ru
Feedback
TSK HOT NEWS TV

TSK HOT NEWS TV

Открыть в Telegram
1 624
Подписчики
-224 часа
-177 дней
-7630 дней
Архив постов
នគរបាលខេត្តកណ្តាល ឃា-ត់ខ្លួនអ្នកបើករថយន្តសាលាឯកជនម្នាក់ ពាក់ព័ន្ធករណីផលិត និងកាន់កាប់សម្ភារៈអា-ស-អា-ភា-សកុមារ និងបំពានផ្លូវ-ភេ-ទ-លើក្មេងស្រីច្រើននាក់

Repost from Khuong Sreng
នាល្ងាច​នេះក្រោយម៉ោងរដ្ឋបាល​ ខ្ញុំបាទ​បានចូលរួ​មកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងគណៈកម្មាធិការគណបក្ស
+9
នាល្ងាច​នេះក្រោយម៉ោងរដ្ឋបាល​ ខ្ញុំបាទ​បានចូលរួ​មកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ​ និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញប្រចាំខែសីហា-កញ្ញា​ និងទិសដៅខែតុលា​ ឆ្នាំ២០២៦​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចវិបុលសេនាភក្ដី​ សាយ​ ឈុំ​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ រាជធានីភ្នំពេញថ្ងៃទី០២​ ខែតុលា​ ឆ្នាំ២០២៦។

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត ព័
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49479

នគរបាលខេត្តកណ្តាល ប្រើពេល១០ថ្ងៃ បំបែកសំណុំរឿងឃាតកម្មកាប់ប្លន់យកម៉ូតូនៅស្រុកអង្គស្នួល ព័ត៌មានបន្ថែម៖ https://www.tsktvnews.com
នគរបាលខេត្តកណ្តាល ប្រើពេល១០ថ្ងៃ បំបែកសំណុំរឿងឃាតកម្មកាប់ប្លន់យកម៉ូតូនៅស្រុកអង្គស្នួល ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49476

បារាំង បិទសាលារៀន និងគ្រឹះស្ថានសិក្សាជាង ៤០០កន្លែងទូទាំងប្រទេស ព្រោះបាតុកម្មសិស្សនិស្សិត កាន់តែធ្ងន់ធ្ងរ ព័ត៌មានបន្ថែម៖ https
បារាំង បិទសាលារៀន និងគ្រឹះស្ថានសិក្សាជាង ៤០០កន្លែងទូទាំងប្រទេស ព្រោះបាតុកម្មសិស្សនិស្សិត កាន់តែធ្ងន់ធ្ងរ ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49467

តៃវ៉ាន់ ទទួលបានយន្តហោះ F-16 ថ្មី២គ្រឿង ក្នុងចំណោម ៦៦គ្រឿង ដែលខ្លួនកុម៉្មង់ ដើម្បីប្រឆាំងចិន ព័ត៌មានបន្ថែម៖ https://www.tsktvn
តៃវ៉ាន់ ទទួលបានយន្តហោះ F-16 ថ្មី២គ្រឿង ក្នុងចំណោម ៦៦គ្រឿង ដែលខ្លួនកុម៉្មង់ ដើម្បីប្រឆាំងចិន ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49470

ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឃ្លាថា (បរាជ័យនៅក្នុងសាលាប្រសើរជាង បរាជ័យនៅក្នុងជីវិត)ដែលសំដៅទៅ លើការខិតខំរៀនសូត្
+1
ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឃ្លាថា (បរាជ័យនៅក្នុងសាលាប្រសើរជាង បរាជ័យនៅក្នុងជីវិត)ដែលសំដៅទៅ លើការខិតខំរៀនសូត្ររបស់សិស្ស- និស្សិត។ សម្រាប់ខ្ញុំយល់ថាពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេតែជាពាក្យណែនាំ តម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។ ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែងតែពាក្យមួយឃ្លានេះខ្ញុំ ចាត់ទុកថាជាពាក្យស្លោកដែលមាន តម្លៃមិនសាបសូន្យ(បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត)។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

អាជ្ញាធរខេត្តព្រះសីហនុ ចុះឆែកឆេរទីតាំងខុនដូ U Mall ឃាត់ជនបរទេស ២៦នាក់ សង្ស័យពាក់ព័ន្ធបទ Online scam ព័ត៌មានបន្ថែម៖ https://ww
អាជ្ញាធរខេត្តព្រះសីហនុ ចុះឆែកឆេរទីតាំងខុនដូ U Mall ឃាត់ជនបរទេស ២៦នាក់ សង្ស័យពាក់ព័ន្ធបទ Online scam ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49464

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49456

អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ
អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49453

សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦, ស
សម្តេចធិបតី៖ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប, នៅរាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៅតែបន្តចាត់ទុក «មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អគុណភាពអប់រំ និងការបណ្តុះបណ្តាលផ្អែកលើលទ្ធផលសិក្សា (Outcome-Based Education)។ ការអប់រំមិនមែនផ្តោតតែលើការទទួលបានសញ្ញាបត្រនោះទេ ប៉ុន្តែជាការកសាងសមត្ថភាព និងឥរិយាបថ (Competence and Character) ដើម្បីឱ្យនិស្សិតម្នាក់ៗ ចេះគិត, ចេះវិភាគ, ចេះអនុវត្ត និង​ ចេះដោះស្រាយបញ្ហា។ សម្ដេចធិបតីបានបន្តថា សាកលវិទ្យាល័យ​ ជាកន្លែងបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញទន់សំខាន់ៗ រួមមាន៖ ការគិតវិភាគ, ការដោះស្រាយបញ្ហា, ការច្នៃប្រឌិត, ការប្រាស្រ័យទាក់ទង, ការងារជាក្រុម, ភាពជាអ្នកដឹកនាំ, ព្រមទាំងសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។ រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់លើវិស័យសង្គមកិច្ច ជាពិសេសការវិនិយោគលើការអប់រំ និងសុខាភិបាល។ ក្នុងសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៧, ថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មានការកើនឡើង ៤,៧% (កើនជាង ៥០លានដុល្លារ) ធៀបនឹងឆ្នាំ២០២៦ ដែលសរុបមានប្រមាណជាង ១,១ពាន់លានដុល្លារ ខណៈថវិកាក្រសួងសុខាភិបាលកើនឡើង ១,៥% (កើនជាង ១០លានដុល្លារ) សរុបប្រមាណជាង ៦៨០លានដុល្លារ ធៀបនឹងឆ្នាំ២០២៦ ដោយមិនទាន់រាប់បញ្ចូលការចំណាយលើវិធានគន្លឹះនៃការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដែលផ្ដោតលើមណ្ឌលសុខភាព និង មន្ទីរពេទ្យបង្អែកស្រុកនោះទេ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលបន្តគាំទ្រកម្មវិធីអន្តរាគមន៍ជំនួយសង្គម តាមរយៈមូលនិធិសមធម៌, ការឧបត្ថម្ភធនលើតម្លៃប្រេងឥន្ធនៈ និងការឧបត្ថម្ភសាច់ប្រាក់ ជា៤លើកដល់ប្រជាពលរដ្ឋក្រីក្រ, ជនងាយរងគ្រោះ និងងាយរងហានិភ័យ ប្រមាណ ៤,៦ លាននាក់ នៅទូទាំងប្រទេស។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការបង្កើនការចំណាយលើវិស័យការពារជាតិ នឹងមិនកាត់បន្ថយថវិកាចេញពីវិស័យអប់រំ និងសុខាភិបាលឡើយ។ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា, បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្តានុពល ប៉ុន្តែសម្ដេចធិបតីបានគូសរំលេចថា៖ “AI មិនមែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើ AI នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើ”។ ការប្រើប្រាស់ AI ត្រូវធ្វើឡើងជាទម្រង់ «ជំនួយការ» ដើម្បីជួយដល់ការគិតវិភាគ, ការស្រាវជ្រាវ និងការសម្រេចចិត្ត ប៉ុន្តែមិនត្រូវពឹងផ្អែកលើ AI រហូតបាត់បង់ភាពម្ចាស់ការ ឬឱ្យ AI ក្លាយជាមេដឹកមុខយើងនោះទេ។ ដោយសារ AI អាចបង្កើតភាពមិនច្បាស់លាស់រវាងភាពពិត និងភាពប្រឌិត, ការប្រើប្រាស់បច្ចេកវិទ្យានេះត្រូវតែឈរលើក្រមសីលធម៌, គុណធម៌, ការទទួលខុសត្រូវ និងតម្លៃក្នុងខ្លួនរបស់មនុស្ស ព្រោះម៉ាស៊ីនមិនអាចជំនួសអារម្មណ៍, មនោសញ្ចេតនា និងការវិនិច្ឆ័យតាមកាលៈទេសៈរបស់មនុស្សបានឡើយ។ ពាក់ព័ន្ធនឹងវិស័យការពារជាតិ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ជាគោលនយោបាយវិនិយោគរបស់រដ្ឋក្នុងការកសាងធនធានមនុស្ស​​ ទាំងក្នុងវិស័យការពារជាតិ និងសង្គមជាតិ ដោយរាជរដ្ឋាភិបាលមិនមែនយកយុវជនទៅ «បង្កកចោល» ក្នុងរយៈពេល ២ឆ្នាំនោះទេ។ ផ្ទុយទៅវិញ, រយៈពេល ២ឆ្នាំនៃការហ្វឹកហ្វឺន ជាឱកាសក្នុងការទទួលបានការអប់រំវិន័យ, ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ, ជំនាញបំណិនជីវិត, ការបំពាក់ជំនាញបច្ចេកវិទ្យាទំនើប (ដូចជា ដ្រូន និង AI) ព្រមទាំងឱកាសអាជីព នាពេលអនាគត។ ដូច្នេះ, យុវជនមិនត្រូវមើលឃើញការអនុវត្តកាតព្វកិច្ចយោធាជាបន្ទុកនោះទេ ប៉ុន្តែត្រូវចាត់ទុកវាជាឱកាសក្នុងការចូលរួមបម្រើជាតិ និងទទួលបានការអភិវឌ្ឍសមត្ថភាពខ្លួន ពីការវិនិយោគរបស់រដ្ឋ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ “រាជរដ្ឋាភិបាលវិនិយោគលើធនធានមនុស្សក្នុងវិស័យកងទ័ព ប៉ុន្តែផ្លែផ្កានឹងទទួលបាននៅក្នុងសង្គមជាតិ”។ ជាចុងក្រោយ, សម្ដេចធិបតី បានផ្តល់អនុសាសន៍គន្លឹះដល់និស្សិតសម្រាប់ការរស់នៅ និងការកសាងអាជីព ដោយជំរុញឱ្យប្រកាន់ខ្ជាប់នូវ «ការរៀនសូត្រពេញមួយជីវិត» ព្រោះការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគ្រាន់តែជាការចាប់ផ្តើមនៃការរៀនសូត្រក្នុងជីវិតពិតប៉ុណ្ណោះ។ និស្សិតត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយទទួលខុសត្រូវ, រក្សាសុចរិតភាព, កិត្តិយសវិជ្ជាជីវៈ មានវិន័យ ស្រឡាញ់ជាតិ, គោរពប្រវត្តិសាស្ត្រ និងធ្វើខ្លួនជាកូនល្អ, មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។ សម្ដេចធិបតីបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងយកចំណេះដឹង និងគុណតម្លៃដែលទទួលបានទៅប្រើប្រាស់ឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង, គ្រួសារ និងសង្គមជាតិ ព្រមទាំងក្លាយជាកម្លាំងស្នូលក្នុងការរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសរឹងមាំ និងរុងរឿង៕ #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សោកនាដកម្មបាក់ព្រិលនៅ នេប៉ាល់ សម្លាប់កម្មករ ១៥នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួន ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/4
សោកនាដកម្មបាក់ព្រិលនៅ នេប៉ាល់ សម្លាប់កម្មករ ១៥នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួន ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49450

កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព័ត៌មានបន្ថែម៖ https:/
កម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការងារសារព័ត៌មាន និងផ្សព្វផ្សាយនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49447

នាយករដ្ឋមន្ត្រីថាកាតព្វកិច្ចយោធាជាការវិនិយោគលើការកសាងកម្លាំងការពារជាតិ ខណៈថ្ងៃដំបូងយុវជនជិត៣ពាន់នាក់បានស្នើចុះឈ្មោះ ព័ត៌មានបន
នាយករដ្ឋមន្ត្រីថាកាតព្វកិច្ចយោធាជាការវិនិយោគលើការកសាងកម្លាំងការពារជាតិ ខណៈថ្ងៃដំបូងយុវជនជិត៣ពាន់នាក់បានស្នើចុះឈ្មោះ ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49444

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានយុវជនជិត ៣ពាន់នាក់ បានដាក់ពាក្យ ស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា រយៈពេល ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ

បង្រ្កាប Online Scams នៅខុនដូ U Mall ក្រុងព្រះសីហនុ ឃា-ត់ខ្លួនជនបរទេសជិត ៣០នាក់

អ្នកកួកជេម៉ូតូគេចពន្ធម្នាក់ បើករថយន្តក្នុងល្បឿនលឿន បុករះនៅក្រុងសិរីសោភ័ណ បណ្តាលឱ្យបុរសម្នាក់ស្លា-ប់

ចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរ
+7
ចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ២ ៥៧២ អង្គ/នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពអប់រំ ស្របតាមតម្រូវការសេដ្ឋកិច្ច និងសង្គម។ ចាប់តាំងពីឆ្នាំសិក្សា ២០០៥ រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សសរុបជិត ៩ ម៉ឺនអង្គ/នាក់ ដែលបាន និងកំពុងចូលរួមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះបានបង្ហាញពីការរួមចំណែកដល់ការកសាងមូលធនមនុស្ស តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព និងជំនាញឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ ការបណ្តុះបណ្តាលធនធានមនុស្សដែលមានចំណេះដឹង ជំនាញ និងសមត្ថភាពវិជ្ជាជីវៈ បានរួមចំណែកពង្រឹងផលិតភាព ការប្រកួតប្រជែង និងការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព ស្របតាមទិសដៅ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុក «មនុស្ស» ជាអាទិភាពទី១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកែលម្អគុណភាពអប់រំគ្រប់កម្រិត ការពង្រឹងការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងការកសាងប្រព័ន្ធអប់រំ ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃសង្គម និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ កម្ពុជាបានកំណត់ចក្ខុវិស័យច្បាស់លាស់ ក្នុងការក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយការឈានទៅសម្រេចគោលដៅនេះត្រូវពឹងផ្អែកជាចម្បងលើការកសាងមូលធនមនុស្សដែលមានគុណភាពខ្ពស់។ រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី២ តុលា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ជារឿងដ៏ចម្លែក និងកម្របំផុតទីក្រុងបាងកក នៃប្រទេសថៃ បានជួបប្រទះបាតុភូតធ្លាក់ទឹកកក ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news
ជារឿងដ៏ចម្លែក និងកម្របំផុតទីក្រុងបាងកក នៃប្រទេសថៃ បានជួបប្រទះបាតុភូតធ្លាក់ទឹកកក ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49440

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ព័ត៌មានបន្ថែម៖ https://www.tsktvnews.co
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49437

TSK HOT NEWS TV - Статистика и аналитика Telegram-канала @tsktvnews