 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ៖   📌 ថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ដំបូងរាជធានីភ្នំពេញ មានសវនាការ លើសកម្មជន កញ្ញា ហ៊ីម មុំ  ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ប្រមាថ”។ 📌 ថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​តុលាការកំពូល មានការប្រកាសសាលដីកា លើសហគមន៍ដីធ្លី  អ្នកស្រី អឹប តឹង  ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” ។   📌ថ្ងៃទី២២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​​​ភ្នំពេញមានសវនាការ លើអ្នកប្រើប្រាស់បណ្តាញសង្គម លោក ឈឿន ឈាន ពីបទ "ញុះញង់ឱ្យមានការរើសអើង""បរិហារកេរ្តិ៍ជាសាធារណៈ" និងបទ "ជេរប្រមាថជាសាធារណៈ"។ [...]

📣 យើងឈរជាមួយកម្មករ! យើងឈរដើម្បីប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ! ១២៥ អង្គការសង្គមស៊ីវិលរួមសាមគ្គីគ្នាគាំទ្រសំណើរបស់សហជីពក្នុ
📣 យើងឈរជាមួយកម្មករ! យើងឈរដើម្បីប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ! ១២៥ អង្គការសង្គមស៊ីវិលរួមសាមគ្គីគ្នាគាំទ្រសំណើរបស់សហជីពក្នុងការកំណត់ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ចំនួន ២៥០.៦៦ ដុល្លារអាមេរិកក្នុងមួយខែ។ ដល់ពេលដែលរាជរដ្ឋាភិបាល និយោជក និងម៉ាកយីហោអន្តរជាតិ ត្រូវចូលរួមចាត់វិធានការ។ កម្មករ និយោជិត មិនគួរត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយលើអាហារ ជំពាក់បំណុល ឬធ្វើការលើសម៉ោង ដើម្បីត្រឹមតែអាចបំពេញតម្រូវការមូលដ្ឋានក្នុងជីវភាពរស់នៅនោះទេ។ ✊ គាំទ្រ ២៥០.៦៦ ដុល្លារ។ គាំទ្រកម្មករ។ គាំទ្រប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ។ #MinimumWage250 #LivingWageCambodia #WorkersRights #TradeUnionRights #DecentWork #Cambodia 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង ៖​សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​ពី​បទ​បរិហារ​កេរ្តិ៍​ ​លើ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ចេញផ្សាយ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២៦ កាលពី​រសៀល​ថ្ងៃពុធ​ ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​លោក​ ​ទា​វ​ ​វ​ណ្ណុ​ល​ ​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​បរិហារ​កេរ្តិ៍​ ​ហើយ​ត្រូវ​បាន​បង្គាប់​ឱ្យ​សង​សំណង​ខូចខាត​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​ ​១​,​៥​ ​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​ពិន័យ​ជា​ប្រាក់​២​,​៥​០​០​ ​ដុល្លារ​អា​ម៉េរិ​ក​ ​។​​ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង ៖​ នាយក​សារ​ព័ត៌មាន​គេហទំព័រ​ (​អន​ឡា​ញ​) ​ត្រូវ​បាន​នាំ​ខ្លួន​ ​និង​ធ្វើ​កិច្ចសន្យា​ ​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​បទល្មើស​ព្រៃឈើ ចេញផ្សាយ ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៦ ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​ទី​១​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៦​ ​លោក​ប៉ែន​ ​នួន​ ​អាយុ​ ​៤​៩​ ​ឆ្នាំ​ ​ជានា​យក​សារ​ព័ត៌មាន​គេហទំព័រ​ស្រទាប់​យុវវ័យ​ ​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​នាំ​ខ្លួន​ ​ពី​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​រំចេក​កណ្តាល​ ​ស្រុក​អន្លង់​វែង​ ​បញ្ជូន​ទៅកាន់​បញ្ជាការ​ដ្ឋា​នក​ង​រាជ​អាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​ ​។​ ​ការ​នាំ​ខ្លួននេះ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ក្រោយពេល​ដែល​លោក​ ​នួន​ ​បាន​រាយការណ៍​អំពី​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​។​ ​ក្រោយ​ពី​ឃាត់ខ្លួន​អស់​រយៈពេល​មួយថ្ងៃ​ ​លោក​ ​នួន​ ​ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ ​ដោះលែង​វិញ​ ​បន្ទាប់ពី​លោក​ធ្វើ​កិច្ចសន្យា​ ​ឈប់​យក​រូបថត​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ ​ទៅ​ប្រើប្រាស់​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​លោក​ ​។​ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

👉បច្ចុប្បន្នភាពលើកាលវិភាគសវនាការបស់តុលាការ ប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង២:០០រសៀល នៅ​សាលាឧទ្ធរណ៍ភ្នំពេញ មានសវនាការ លើអ្នកនយោបាយ លោក ទាវ វណ្ណុល ពីបទ “បរិហាកេរ្តិ៍ជាសាធារណៈ”។ 👉 សម្រាប់ព័ត៌មានលម្អិត និងទាញយកព្រឹត្តិការណ៍ដាក់ក្នុងប្រតិទិនរបស់អ្នក សូមចូលទៅកាន់គេហទំព័រអង្គការលីកាដូ តាមរយៈ៖ https://www.licadho-cambodia.org/court_watch/?khmer

🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ព
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​​ត្បូងឃ្មុំ មានសវនាការ លើសកម្មជននយោបាយ លោក ហៀ ហាក់ស៊ីង និងអ្នកស្រី អ៊ុក យឹម ពីបទ "ប៉ះពាល់កម្មសិទ្ធិឯកជន" បទ “ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ” និងបទ “គំរាមកំហែងថានឹងសម្លាប់”។ 📌 ថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​​ត្បូងឃ្មុំ មានសវនាការលើសកម្មជននយោបាយ លោក វន វ៉ាន ពីបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” និងបទ “ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ 📌 ថ្ងៃទី១៧ ខែកញ្ញា វេលាម៉ោង ៨:៣០ព្រឹក នៅ​សាលា​ដំបូង​​ខេត្តសៀមរាប មានសវនាការលើជនរងគ្រោះដីធ្លី លោក ឌួង ឌឿម លោក ប៉ក់ រិន និង លោក វ៉ិច វី ពីបទ "ប៉ះពាល់កម្មសិទ្ធិឯកជន"។ ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តីសុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។

🔉 សេចក្តីថ្លែងការណ៍ជាសំឡេង​ ៖​ ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះ ភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម ចេញផ្សាយ ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០២៦ 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី៨ ខែកញ្ញា វេលាម៉ោង ៨:០០ព្រ
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី៨ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានសវនាការ លើ សកម្មជននយោបាយ លោក​​ ខឿន វីរ៉ាត់ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម”។ 📌 ថ្ងៃទី១១ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​តុលាការ​កំពូល មាន​សវនាការ លើសហគមន៍ដីធ្លី អ្នកស្រី អឹប តឹង ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ”។ ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តីសុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។

វីដេអូ៖ ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ លើយុវជន ធី ថន _________ ក្រុមសង្គមស៊ីវិលយល់ថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ លើយុវជន ធី ថន គឺជាការបង្ហាញឱ្យសាធារណជនឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារពីរ ។ ធី ថន ជាយុវជនម្នាក់ដែលតែងតែចូលរួមក្នុងការងារសង្គម កិច្ចការពារបរិស្ថាន និងចូលរួមទាមទាររកយុត្តិធម៌ជូនសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ សកម្មជនបរិស្ថានទាំង ៥ រូប នៃចលនាមាតាធម្មជាតិ ព្រមទាំងចូលរួមតស៊ូមតិដើម្បីសេរីភាពបញ្ចេញមតិ និងទាមទារឱ្យមានប្រជាធិបតេយ្យពេញលេញផងដែរ ។ តុលាការជាកន្លែងដែលផ្តល់យុត្តិធម៌ជូនមនុស្សគ្រប់រូបដោយស្មើភាពគ្នា ដោយមិនរើសអើងលេីនិន្នាការនយោបាយណាមួយឡើយ ។ ដូច្នេះ អ្វីដែលយុវជនរូបនេះបានធ្វើ មិនគួរត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌនោះទេ ហេីយរឹតតែមិនគួរជាប់ពន្ធនាគារដល់ទៅរយៈពេល ៧ ឆ្នាំ ពីបទ «រួមគំនិតក្បត់» នោះទេ ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរនេះ បានបំផ្លាញអនាគតរបស់យុវជនដែលមានចិត្តស្រឡាញ់ជាតិអស់រយៈពេល ៧ ឆ្នាំ ហើយដែលជាបុគ្គលស្អាតស្អំ ។ វាក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ ។ យើងខ្ញុំស្នើឱ្យតុលាការផ្តល់យុត្តិធម៌ជូនយុវជន ធី ថន និងដោះលែងលោកឱ្យមានសេរីភាពជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ៕ #humanrights #ដោះលែងធីថន

🎥 អត្ថបទខ្លីជាសំឡេង ៖​ តុលាការកំពូលតម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារៈលើសកម្មជនដីធ្លីខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ កាលពីព្រឹកម្សិលមិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានចោទប្រកាន់ និងផ្តន្ទាទោស លើសកម្មជនដីធ្លីពីររូប គឺ អ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន មកពីសហគមន៍ដីធ្លីជីខក្រោម ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស្ករអំពៅដែលមានឥទ្ធិពលមួយ ។ សកម្មជនដីធ្លីទាំងពីររូប ត្រូវបានពិន័យជាប្រាក់ក្នុងមា្នក់ ១លានរៀល (ប្រមាណជា ២៥០ ដុល្លារអាម៉េរិក) និងបង្គាប់ឱ្យសងសំណងជំងឺចិត្តរួមគ្នាទៅដើមបណ្តឹងចំនួន ២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង ៖​ តុលាការកំពូលតម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារៈលើសកម្មជនដីធ្លីខេត្តកោះកុង ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ កាលពីព្រឹកម្សិលមិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានចោទប្រកាន់ និងផ្តន្ទាទោស លើសកម្មជនដីធ្លីពីររូប គឺ អ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន មកពីសហគមន៍ដីធ្លីជីខក្រោម ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស្ករអំពៅដែលមានឥទ្ធិពលមួយ ។ សកម្មជនដីធ្លីទាំងពីររូប ត្រូវបានពិន័យជាប្រាក់ក្នុងមា្នក់ ១លានរៀល (ប្រមាណជា ២៥០ ដុល្លារអាម៉េរិក) និងបង្គាប់ឱ្យសងសំណងជំងឺចិត្តរួមគ្នាទៅដើមបណ្តឹងចំនួន ២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ [...]

🎥 វីដេអូ៖ បណ្ដឹងបានបញ្ចប់ តែវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ ចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានរាប់លានគ្រួសារ បានយកកម្ចី​ពីមីក្រូហិញ្ញវត្ថុ ដោយសង្ឃឹម​ថាជីវភាព​នឹងប្រសើរឡើង ប៉ុន្តែផ្ទុយទៅវិញ​ករណីផ្ដល់​កម្ចីបែបកេង​ប្រវ័ញ្ច​មួយចំនួន​បានធ្វើឱ្យ​មានការបង្ខំ​ឱ្យលក់ដី កុមារបាត់បង់ការសិក្សា ការអត់ឃ្លាន ពលកម្មកុមារ​ ការ​ចំណាកស្រុក និងភាពលំបាកវេទនាជាច្រើនទៀត ។ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា អាយអេហ្វស៊ី ដែលជាផ្នែកមួយនៃ​ក្រុមធនាគារពិភពលោក បានវិនិយោគលុយ ច្រើនជាង ៤០០ លានដុល្លារ​អាម៉េរិក ទៅក្នុងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ដែលអះអាងថា​មានទស្សន​វិស័យ​កាត់បន្ថយ​ភាពក្រីក្រ ។ ប៉ុន្តែ! តើអ្វីបានកើតឡើងជាក់ស្ដែង? […] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង ៖​ យុវជន ធី ថន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ ពីបទរួមគំនិតក្បត់ ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់មកពីគណបក្សកម្លាំងជាតិចំនួនពីររូប ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ និងឃុំខ្លួនក្នុងពន្ធនាគារថ្ងៃបន្ទាប់ ពីបទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរត្រូវបានតែងតាំងតួនាទីក្នុងរចនាសម្ព័ន្ធគណបក្សជាថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់ មិនទាន់គ្រប់មួយខែផង ។ [...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

🎥 អត្ថបទខ្លីជាសំឡេង៖​ ថ្នាក់​ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ​សង្កាត់​ស្ទឹង​មានជ័យ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្លែង​ឯកសារ ចេញផ្សាយ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​សង្កាត់​មកពី​គណបក្ស​កម្លាំង​ជាតិ​ចំនួន​ពីរ​រូប​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​៦​ ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ថ្ងៃ​បន្ទាប់​ ​ពី​បទ​ ​ក្លែង​បន្លំ​ ​និង​ប្រើប្រាស់​លិខិត​ក្លែង​ ​ដែល​ធ្វើឡើង​បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវ​បាន​តែងតាំង​តួនាទី​ក្នុង​រចនា​ស​ម្ព័ន្ធ​គណបក្ស​ជា​ថ្នាក់​ដឹកនាំ​ប្រតិបត្តិ​សង្កាត់​ ​មិនទាន់​គ្រប់​មួយ​ខែ​ផង​ ​។​[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok

👉 កែតម្រូវព័ត៌មាន ៖ កាលវិភាគសវនាការបស់តុលាការចំពោះ​ការប្រកាសសាលដីកាលើជនរងគ្រោះដីធ្លី នៅ​សាលា​ឧទ្ធរណ៍​​​ព្រះសីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០ព្រឹក ។

🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៦ ៖ 📌 ថ្ងៃទី១ ខែកញ្ញា វេលាម៉ោង ៨:៣០ព្រឹក នៅ​សាលា​ឧទ្ធរណ៍​​​ព្រះសីហនុ មានសវនាការ លើជនរងគ្រោះដីធ្លី លោក គឹម ឆើត និងទេព វ៉ានរ៉ា ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា”។ 📌 ថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ មានការប្រកាសសាលក្រមលើសកម្មជន លោក ធី ថន និងសកម្មជននយោបាយ លោក មាន ចាន់ថុន និងអ្នកស្រី ស៊ឹង គន្ធា ពីបទ "រួមគំនិតក្បត់"។ 📌 ថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅ​តុលាការ​កំពូល មានការប្រកាសសាលដីកាលើសកម្មជនដីធ្លី អ្នកស្រី ផាវ ញ៉ឺង និងសេង លីន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។[...] ⚖️  អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តី សុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។

🎥 អត្ថបទខ្លីជាសំឡេង៖​កម្មករ​រោងចក្រ​ម្នាក់​ ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​ក្រោយ​ចែករំលែក​មតិ​រិះគន់​ថ្នាក់​ដឹកនាំ​លើ​បណ្តាញ​សង្គម​ ចេញផ្សាយ ថ្ងៃទី​៣១ ខែសីហា ឆ្នាំ២០២៦ ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​៦​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទាទោស​ ​លោក​ អ៊ិ​ន​ ​សុខា​រ៉ាត់​ ​អាយុ​ ​៣​២​ឆ្នាំ​ ​ជា​កម្មករ​រោងចក្រ​ម្នាក់​ក្នុង​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​២​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៦​លាន​រៀល​ (​ប្រមាណ​ជាង​ ​១​.​៥​០​០​ ​ដុល្លារ​អាម៉េរិក​) ​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ​។​[...] 👉តាមដានយើងនៅលើ Facebook | Telegram | Website |​ TikTok