ru
Feedback
@Mindset

@Mindset

Открыть в Telegram

សៀវភៅអេឡិចត្រូនិកfreeៗ និងគំនិតល្អៗមាននៅទីនេះ

Больше
458
Подписчики
+124 часа
-17 дней
+630 день

Загрузка данных...

Похожие каналы
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
июль '26
июль '26
+5
в 0 каналах
июнь '26
+30
в 1 каналах
Get PRO
май '26
+21
в 0 каналах
Get PRO
апрель '26
+25
в 0 каналах
Get PRO
март '26
+43
в 0 каналах
Get PRO
февраль '26
+45
в 0 каналах
Get PRO
январь '26
+10
в 0 каналах
Get PRO
декабрь '25
+59
в 0 каналах
Get PRO
ноябрь '25
+5
в 0 каналах
Get PRO
октябрь '25
+3
в 0 каналах
Get PRO
сентябрь '25
+19
в 0 каналах
Get PRO
август '25
+5
в 0 каналах
Get PRO
июль '25
+3
в 0 каналах
Get PRO
июнь '25
+1
в 0 каналах
Get PRO
май '250
в 0 каналах
Get PRO
апрель '250
в 0 каналах
Get PRO
март '25
+2
в 1 каналах
Get PRO
февраль '25
+1
в 0 каналах
Get PRO
январь '250
в 0 каналах
Get PRO
декабрь '24
+3
в 0 каналах
Get PRO
ноябрь '240
в 0 каналах
Get PRO
октябрь '24
+1
в 0 каналах
Get PRO
сентябрь '24
+7
в 0 каналах
Get PRO
август '24
+8
в 0 каналах
Get PRO
июль '24
+37
в 0 каналах
Get PRO
июнь '24
+8
в 0 каналах
Get PRO
май '24
+2
в 0 каналах
Get PRO
апрель '24
+10
в 0 каналах
Get PRO
март '24
+18
в 0 каналах
Get PRO
февраль '24
+3
в 0 каналах
Get PRO
январь '240
в 0 каналах
Get PRO
декабрь '23
+2
в 0 каналах
Get PRO
ноябрь '23
+4
в 0 каналах
Get PRO
октябрь '23
+330
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
11 июля+2
10 июля+1
09 июля+1
08 июля0
07 июля+1
06 июля0
05 июля0
04 июля0
03 июля0
02 июля0
01 июля0
Посты канала
ការពិតខ្លះចាក់ដោតខ្លាំងជាងអ្វីដែលយើងគិតទៅទៀត សត្វធាតុវាយប្រហារនៅពេលដែលពួកវាឃ្លាន ប៉ុន្តែមនុស្សអាចវាយប្រហារនៅពេលដែលពួកគេមានចិត
ការពិតខ្លះចាក់ដោតខ្លាំងជាងអ្វីដែលយើងគិតទៅទៀត សត្វធាតុវាយប្រហារនៅពេលដែលពួកវាឃ្លាន ប៉ុន្តែមនុស្សអាចវាយប្រហារនៅពេលដែលពួកគេមានចិត្តច្រណែនឈ្នានីស។ នោះហើយជាមូលហេតុដែលអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សដែលញញឹមអបអរសាទរនឹងជោគជ័យរបស់អ្នក ប៉ុន្តែលួចស្អប់ការរីកចម្រើនរបស់អ្នកនៅពីក្រោយខ្នង។ មិនមែនសត្រូវគ្រប់រូបសុទ្ធតែបង្ហាញទឹកមុខខឹងសម្បារនោះឡើយ។ ពួកះខ្លះមើលទៅហាក់ដូចជាមានភាពស្និទ្ធស្នាលរាក់ទាក់ ទះដៃអបអរតិចៗ រួចហើយរង់ចាំមើលថ្ងៃដួលរលំរបស់អ្នកតែប៉ុណ្ណោះ។ ចូរការពារសេចក្ដីសុខផ្លូវចិត្តរបស់អ្នក។ ចូរការពារការរីកចម្រើនទៅមុខរបស់អ្នក។

2
ជំហានបន្ទាប់របស់អ្នក គឺមានសារៈសំខាន់ជាងកំហុសឆ្គងពីមុនរបស់អ្នកឆ្ងាយណាស់។ 🤍 ចូរអានវាម្តងទៀត។ 💯 មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ខុស
ជំហានបន្ទាប់របស់អ្នក គឺមានសារៈសំខាន់ជាងកំហុសឆ្គងពីមុនរបស់អ្នកឆ្ងាយណាស់។ 🤍 ចូរអានវាម្តងទៀត។ 💯 មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ខុសឆ្គង។ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើមិនបានល្អ។ មនុស្សគ្រប់រូបសុទ្ធតែមានជំពូកជីវិតខ្លះដែលពួកគេចង់បំភ្លេចចោល។ ✨ អ្វីដែលកំណត់តម្លៃពិតរបស់អ្នក មិនមែនជារឿងរ៉ាវដែលបានខុសឆ្គងទៅហើយនោះទេ។ ប៉ុន្តែវាគឺជាអ្វីដែលអ្នកជ្រើសរើសធ្វើបន្តទៅមុខទៀត។ 🌱 ចូររៀនសូត្រពីមេរៀនទាំងនោះ។ ចូរអត់ទោសឱ្យខ្លួនឯង។ ចូរកែតម្រូវទិសដៅរបស់អ្នកឡើងវិញ។ រួចហើយ បន្តដើរទៅមុខទៀត។ ❤️ កំហុសឆ្គងតែមួយលើក មិនអាចមកលុបបំបាត់សក្តានុពលរបស់អ្នកបានឡើយ។ ការខកបំណងតែមួយគ្រា ក៏មិនអាចមកសម្រេចវាសនាអនាគតរបស់អ្នកបានដែរ។ 🙏 ការសម្រេចចិត្តបន្ទាប់របស់អ្នក, ទម្លាប់បន្ទាប់របស់អ្នក, និងសកម្មភាពប្រកបដោយភាពក្លាហានបន្ទាប់របស់អ្នក... ទាំងនោះហើយ គឺជាកន្លែងដែលសាច់រឿងថ្មីរបស់អ្នកចាប់ផ្ដើម។ 🚀 កុំបណ្តោយឱ្យខ្លួនឯងជាប់គាំងនៅក្នុងរឿងរ៉ាវកាលពីម្សិលមិញអី។ អំណាចក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នក គឺចាប់ផ្តើមចេញពីជម្រើសដែលអ្នកធ្វើនៅថ្ងៃនេះ។
81
3
សេចក្ដីល្អដែលធ្វើខុសកន្លែង មិនមែនជាបុណ្យកុសលឡើយ ប៉ុន្តែវាគឺជារឿងល្ងង់ខ្លៅ។ កាលពីព្រេងនាយ មានសេដ្ឋីចិត្តធម៌ម្នាក់ ដោយសារតែឃើញបុរសសុំទានម្នាក់នៅក្បែរផ្ទះគួរឱ្យអាណិតពេក គាត់ក៏បានផ្តល់លុយកាក់និងស្បៀងអាហារឧបត្ថម្ភជារៀងរាល់ឆ្នាំ។ ការជួយយូរៗទៅក៏ក្លាយជាទម្លាប់។ លុះដល់ឆ្នាំមួយ សេដ្ឋីរវល់ពេកក៏បានផ្តល់ឱ្យតិចជាងមុន បុរសសុំទាននោះមិនត្រឹមតែមិនដឹងគុណនោះទេ ថែមទាំងខឹងសម្បារនិងបន្ទោសសេដ្ឋីថាជាមនុស្សកំណាញ់ និងធ្វើបាបខ្លួនទៅវិញ។ រឿងរ៉ាវនេះជារឿងចាស់បុរាណមែន ប៉ុន្តែវាបាននិយាយចំការពិតមួយ៖ មានមនុស្សមួយចំនួន បើអ្នកកាន់តែជួយពួកគេ ពួកគេនឹងកាន់តែចាត់ទុកថាការជួយនោះជាកាតព្វកិច្ចរបស់អ្នក។ លុះដល់ពេលអ្នកបញ្ឈប់ការជួយ ពួកគេនឹងប្រែក្រឡាស់មកចាត់ទុកថាអ្នកជាអ្នកខុសទៅវិញ។ សេចក្ដីល្អ (ចិត្តសប្បុរស) គឺជារឿងមានតម្លៃណាស់។ ប៉ុន្តែសេចក្ដីល្អដែលគ្មានប្រាជ្ញាដើរទន្ទឹមគ្នាទេនោះ វានឹងងាយជម្រុញឱ្យកើតមាននូវភាពពឹងផ្អែកលើគេ និងបង្កើតនូវសេចក្ដីលោភលន់របស់មនុស្សដទៃតែប៉ុណ្ណោះ។ មនុស្សដែលគួរជួយ ជួយពួកគេតែម្តង ពួកគេនឹងចងចាំអស់មួយជីវិត។ ចំណែកមនុស្សមិនគួរជួយ ទោះជាជួយដប់ដងក៏ដោយ ក៏ពួកគេនៅតែមានអារម្មណ៍ថាមិនទាន់គ្រប់គ្រាន់ដែរ។ បុរាណាចារ្យបានប្រដៅថា៖ «ជួយអ្នកជួបគ្រោះអាសន្ន មិនមែនជួយអ្នកក្រីក្រឡើយ។» មានន័យថា ចូរជួយមនុស្សក្នុងគ្រាលំបាកលំបិនឆ្លងកាត់គ្រោះអាសន្ន តែសូមកុំចិញ្ចឹមវប្បធម៌ខ្ជិលច្រអូស និងសេចក្ដីលោភលន់របស់មនុស្សដែលមិនព្រមក្រោកឈរតស៊ូដោយខ្លួនឯង។ ការអាណិតស្រឡាញ់មនុស្សជារឿងត្រឹមត្រូវ។ ប៉ុន្តែត្រូវចេះអាណិតស្រឡាញ់ឱ្យចំមនុស្ស។
92
4
ដើម្បីក្លាយជា អ្នកគ្រប់គ្រង (Manager) និង អ្នកដឹកនាំ (Leader) ល្អ អ្នកគួរស្វែងយល់ និងអភិវឌ្ឍខ្លួននៅចំណុចសំខាន់ៗដូចខាងក្រោម៖ ១.ការទំនាក់ទំនង (Communication Skills) -និយាយឱ្យច្បាស់ និងស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់។ -ផ្តល់មតិយោបល់ និងការណែនាំប្រកបដោយការគោរព។ ២. ការដឹកនាំ (Leadership Skills) -បង្កើតចក្ខុវិស័យ និងជំរុញក្រុមឱ្យសម្រេចគោលដៅ។ -ធ្វើជាគំរូល្អសម្រាប់សមាជិកក្រុម។ ៣.ការគ្រប់គ្រងពេលវេលា (Time Management) -រៀបចំអាទិភាពការងារ។ -បែងចែកពេលវេលាឱ្យមានប្រសិទ្ធភាព។ ៤. ការសម្រេចចិត្ត (Decision Making) -វិភាគព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ -ហ៊ានទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន។ ៥. ការដោះស្រាយបញ្ហា (Problem Solving) -ស្វែងរកមូលហេតុពិតនៃបញ្ហា។ -រកដំណោះស្រាយដែលអាចអនុវត្តបាន។ ៦. ការគ្រប់គ្រងក្រុម (Team Management) -ចេះប្រគល់ការងារ (Delegation)។ -លើកទឹកចិត្ត និងអភិវឌ្ឍសមត្ថភាពសមាជិកក្រុម។ ៧. ភាពឆ្លាតវៃផ្នែកអារម្មណ៍ (Emotional Intelligence) -គ្រប់គ្រងអារម្មណ៍របស់ខ្លួន។ -យល់ពីអារម្មណ៍ និងតម្រូវការរបស់អ្នកដទៃ។ ៨. ក្រមសីលធម៌ និងភាពស្មោះត្រង់ (Integrity) -ស្មោះត្រង់ តម្លាភាព និងរក្សាការទុកចិត្តពីក្រុម។ ៩. ការរៀនសូត្រជាបន្តបន្ទាប់ (Continuous Learning) អានសៀវភៅ ចូលរួមវគ្គបណ្តុះបណ្តាល និងរៀនពីបទពិសោធន៍។
103
5
រឿងទាំង ១០ យ៉ាងដែលផ្លាស់ប្តូរអ្នកឱ្យមើលទៅកាន់តែល្អប្រសើរ ១. និយាយឱ្យយឺតបន្តិច តែបញ្ចេញសំឡេងឱ្យច្បាស់ ២. ញញឹម ឱ្យបានច្រើនជាងមុ
រឿងទាំង ១០ យ៉ាងដែលផ្លាស់ប្តូរអ្នកឱ្យមើលទៅកាន់តែល្អប្រសើរ ១. និយាយឱ្យយឺតបន្តិច តែបញ្ចេញសំឡេងឱ្យច្បាស់ ២. ញញឹម ឱ្យបានច្រើនជាងមុន ៣. ស្លៀកពាក់ស្អាតបាត សំខាន់ជាងសម្លៀកបំពាក់ថ្លៃៗ ៤. ឈប់ត្អូញត្អែរ គ្រប់រឿង ៥. ស្ដាប់អ្នកដទៃ និយាយឱ្យចប់សិន ៦. គោរពពេលវេលា ឱ្យបានខ្ជាប់ខ្ជួន ៧. ប្រើពាក្យសម្ដី គួរសម ៨. ថែរក្សាសុខភាព និងការគេងឱ្យបានគ្រប់គ្រាន់ ៩. មានភាពជឿជាក់ តែមិនអួតអាង ១០. នៅក្បែរមនុស្ស ដែលមានថាមពលវិជ្ជមាន
130
6
Нет текста...
132
7
ក្លាយជាមនុស្សចិត្តធ្ងន់ និងមានម្ចាស់ការលើខ្លួនឯង ១. យល់ដឹងពី "ទ្រឹស្តីកញ្ចក់ឆ្លុះ" (The Mirror Theory) • សម្ដីរបស់គេជាបញ្ហារបស់គេ មិនមែនរបស់អ្នកទេ៖ នៅពេលនរណាម្នាក់ឌឺដង ឬមើលងាយអ្នក វាមិនមែនឆ្លុះបញ្ចាំងពីតម្លៃពិតរបស់អ្នកនោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពី កម្រិតចំណេះដឹង ធនធានផ្លូវចិត្ត និងចរិតលក្ខណៈ របស់បុគ្គលនោះទៅវិញទេ។ • មនុស្សដែលមានក្តីសុខ និងមានទំនុកចិត្តលើខ្លួនឯងពិតប្រាកដ មិនដែលចំណាយពេលទៅជាន់ពន្លិច ឬឌឺដងអ្នកដទៃឡើយ។ មានតែមនុស្សដែលមានរបួសខាងក្នុង ឬមានចិត្តច្រណែនទេ ដែលធ្វើបែបនោះ។ ២. អនុវត្តវិធីសាស្ត្រ "ផ្អាក ៥ វិនាទី" (The 5-Second Pause) • នៅពេលឮសម្ដីមិនល្អ កុំអាលតបតភ្លាមៗ។ ការតបតទាំងកំហឹងភ្លាមៗ គឺជារឿងដែលពួកគេចង់បាន (ព្រោះគេចង់ឃើញអ្នកខឹង ឬរៀបរាប់មិនត្រូវ)។ • ធ្វើបែបនេះ៖ ដកដង្ហើមចូលជ្រៅៗ រាប់ ១ ដល់ ៥ ក្នុងចិត្ត។ ការធ្វើបែបនេះជួយកាត់ផ្តាច់អារម្មណ៍ឆេវឆាវមួយឆាវ និងទុកពេលឱ្យខួរក្បាលផ្នែកហេតុផលដំណើរការ។ ៣. ជ្រើសរើសការ "ឆ្លើយតប" ជាជាង "ប្រតិកម្ម" (Respond vs React) • ប្រតិកម្ម (React): គឺការខឹង ស្រែកតបត ឬដេកតូចចិត្ត (អ្នកចាញ់សម្ដីគេ)។ • ឆ្លើយតប (Respond): គឺការគ្រប់គ្រងស្ថានការណ៍។ វិធីឆ្លើយតបដ៏ល្អបំផុតចំពោះការឌឺដងមានដូចជា៖ • ស្ងៀមស្ងាត់ និងសម្លឹងចំភ្នែក៖ ការមិននិយាយអ្វីទាំងអស់ ហើយសម្លឹងមើលទៅគេដោយស្ងប់ស្ងាត់ អាចធ្វើឱ្យអ្នកឌឺដងមានអារម្មណ៍អៀនខ្លួន និងទាល់តម្រិះ។ • ឆ្លើយតបដោយភាពរាបសារតែមានឥទ្ធិពល៖ ឧទាហរណ៍៖ "អរគុណសម្រាប់មតិ", "តើអ្នកនិយាយបែបនេះចង់បានន័យថាម៉េច?" (ការសួរដេញដោលដោយសម្តីត្រជាក់ៗ នឹងធ្វើឱ្យគេពិបាករកលេសដោះស្រាយ)។ • ដើរចេញ៖ បើកន្លែងនោះមិនផ្តល់តម្លៃឱ្យយើង ដើរចេញដោយស្នាមញញឹម ព្រោះពេលវេលារបស់អ្នកមានតម្លៃជាងការទៅឈ្លោះជាមួយមនុស្សគ្មានបានការ។ ៤. ពង្រឹងតម្លៃខ្លួនឯងពីខាងក្នុង (Self-Worth) • ប្រសិនបើអ្នកដឹងច្បាស់ថាខ្លួនឯងជាជានរណា មានចំណុចខ្លាំងអ្វី និងកំពុងធ្វើអ្វី... សម្ដីមើលងាយរបស់អ្នកដទៃនឹងក្លាយជាគ្រាប់ខ្សាច់ដែលបក់កាត់មុខតែប៉ុណ្ណោះ។ • កុំយកតម្លៃខ្លួនឯងទៅដាក់លើមាត់របស់អ្នកដទៃ។ គេអាចនិយាយអ្វីក៏បាន ប៉ុន្តែអ្នកមានសិទ្ធិពេញលេញក្នុងការ "មិនទទួលយក" សម្ដីទាំងនោះមកគិត។ ៥. បង្កើតរបាំងការពារផ្លូវចិត្ត (Emotional Boundary) • ចាត់ទុកសម្ដីឌឺដង ឬការមើលងាយទាំងនោះដូចជា "ផ្សែងពុល"។ បើអ្នកដកដង្ហើមយកវាចូល វានឹងធ្វើឱ្យអ្នកឈឺ។ បើអ្នកដើរចេញ ឬមិនខ្វល់ ផ្សែងនោះនឹងរលាយបាត់ទៅវិញដោយខ្លួនឯង។ • ផ្តោតលើគោលដៅជីវិត ការងារ និងមនុស្សដែលស្រឡាញ់អ្នកពិតប្រាកដវិញ។ 💡 ចំណាំ៖ មនុស្សចិត្តធ្ងន់ មិនមែនជាមនុស្សដែលមិនចេះឈឺចាប់នោះទេ ប៉ុន្តែជាមនុស្សដែល ដឹងថា រឿងណាគួរខ្វល់ និងរឿងណាគួររំលង។ ការឈ្នះដែលល្អបំផុត គឺការរស់នៅឱ្យបានល្អ មានក្តីសុខ និងជោគជ័យជាងមុន ព្រោះវាជាការតបតដ៏មានឥទ្ធិពលបំផុតចំពោះអ្នកដែលធ្លាប់មើលងាយអ្នក។ អគុណណាស់សម្រាប់ការអានអត្ថបទមួយនេះ📖🙏
185
8
1. ការគិតបែបការពារខ្លួន៖ មនុស្សដែលស្រឡាញ់មុខមាត់ ចូលចិត្តនិយាយការពារខ្លួនឱ្យគេឃើញថាពូកែ មិនហ៊ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួ
1. ការគិតបែបការពារខ្លួន៖ មនុស្សដែលស្រឡាញ់មុខមាត់ ចូលចិត្តនិយាយការពារខ្លួនឱ្យគេឃើញថាពូកែ មិនហ៊ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន។ 2. ការគិតថាខ្លួន «គួរតែ» ធ្វើអ្វីមួយ៖ ធ្វើអ្វីមួយតាមតែការពេញនិយមមួយភ្លែត ឬធ្វើតាមគេ (ដូចជាគិតថាគួរតែទៅរៀនចិន គួរតែទៅហាត់ប្រាណ) ដោយមិនបានតាំងចិត្តចេញពីចិត្តពិតប្រាកដ ទើបធ្វើបានមិនយូរ។ 3. ទម្លាប់បន្ទោសអ្នកដទៃ៖ តែងតែយល់ថាលោកនេះអយុត្តិធម៌ចំពោះខ្លួន ហើយរុញកំហុសទៅបរិស្ថានជុំវិញ។ 💡 វិធីសាស្ត្រពីរយ៉ាងដើម្បីផ្លាស់ប្តូរការគិត៖ • វិធីទី១៖ ធ្វើតែរឿងណាដែលខ្លួនអាចគ្រប់គ្រងបាន៖ កុំខ្វាយខ្វល់នឹងរឿងដែលគ្រប់គ្រងមិនបាន (ដូចជាការវាយតម្លៃរបស់គេ ឬរឿងអតីតកាល)។ បើចង់សម្រកទម្ងន់ អ្វីដែលអ្នកគ្រប់គ្រងបានគឺ៖ ងើបពីព្រលឹម ញ៉ាំអាហារសុខភាព និងទៅហាត់ប្រាណឱ្យទៀងទាត់។ • វិធីទី២៖ ការមើលរឿងក្រៅឆាក៖ កុំមើលរឿងរ៉ាវក្នុងសង្គមត្រឹមតែសម្បកក្រៅដែលគេសម្តែងឱ្យមើល ត្រូវគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជាការឈរមើលគេថតកុននៅក្រៅឆាក ទើបដឹងពីការពិតនៅពីក្រោយរឿងរ៉ាវទាំងនោះ។
210
9
បើអ្នករីកចម្រើនយឺតសាកឆ្លុះខ្លួនឯងចំនុចទាំងនេះ 1- ខ្លាចការចូលរួមរាល់កម្មវិធី ជួបមនុស្សពូកែជាងខ្លួន 2- ស្តាប់មិនចូលរាល់ការចែករំ
បើអ្នករីកចម្រើនយឺតសាកឆ្លុះខ្លួនឯងចំនុចទាំងនេះ 1- ខ្លាចការចូលរួមរាល់កម្មវិធី ជួបមនុស្សពូកែជាងខ្លួន 2- ស្តាប់មិនចូលរាល់ការចែករំលែកពីអ្នកដទៃ ឬស្តាប់តែមិនយកចិត្តទុកដាក់ 3- គេរិះគន់យកទៅដាក់ខ្លួនច្រើន មិនយកទៅស្ថាបនា ឬអភិវឌ្ឈនិ៍ខ្លួន 4- ធ្វើការ ឬយករឿងជាច្រើនមកធ្វើ មកគិតក្នុងពេលតែមួយ 5- មិនថែសុខភាព ដឹងវិធីជាច្រើន ដឹងពីរបៀបថែទាំសុខភាព តែមិនយកអនុវត្តន៍ តែដល់ពេលឈឺធ្វើឱ្យរំខានដល់ការងារ ដល់ការសម្រេចគោលដៅជាច្រើន 6- រឿងតូចៗច្រើនគិតថាមិនអី បណ្តែតបណ្តាយពេលវេលាច្រើន 7- ចិត្តជំពាក់លើរឿងជាច្រើន មិនបកស្រាយ ឬដោះស្រាយឲ្យស្រាលខ្លួន
178
10
ប្រសិនបើអ្នកចង់ក្លាយខ្លួនជាមនុស្សម្នាក់ដែលពូកែនិយាយ អ្នកអាចចាប់ផ្តើមពីវិធីងាយៗដូចខាងក្រោមនេះបាន៖ ១) ធ្វើជាមនុស្សពូកែស្ដាប់ មុនពេលដែលអ្នកអាចក្លាយជាមនុស្សម្នាក់ដែលពូកែនិយាយ ពូកែផ្តល់ដំបូន្មានទៅកាន់អ្នកដទៃ លុះត្រាតែអ្នកជាមនុស្សដែលពូកែស្ដាប់សិន។ បង្កើតទម្លាប់នៃការស្ដាប់ គឺជាការបង្កើតទម្លាប់ ដើម្បីប្រមូលព័ត៌មាន ព្រោះអ្នកនិយាយជាសាធារណៈ វាគ្មិនចែករំលែក ឬ ពិធីករជាដើម -ល- នេះ សុទ្ធតែត្រូវមានចំណេះដឹង ឬ ព័ត៌មានច្រើននៅក្នុងដៃ ដើម្បីអាចយកមកសៀតស៊ក បង្កើតបានជាឃ្លាឃ្លោង ប្រទាក់ក្រឡាក្នុងការនិយាយរបស់ខ្លួន។ ម្យ៉ាងវិញទៀត អ្នកពូកែស្ដាប់នឹងដឹងពីអ្វីដែលជាតម្រូវការរបស់មនុស្សជុំវិញខ្លួន និងអាចធ្វើការឆ្លើយតបទៅនឹងសំណួរបាន។ ២) ត្រៀម គ្រប់ការងារទាំងអស់ បើចង់ឱ្យសម្រេចទៅបានយ៉ាងល្អ ឬ មានការរំខានតិចបំផុតក្នុងកម្រិតអប្បបរមា លុះត្រាតែអ្នកបានត្រៀមមុនរួចជាស្រេចនូវអ្វីដែលជាតម្រូវការចាំបាច់សម្រាប់ការងារនេះ។ ចំពោះការនិយាយក៏ដូចគ្នាដែរ បើចង់ឱ្យការនិយាយរបស់អ្នកបានល្អ អ្នកត្រូវត្រៀមរួចជាស្រេចនូវអ្វីគ្រប់យ៉ាង ទាក់ទងនឹងប្រធានបទដែលអ្នកត្រូវនិយាយ។ ត្រៀមឧទាហរណ៍ ដើម្បីពន្យល់លម្អិតបន្ថែម ត្រៀមចម្លើយសម្រាប់រាល់សំណួរដែលនឹងសួរមកកាន់អ្នក ក៏ដូចជាត្រៀមសំណួរ ដើម្បីសួរទៅកាន់អ្នកស្ដាប់វិញ។ ៣) ចាប់យកចំណុចសំខាន់ អ្វីដែលអ្នកត្រូវផ្តោតនៅពេលនិយាយ ឬ ការធ្វើបទបង្ហាញនោះគឺ ដឹងច្បាស់ពីប្រធានបទ និងច្បិចយកអ្វីដែលជាចំណុចសំខាន់ក្នុងប្រធានបទមួយនោះ ដើម្បីបង្ហាញទៅកាន់អ្នកស្ដាប់។ ការចាប់យកចំណុចសំខាន់មកនិយាយ ក៏ជាផ្នែកមួយជួយឱ្យអ្នកកំពុងស្ដាប់អ្នក ងាយយល់ថាអ្នកកំពុងចង់និយាយពីអ្វី ក្រោយបញ្ចប់ការធ្វើបទបង្ហាញរបស់អ្នកគេក៏នឹងងាយសរុបមកវិញពីចំណេះដឹងដែលគេទទួលបាន។ ៤) ឆ្លាតក្នុងការរកផ្លូវដោះស្រាយ ក្នុងនាមជាអ្នកនិយាយ មិនថាក្នុងកម្មវិធីនិយាយជាសាធារណៈ ការធ្វើបទបង្ហាញការងារ គឺត្រូវជាមនុស្សបត់បែនរហ័ស ឆ្លាតក្នុងការរកផ្លូវដោះស្រាយនៅពេលបញ្ហាមកដល់ភ្លាមៗ។ ត្រង់នេះចង់សំដៅធំបំផុតដល់ការឆ្លើយតបទៅនឹងសំណួរដែលនឹងចាក់ចោទសួរមកលើអ្នក ក៏ដូចជាគន្លឹះដោះស្រាយស្ថានការណ៍កំពុងតានតឹងពេលកំពុងចរចាជាដើម-ល-។ ៥) ហ្វឹកហាត់ការនិយាយនៅមុខកញ្ចក់ឱ្យបានញឹកញាប់ ទម្រាំក្លាយជាមនុស្សម្នាក់ដែលពូកែនិយាយ លែងខ្លាចក្បាលមេក្រូ ឡើងឆាកមិនញ័រជើង មិនមែនប្រើពេលខ្លីទេ តែអ្នកត្រូវការសន្សំបទពិសោធ និងពេលវេលាជាច្រើន ដើម្បីអាចធ្វើវាបានល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺហ្វឹកហាត់ការនិយាយ ការរៀបចំកាយវិការឱ្យបានច្រើនដង ហើយធ្វើការហ្វឹកហាត់នៅមុខកញ្ចក់ឱ្យបានញឹកញាប់ ដើម្បីមើលថា កាយវិការរបស់អ្នកនៅមានភាពឆ្គាំឆ្គងត្រង់កន្លែងណាខ្លះ។ លើសពីនេះ អ្នកអាចថតវីឌីអូទុកមើលខ្លួនឯងក៏បាន ដើម្បីអាចដឹងថា ទាំងការបញ្ចេញសម្លេង កាយវិការ ក៏ដូចជាក្រសែភ្នែកនៅពេលនិយាយវាល្អគ្រប់គ្រាន់ហើយឬនៅ និងមានអ្វីដែលត្រូវកែតម្រូវបន្ថែមទៀតដែរទេ។
208
11
«ការផ្ដាច់ចេញពីបញ្ហា» (Detachment from problems) មិនមែនមានន័យថាជាការរត់គេច ឬមិនទទួលខុសត្រូវនោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការរក្សាលំនឹងចិត្ត មិនឱ្យអារម្មណ៍ និងចិត្តគំនិតរបស់យើងលិចលង់ទៅតាមបញ្ហា រហូតបាត់បង់ម្ចាស់ការលើខ្លួនឯង។ ខាងក្រោមនេះជាវិធីសាស្ត្រ និងអត្ថប្រយោជន៍នៃការអនុវត្ត «ការផ្ដាច់ចេញពីបញ្ហា» ដើម្បីឱ្យអ្នកអាចមើលឃើញដំណោះស្រាយកាន់តែច្បាស់លាស់៖ វិធីសាស្ត្រក្នុងការអនុវត្តការផ្ដាច់ចេញពីបញ្ហា មើលបញ្ហាក្នុងនាមជា «អ្នកសង្កេតការណ៍» (Be an Observer): ព្យាយាមដកខ្លួនថយមួយជំហាន ហើយមើលមកបញ្ហានោះដូចជាអ្នកកំពុងមើលរឿងភាគ ឬមើលបញ្ហារបស់អ្នកដទៃ។ ការធ្វើបែបនេះជួយកាត់បន្ថយអារម្មណ៍ឆេវឆាវ និងការវិនិច្ឆ័យដោយភាពលម្អៀង។ បែងចែករវាង «អ្វីដែលគ្រប់គ្រងបាន» និង «អ្វីដែលគ្រប់គ្រងមិនបាន»: អ្វីដែលគ្រប់គ្រងបាន៖ ទង្វើ ពាក្យសម្តី និងការគិតរបស់អ្នក។ (ផ្តោតលើចំណុចនេះ) អ្វីដែលគ្រប់គ្រងមិនបាន៖ អតីតកាល គំនិតរបស់អ្នកដទៃ និងលទ្ធផលចុងក្រោយ។ (រៀនព្រលែងវាចោល) ទទួលស្គាល់ការពិត ប៉ុន្តែមិនតោងទាម (Acceptance without Attachment): ទទួលស្គាល់ថាបញ្ហាបានកើតឡើងហើយ ប៉ុន្តែកុំអនុញ្ញាតឱ្យវាមកកំណត់តម្លៃខ្លួនឯង ឬមកបំផ្លាញក្តីសុខក្នុងថ្ងៃនេះរបស់អ្នកឡើយ។ ផ្តល់ពេលវេលានិងលំហឱ្យខ្លួនឯង (Take a Break): នៅពេលដែលគិតអ្វីមិនចេញ ការដើរចេញពីបរិយាកាសនោះមួយរយៈ (ទៅដើរលេង ធ្វើលំហាត់ប្រាណ ឬស្តាប់តន្ត្រី) នឹងជួយឱ្យខួរក្បាលស្រឡះ និងអាចរកនឹកឃើញដំណោះស្រាយល្អៗមកវិញ។ 📝អត្ថប្រយោជន៍ដែលទទួលបាន "នៅពេលអ្នកឈប់ឱបក្រសោបបញ្ហា អ្នកនឹងមានដៃទំនេរដើម្បីចាប់យកដំណោះស្រាយ។" កាត់បន្ថយស្ត្រេស និងការថប់បារម្ភ៖ ចិត្តរបស់អ្នកនឹងមានភាពស្ងប់ស្ងាត់ជាងមុន មិនរវើរវាយទៅតាមការគិតអវិជ្ជមាន។ បង្កើនប្រាជ្ញាក្នុងការដោះស្រាយបញ្ហា៖ នៅពេលដែលអារម្មណ៍មិនមកបិទបាំង អ្នកនឹងមើលឃើញឫសគល់នៃបញ្ហា និងវិធីដោះស្រាយប្រកបដោយហេតុផល។ រក្សាទំនាក់ទំនងល្អ៖ ការមិនតបតភ្លាមៗដោយអារម្មណ៍ឆួលចាស់ ជួយការពារអ្នកមិនឱ្យបង្កើតកំហុសឆ្គងតាមរយៈពាក្យសម្តី ឬទង្វើទៅកាន់អ្នកដទៃ។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
179
12
ចិត្តវិទ្យាប្លែកៗដប់ចំណុចប្រើការបានផលពិតៗ 1. នៅពេលអ្នកយល់ដឹងពីជំនាញអ្វីមួយច្បាស់លាស់ពេក អ្នកតែងតែភ្លេចថាអ្នកដទៃមិនមានចំណេះដឹងមូលដ្ឋានដូចអ្នកឡើយ។ ពេលបង្រៀន ឬពន្យល់ការងារដល់បុគ្គលិកថ្មី សូមបោះបង់ពាក្យបច្ចេកទេសស្មុគស្មាញ ហើយពន្យល់ដោយចាប់ផ្តើមពីចំណុចសូន្យវិញ។ 2. ការចម្លងតាមកាយវិការ សម្លេង ឬពាក្យពេចន៍របស់ដៃគូសន្ទនាដោយប្រយ័ត្នប្រយែង (មិនឱ្យគេដឹងខ្លួន) ជួយបង្កើតអារម្មណ៍ស្និទ្ធស្នាល និងទំនុកចិត្តបានយ៉ាងលឿន។ មនុស្សយើងតែងតែមានអារម្មណ៍កក់ក្តៅជាមួយអ្នកដែលមានលក្ខណៈស្រដៀងនឹងខ្លួនឯង។ 3. ប្រសិនបើអ្នកជាមនុស្សដែលមានសមត្ថភាពខ្ពស់ស្រាប់ ហើយអ្នកបានធ្វើកំហុសដ៏តូចមួយ (ដូចជាកំពប់ទឹក ឬនិយាយទាក់មាត់បន្តិចបន្តួច) វានឹងធ្វើឱ្យអ្នកមើលទៅកាន់តែមានភាពរួសរាយ និងងាយស្រួលចូលចុះ ជាងការដែលព្យាយាមធ្វើខ្លួនឱ្យល្អឥតខ្ចោះគ្រប់ពេល។ 4. ប្រសិនបើអ្នកចង់ឱ្យនរណាម្នាក់ចូលចិត្តអ្នក សូមពឹងពាក់ឱ្យគេជួយធ្វើកិច្ចការតូចមួយសម្រាប់អ្នក (ដូចជាខ្ចីសៀវភៅ ឬសុំយោបល់)។ តាមចិត្តវិទ្យា ពេលគេជួយអ្នក ខួរក្បាលគេនឹងបញ្ចុះបញ្ចូលខ្លួនឯងដោយស្វ័យប្រវត្តិថា "ខ្ញុំជួយគេ ព្រោះខ្ញុំចូលចិត្តគេ"។ 5. មនុស្សតែងវាយតម្លៃស្ថានភាពមួយដោយផ្អែកលើព័ត៌មានដែលគេទើបនឹងឮ ឬងាយនឹកឃើញបំផុត។ ប្រសិនបើអ្នកចង់បញ្ចុះបញ្ចូលនរណាម្នាក់ សូមលើកឧទាហរណ៍ដែលទើបតែល្បី ឬរឿងដែលទើបតែកើតឡើងថ្មីៗ ព្រោះវានឹងមានឥទ្ធិពលខ្លាំងជាងការលើកយកស្ថិតិរួមមកនិយាយ។ 6. ការរក្សាទំនាក់ទំនងភ្នែក (Eye Contact) ឱ្យបាន ៦០% ទៅ ៧០% នៃពេលសន្ទនា បង្ហាញពីទំនុកចិត្ត និងភាពស្មោះត្រង់។ បើអ្នកចង់ឱ្យគេស្តាប់អ្នកដោយយកចិត្តទុកដាក់បំផុត សូមសម្លឹងភ្នែកគេដោយផ្ទាល់ពេលអ្នកកំពុងបញ្ចេញចំណុចដែលសំខាន់។ 7. ពេលមានបញ្ហា ឬព័ត៌មានអវិជ្ជមាន មនុស្សតែងតែចង់គេចវេសមិនចង់ដឹងឮ (ដូចសត្វអូទ្រីសកប់ក្បាលក្នុងខ្សាច់)។ ក្នុងនាមជាអ្នកគ្រប់គ្រង អ្នកត្រូវបង្កើតវប្បធម៌លើកទឹកចិត្តឱ្យមានការនិយាយការពិត និងកុំដាក់ទោសធ្ងន់ធ្ងរចំពោះអ្នកដែលរាយការណ៍ពីបញ្ហា ដើម្បីកុំឱ្យបញ្ហាតូចក្លាយជាធំ។ 8. មនុស្សតែងតែងាយយោគយល់ និងជួយជ្រោមជ្រែងអ្នកដែលស្ថិតក្នុង "ក្រុម" តែមួយជាមួយខ្លួន (ដូចជារៀនសាលាជាមួយគ្នា ស្រុកកំណើតជាមួយគ្នា ឬគាំទ្រក្រុមបាល់ទាត់ដូចគ្នា)។ ការរកឃើញចំណុចរួមនេះ គឺជាគន្លឹះមាសក្នុងការចាប់ផ្តើមការចរចា។ 9. មនុស្សតែងតែមានអារម្មណ៍សុវត្ថិភាពជាងមុននៅពេលពួកគេគិតថាខ្លួនឯងមានសិទ្ធិគ្រប់គ្រងលើការសម្រេចចិត្ត។ ពេលផ្តល់ការងារលំបាកដល់បុគ្គលិក សូមផ្តល់ជម្រើសពីរ ឬបីក្នុងការអនុវត្តឱ្យពួកគេជ្រើសរើសដោយខ្លួនឯង នោះពួកគេនឹងធ្វើវាដោយភាពពេញចិត្តជាងការបង្គាប់បញ្ជាតែមួយមុខ។ 10. ជំនឿចិត្តអាចផ្លាស់ប្តូរលទ្ធផលខាងរាងកាយ និងផ្លូវចិត្តបានពិតមែន។ ប្រសិនបើអ្នកប្រាប់ខ្លួនឯងដោយជឿជាក់មុនពេលប្រជុំថា "ខ្ញុំនឹងធ្វើបានល្អបំផុតនៅថ្ងៃនេះ" នោះខួរក្បាលនឹងឆ្លើយតប និងផ្តល់ភាពក្លាហានតាមការជឿជាក់នោះ ទោះបីជាពេលខ្លះវាគ្រាន់តែជាការគិតក៏ដោយ។
202
13
ទម្លាប់ 8 យ៉ាងដែលបង្កើតការគោរព ១. និយាយដោយស្ងប់ស្ងាត់ ទំនុកចិត្តមិនចាំបាច់ខ្លាំងពេកទេ។ សម្លេងស្ងប់ស្ងាត់ និងស្ថិរភាពបង្ហាញពីការគ្រប់គ្រង ភាពច្បាស់លាស់ និងទំនុកចិត្តលើខ្លួនឯង។ ២. ស្លៀកពាក់ស្អាត អ្នកមិនត្រូវការសម្លៀកបំពាក់ថ្លៃៗទេ - គ្រាន់តែសម្លៀកបំពាក់ស្អាត និងរក្សាបានល្អ។ រូបរាងរបស់អ្នកឆ្លុះបញ្ចាំងពីស្តង់ដារ និងការគោរពខ្លួនឯងរបស់អ្នក។ ៣. ស្តាប់ដោយយកចិត្តទុកដាក់ ការយកចិត្តទុកដាក់ពេញលេញរបស់អ្នកចំពោះនរណាម្នាក់គឺកម្រណាស់ - និងមានតម្លៃ។ មនុស្សគោរពអ្នកដែលស្តាប់ពួកគេយ៉ាងពិតប្រាកដ។ ៤. រក្សាពាក្យសម្ដីរបស់អ្នកឱ្យខ្លី ការនិយាយតិច ប៉ុន្តែនិយាយច្រើនបង្ហាញពីភាពចាស់ទុំ។ ភាពច្បាស់លាស់ និងគោលបំណងក្នុងការទំនាក់ទំនងបន្សល់ទុកនូវផលប៉ះពាល់ខ្លាំងជាង។ ៥. ត្រូវមកទាន់ពេលវេលា ការមកដល់ទាន់ពេលវេលាបង្ហាញថាអ្នកគោរពពេលវេលារបស់អ្នកដទៃដូចពេលវេលារបស់អ្នកដែរ។ វាបង្ហាញពីភាពជឿជាក់ និងវិន័យ។ ៦. រក្សាភាពរាបទាប ទំនុកចិត្តទាក់ទាញការគោរព ប៉ុន្តែអត្មានិយមបណ្តេញវាចេញ។ ភាពរាបទាបធ្វើឱ្យអ្នកមានភាពរឹងមាំ និងងាយស្រួលទាក់ទង។ ៧. ផ្តល់ជំនួយដោយមិនរំពឹងថានឹងទទួលបានផលតបស្នង ‎សេចក្ដីសប្បុរសបង្កើតសុច្ឆន្ទៈ។ នៅពេលដែលអ្នកគាំទ្រអ្នកដទៃដោយស្មោះស្ម័គ្រ ការគោរពនឹងកើតឡើងដោយធម្មជាតិ។ ‎៨. ឈរលើគោលការណ៍របស់អ្នក ‎ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃការគោរព។ នៅពេលដែលសកម្មភាពរបស់អ្នកស្របនឹងតម្លៃរបស់អ្នក មនុស្សទុកចិត្ត និងកោតសរសើរអ្នក។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
183
14
តាមការសិក្សាបានបង្ហាញថា •មនុស្ស 83% មិនបានកំណត់គោលដៅជីវិតច្បាស់លាស់ទេ •មនុស្ស 14% មានគោលដៅតែអត់សរសេរចុះលើសៀវភៅឬលើក្រដាស •មានត
តាមការសិក្សាបានបង្ហាញថា •មនុស្ស 83% មិនបានកំណត់គោលដៅជីវិតច្បាស់លាស់ទេ •មនុស្ស 14% មានគោលដៅតែអត់សរសេរចុះលើសៀវភៅឬលើក្រដាស •មានតែមនុស្ស 3% ប៉ុណ្ណោះដែលមានគោលដៅច្បាស់លាស់ ហើយ សរសេរវាចុះលើសៀវភៅយ៉ាងលម្អិត ឈប់ឆ្ងល់ថាហេតុអ្វីមានមនុស្សជោគជ័យតិចជាងមនុស្សបរាជ័យ ចម្លើយគឺសាមញ្ញនោះទេ មនុស្ស 3 % គឺពួកគេមានគោលដៅច្បាស់លាស់ និងសរសេរយ៉ាងលម្អិតលើសៀវភៅ។ មនុស្ស 83% គឺងាយស្រួលនឹងគេអូសទាញ ធ្វើអ្វីតាមគេតាមឯង គ្មានកោះគ្មានត្រើយ ប្រឹងប្រែងធ្វើការអោយគេ សម្រាប់សម្រេចក្តីស្រមៃអោយអ្នកដទៃប៉ុណ្ណោះ មនុស្ស 14% ទៀតមានគោលដៅតែអត់សរសេរចុះអត់ដឹងចាប់ផ្តើមបែបណា ខ្វះភាពច្បាស់លាស់លើអ្វីដែលខ្លួនចង់សម្រេច និង ខ្វះការណែនាំ កុំមើលស្រាលការសរសេរគោលដៅរបស់អ្នកអោយសោះ។ ប្រភព;Vongreaksmey --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
2 681
15
ក្បួននិយាយ 🗣️មនុស្សភាគច្រើនគិតថា ការនិយាយស្តីឱ្យមានភាពទាក់ទាញ គឺជា "ដុង" ពីកំណើត ឬគ្រាន់តែជាជំនាញទន់ ធម្មតា។ ប៉ុន្តែនៅក្នុងពិភពរបស់អ្នកដឹកនាំកំពូលៗ និងអ្នកជំនាញចិត្តវិទ្យា ការប្រាស្រ័យទាក់ទងគឺជា "វិទ្យាសាស្ត្រពិតប្រាកដ" ។ វាមានដំណើរការច្បាស់លាស់ មានហេតុផល និងមានប្រតិកម្មគីមីនៅក្នុងខួរក្បាល។ ✔️១. យុទ្ធសាស្ត្រឆ្លុះបញ្ចាំង បង្កើតទម្ងន់និងស្ងប់ស្ងាត់ នៅក្នុងខួរក្បាលរបស់មនុស្សយើងមានកោសិកាម្យ៉ាងហៅថា កោសិកាឆ្លុះបញ្ចាំង។ កោសិកានេះធ្វើការលឿនជាងមួយប៉ព្រិចភ្នែកទៅទៀត ដោយវាមានតួនាទីចម្លងអារម្មណ៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយស្វ័យប្រវត្តិ។ វិធីអនុវត្ត នៅពេលការពិភាក្សាកំពុងឡើងកម្តៅ ឬគ្រប់គ្នាដណ្តើមគ្នាជជែក ចូរអ្នកទម្លាក់សម្លេងឱ្យទាបជាងមុនបន្តិច និយាយឱ្យយឺត និងច្បាស់ៗ។ ភាពស្ងប់ស្ងាត់របស់អ្នកនឹងទៅបង្ខំឱ្យប្រព័ន្ធប្រសាទរបស់អ្នកដទៃថយចុះកម្តៅ ហើយងាកមកស្តាប់អ្នកដោយស្វ័យប្រវត្តិ។ ✔️២. បើកឆាកដោយភាពប្លែក ដាស់ខួរក្បាលឱ្យភ្ញាក់ ខួរក្បាលមនុស្សមានតម្រងម្យ៉ាងហៅថា RAS (Reticular Activating System) ដែលចាំកាត់ចោលរាល់ព័ត៌មានដដែលៗដែលគួរឱ្យធុញទ្រាន់ ដើម្បីសន្សំថាមពល។ បើអ្នកចាប់ផ្តើមការសន្ទនាបែបធម្មតាដូចជា "ជម្រាបសួរ បាទ/ចាស ថ្ងៃនេះខ្ញុំចង់មកនិយាយពី..." ខួរក្បាលអ្នកស្តាប់នឹងបិទភ្លាម។ វិធីអនុវត្ត ចូរប្រើ "ចំណុចភ្ញាក់ផ្អើល" នៅ ៥ វិនាទីដំបូង។ ✔️៣. ភាពសាមញ្ញឆ្លុះបញ្ចាំងពី IQ ខ្ពស់ មានការយល់ច្រឡំមួយថា ការប្រើពាក្យបច្ចេកទេសពិបាកៗ ឬភាសាបរទេសច្រើន ធ្វើឱ្យយើងមើលទៅឡូយនិងឆ្លាត។ ប៉ុន្តែតាមការសិក្សាចិត្តវិទ្យាបង្ការ មនុស្សយើងមានទំនោរមិនទុកចិត្តអ្វីដែលស្មុគស្មាញឡើយ។ កាលណាខួរក្បាលត្រូវប្រឹងបកប្រែពាក្យសម្តីរបស់អ្នក វានឹងបង្កើតអារម្មណ៍មួយថា អ្នកនិយាយកំពុងលាក់បាំងអ្វីមួយ ឬ គ្មានទំនុកចិត្តលើខ្លួនឯង។ វិធីអនុវត្ត អ្នកដែលយល់រឿងរ៉ាវស៊ីជម្រៅបំផុត គឺជាអ្នកដែលចេះពន្យល់រឿងដែលពិបាកបំផុតឱ្យទៅជារឿងងាយស្រួលបំផុត។ ចូរនិយាយដូចអ្នកកំពុងពន្យល់ប្រាប់ក្មេងអាយុ ១៤ ឆ្នាំឱ្យយល់។ ✔️៤. បង្កើតក្តីសុខឱ្យអ្នកស្តាប់ មនុស្សគ្រប់រូបចូលចិត្តនិយាយពីខ្លួនឯង ព្រោះនៅពេលបាននិយាយពីខ្លួនឯង ឬរឿងដែលខ្លួនដឹង ខួរក្បាលនឹងបញ្ចេញដូប៉ាមីន ដែលជាសារធាតុគីមីបង្កើតក្តីសុខ និងភាពរីករាយ។ វិធីអនុវត្ត ចូរឈប់ធ្វើជាមនុស្សដែលដឹងគ្រប់រឿង ហើយងាកមកប្រើ សំណួរបើកចំហ ដែលផ្តល់ឱកាសឱ្យគេបានបញ្ចេញមតិ។ ✔️៥. គ្រប់គ្រងចង្វាក់បេះដូងតាមរយៈសម្លេង សម្លេងរបស់អ្នកមានអំណាចជះឥទ្ធិពលដល់ប្រព័ន្ធសរសៃប្រសាទវ៉ាហ្គុសរបស់អ្នកស្តាប់ ដែលជាអ្នកគ្រប់គ្រងចង្វាក់បេះដូង។ វិធីអនុវត្ត បើអ្នកនិយាយលឿនពេក ដកដង្ហើមញាប់ៗ វានឹងធ្វើឱ្យចង្វាក់បេះដូងអ្នកស្តាប់ដើរលឿនតាម បង្កើតភាពស្ត្រេស។ ចូរហ្វឹកហាត់ដកដង្ហើមចេញឱ្យវែងជាងដកដង្ហើមចូល មុនពេលនិយាយ។ ✔️៦. រូបមន្ត ៣-២-១ សម្រាប់គ្រប់គ្រងការសន្ទនា នេះជាឧបករណ៍ដ៏មានឥទ្ធិពលដែលអ្នកដឹកនាំលំដាប់ពិភពលោកប្រើប្រាស់ដើម្បីរក្សាភាពនឹងនរ។ ៣ វិនាទី (ឈប់គិត) នៅពេលគេសួរ សុំកុំអាលឆ្លើយភ្លាម។ ផ្អាក ៣ វិនាទី សម្លឹងមើលភ្នែកគេ រួចចាំឆ្លើយ។ ៣ វិនាទីនេះបង្ហាញថាអ្នកជាមនុស្សនឹងនរ គិតគូរម៉ត់ចត់ មិនមែនឆ្លើយតាមអារម្មណ៍ឡើយ។ ២ ចំណុចសំខាន់ ក្នុងការនិយាយម្តងៗ កុំផ្តល់ព័ត៌មានលើសពី ២ ចំណុចឡើយ។ ខួរក្បាលមនុស្សយើងអាចចងចាំបានល្អបំផុតនូវអ្វីដែលខ្លី និងមានសណ្តាប់ធ្នាប់។ បើនិយាយច្រើនចំណុចពេក គេនឹងភ្លេចទាំងអស់។ ១ សំណួរត្រឡប់ បញ្ចប់ការនិយាយរបស់អ្នកដោយសំណួរតែមួយ ដើម្បីបង្វែរការយកចិត្តទុកដាក់ទៅកាន់អ្នកស្តាប់វិញ និងរក្សាទំនាក់ទំនងឱ្យរស់រវើក។ ៧. ប្រើភាសាកាយវិការមុនពាក្យសម្តី ការស្រាវជ្រាវបង្ហាញថា ខួរក្បាលចាប់យករូបភាព និងកាយវិការបានលឿនជាងពាក្យសម្តី។ មុនពេលអ្នកនិយាយ ពាក្យសម្តីរបស់អ្នកត្រូវបានខួរក្បាលរៀបចំរួចជាស្រេចតាមរយៈចលនាដៃ។ វិធីអនុវត្ត ពេលនិយាយ ចូរហើរកាយវិការដៃចេញមកក្រៅ ហើយបង្ហាញ បាតដៃ ឱ្យអ្នកស្តាប់បានឃើញ។ តាមការវិវត្តរបស់មនុស្សជាតិ ការបង្ហាញបាតដៃជានិមិត្តរូបនៃការបើកចំហ គ្មានអាវុធ និងគ្មានគ្រោះថ្នាក់។ វានឹងជួយកាត់បន្ថយរបាំងការពារខ្លួនរបស់អ្នកស្តាប់បានយ៉ាងច្រើន។ ✔️៨. និយាយជាសាច់រឿង ហេតុអ្វីបានជាការនិយាយជាទិន្នន័យ ឬតួលេខស្ងួតៗមិនសូវមានគេចាំ? ព្រោះវារត់ចូលតែខួរក្បាលផ្នែកវិភាគប៉ុណ្ណោះ។ ប៉ុន្តែតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Stanford បានរកឃើញថា ការនិយាយជាសាច់រឿង ធ្វើឱ្យមនុស្សចងចាំព័ត៌មានបានច្រើនជាងការប្រើតួលេខរហូតដល់ ២២ ដង។ វិធីអនុវត្ត នៅពេលចង់ពន្យល់ពីផលប្រយោជន៍នៃអ្វីមួយ ចូរលើកយកសាច់រឿងជាក់ស្តែងមកនិយាយ។ ✔️៩. កែប្រែពាក្យសម្តីបន្តិច ប្តូរលទ្ធផលភ្លាមៗ សាកល្បងផ្លាស់ប្តូរទម្លាប់តូចតាចទាំងនេះ វានឹងធ្វើឱ្យតម្លៃខ្លួនរបស់អ្នកឡើងមួយកម្រិតភ្លាម៖ ជំនួសពាក្យថា "ខ្ញុំគិតថា..." ដោយពាក្យថា "ខ្ញុំបានសង្កេតឃើញថា..."។ ពាក្យ "ខ្ញុំគិតថា" បង្ហាញពីមតិផ្ទាល់ខ្លួនដែលអាចខុស ឬត្រូវ ប៉ុន្តែពាក្យ "ខ្ញុំបានសង្កេតឃើញថា" បង្ហាញពីទិន្នន័យ និងការពិនិត្យជាក់ស្តែង ដែលមានទម្ងន់ជាងឆ្ងាយ។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
159
16
២៦. ចេះរៀបចំពេលវេលាបានប្រសើរជាងមុន ដោយសារមានការងារនិងចំណង់ចំណូលចិត្តច្រើនដែលត្រូវធ្វើ ពួកគេបង្ខំចិត្តរៀនពីរបៀបចាត់ចែងពេលវេលាឱ្យបានល្អបំផុត។ ២៧. ទទួលបានបទពិសោធន៍ជីវិតដ៏សម្បូរបែប រាល់សកម្មភាពទាំងអស់ មិនថាជោគជ័យឬបរាជ័យ សុទ្ធតែប្រែក្លាយជាមេរៀន ដែលធ្វើឱ្យសាច់រឿងជីវិតរបស់ពួកគេមានអត្ថន័យ និងរស់រវើក។ ២៨. បន្សល់ទុកនូវស្នាដៃនិងឥទ្ធិពលវិជ្ជមាន ការប្រឹងប្រែងធ្វើសកម្មភាពឥតឈប់ឈររបស់ពួកគេ តែងតែបង្កើតជាលទ្ធផល ឬតម្លៃណាមួយដែលអាចផ្ដល់ប្រយោជន៍ដល់សង្គម និងអ្នកជុំវិញខ្លួន។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
145
17
មនុស្សមាន "ថាមពលពុះកញ្ជ្រោល" អត្ថប្រយោជន៍នៃការធ្វើជាមនុស្សសកម្មខ្លាំង (មនុស្សដែលពោរពេញដោយថាមពល) នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងតែងតែសង្កេតឃើញមនុស្សមួយចំនួនដែលហាក់ដូចជាមានថាមពលមិនចេះរីងស្ងួត ពួកគេមិនចូលចិត្តនៅស្ងៀម តែងតែមានគំនិតចង់ធ្វើនេះធ្វើនោះ ហើយហ៊ានប្រឈមមុខនឹងបញ្ហាដោយមិនរារែក អ្នកខ្លះអាចនឹងគិតថាពួកគេជាមនុស្សដែលសម្រាកមិនបាន ប៉ុន្តែតាមពិតទៅ ភាពសកម្មខ្លាំង ឬ "ថាមពលដ៏ពុះកញ្ជ្រោល" នេះគឺជាអាវុធអាថ៌កំបាំងមួយដែលជំរុញឱ្យពួកគេដើរទៅមុខបានលឿនជាងអ្នកដទៃ វាមិនត្រឹមតែជួយឱ្យពួកគេអាចទាញយកសក្តានុពលរបស់ខ្លួនឯងបានច្រើនបំផុតនោះទេ ថែមទាំងអាចជះឥទ្ធិពលវិជ្ជមានដល់អ្នកជុំវិញខ្លួនទៀតផង។ តើការធ្វើជាមនុស្សដែលពោរពេញដោយថាមពល មានចំណុចល្អអ្វីខ្លះ! ១. ចាប់ផ្ដើមអនុវត្តលឿន មនុស្សសកម្មខ្លាំងច្រើនតែមិនចំណាយពេលគិតយូរពេកនោះទេ ពេលចង់ធ្វើអ្វីមួយ ពួកគេតែងតែចាប់ផ្ដើមធ្វើមុនគេជានិច្ច។ ២. មានកម្លាំងជំរុញជីវិតឱ្យដើរទៅមុខ ក្នុងថ្ងៃដែលអ្នកដទៃនៅស្ទាក់ស្ទើរ ពួកគេច្រើនតែជាអ្នកដែលសន្សឹមៗដើរទៅដល់គោលដៅមុនគេ។ ៣. មិនចូលចិត្តនៅស្ងៀម ដូច្នេះហើយទើបពួកគេមានឱកាសបានរៀនសូត្រអ្វីថ្មីៗ ច្រើនជាងអ្នកដែលរង់ចាំរហូតដល់គ្រប់យ៉ាងរួចរាល់។ ៤. ដួលហើយងើបឡើងវិញលឿន ទោះបីជាឈឺចាប់មែន តែភាគច្រើនពួកគេមិនសូវទុកខ្លួនឯងឱ្យលិចលង់ក្នុងគំនិតសោកសៅយូរឡើយ។ ៥. មានថាមពលផ្ទេរទៅឱ្យអ្នកជុំវិញខ្លួន ជួនកាលគ្រាន់តែនៅក្បែរ ពួកគេអាចធ្វើឱ្យអ្នកដទៃមានអារម្មណ៍ចង់ក្រោកឈរឡើង ហើយធ្វើអ្វីមួយដែរ។ ៦. ហ៊ានស្រមៃធំ មិនមែនដោយសារតែមិនចេះខ្លាចនោះទេ តែដោយសារតែពួកគេមានកម្លាំងគ្រប់គ្រាន់ ដើម្បីសាកល្បងដើរទៅឱ្យដល់ក្ដីស្រមៃនោះ។ ៧. ឧស្សាហ៍ព្យាយាមដោយមិនបាច់រង់ចាំការជម្រុញចិត្តគ្រប់ពេល ទោះបីជាថ្ងៃខ្លះហត់នឿយ ក៏ពួកគេនៅតែអាចនាំខ្លួនឯងបន្តដំណើរទៅមុខបាន។ ៨. ចូលចិត្តអភិវឌ្ឍខ្លួនឯង ឃើញអ្វីគួរឱ្យចាប់អារម្មណ៍ ក៏ចង់សាកល្បង ឃើញចំណុចខ្សោយ ក៏ចង់កែប្រែឱ្យល្អជាងមុន។ ៩. អាចចាត់ចែងការងារច្រើនបានយ៉ាងល្អ ព្រោះស៊ាំនឹងការធ្វើសកម្មភាពជាច្រើនក្នុងពេលតែមួយ ហើយមិនសូវងាយភិតភ័យនៅពេលដែលជីវិតមមាញឹកខ្លាំង។ ១០. មានឱកាសច្រើនជាងមុន អ្នកដែលតែងតែចាប់ផ្ដើមធ្វើសកម្មភាពញឹកញាប់ ច្រើនតែរកឃើញផ្លូវថ្មីៗ ច្រើនជាងអ្នកដែលរង់ចាំតែឱកាសដើរមករក។ ១១. ហ៊ានសម្រេចចិត្ត ទោះបីជាមិនច្បាស់លាស់ ១០០% ក៏ដោយ ក៏ពួកគេនៅតែហ៊ានជ្រើសរើស ហើយចាំរៀនសូត្របណ្ដើរៗនៅតាមផ្លូវ។ ១២. មិនងាយចុះចាញ់ បើដឹងថាវាជារឿងសំខាន់ ពួកគេច្រើនតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសិន មុននឹងទទួលយកលទ្ធផល។ ១៣. ប្រើប្រាស់ជីវិតបានយ៉ាងគាប់ប្រសើរ ព្រោះមិនបណ្ដោយឱ្យពេលវេលាកន្លងផុតទៅទទេៗ ដោយមិនបានប៉ះពាល់អ្វីដែលខ្លួនឯងចង់ធ្វើនោះទេ។ ១៤. ទាញយកសក្ដានុពលខ្លួនឯងបានយ៉ាងច្រើន មនុស្សជាច្រើនសូម្បីតែខ្លួនឯងក៏មិនដឹងថាអាចធ្វើបានដែរ រហូតទាល់តែពួកគេបញ្ចេញថាមពលសាកល្បងធ្វើវាពិតប្រាកដ។ ១៥. ឆាប់ចាស់ទុំតាមរយៈបទពិសោធន៍ កាន់តែធ្វើច្រើន កាន់តែមើលឃើញពិភពលោកជាក់ស្ដែងបានលឿនជាងមុន។ ១៦. មានភាពទាក់ទាញដូចមនុស្សដែលមានភ្លើងឆេះឆួលក្នុងខ្លួន អ្នកដែលតាំងចិត្តរស់នៅ និងពោរពេញដោយថាមពល ច្រើនតែមើលទៅគួរឱ្យចង់រាប់អានជាងអ្វីដែលខ្លួនឯងគិត។ ១៧. ធ្វើឱ្យក្ដីស្រមៃលែងត្រឹមជាក្ដីស្រមៃ ព្រោះពួកគេមិនសូវបណ្ដោយឱ្យពាក្យថា "ចាំថ្ងៃណាមួយ" ស្ថិតនៅក្នុងក្បាលយូរពេកទេ។ ១៨. យ៉ាងហោចណាស់ក៏មិនបាច់ស្ដាយក្រោយនៅពេលបន្ទាប់ ទោះបីជាលទ្ធផលមិនដូចការរំពឹងទុក តែពួកគេនឹងដឹងច្បាស់ថាខ្លួនឯងធ្លាប់បានប្រឹងប្រែងអស់ពីសមត្ថភាពរួចមកហើយ។ ១៩. មិនសូវគិតច្រើននាំឱ្យស្មុគស្មាញ ដោយសារតែរវល់តែធ្វើសកម្មភាព ពួកគេមិនសូវមានពេលទំនេរដើម្បីអង្គុយខ្វល់ខ្វាយ ភ័យព្រួយពីរឿងដែលមិនទាន់កើតឡើងនោះទេ។ ២០. ឆាប់រកឃើញចំណុចដែលត្រូវកែតម្រូវ ការសាកល្បងលឿន មានន័យថាពួកគេក៏ឆាប់ដឹងពីកំហុស ហើយអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬទិសដៅបានទាន់ពេលវេលា។ ២១. បង្កើតគំនិតច្នៃប្រឌិតជានិច្ច ភាពសកម្មនិងការមិនចូលចិត្តភាពដដែលៗ ជំរុញឱ្យពួកគេតែងតែស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ២២. មិនរង់ចាំ "ពេលវេលាដ៏ល្អឥតខ្ចោះ" ពួកគេយល់យ៉ាងច្បាស់ថា គ្មានពេលវេលាណាដែលល្អឥតខ្ចោះនោះទេ ពេលវេលាល្អបំផុតគឺ "ឥឡូវនេះ"។ ២៣. ពង្រឹងភាពជឿជាក់លើខ្លួនឯងតាមរយៈសកម្មភាពជាក់ស្ដែង ភាពជោគជ័យតូចៗដែលទទួលបានពីការអនុវត្តជាបន្តបន្ទាប់ ជួយកសាងទំនុកចិត្តឱ្យពួកគេរឹងមាំពីខាងក្នុងពិតប្រាកដ។ ២៤. ងាយបត់បែនតាមកាលៈទេសៈ ការប្រើប្រាស់ថាមពលឥតឈប់ឈរ ធ្វើឱ្យពួកគេក្លាយជាមនុស្សរហ័សរហួន និងអាចដោះស្រាយបញ្ហាប្រឈមថ្មីៗបានយ៉ាងរលូន។ ២៥. មានកម្លាំងកាយនិងចិត្តរឹងមាំ ការទម្លាប់ឱ្យខ្លួនឯងសកម្មជាប្រចាំ ប្រៀបដូចជាការហ្វឹកហាត់ ដែលធ្វើឱ្យទាំងរាងកាយនិងផ្នត់គំនិតកាន់តែរឹងប៉ឹងក្នុងការតស៊ូជាមួយឧបសគ្គ។
150
18
"បុគ្គលដែលបោះជំហានយឺតៗ តែមិនព្រមឈប់ មានសក្តានុពលជាងអ្នកដែលរត់លឿនស្លេវ តែបែរជាបោះបង់ពាក់កណ្តាលទី។" 🐢🐰 👉អត្ថន័យនៃឃ្លានេះ គឺចង់សង្កត់ធ្ងន់ទៅលើតម្លៃនៃ "ភាពខ្ជាប់ខ្ជួន និងការអត់ធ្មត់" ជាជាងការចាប់ផ្តើមដោយភាពរួសរាន់។ ទោះបីជាយើងដើរយឺត តែបើយើងនៅតែបន្តបោះជំហានទៅមុខដោយមិនបោះបង់ មិនឈប់អភិវឌ្ឍខ្លួន នោះយើងច្បាស់ជាអាចឈានដល់គោលដៅជាក់ជាមិនខាន។ ផ្ទុយទៅវិញ អ្នកដែលមានទេពកោសល្យ ឬចាប់ផ្តើមលឿនយ៉ាងណា បើខ្វះការតស៊ូ ហើយបោះបង់ចោលកណ្តាលទី នោះភាពជោគជ័យក៏មិនអាចលេចចេញជារូបរាងបានឡើយ។ 💡 #គតិបណ្ដុះគំនិត៖ -១. ភាពជោគជ័យមិនត្រូវបានវាស់វែងដោយល្បឿននោះទេ តែវាស់ដោយការប្រឹងប្រែងឥតឈប់ឈរ។ -២. ការវិវឌ្ឍន៍ទៅមុខបន្តិចម្តងៗ ប្រសើរជាងការឈរនៅស្ងៀមមួយកន្លែង។ -៣. វិន័យនិងការអត់ធ្មត់ គឺជាកម្លាំងចលករដ៏អស្ចារ្យបំផុតឆ្ពោះទៅរកភាពជោគជ័យ។ -៤. កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដែលដើរលឿនជាងយើង ព្រោះចង្វាក់ជីវិតមនុស្សម្នាក់ៗមិនដូចគ្នាទេ។ -៥. អ្នកដែលមិនចេះពាក្យថាចុះចាញ់ តែងតែក្តោបក្តាប់ឱកាសឈ្នះជានិច្ចនៅទីបញ្ចប់។ 🐰🐢 នៅក្នុងជីវិតនេះ យើងមិនចាំបាច់ត្រូវតែរត់លឿនជាងគេនោះទេ សំខាន់ឱ្យតែយើងមិនបញ្ឈប់ដំណើរ និងមិនចុះចាញ់នឹងឧបសគ្គ។ រាល់ជំហានដ៏តូចតាចដែលយើងបោះដោយភាពខ្ជាប់ខ្ជួន វានឹងនាំយើងឱ្យខិតជិតភាពជោគជ័យបានល្អជាងការចាប់ផ្តើមយ៉ាងពុះកញ្ជ្រោល តែត្រូវបញ្ចប់ត្រឹមពាក់កណ្តាលផ្លូវ។ 👉សូមចាត់ទុកសារមួយនេះជាកម្លាំងចិត្តសម្រាប់អ្នកទាំងអស់គ្នាក្នុងការរស់នៅ"វាមិនសំខាន់ទេថាអ្នកដើរយឺតប៉ុនណា អ្វីដែលសំខាន់គឺអ្នកនៅតែបន្តដំណើរទៅមុខ។" រាល់សមិទ្ធផលធំៗ តែងតែកើតចេញពីសកម្មភាពតូចៗដែលយើងធ្វើដោយការតស៊ូជារៀងរាល់ថ្ងៃ។ សូមកុំទាន់បោះបង់ នោះលទ្ធផលដែលអ្នកប៉ងប្រាថ្នានឹងលេចចេញជារូបរាងនៅថ្ងៃណាមួយជាមិនខាន! 🌱✌️✌️ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
147
19
"ចូររៀនប្រាស្រ័យទាក់ទង ដូចជាអាជីពការងាររបស់អ្នកកំពុងពឹងផ្អែកលើវា។ វាគឺជាជំនាញតែមួយគត់ ដែលនៅតែមានតម្លៃ ទោះបីជាស្ថិតក្នុងវិស័យ ឬការងារណាក៏ដោយ ដែលអ្នកកំពុងដេញតាម។" ឃ្លាដែលលើកឡើងថា «ចូររៀនប្រាស្រ័យទាក់ទង ដូចជាអាជីពការងាររបស់អ្នកកំពុងពឹងផ្អែកលើវា» គឺឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងនៅក្នុងពិភពការងារ។ សមត្ថភាពក្នុងការបញ្ចេញមតិយោបល់ ការពន្យល់គំនិត ការចរចា និងការស្តាប់ដោយយកចិត្តទុកដាក់ មិនមែនគ្រាន់តែជាជំនាញបន្ទាប់បន្សំឡើយ ប៉ុន្តែវាជាកាតាលីករដ៏សំខាន់ក្នុងការកំណត់ភាពជោគជ័យ ឬបរាជ័យនៃអាជីពការងាររបស់បុគ្គលម្នាក់ៗ។ ទោះបីជាអ្នកមានចំណេះដឹងជំនាញកម្រិតខ្ពស់ ឬមានគំនិតច្នៃប្រឌិតអស្ចារ្យយ៉ាងណាក៏ដោយ បើខ្វះសមត្ថភាពក្នុងការផ្ទេរព័ត៌មានទាំងនោះទៅកាន់អ្នកដទៃឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពទេ នោះឱកាសក្នុងការបង្ហាញសមត្ថភាព ដឹកនាំក្រុម ឬការទទួលបានការផ្សព្វផ្សាយឡើងតំណែងក៏ត្រូវកម្រិតទៅតាមនោះដែរ។ ការប្រាស្រ័យទាក់ទងត្រូវបានចាត់ទុកជា «ជំនាញស្នូលដែលអាចផ្ទេរបាន» ដ៏មានឥទ្ធិពលបំផុត ព្រោះវាមានតម្លៃមិនចេះប្រែប្រួល «ទោះបីជាស្ថិតក្នុងវិស័យ ឬការងារណាក៏ដោយ»។ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យា និងរចនាសម្ព័ន្ធអាជីវកម្មមានការផ្លាស់ប្តូរយ៉ាងរហ័ស ជំនាញបច្ចេកទេសមួយចំនួនអាចនឹងត្រូវជំនួសដោយប្រព័ន្ធស្វ័យប្រវត្ត ឬបញ្ញាសិប្បនិម្មិត ប៉ុន្តែសិល្បៈនៃការប្រាស្រ័យទាក់ទងរវាងមនុស្ស និងមនុស្ស ដូចជាការកសាងទំនុកចិត្ត ការយល់ចិត្ត និងការដោះស្រាយជម្លោះ គឺមិនអាចជំនួសបានឡើយ។ ទោះជាអ្នកប្តូរពីវិស័យអប់រំ ទៅរកស៊ី ទៅការងារបច្ចេកវិទ្យា ឬសិល្បៈក៏ដោយ ជំនាញនេះនៅតែជាគ្រឹះរឹងមាំជានិច្ច។ ចុងបញ្ចប់ ការប្រាស្រ័យទាក់ទងល្អមិនត្រឹមតែជួយឱ្យការងារប្រចាំថ្ងៃរលូននោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ដ៍មានឥទ្ធិពលក្នុងការកសាងបណ្តាញទំនាក់ទំនង និងការបង្កើតឱកាសថ្មីៗ។ នៅពេលដែលអ្នកដឹងពីរបៀបនិយាយបង្ហាញហេតុផល របៀបសរសេរផ្ញើសារប្រកបដោយវិជ្ជាជីវៈ និងរបៀបប្រើប្រាស់ភាសាកាយវិការឱ្យសមស្រប អ្នកនឹងអាចទាក់ទាញដៃគូសហការ អតិថិជន និងអ្នកគាំទ្របានកាន់តែច្រើន។ ហេតុនេះហើយ ការវិនិយោគពេលវេលា និងការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍជំនាញនេះ គឺលទ្ធផលដែលទទួលបានមកវិញនូវការគោរព ភាពជឿជាក់ និងនិរន្តរភាពក្នុងដំណើរផ្លូវអាជីពវែងឆ្ងាយរបស់អ្នក។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
140
20
"ចូរស្រេកឃ្លាន និងល្ងង់ខ្លៅជានិច្ច" ក្នុងនាមជាយុវជនដែលជាទំពាំងស្នងឫស្សី ពាក្យស្លោកដ៏មានអត្ថន័យជ្រាលជ្រៅមួយដែលអ្នកគួរបំពាក់ជាប់ក្នុងស្មារតីជានិច្ចគឺ "ចូរស្រេកឃ្លាន និងល្ងង់ខ្លៅជានិច្ច"។ ការស្រេកឃ្លាន នៅទីនេះមិនមែនសំដៅលើការលោភលន់ចង់បានសម្ភារៈហួសហេតុនោះទេ ប៉ុន្តែវាគឺជាសេចក្តីប្រាថ្នាដ៏មុតស្រួចក្នុងការក្រេបជញ្ជក់ចំណេះដឹង បទពិសោធ និងការអភិវឌ្ឍខ្លួនឯងដោយគ្មានទីបញ្ចប់។ ក្នុងយុគសម័យដែលពិភពលោកវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស ភាពស្កប់ស្កល់ត្រឹមអ្វីដែលខ្លួនកំពុងមាន គឺជាសត្រូវដ៏ធំបំផុតនៃភាពជោគជ័យ។ ដូច្នេះ អ្នកត្រូវរក្សាភ្លើងប្រាថ្នានេះឱ្យឆេះជានិច្ច ដោយត្រូវខិតខំស្រាវជ្រាវ រៀនសូត្ររាល់ថ្ងៃ និងមិនត្រូវអនុញ្ញាតឱ្យភាពក្អេងក្អាងមកបិទបាំងឱកាសនៃការលូតលាស់របស់អ្នកឡើយ។ ចំណែកឯការរក្សាខ្លួនឱ្យល្ងង់ខ្លៅ គឺជាការបន្ទាបខ្លួន និងការបើកចំហចិត្តទូលាយដើម្បីទទួលយកគំនិតថ្មីៗ។ យុវវ័យជាច្រើនតែងតែខ្លាចអ្នកដទៃមើលមកខ្លួនថាល្ងង់ ទើបមិនហ៊ានសួរ មិនហ៊ានសាកល្បង និងមិនហ៊ានដើរចេញពីតំបន់សុខស្រួលរបស់ខ្លួន។ ផ្ទុយទៅវិញ ភាពក្លាហានក្នុងការទទួលស្គាល់ថាខ្លួនឯងមិនទាន់ចេះគ្រប់សព្វ គឺជាចំណុចចាប់ផ្តើមនៃគតិបណ្ឌិត។ ចូរហ៊ានធ្វើជាមនុស្សល្ងង់នៅក្នុងបន្ទប់ដែលពោរពេញដោយអ្នកប្រាជ្ញ ដើម្បីឱ្យខ្លួនមានឱកាសបានរៀនសូត្រពីពួកគេ។ ចូរហ៊ានប្រថុយ ហ៊ានបរាជ័យ និងហ៊ានធ្វើរឿងប្លែកៗដែលអ្នកដទៃគិតថាមិនអាចទៅរួច ព្រោះរបកគំហើញ និងភាពច្នៃប្រតិដ្ឋដ៏អស្ចារ្យភាគច្រើន តែងតែកើតចេញពីភាពក្លាហានក្នុងការគិតខុសពីគេនេះឯង។ សរុបមក ការបន្សំនូវការស្រេកឃ្លាន និងភាពល្ងង់ខ្លៅ គឺជាត្រីវិស័យ និងជាអាវុធដ៏មុតស្រួចបំផុតសម្រាប់យុវវ័យក្នុងការកសាងអនាគតដ៏ត្រចះត្រចង់។ សូមកុំបណ្តោយឱ្យពេលវេលាដ៏មានតម្លៃកន្លងផុតទៅដោយឥតប្រយោជន៍ និងកុំទុកឱ្យភាពក្រអឺតក្រទមបំផ្លាញសក្តានុពលពិតប្រាកដរបស់អ្នកឱ្យសោះ។ ចូរក្រោកឈរឡើងប្រកបដោយថាមពល រក្សាចិត្តឱ្យទូលាយដូចកែវទឹកដែលមិនទាន់ពេញ ហើយបន្តបោះជំហានទៅមុខដោយភាពស្រេកឃ្លានក្នុងការសាងសមិទ្ធផល និងមានភាពក្លាហានក្នុងការទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនជានិច្ច ទើបអ្នកអាចយកឈ្នះរាល់ឧបសគ្គក្នុងជីវិតបាន។ --- Please join --- 👉Telegram; 📝អត្ថបទ https://t.me/+xxwQytP_7zwyYzNl
135