ru
Feedback
រដ្ឋបាលខេត្តបន្ទាយមានជ័យ

រដ្ឋបាលខេត្តបន្ទាយមានជ័យ

Открыть в Telegram

ព័ត៌មានអំពីខេត្តបន្ទាយមានជ័យ

Больше
1 710
Подписчики
-124 часа
+17 дней
Нет данных30 день
Архив постов
វេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ បន្ទាយមានជ័យ​ ៖​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសិរីសោភ័ណ​ អញ្ជេីញជាអធិបតីភាព​ ក្នុងវេទិការសាធារណៈ​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ​ វេទិការខាងលេីក៏មានការចូលរួមពីសំណាក់អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុង​ ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់​ និងភូមិ​ បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០០នាក់​បានចូលរួម​ ប្រារព្ធធ្វេីឡេីងនៅ​ភោជនីយដ្ឋាន​ ស្ទឹងសែន​ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ​ នៅព្រឹកថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ​២០២៦​។

រដ្ឋបាលខេត្តបន្ទាយមានជ័យ​ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា បន្ទាយមានជ័យ​ ៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ​ ពិធីនេះក៏មានការអញ្ជេីញចូលរួមឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងលោកជំទាវ​ នួម​ សុភ័ណ​ អនុប្រធាន​កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារី​ អ៊ុំ​រាត្រី​ មានការចូលរួមពូសំណាក់​ ឯកឧត្ដម​ លោកជំទាវ​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ មន្ត្រីរាជការ​ គណៈអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំមន្ទីរ​ អង្គ​ភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ-សង្កាត់ អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា យុវជន​ ស.ស.យ.ក​ យុវជនកាយរឹទ្ធ​ សិស្សានុសិស្ស​ តាជី-យាយជី​ បានចូលរួមប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ​ ក​ សាលាខេត្តបន្ទាយមានជ័យ​ នាព្រឹកថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២៦។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តបន្ទាយមានជ័យ។ ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ #សំណេះសំណាល #ក្រុមប្រឹក្សា #ខេត្តបន្ទាយមានជ័យ #Banteaymeanchey #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia