LICADHO / លីកាដូ
前往频道在 Telegram
លីកាដូ គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលស្ថិតនៅជួរមុខគេ ក្នុងកិច្ចការពារសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិសង្គម និងលើកកម្ពស់ការគោរពសិទ្ធិទាំងនេះពីសំណាក់រាជរដ្ឋាភិបាល និងស្ថាប័នរដ្ឋនានា
显示更多888
订阅者
-124 小时
-47 天
-630 天
帖子存档
🎥 អត្ថបទខ្លីជាសំឡេង ៖ ប្រធានចលនាយុវជនគណបក្សកម្លាំងជាតិជាប់ពន្ធនាគារពីបទ រួមគំនិតក្បត់ និងញុះញង់ ក្រោយបង្ហោះសាររិះគន់លើហ្វេសប៊ុក
ចេញផ្សាយ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
លោក ចក់ សារ៉ាយ អាយុ ៣២ ឆ្នាំ ជាប្រធានចលនាយុវជនគណបក្សកម្លាំងជាតិប្រចាំស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានចាប់កាលពីយប់ថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន និងត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារពី បទរួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់ដល់រាជរដ្ឋាភិបាលលើទំព័រហ្វេសប៊ុករបស់លោក ។[...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🎥 អត្ថបទខ្លីជាសំឡេង ៖ តុលាការកំពូលតម្កល់ការផ្តន្ទាទោសលើសកម្មជនដីធ្លីក្នុងខេត្តកោះកុង
ចេញផ្សាយ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
តុលាការកំពូលបានតម្កល់ការផ្តន្ទាទោសលើសកម្មជនដីធ្លី អ្នកស្រី អឹប តឹង ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់ឧកញ៉ា ហេង ហ៊ុយ ។
តុលាការកំពូល កាលពីព្រឹកមិញបានសម្រេចតម្កល់ការផ្តន្ទាទោសលើអ្នកស្រី អឹប តឹង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងពិន័យជាប្រាក់១០ម៉ឺនរៀល (ប្រមាណ២៥ដុល្លារអាម៉េរិក) តាមបណ្តឹងរបស់ឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយសហគមន៍របស់អ្នកស្រី ដែលអ្នកស្រីបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកពីវិវាទដីធ្លីនេះ កាលពីខែសីហា ឆ្នាំ២០២១ ។ សវនាការធ្វើឡើងក្រោយសាលដីការបស់តុលាការកំពូលសម្រេចបញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍វិញកាលពីខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងខែតុលា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍ព្រះសីហនុ បានតម្កល់ការផ្តន្ទាទោស ដោយ [...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
👉កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ៖
📌 ថ្ងៃទី២៥ ខែកញ្ញា វេលាម៉ោង ៩:០០ព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ មានការប្រកាសសាលក្រម លើសកម្មជន កញ្ញា ហ៊ីម មុំ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ប្រមាថ”។
👉 សម្រាប់ព័ត៌មានលម្អិត និងទាញយកព្រឹត្តិការណ៍ដាក់ក្នុងប្រតិទិនរបស់អ្នក សូមចូលទៅកាន់គេហទំព័រអង្គការលីកាដូ តាមរយៈ៖ https://www.licadho-cambodia.org/court_watch/?khmer
កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ៖
📌 ថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ មានសវនាការ លើសកម្មជន កញ្ញា ហ៊ីម មុំ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ប្រមាថ”។
📌 ថ្ងៃទី២១ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅតុលាការកំពូល មានការប្រកាសសាលដីកា លើសហគមន៍ដីធ្លី អ្នកស្រី អឹប តឹង ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” ។
📌ថ្ងៃទី២២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅសាលាឧទ្ធរណ៍ភ្នំពេញមានសវនាការ លើអ្នកប្រើប្រាស់បណ្តាញសង្គម លោក ឈឿន ឈាន ពីបទ "ញុះញង់ឱ្យមានការរើសអើង""បរិហារកេរ្តិ៍ជាសាធារណៈ" និងបទ "ជេរប្រមាថជាសាធារណៈ"។ [...]
📣 យើងឈរជាមួយកម្មករ! យើងឈរដើម្បីប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ!
១២៥ អង្គការសង្គមស៊ីវិលរួមសាមគ្គីគ្នាគាំទ្រសំណើរបស់សហជីពក្នុងការកំណត់ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ចំនួន ២៥០.៦៦ ដុល្លារអាមេរិកក្នុងមួយខែ។
ដល់ពេលដែលរាជរដ្ឋាភិបាល និយោជក និងម៉ាកយីហោអន្តរជាតិ ត្រូវចូលរួមចាត់វិធានការ។ កម្មករ និយោជិត មិនគួរត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយលើអាហារ ជំពាក់បំណុល ឬធ្វើការលើសម៉ោង ដើម្បីត្រឹមតែអាចបំពេញតម្រូវការមូលដ្ឋានក្នុងជីវភាពរស់នៅនោះទេ។
✊ គាំទ្រ ២៥០.៦៦ ដុល្លារ។ គាំទ្រកម្មករ។ គាំទ្រប្រាក់ឈ្នួលសមរម្យសម្រាប់ការរស់នៅ។
#MinimumWage250 #LivingWageCambodia #WorkersRights #TradeUnionRights #DecentWork #Cambodia
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🎥 អត្ថបទខ្លីជាសំឡេង ៖សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ លើប្រធានគណបក្សភ្លើងទៀន
ចេញផ្សាយ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
កាលពីរសៀលថ្ងៃពុធ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់ការផ្តន្ទាទោសលោក ទាវ វណ្ណុល ជាប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ ហើយត្រូវបានបង្គាប់ឱ្យសងសំណងខូចខាតសរុបជាទឹកប្រាក់ប្រមាណជា ១,៥ លានដុល្លារអាម៉េរិក និងពិន័យជាប្រាក់២,៥០០ ដុល្លារអាម៉េរិក ។ [...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🎥 អត្ថបទខ្លីជាសំឡេង ៖ នាយកសារព័ត៌មានគេហទំព័រ (អនឡាញ) ត្រូវបាននាំខ្លួន និងធ្វើកិច្ចសន្យា ពាក់ព័ន្ធនឹងការរាយការណ៍បទល្មើសព្រៃឈើ
ចេញផ្សាយ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោកប៉ែន នួន អាយុ ៤៩ ឆ្នាំ ជានាយកសារព័ត៌មានគេហទំព័រស្រទាប់យុវវ័យ ត្រូវបានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យនាំខ្លួន ពីគេហដ្ឋានរបស់លោកនៅភូមិរំចេកកណ្តាល ស្រុកអន្លង់វែង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ។ ការនាំខ្លួននេះ ត្រូវបានធ្វើឡើង ក្រោយពេលដែលលោក នួន បានរាយការណ៍អំពីបទល្មើសព្រៃឈើនៅក្នុងខេត្តឧត្តរមានជ័យ ។ ក្រោយពីឃាត់ខ្លួនអស់រយៈពេលមួយថ្ងៃ លោក នួន ត្រូវបានកងរាជអាវុធហត្ថ ដោះលែងវិញ បន្ទាប់ពីលោកធ្វើកិច្ចសន្យា ឈប់យករូបថតរបស់ថ្នាក់ដឹកនាំខេត្ត ទៅប្រើប្រាស់ក្នុងអត្ថបទព័ត៌មានរបស់លោក ។ [...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
👉បច្ចុប្បន្នភាពលើកាលវិភាគសវនាការបស់តុលាការ ប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ៖
📌 ថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង២:០០រសៀល នៅសាលាឧទ្ធរណ៍ភ្នំពេញ មានសវនាការ លើអ្នកនយោបាយ លោក ទាវ វណ្ណុល ពីបទ “បរិហាកេរ្តិ៍ជាសាធារណៈ”។
👉 សម្រាប់ព័ត៌មានលម្អិត និងទាញយកព្រឹត្តិការណ៍ដាក់ក្នុងប្រតិទិនរបស់អ្នក សូមចូលទៅកាន់គេហទំព័រអង្គការលីកាដូ តាមរយៈ៖ https://www.licadho-cambodia.org/court_watch/?khmer
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ៖
📌 ថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ មានសវនាការ លើសកម្មជននយោបាយ លោក ហៀ ហាក់ស៊ីង និងអ្នកស្រី អ៊ុក យឹម ពីបទ "ប៉ះពាល់កម្មសិទ្ធិឯកជន" បទ “ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ” និងបទ “គំរាមកំហែងថានឹងសម្លាប់”។
📌 ថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ មានសវនាការលើសកម្មជននយោបាយ លោក វន វ៉ាន ពីបទ “ប្រមាថចំពោះអង្គព្រះមហាក្សត្រ” និងបទ “ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
📌 ថ្ងៃទី១៧ ខែកញ្ញា វេលាម៉ោង ៨:៣០ព្រឹក នៅសាលាដំបូងខេត្តសៀមរាប មានសវនាការលើជនរងគ្រោះដីធ្លី លោក ឌួង ឌឿម លោក ប៉ក់ រិន និង លោក វ៉ិច វី ពីបទ "ប៉ះពាល់កម្មសិទ្ធិឯកជន"។
⚖️ អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តីសុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។
🔉 សេចក្តីថ្លែងការណ៍ជាសំឡេង ៖ ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះ ភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម
ចេញផ្សាយ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី ៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ៖
📌 ថ្ងៃទី៨ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ មានសវនាការ លើ សកម្មជននយោបាយ លោក ខឿន វីរ៉ាត់ ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ
ដល់សន្តិសុខសង្គម”។
📌 ថ្ងៃទី១១ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅតុលាការកំពូល មានសវនាការ លើសហគមន៍ដីធ្លី អ្នកស្រី អឹប តឹង ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ”។
⚖️ អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តីសុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។
វីដេអូ៖ ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ លើយុវជន ធី ថន
_________
ក្រុមសង្គមស៊ីវិលយល់ថា ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ លើយុវជន ធី ថន គឺជាការបង្ហាញឱ្យសាធារណជនឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានស្តង់ដារពីរ ។ ធី ថន ជាយុវជនម្នាក់ដែលតែងតែចូលរួមក្នុងការងារសង្គម កិច្ចការពារបរិស្ថាន និងចូលរួមទាមទាររកយុត្តិធម៌ជូនសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ សកម្មជនបរិស្ថានទាំង ៥ រូប នៃចលនាមាតាធម្មជាតិ ព្រមទាំងចូលរួមតស៊ូមតិដើម្បីសេរីភាពបញ្ចេញមតិ និងទាមទារឱ្យមានប្រជាធិបតេយ្យពេញលេញផងដែរ ។
តុលាការជាកន្លែងដែលផ្តល់យុត្តិធម៌ជូនមនុស្សគ្រប់រូបដោយស្មើភាពគ្នា ដោយមិនរើសអើងលេីនិន្នាការនយោបាយណាមួយឡើយ ។ ដូច្នេះ អ្វីដែលយុវជនរូបនេះបានធ្វើ មិនគួរត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌនោះទេ ហេីយរឹតតែមិនគួរជាប់ពន្ធនាគារដល់ទៅរយៈពេល ៧ ឆ្នាំ ពីបទ «រួមគំនិតក្បត់» នោះទេ ។ ការដាក់ទោសដ៏ធ្ងន់ធ្ងរនេះ បានបំផ្លាញអនាគតរបស់យុវជនដែលមានចិត្តស្រឡាញ់ជាតិអស់រយៈពេល ៧ ឆ្នាំ ហើយដែលជាបុគ្គលស្អាតស្អំ ។ វាក៏ជាការរំលោភសិទ្ធិមនុស្សផងដែរ ។
យើងខ្ញុំស្នើឱ្យតុលាការផ្តល់យុត្តិធម៌ជូនយុវជន ធី ថន និងដោះលែងលោកឱ្យមានសេរីភាពជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ៕
#humanrights
#ដោះលែងធីថន
🎥 អត្ថបទខ្លីជាសំឡេង ៖ តុលាការកំពូលតម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារៈលើសកម្មជនដីធ្លីខេត្តកោះកុង
ចេញផ្សាយ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
កាលពីព្រឹកម្សិលមិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានចោទប្រកាន់ និងផ្តន្ទាទោស លើសកម្មជនដីធ្លីពីររូប គឺ អ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន មកពីសហគមន៍ដីធ្លីជីខក្រោម ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស្ករអំពៅដែលមានឥទ្ធិពលមួយ ។
សកម្មជនដីធ្លីទាំងពីររូប ត្រូវបានពិន័យជាប្រាក់ក្នុងមា្នក់ ១លានរៀល (ប្រមាណជា ២៥០ ដុល្លារអាម៉េរិក) និងបង្គាប់ឱ្យសងសំណងជំងឺចិត្តរួមគ្នាទៅដើមបណ្តឹងចំនួន ២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ [...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🎥 អត្ថបទខ្លីជាសំឡេង ៖ តុលាការកំពូលតម្កល់ការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ជាសាធារៈលើសកម្មជនដីធ្លីខេត្តកោះកុង
ចេញផ្សាយ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
កាលពីព្រឹកម្សិលមិញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលបានចោទប្រកាន់ និងផ្តន្ទាទោស លើសកម្មជនដីធ្លីពីររូប គឺ អ្នកស្រី ផាវ ញើង និងអ្នកស្រី សេង លីន មកពីសហគមន៍ដីធ្លីជីខក្រោម ដែលមានបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយជាមួយនឹងក្រុមហ៊ុនស្ករអំពៅដែលមានឥទ្ធិពលមួយ ។
សកម្មជនដីធ្លីទាំងពីររូប ត្រូវបានពិន័យជាប្រាក់ក្នុងមា្នក់ ១លានរៀល (ប្រមាណជា ២៥០ ដុល្លារអាម៉េរិក) និងបង្គាប់ឱ្យសងសំណងជំងឺចិត្តរួមគ្នាទៅដើមបណ្តឹងចំនួន ២លានរៀល (ប្រមាណជា ៥០០ ដុល្លារអាម៉េរិក) តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។ [...]
🎥 វីដេអូ៖ បណ្ដឹងបានបញ្ចប់ តែវិបត្តិបំណុលកាន់តែធ្ងន់ធ្ងរ
ចេញផ្សាយថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦
នៅទូទាំងប្រទេសមានរាប់លានគ្រួសារ បានយកកម្ចីពីមីក្រូហិញ្ញវត្ថុ ដោយសង្ឃឹមថាជីវភាពនឹងប្រសើរឡើង ប៉ុន្តែផ្ទុយទៅវិញករណីផ្ដល់កម្ចីបែបកេងប្រវ័ញ្ចមួយចំនួនបានធ្វើឱ្យមានការបង្ខំឱ្យលក់ដី កុមារបាត់បង់ការសិក្សា ការអត់ឃ្លាន ពលកម្មកុមារ ការចំណាកស្រុក និងភាពលំបាកវេទនាជាច្រើនទៀត ។
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា អាយអេហ្វស៊ី ដែលជាផ្នែកមួយនៃក្រុមធនាគារពិភពលោក បានវិនិយោគលុយ ច្រើនជាង ៤០០ លានដុល្លារអាម៉េរិក ទៅក្នុងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ដែលអះអាងថាមានទស្សនវិស័យកាត់បន្ថយភាពក្រីក្រ ។ ប៉ុន្តែ! តើអ្វីបានកើតឡើងជាក់ស្ដែង? […]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🎥 អត្ថបទខ្លីជាសំឡេង ៖ យុវជន ធី ថន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ ពីបទរួមគំនិតក្បត់
ចេញផ្សាយ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់មកពីគណបក្សកម្លាំងជាតិចំនួនពីររូប ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ និងឃុំខ្លួនក្នុងពន្ធនាគារថ្ងៃបន្ទាប់ ពីបទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរត្រូវបានតែងតាំងតួនាទីក្នុងរចនាសម្ព័ន្ធគណបក្សជាថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់ មិនទាន់គ្រប់មួយខែផង ។ [...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🎥 អត្ថបទខ្លីជាសំឡេង៖ ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិសង្កាត់ស្ទឹងមានជ័យ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធនឹងសំណុំរឿងក្លែងឯកសារ
ចេញផ្សាយ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
ថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់មកពីគណបក្សកម្លាំងជាតិចំនួនពីររូប ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ និងឃុំខ្លួនក្នុងពន្ធនាគារថ្ងៃបន្ទាប់ ពីបទ ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ដែលធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរត្រូវបានតែងតាំងតួនាទីក្នុងរចនាសម្ព័ន្ធគណបក្សជាថ្នាក់ដឹកនាំប្រតិបត្តិសង្កាត់ មិនទាន់គ្រប់មួយខែផង ។[...]
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
🔉 សេចក្តីថ្លែងការណ៍ជាសំឡេង ៖ អ្នកដែលបានដាក់ពាក្យបណ្តឹងពីបញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុស្ទើរទាំងអស់ បដិសេធមិនចូលរួមយន្តការដោះស្រាយក្រៅផ្លូវការ ក្រោយពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានច្រានចោលការទទួលខុសត្រូវ
ចេញផ្សាយថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦
👉តាមដានយើងនៅលើ Facebook | Telegram | Website | TikTok
👉 កែតម្រូវព័ត៌មាន ៖ កាលវិភាគសវនាការបស់តុលាការចំពោះការប្រកាសសាលដីកាលើជនរងគ្រោះដីធ្លី នៅសាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨៖០០ព្រឹក ។
🗓 កាលវិភាគសវនាការបស់តុលាការប្រចាំសប្ដាហ៍ សម្រាប់ថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៦ ៖
📌 ថ្ងៃទី១ ខែកញ្ញា វេលាម៉ោង ៨:៣០ព្រឹក នៅសាលាឧទ្ធរណ៍ព្រះសីហនុ មានសវនាការ លើជនរងគ្រោះដីធ្លី លោក គឹម ឆើត និងទេព វ៉ានរ៉ា ពីបទ “ធ្វើឱ្យខូចខាតដោយចេតនា”។
📌 ថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ មានការប្រកាសសាលក្រមលើសកម្មជន លោក ធី ថន និងសកម្មជននយោបាយ លោក មាន ចាន់ថុន និងអ្នកស្រី ស៊ឹង គន្ធា ពីបទ "រួមគំនិតក្បត់"។
📌 ថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ៨:០០ព្រឹក នៅតុលាការកំពូល មានការប្រកាសសាលដីកាលើសកម្មជនដីធ្លី អ្នកស្រី ផាវ ញ៉ឺង និងសេង លីន ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។[...]
⚖️ អង្គការលីកាដូ បានតាមដាន និងឃ្លាំមើលសវនាការ លើករណីមួយចំនួនដែលពាក់ព័ន្ធនឹងអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនសហជីព អ្នកសារព័ត៌មាន និងករណីពិសេសផ្សេងៗទៀត ។ ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់ដែលអង្គការលីកាដូឃ្លាំមើល និងការពារក្តី សុទ្ធតែត្រូវបានដាក់បង្ហាញនៅក្នុងកាលវិភាគនេះទេ ។
