ru
Feedback
The Web3 Perspective

The Web3 Perspective

Открыть в Telegram

The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.

Больше
2 857
Подписчики
+124 часа
-57 дней
+8730 день
Архив постов
ឃើញមាន ពត៍មាន Korea ខាងត្បួងប្រកាស ដាក់ប្រទេស ក្នុង ភាពអាសន្ន (Martial Law)។ ពត៍មាននេះបានធ្វើអោយ Crypto ធ្លាក់ថ្លៃ។ ភ្លាមៗ បន្ទាប់ពីពត៍មាន BTC pair ធៀបជាមួយលុយកូរ៉េ ធ្លាក់ដល់ក្រោម 90k តែទើបតែឡើងមកធម្មតា វិញ។ បញ្ជាក់: ប្រភពពត៍មាន មិនទាន់ច្បាស់ 100% ហើយក៏មិនដឹងថា ពាក់ពន្ធ នឹង ជំលោះ កូរ៉េ ទាំងពីរ រឺ ក៏យ៉ាងមិចដែរ។

សំរាប់អ្នកដែលបានធ្វើ Virtual AI agent quest នៅលើ Layer3 រឺ Active នៅក្នុង Virtual Ecosystem លើ Base Network គួរតែបាន Airdrops
+1
សំរាប់អ្នកដែលបានធ្វើ Virtual AI agent quest នៅលើ Layer3 រឺ Active នៅក្នុង Virtual Ecosystem លើ Base Network គួរតែបាន Airdrops ពីរកាក់នេះ។ ឆែកមើលនៅលើ Rabby Wallet Support ស្រួលឃើញតែម្តង។ បើអត់ឃើញទេ អាច Add CA ខាងក្រោម នៅលើ Base network។ - SERAPH : 0x4f81837c2f4a189a0b69370027cc2627d93785b4 - PH : 0x6136494db8a33707b2da36c2608994982efa04c2

Last couple month SOL, BNB pump Last couple week XRP, ADA pump Now AVAX, LINK, FTM, POL pump Meanwhile ETH still sleeping. It mean 2 things - ETH cancel the bull by itself so we go to altseason without it. - If we still believe in ETH lead the altseason then it mean we are still early and this bull will go more higher. Which one correct?

ឃើញមានគ្នាយើងច្រលន ចែករំលែក ពត៍មាន ទាំងនេះ ដែលទើបតែចេញ។ ជាក់ស្តែងទៅយើងដឹងហើយថា គេបិទ តាំងពី ប៉ុន្មាន សប្តាហ៍មុន ដែលយើងបាន សួរ
ឃើញមានគ្នាយើងច្រលន ចែករំលែក ពត៍មាន ទាំងនេះ ដែលទើបតែចេញ។ ជាក់ស្តែងទៅយើងដឹងហើយថា គេបិទ តាំងពី ប៉ុន្មាន សប្តាហ៍មុន ដែលយើងបាន សួរនាំ គ្នា មកម្លេះ តែ សារពត៍មានគេទើបតែ ចុះផ្សាយ។ - From user perspective: ប្រាកដណាស់ យើងចង់ប្រើរបស់ដែលធ្លាប់ប្រើយូរមកហើយ ស្រួលប្រើ មិនខ្វល់ រឿង ពន្ធ អីជាដើម។ ពេលដែលឃើញបែបនឹង គឺបារម្ភ និង មិនសប្បាយចិត្ត។ - From government perspective: គ្មានអាជីវកម្មមួយណា មិនថា Offline, Online, Digital គឺត្រូវតែមានការគ្រប់គ្រងអោយបានច្បាស់លាស់ ព្រោះវាជាតួរនាទី របស់ រដ្ឋាភិបាល ដែលត្រូវមាន ទិន្នន័យ និង គ្រប់គ្រង អាជីវកម្មទាំងនោះ អោយស្របតាមអ្វីដែលច្បាប់យើងមាន ហើយក៏ជាផ្នែកមួយដែលត្រូវប្រមូលពន្ធចូលរដ្ឋដែរ។ ចំនុចសំខាន់មួយទៀត គឺវាពាក់ពន្ធ នឹង វិស័យ ហិរញ្ញវត្ថុដែលមាន រឿង ស្មុគស្មាញ ជាច្រើន យើងពិបាកនឹងយល់ ដូចជាពាក់ពន្ធនឹងការបោកប្រាស់ និង ការលាងលុយជាដើម។ - ដំណោះស្រាយ: ជារឿងល្អ ដែលចាប់ផ្តើម បិទអាជីវកម្ម ដែលមិនមាន License ប៉ុន្តែបញ្ហានៅត្រង់ថា យើងមានច្បាប់ ច្បាស់លាស់ អោយក្រុមហ៊ុនទាំងនោះស្នើរ សុំ រឺនៅ? សុំ License ពីខាងណា License អ្វី? តើគោលដៅរដ្ឋាភិបាលចង់បាន អ្វី? ជំរុញ Local CEX? រឺ បើកការប្រកួតប្រជែង ទាំងក្នុង និង ក្រៅ ដោយអោយ License ទាំងអស់ ហើយ ប្រកួតគ្នា ជាក់ស្តែង? តើអាចទេ ដែលមានការប្រកាសផ្លូវការ មួយ អោយប្រជាជន ខ្លួនឯងនៅក្នុងប្រទេសបាន យល់ច្បាស់ពីជំហ ពិតប្រាកដ? ទោះមិនទាន់មានច្បាប់ ច្បាស់លាស់ តែយើងចង់ដឹងដែរ ថា យើងដើរដល់ណាហើយ? បច្ចុប្បន្ន យើងដឹងត្រូវថា មានសារាចរណ៍ណែនាំពី NBC ទាក់ទង នឹងវិស័យ ហិរញ្ញវត្ថុ មិនអោយពាក់ពន្ធ នឹង Crypto។ អានឹងយើងយល់ ថាជារឿងត្រឹមត្រូវ ក្នុងការ ណែនាំ របស់ NBC តែវាបានធ្វើអោយ ធនាគារ មួយចំនួន សារពត៍មាន មួយចំនួន យកទៅបកស្រាយខុស ដោយនិយាយច្បាស់ៗ ថា ជាអំពើរ ខុសច្បាប់តែម្តង ដែលវារៀងធ្ងន់ធ្ងរបន្តិច។ បើខុសច្បាប់មែន យើងមិនគួរមាន កម្មវិធី Sandbox ដែលអនុញ្ញាត្តិ អោយមាន Local CEX ដូចជា RGX, Mekong… អីជាដើមទេ។ និយាយរួម បើមានការប្រកាស ការបកស្រាយ អោយបានច្បាស់លាស់ ពី ស្ថាប័ន ពាក់ពន្ធ វានឹងជួយ អោយវិស័យ នេះដំណើរការទៅមុខបាន ប្រសើរ ហើយមានការជួយជំរុញ ការណែនាំ និង ចែករំលែក បន្ថែម ពី អ្នកចែករំលែលផ្សេងៗ ដែលឈ លើភាពត្រឹមត្រូវ មិនមែន Promote scam projects។ យើងមិនអាច បិទ Crypto Currency ហើយចង់អភិវឌ្ឍន៍ Blockchain និង Web3 នៅកម្ពុជាបានទេ។ បើជំរុញ Web3, Automatic ត្រូវតែមាន Crypto Currency។ បើចង់ដកផ្នែកនឹងចេញ វាមិនខុស ពីដើរថយក្រោយទេ ដោយាសារ ពិភពលោកគេកំពុង បន្ត សិក្សា ស្រាវជ្រាវពី វិស័យមួយនឹង។ ជារួមខ្ញុំជឿ ថា រដ្ឋាភិបាលក៏កំពុង តែរៀបចំការងារ ទាំងនេះ ដែរ។ មាន CEX license ស្របច្បាប់ និង មាន ពន្ធ លើ ទ្រព្យ Digital Asset ទាំងអស់នេះ តែខ្វះខាត ការប្រកាស អោយបានទូលំទូលាយ និង ច្បាស់លាស់។ វិសយ័ណាក៏មាន Scam ដែរ តែយើងមិនអាចបិទ វិស័យទាំងមូលដោយសារបញ្ហាចឹងបានទេ ទាល់តែរកវិធីគ្រប់គ្រង និង មានច្បាប់អោយច្បាស់លាស់វិញ។

Altseason index 82 ដោយមិនត្រូវ ការ ETH, SOL, BNB តែ Lead ដោយ Altcoins ធំៗ ផ្សេងៗ ទៅវិញ។ ជាក់ស្តែងទៅ ចាប់ពី លទ្ធផលបោះឆ្នោត អាម
Altseason index 82 ដោយមិនត្រូវ ការ ETH, SOL, BNB តែ Lead ដោយ Altcoins ធំៗ ផ្សេងៗ ទៅវិញ។ ជាក់ស្តែងទៅ ចាប់ពី លទ្ធផលបោះឆ្នោត អាមេរិកមក យើងកំពុង ស្ថិតនៅចំនុច ចាប់ផ្តើមនៃ Banana Zone ហើយ។ ហើយយើងក៏បានឃើញ Altseason ខ្លះៗ ដែរ។ ប្រសិនបើយើង Hold កាក់ Altcoins ភាគច្រើន មួយណាក៏បាន Pump ក្នុងរយះពេល 30ថ្ងៃចុងក្រោយនៃដែរ គ្រាន់តែ Pump តាមប្រភេទ Category ម្តងមួយៗ ហើយមានខ្លះ Pump ច្រើនជាង។ - បើយើងយល់ពីកាក់ដែលយើង Hold ហើយព្យាយាម ធ្វើតាម គំរោង យើងគង់តែមាន Profit ទេ គ្រាន់តែ ប៉ុន្មានភាគរយ វាអាស្រ័យលើ យើងរើសកាក់ និង ប្រភេទវា ត្រូវរឺ អត់? តែវាមានភាពងាយស្រួលជាង សំរាប់យើង ដែលមិនចង់ Trade មិនចេះ Trade។ - បើយើងរត់តាម ការ Pump។ ឧទាហរណ៍កាក់កំពុង Hold អត់ឡើងតែឃើញ កាក់ផ្សេង ឡើង ខំលក់អានេះ ទៅទិញអានោះ តែដល់ពេលអាឡើងនឹងវា Weak បែរជាអាកាក់ដែលខ្លួនទើបតែលក់នេះ Pump ម្តង។ រត់ចុះ រត់ឡើងបែបនេះ អាចមោនត្រឹមតែ មិនចំណេញទេ ប្រហែលអាចខាតទៀតផង ខណះពេលដែលអ្នកផ្សេងៗ គេចំណេញគ្រប់គ្នា។ នៅក្នុង Portfolio យើងគួរតែមាន មួយផ្នែកធំ ជាគោលដៅ រយះពេលវែង ដែលយើង ទិញលក់ DCA តាម Cycle អាច 4ឆ្នាំម្តង រឺ បើយើង មានចំណូលច្រើន ចង់ DCA 10, 20ឆ្នាំ កាន់តែល្អ មិនបាច់ ខ្វល់ច្រើន។ មួយផ្នែកតូចទៀត យើងទុក Take risk ដែលយកទៅធ្វើអីក៏បាន។ ទិញ Meme coins, Trade Future, ទិញលក់ តាមអារម្មណ៍ តាម Hype ផ្សេងៗ ជាដើម។ ធ្វើបែបនេះ ទោះ ការ Take risk របស់យើង ខុសហើយ បាត់លុយអស់ ក៏យើងនៅមាន Position ក្នុង Market បន្ត Bull cycle ជាមួយគេទៀត។ កុំធ្វើអីផ្តេសផ្តាស់ ដែលអាចអោយយើងបាត់ ទុនអស់ រឺ បាត់ Position អស់ ទាំង Bull Market ទើបតែចាប់ផ្តើម។ Good luck to you all.

ចូលទៅ Mint NFT នេះ Free នៅលើ Linea ត្រូវការតែ Gas fee តិចតួចទេ។ គេនឹង Random wallet ដើម្បីបាន Rewards ជាកាក់ Pepe។ Mint here:
ចូលទៅ Mint NFT នេះ Free នៅលើ Linea ត្រូវការតែ Gas fee តិចតួចទេ។ គេនឹង Random wallet ដើម្បីបាន Rewards ជាកាក់ Pepe។ Mint here: https://portfolio.metamask.io/explore/nfts

1- អ្នកធ្លាប់ធ្វើ Quest រឺ Testnet របស់ Movement កុំភ្លេចចូលទៅ Register ផង ផុតប្រហែលម៉ោង 9pm យប់នេះ។ ខ្ញុំអត់បានធ្វើ Testnet
+1
1- អ្នកធ្លាប់ធ្វើ Quest រឺ Testnet របស់ Movement កុំភ្លេចចូលទៅ Register ផង ផុតប្រហែលម៉ោង 9pm យប់នេះ។ ខ្ញុំអត់បានធ្វើ Testnet ទេ ធ្លាប់ធ្វើតែ Galxe quest បានមួយប៉ុណ្ណោះ តែចេះតែ Register ទៅ 😁។ ដំបូងសង្ឃឹមថា Movement airdrops អោយ TIA staker ដែរ តែ Register អត់ឃើញដាក់ Cosmo Wallet ផង ចឹងមានន័យថា អំបិលហើយ 😅។ Register here: https://claims.movementnetwork.xyz/ 2- អ្នកបានធ្វើ XION ក៏ដូចគ្នា ចូលទៅឆែក Allocation ផង។ គេ TGE ប្រហែលថ្ងៃ 05 នេះហើយ ព្រោះឃើញមាន Launchpool លើ Bybit ថ្ងៃ 05។ ដូចគ្នា មួយនេះ ក៏ខ្ញុំអត់បានដែរ ព្រោះ អត់ធ្វើ Testnet គេ។ ឃើញគេទើបតែ Update អោយ Injective community តែនៅតែអត់បាន ដែរ ប្រហែល Stake INJ តិចពេកមើទៅ។ Check allocation here: https://believe.xion.burnt.com/

រំលឹកដល់អ្នក ប្រើ L2 នៅលើ EVM ច្រើន។ មួយរយះមុនយើង មិនសូវខ្វល់ពី Gas fee លើ L2 ទេ បន្ទាប់ពី ETH Mainnet upgrade Blob។ តែឥលូវនេះការប្រើប្រាស់ Blob មានតំរូវការ ច្រើន ពីគ្រប់ L2 ចឹងហើយ ធ្វើអោយវាចាប់ផ្តើមឡើងថ្លៃដែរ។ Gas fee នៅលើ L2 មួយរយះនេះ ក៏ឡើងខ្លាំងដែរ ដូចជា Base ពីមុន សឹងតែមិនដល់ មួយសេនផង ឥលូវពេលខ្លះ 0.2$, 0.3$ ក៏មាន។ ហើយសំរាប់អ្នក Farm Layer3 ក៏ដូចគ្នា។ ដោយសារតែតំលៃ Mint CUBE គេគិតជា ETH, SOL រឺ L3 ចឹងពេល កាក់ទាំងបី នេះឡើងថ្លៃ ការធ្វើ Quest Layer3 ក៏ឡើងថ្លៃ ដូចគ្នា។ មុនសំរុកធ្វើ ពិនិត្យ មើលចំណាយអោយច្បាស់ លាស់ផង។ អ្នកបាន Airdrops ពីមុនច្រើនៗ អាចមិនសូវអីទេ តែអ្នកទើបតែចាប់ផ្តើម អាចត្រូវចំណាយរៀងច្រើនតិចហើយ ចឹងមុនធ្វើគួរគិតអោយច្បាស់ ថាធ្វើ Quest ណាខ្លះដែលចំណេញ ហើយអាច បានផល ទៅលើ ការ Farm projects ផ្សេងៗ ក្រៅពី Layer3។

ងើបមក XRP flip SOL និង USDT ចឹងម៉ង? 🫢 When flip ETH? 😂
ងើបមក XRP flip SOL និង USDT ចឹងម៉ង? 🫢 When flip ETH? 😂

ខ្ញុំចាំបាន កាលពី 2023 ខ្ញុំធ្លាប់និយាយថា ក្នុង Bear market ជាពេលស្រួលរៀន បំផុត ព្រោះ 1- គ្រូជោគជ័យ គ្រូ Trade អី រៀង ស្ងាត់អស់ហើយ មិនសូវជា ផ្សព្វផ្សាយអីច្រើន ចឹងនាំអោយយើង មិនសូវ ពុះកញ្ច្រោលដែរ។ 2- តំលៃ របស់កាក់ ក៏ដូចគ្នា ភាគច្រើនចុះ រឺ Side way។ មាន Pump តិចតួចតែមិនច្រើនទេ។ ចឹងយើងមានពេលគ្រប់គ្រាន់ សិក្សា Project នីមួយៗ ច្បាស់លាស់។ មាន ពេល DCA មួយឆ្នាំ ពីរឆ្នាំ សឹងតែ បីឆ្នាំក៏បាន ដែរ មិនខ្លាចនឹង ទីផ្សាររត់ទៅណាទេ។ 3- Farm airdrops ក៏ស្រួលដូចគ្នា ទោះជាមិនសូវមាន TGE តែ អ្នក Farm តិច, Gas fee ថោក ព្រោះមិនសូវមានអ្នកខ្វល់ អ្នកប្រើ Web3 អីទេ។ តែចូលដល់ Bull market វិញ អ្នកណាក៏ខ្លាំង អ្នកណាក៏ពូកែ អ្នកណាក៏ចំណេញ។ ងាកទៅឆ្វេងគេ ចំណេញ Meme coins ម៉ឺនដុល្លារ។ ងាកស្តាំ គេ Trade future ចំណេញរ៉ាប់ពាន់ភាគរយ។ ងាកទៅនេះ កាក់គេ Hold spot ឡើង 2X, 5X, 10X។ ងាកទៅនោះគេបាន Airdrops ព្រោងព្រាត។ ជាអត្តចរឹករបស់ មនុស្សយើង គឺមិនមានពេល មកខ្វល់រឿងរៀនសូត្យអោយបាន ត្រឹមត្រូវទេ ព្រោះអារៀនត្រឹមត្រូវ វាចំណាយពេលយូរ ចង់បានអាណា គេប្រាប់ចំៗ ច្បាស់ៗ ធ្វើអ្នកមានស្អែកម៉ង។ ខ្ញុំនិយាយនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួន តែម្តងកាលពី 2021។ ខ្ញុំគិតថា ខ្ញុំចេះអង់គ្លេស ចេះកុំព្យូទ័រ មានចំណេះដឹងសមរម្យ ដែរ មិនដែលថា គ្រាន់តែ រៀនពី Crypto ប៉ុណ្ណឹងមិនចេះ។ តែជាក់ស្តែង យើងខ្លួនឯង អោយភាពលោភលន់ លុបលើ ភាពត្រឹមត្រូវ តាមសំរួល។ ចង់ដឹងលឿនពេក ចង់ចេះលឿនពេក វីដេអូគេ ពន្យល់ 1ម៉ោង 2ម៉ោងអត់មើលទេ ទៅមើលអាគេប្រាប់ឈ្មោះកាក់ចំៗ ថា 100X, 1000X នឹងអាលបានចូលទិញម៉ង ខ្ចិលគិតច្រើន។ ឥលូវនេះវាដល់ពេលចឹងទៀតហើយសំរាប់អ្នកដែលទើបតែចូលថ្មីៗ មិនសូវយល់ដឹង។ អោយអាន អត្ថបទ មើលវីដេអូ វែងៗ មិនសូវចង់ទេ គឺចង់អផយពន្យល់ ច្បាស់ៗ ប្រាប់ចំៗ ភ្លាមៗ ថា ធ្វើ មិចបានចឹង? នៅពេលដែលយើងមានគំនិតបែបនឹង យើងនឹងងាយត្រូវបាន គេអូសទាញ បោកប្រាស់ ហើយមិនទទួលបានអីមកវិញទេ បានតែរឿងខាតលុយ ហើយអត់ចេះទៀត។ សំរាប់ខ្ញុំខាត ច្រើនកាលពី 2021 មែនតែ ដោយសារតែ នៅបន្តសិក្សា រហូត ទើបធ្វើអោយខ្លួនឯង បានចេះដឹង សមរម្យ អាចរៀនចំការវិនិយោគ ឡើងវិញ បាន ត្រូវនឹងស្ថានភាពជាក់ស្តែង របស់ខ្លួន ចាប់ពី ពាក់កណ្តាល 2022 មកវិញ។ ជឿខ្ញុំទៅ គ្មានអីល្អជាងចេះខ្លួនឯងទេ។ ខំប្រឹងរផនសូត្រ មើលគេមើលឯង សួរគេ សួរឯង។ និយាយរួមអោយតំលៃ លើចំណេះដឹងពិតប្រាកដ កុំមើល Lambo កុំជឿលើ ការផ្សព្វផ្សាយ ជ្រុលហួសហេតុពេក គ្មានអ្នកណាជួយយើងបានទេ ក្រៅពីយើងខ្លួនឯង។

This happen on every bull market and people always lose money follow those KOL. Not mean they shill all scam coins. They shil
This happen on every bull market and people always lose money follow those KOL. Not mean they shill all scam coins. They shill some good coins but their target is too much and give us hope. Without proper knowledge we will buy and dream of those price without DCA out and sometime add more until the top and then everything collapse. You will never prepare for it. Trust me, I go thru all of these mistakes in 2021.

ទិន្នន័យ ចាស់ៗ ពីមុន រាល់ពេលដែលខែ 09 BTC close monthly candle ចំណេញ, បីខែបន្តទៀត ក៏នឹង ចំណេញដូចគ្នា។ ឥលូវនេះ 2024 កាលពី ខែ 09
ទិន្នន័យ ចាស់ៗ ពីមុន រាល់ពេលដែលខែ 09 BTC close monthly candle ចំណេញ, បីខែបន្តទៀត ក៏នឹង ចំណេញដូចគ្នា។ ឥលូវនេះ 2024 កាលពី ខែ 09 គ្រប់គ្នា គិតថា តើ បីខែបន្ត នឹង ចំណេញទៀតទេ។ ឥលូវខែ 10, 11 ចប់ហើយជាមួយនឹង Green monthly candle។ ខែ 12 នេះ បើអាចឡើងត្រឹម 10% ទៀតមានន័យថា BTC ឡើងលើស 100k ហើយ។ ទាំងអស់គ្នា គិតថា BTC អាចឡើង 100k ក្នុងឆ្នាំនេះទេ?

Farm over 100 projects plus for 2years and you need only 3 bigs hit. See other get 1M to 2M airdrops is inspiring but we need
Farm over 100 projects plus for 2years and you need only 3 bigs hit. See other get 1M to 2M airdrops is inspiring but we need to come back to reality. This result I can do it with free time and 1 wallet only. I share all of these along the way with you guys. Show you the result and everything I do. I still believe we can have more big airdrops or some old projects season 2 so don’t lose hope just keep clicking with proper knowledge and plan. Your day will come.

Good morning December ☀️ Last month of this year. Time is flying so fast. Make sure to enjoy along the way. Good luck to you guys.

Save ទុក Bear market។ ឥលូវនឹងយើង លូយសិន🤣
Save ទុក Bear market។ ឥលូវនឹងយើង លូយសិន🤣

Are we too much mid curve smart investor and not invest in XRP? 😂 XRP reach new ATH before ETH this cycle is the most unexpe
Are we too much mid curve smart investor and not invest in XRP? 😂 XRP reach new ATH before ETH this cycle is the most unexpected thing I can imagine.

Good morning beautiful day ☀️ Last day of November and also Christmas vibe around the corner. Love this season of the year. E
Good morning beautiful day ☀️ Last day of November and also Christmas vibe around the corner. Love this season of the year. Enjoy your weekends.

Some food of though 1- អ្នកចំណេញច្រើនដោយសារ Meme អាចមានអ្នកខ្លាំង អ្នកឆ្លាត អ្នកពូកែ តែក៏មាន អ្នកមានសំណាង ដែរ ដែលគាត់បានលុយច្រើន ដោយមិនបាន ត្រៀមខ្លួន។ ភាគរយច្រើន គាត់នឹងបាត់លុយនោះទៅ វិញ បើមិនចេះ គ្រប់គ្រង រឺ លោភលន់ ចង់បានបន្ថែម។ 2- អ្នកចំណេញច្រើនដោយសារ ការ Trade អាចមានអ្នកខ្លាំង អ្នកឆ្លាត អ្នកពូកែ តែក៏មាន អ្នក មានសំណាង ដែរ ដែលគាត់ Trade ត្រូវ បួនប្រាំដង ត្រូវ ហើយគាត់បន្ត Leverage កាន់តែច្រើន ដោយមិនចេះគ្រប់គ្រង Risk ហើយវាអាចនឹងបាត់អស់ទៅវិញ ដោយសារ ខ្វះចំណេះដឹង, Risk management និង ភាពលោភលន់។ 3- អ្នកដែលចំណេញច្រើន ដោយការវិនិយោគ រយះពេលយូរ មានតិចណាស់ ដែលបានដោយសំណាង។ ភាគច្រើន ពួកគាត់ជាមនុស្ស ដែលយល់ ពី Asset ដែលគាត់ ត្រូវ វិនិយោគ, មានភាព អត់ធ្មត់ ហើយក៏ជាមនុស្ស ដែលអាចរកចំណូល ខាងក្រៅបាន សល់លុយដែរ ទើបគាត់អាចយកលុយនោះទៅ វិនិយោគរយះពេលវែង អាចបង្កើនទ្រព្យបាន លឿន មិនថា Real Estate, Stock, Gold, Crypto ជាដើម។ 4- អ្នកដែលចំណេគច្រើន ដោយសារ Airdrops គឺសឹងតែមិនមានអ្នកសំណាងទេ។ ចង់បានសំណាង ក៏ត្រូវយល់ដឹងច្រើន ធ្វើច្រើន ចេះច្រើន ទើបសំណាងរត់មករក អាចបាន Airdrops ណាមួយដោយមិនដឹងខ្លួន។ អ្នកបាន Airdrops Telegram ច្រើនៗ គឺភាគច្រើនគាត់យល់ដឹងច្រើនពីការ គ្រប់គ្រង Account ច្រើន, Wallet ច្រើន, អាចថា ស្រដៀងនឹងជំនាញ MMO ដែរ។ អ្នកបាន Airdrops ពី Web3 ច្រើន ទាល់តែគាត់ចេះប្រើ ច្រើន និង មានចំនេះដឹងសមរម្យ ទើប Farm airdrops ទាំងអស់នោះបាន ហើយ មិនសូវជួបហានិភ័យ ពីការ Scam, Hack ជាដើម។ សរុបមកវិញ ចំនេះដឹង សំខាន់ណាស់។ ខំរៀនសូត្យ ស្វែងយល់ មិនមែន ខំស្រម៉ៃ ថាបានក្លាចជាអ្នកមាន ដោយមិនមានគំរោងត្រឹមត្រូវនោះទេ។ ចង់ចេះអីរៀននឹង ចង់យល់អី ព្យាយាម ទៅ Research ពី YouTube, X ពី Topic មួយនឹង។ មើលច្រើន អានច្រើន ស្តាប់ច្រើន យូរៗ ទៅ នឹង ទទួលបាន ដោយឯងៗ។ កុំបារម្ភ រឿងមិនសូវយល់ពីដំបូងៗ ព្រោះអ្នកណាក៏ចឹងដែរ តែយើងគួរព្យាយាម រៀនសូត្យ បន្ត ហើយបើអាច សាកល្បងបានទៀតកាន់តែល្អ តែសាកជាមួយទុន ណាដែលតិចបំផុតអាចបាត់បាន ព្រោះបើយើងមិនសូវចេះ ហានិភ័យច្រើនណាស់ នៅក្នុងវិស័យនេះ ដែលងាយនឹងបាត់លុយ។

So Manager of Crypto currency decide not to do crypto Black Friday discount?
So Manager of Crypto currency decide not to do crypto Black Friday discount?

Previous post: https://t.me/rtakhshare/5651 ល្ងាចមិញ ដែលខ្ញុំនិយាយថា CC2 បាន Airdrops លើស 1M ហើយ។ ផុសចប់ គេទំលាក់ Airdrops Hy
+1
Previous post: https://t.me/rtakhshare/5651 ល្ងាចមិញ ដែលខ្ញុំនិយាយថា CC2 បាន Airdrops លើស 1M ហើយ។ ផុសចប់ គេទំលាក់ Airdrops Hyper Liquid ជាប្រភេទ Perps DEX future trading។ គាត់បាន Airdrops ប្រហែល 1M ទៀត។ មិនទាន់អស់ទេ នៅ Airdrops ធំៗ ច្រើនទៀតដែលគាត់អាចបាន ហើយបានច្រើន Wallet ទៀត ព្រោះគាត់ Farm full time ហើយ។ កុំឃើញតែ ពត៍មាន Meme coins ទិញ 100$ ឡើង 1M អីនឹង វាមិនងាយទេ។ ចឹងមកដឹងពត៍មាន Airdrops ដែលគេបាន លាន លានដែរ ហើយមិនមែនប្រើ Insider info, Pump and dump, និង សំណាង អីទេ គឺ ប្រើចំណេះដឹង ភាគច្រើន នោង កាខំប្រឹងប្រែង ពិតប្រាកដ។ ធ្វើហើយ បានលុយ បានចំណេះដឹង ប្រសើរជាង រឿងផ្សេងៗ ច្រើនណាស់។ ខ្ញុំបាន Airdrops 30k ទៅ 40k ដោយប្រើ ពេល Part time បន្ទាប់ពីការងារ អាជីវកម្ម គោលរបស់យើង។ ប្រើតែ 1 Wallet ផង។ វាជារឿង សោកស្តាយខ្លះដែរ ដែលមិនមានពេល និង មិនជំរុញខ្លួនឯង អោយប្រើ ច្រើន Wallet ដើម្បី Farm។ គ្រាន់តែថា បើខ្ញុំ Farm ច្រើន Wallet អាចមិនមានពេលគ្រប់គ្រាន់ ទៅជាបាន តិចៗ ទាំងអស់វិញ ក៏ថាបាន។ ជារួម ខ្ញុំគិតថា អ្វីដែលខ្ញុំទទួលបានពី ការរៀន Web3 នេះ វាលើសលុបហើយ។ - បានស្វែងយល់ពី Blockchain, Web3, Crypto - បានស្វែងយល់ ពីសេដ្ឋកិច្ច នយោបាយ និង តាមដាន ពត៍មាន ពិភពលោកជាច្រើន - បាន Airdrops ខ្ទង់ម៉ឺន ដុល្លារ ដោយគ្រាន់តែ រៀនបណ្តើរ ធ្វើបណ្តើរ លក្ខណ័ ពេលទំនេរ មិនបានដាក់ចិត្ត ធ្វើ Full time អីទេ។ - បានបង្កើត Community មួយនេះ ដើម្បីជំរុញការយល់ដឹង ពី Airdrop ពី Web3 Crypto can change your life in many ways that you can never imagine. So keep learning, keep sharing, keep doing. One day your day will come.