1 584
مشترکین
-324 ساعت
-127 روز
-5830 روز
آرشیو پست ها
1 584
កងកម្លាំង Naresuan របស់ថៃ បានដាក់ពង្រាយទាហានបន្ថែមទៀតហើយ ទៅកាន់ខេត្ត Tak ដើម្បីតាមដានសភាពការណ៍ ប្រុងជើងការ ក្នុងករណី មានរឿងអាសន្នណាមួយ កើតឡើង
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/50004
1 584
ពូទីន និងត្រាំ និយាយដូចគ្នា អំពីដើមចម នាំឱ្យផ្ទុះមហាបាតុកម្ម ទូទាំងទ្វីបអឺរ៉ុប
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/50001
1 584
ចង់បានកាំភ្លើងអ្នកស្នាក់នៅជាមួយ ជនដៃដល់រៀបគម្រោងសម្លាប់ជនរងគ្រោះ ខណៈជនរងគ្រោះក៏ធ្លាប់បង្រៀនពីវីធីប្រើប្រាស់អាវុធ
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49998
1 584
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49994
1 584
ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីក្លែងជាកាយរិទ្ធិ រៃអង្គាសប្រាក់ និងល្បែងភ្នាល់អនឡាញ បានទឹកប្រាក់រាប់រយលានរៀល
1 584
វីដេអូ សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃសៅរ៍ ទី២៤ តុលា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
1 584
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខួប ២០ឆ្នាំ នៃការបញ្ជូនកងទ័ពមួកខៀវកម្ពុជា ក្រោមឆ័ត្រ UN គឺជាសក្ខីភាពនៃភាពជោគជ័យ ក្នុងការប្តូរ ពី«វាលពិឃាត» មកជា«អ្នករក្សាសន្តិភាពពិភពលោក»
1 584
ភ័យខ្លាចម្ចាស់បំណុល តាមទារលុយដល់បន្ទប់! នារីស្រស់ស្អាតពីរនាក់ ប្រថុយជីវិត លោតពីលើផ្ទះជាន់ទី៣
1 584
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀង មិនធ្ងន់ធ្ងរ ឬបង្កការលិចលង់អូសបន្លាយយូរ ដូចឆ្នាំមុនៗទេ ខណៈអាជ្ញាធរបន្តចុះអន្តរាគមន៍រំដោះទឹកជាបន្តបន្ទាប់
1 584
ទើបបញ្ចប់បេសកកម្មបង្រៀន! រថយន្តក្រុង វីរៈប៊ុនថាំ បុកជាមួយរថយន្តមួយគ្រឿង នៅត្បូងឃ្មុំ បណ្ដាលឱ្យវេជ្ជបណ្ឌិត ៤ រូប រងរបួស
1 584
បង្ក្រាបបទល្មើស Online Scams ចំនួន២ទីតាំងនៅខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ៦នាក់
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49990
1 584
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49987
1 584
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49983
1 584
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសចាត់ការម៉ឺងម៉ាត់ លើជនស៊ីវិលបន្លំជាសមត្ថកិច្ច និងមន្ត្រីខិលខូចដែល «ធ្វើស៊ី» ប្រជាពលរដ្ឋ
1 584
+3
(ឯកឧត្តម ស សុខា) ជនរួមជាតិជាទីគោរព!
ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ជូនថា ករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ឬក្លែងឯកសណ្ឋានសមត្ថកិច្ច…ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ហើយបើទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ នាំខ្លួនពលរដ្ឋណាម្នាក់ដោយខុសច្បាប់…ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ទាំងនេះគឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ ខ្ញុំសូមឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។
ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ នាំខ្លួន ទោះយកទៅកន្លែងណាក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋនោះផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ទាំងនេះ គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង។ ពោលគឺ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ។
ជារួម ខ្ញុំសូមថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះមតិយោបល់ ការស្នើសុំ ឬសំណូមពរពីបងប្អូនជនរួមជាតិគ្រប់មជ្ឈដ្ឋាន។ ជាមួយគ្នានេះ ខ្ញុំមានភាពចាំបាច់ ត្រូវបញ្ជាក់ជូនសាធារណជន អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ ពិសេសកម្លាំងនគរបាលជាតិ ឱ្យបានជ្រាបដូចខាងក្រោម៖
ទី១-ក្នុងករណីជួប ឬប្រទះឃើញ ឬមានតម្រុយព័ត៌មាន អំពីករណីមានជនស៊ីវិលប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវទទួលនិងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។
ទី២-ដូចគ្នាដែរ ប្រសិនបើមានកម្លាំងនគរបាល ឬមន្រ្តីពាក់ព័ន្ធក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ ពិសេសបានចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតព័ត៌មានដាក់បន្ទុក លើបងប្អូនដែលគ្មានកំហុសសោះឱ្យទៅជាពាក់ព័ន្ធបទល្មើស សូមបងប្អូនប្រញាប់រាយការណ៍ ដាក់ពាក្យប្ដឹង ទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលនៅជិតបំផុត ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវតែទទួលនិងចាត់ការពាក្យប្ដឹងជាដាច់ខាត។
1 584
+9
ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយនឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖
១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។
២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។
៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៣ តុលា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
1 584
Repost from Samdech Hun Sen of Cambodia
សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប សីហនុ-ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដែរ
1 584
ពូទីន៖ តាមពិតរុស្ស៊ី មិនធ្វើសង្គ្រាមជាមួយអ៊ុយក្រែនទេ តែអ៊ុយក្រែនខ្លួនឯង ជាអ្នកចង់មានសង្គ្រាម
ព័ត៌មានបន្ថែម៖ https://www.tsktvnews.com/news/49979
