រដ្ឋបាលខេត្តបន្ទាយមានជ័យ
رفتن به کانال در Telegram
1 684
مشترکین
+224 ساعت
+37 روز
-430 روز
آرشیو پست ها
បន្ទាយមានជ័យ ៖ នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាមានជ័យរៀបចំអាហារពេលល្ងាច ជូនដល់សិស្សនិទ្ទេស A រួមនឹងអាណាព្យាបាល ក្រោមការឧបត្ថម្ភដោយ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី។
មុនពេលត្រៀមចូលរួមពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ ខែសីហា ឆ្នាំ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត៣ សម័យប្រឡង៖ ២២ ខែកក្កដា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
Repost from Oknha news
មន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ ប្រមូលចំណូលជូនរដ្ឋ បានជាង ៥លានដុល្លារ ក្នុងឆ្នាំ២០២៦
https://www.oknha.news/social-eco/259533
ព័ត៌មានជុំវិញឧកញ៉ា និងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងដៃអ្នក Join Telegram Us
+1
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើសារសូមគោរពជូនពរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យថ្លៃថ្លា នៃឱកាសខួបចម្រេីនជន្មាយុគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៩កេីត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
សូម សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។
