The Web3 Perspective
Открыть в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Больше2 860
Подписчики
Нет данных24 часа
-257 дней
+7830 день
Архив постов
2 860
+1
US wake up the new week for the X (Twitter) down and also they choose selling 😁
2 860
Previous post: https://t.me/rtakhshare/6256
ពាក់ពន្ធជាមួយនឹង កម្មវិធី Cambodia Blockchain Summit ដូចជាគេ ចេញលក់ សំបុត្រហើយ។ ទាំងអស់គ្នា អាចឆែកមើលបាន មាន Free, Standard និង Premium។
ឆែកពត៍មានលំអិត និង ទិញតាម Link នេះ https://www.bookme.plus/t/events/cbs2025
2 860
ទីផ្សារ ដើរដល់ចំនុច មួយ ដែលភាគច្រើន គ្រប់គ្នា Bearish។ ចឹងឡើងតិចតួច គឺគេ Derisk, Exit ដែលវាពិបាកនឹង ឡើងខ្លាំង។
Narrative ធំៗ របស់ Crypto សឹងទាំងអស់ ចេញមកហើយ ចឹងវាបញ្ជាក់ថា ទីផ្សារ Crypto price in មុន Trump ចូលកាន់តំណែង។
ត្រឹមឥលូវនេះ ភាគច្រើនគឺ ត្រូវមើលទៅលើ Macro economics របស់អាមេរិក និង ពិភពលោក ថា ដើរទៅផ្លូវណា។
អ្វីដែលយើងដឹងពី FED គឺមិនទាន់ប្រញាប់បន្ថយការប្រាក់ រឺ QE នោះទេ។ គាត់ប្រាប់ហើយថា QE គឺសំរាប់តែពេលការប្រាក់ គៀកដល់ 0% តែប៉ុណ្ណោះ។ ចឹងល្អបំផុត គឺយើងឃើញគាត់ បញ្ចប់ QT សិន។
ប្រទេសដ៏ទៃទៀត សុទ្ធតែ កំពុងស្ថិតនៅក្នុងដំណាក់កាល ស្តារសេដ្ឋកិច្ច ដូចយើងឃើញថា ធនាគារ កណ្តាល ប្រទេសធំៗ កំពុងបន្ថយការប្រាក់ រឺ រៀបចំ QE តែបញ្ហា ធំបំផុត គឺ ការយកពន្ធគយរបស់ Trump ដែលធ្វើអោយគ្រប់យ៉ាង មានភាពមិនច្បាស់លាស់ សូម្បីតែ អាមេរិកខ្លួនឯង។
បើមានសង្គ្រាមពាណិជ្ជកម្ម រាលដាលធំមែន គ្រប់គ្នា គឺប៉ះពាល់ ធ្ងន់ធ្ងរ ដូចគ្នា ហើយអ្នកណាទ្រាំបាន យូរជាងគេ អ្នកនឹងមានប្រៀបចរចារ ដែលភាគច្រើន អាមេរិក នៅតែ មានឧកាសខ្ពស់ជាងគេ ដោយសារតែ គាត់ជាប្រទេស ដែលចំណាយច្រើនបំផុត ដែលគ្រប់គ្នា ចង់យកជាទីផ្សារ។
រឿង Trump គាត់នឹងធ្វើវាដល់កំរឹតណា ក៏គ្មានអ្នកណាដឹងដែរ។ ធ្វើត្រូវ អាមេរិក មានប្រៀប ក្នុងការចរចារ រឿងជាច្រើនដែលគាត់ចង់បាន។ ធ្វើជ្រុល វានឹងទាញ អាមេរិក ក៏ដូចជាពិភពលោកទាំងមូល ធ្លាក់ចូលបញ្ហា Inflation រឺ Recession ឡើងវិញ។
បញ្ហា រយះពេលខ្លីរបស់ Tariff គ្រប់គ្នា បារម្ភពី Inflation តែ រយះពេលវែងអាចនាំអោយទៅជា Deflation វិញ ដែលពិបាកស្តារឡើងវិញ ដញចយើងឃើញ ប្រទេសជប៉ុនដែល ធ្លាក់ចូល Deflation។ ចិនបច្ចុប្បន្ន ក៏មានសញ្ញា Deflation ដែរ ព្រោះ CPI ចុងក្រោយនេះ -0.7%។
តែចំនុច ដែលល្អមួយទាក់ទងនឹង Crypto គឺយើងដឹងថា គ្រប់យ៉ាងត្រៀមរួចរាល់អស់ហើយ ដូចជាផ្លូវច្បាប់, ការអនុញ្ញាត្តិអោយ Bank អាចមាន Connection ជាមួយ Crypto, SBR, SEC ថ្មី មិនដាក់សម្ពាធន៍ ទៅលើ ក្រុមហ៊ុន Crypto, ច្បាប់ពាក់ពន្ធនឹង Stable coins ក៏នឹងចេញឆាប់ៗ….
ចឹងពេលដែល Macro economics ប្តូរមក Bullish វិញ វាអាចនឹងមាន លំហូរលុយចូលកាន់តែស្រួល លឿន និង ច្រើន ចូលមកក្នុង Crypto។
តែសួរថាពេលណា? ខ្ញុំក៏មិនដឹងដែរ ហើយកីគ្មានអ្នកណាដឹងច្បាស់លាស់ដែរ។
ត្រឹមឥលូវនេះមាន តែមើល Portfolio ខ្លួនឯងឡើងវិញ ហើយសួរខ្លួនឯងថា កាក់ណាខ្លះដែលយើងហាន Hold ឆ្លង Cycle ហើយគិតថាវា នៅតែ អាចត្រលប់មកវិញ, មាន Use case ត្រឹមត្រូវ, Projects មានចំណូល ជាពិសេស Team នៅតែបន្ត Build ទោះក្នុង ទីផ្សារបែបណាក៏ដោយ។
ការរើស Altcoins ត្រឹមឥលូវនេះទទួលស្គាល់ថា ពិបាកណាស់ ចឹងហើយ Consolidate វាមកចំនួន តិចបំផុត ដែលយើងអាចគ្រប់គ្រង និង តាមដាន បានច្បាស់លាស់។ ហើយបើអាចគួរតែមាន BTC ក្នុង Portfolio ខ្លះ, រឿងប៉ុន្មានភាគរយអាស្រ័យលើ ការគិតរៀងៗ ខ្លួន។
វាគ្រាន់តែជា ការគិតត្រឹមឥលូវនេះរបស់ខ្ញុំទេ។ ទីផ្សារ ពេលខ្លះអាចប្រែប្រួល លឿន ដែលយើងក៏ពិបាកប៉ាន់ស្មាន។ ធ្វើអ្វីមួយ ដែលយើងគិតថា ល្អបំផុតសំរាប់ខ្លួនឯង ហើយ បន្តតាមដាន ទីផ្សារទៀត។
ខ្ញុំរៀន បានច្រើន និង Farm airdrops បានច្រើនគឺនៅក្នុង Bear market នៅពេលដែលមនុស្សភាគច្រើន លែងសូវខ្វល់នឹង Crypto។ ស្ថានភាពឥលូវនេះ ក៏ប្រហាក់ប្រហែលគ្នា ដែរ។ ទីផ្សារ ចុះ វាងាយស្រួលអោយយើង សិក្សា តាមសំរួល ទៅលើអ្វីដែលយើង ចង់ចេះ ចង់ដឹង ព្រោះមិនបាច់ បែកអារម្មណ៍ ឃើញ Meme coins នេះផ្ទុះ កាក់នោះផ្ទុះ…ជាដើម។
រៀនសូត្រ អោយបានច្រើន រៀនគំរោង រយះពេលវែង។ ខំប្រឹង ពង្រឹងជំនាញ បង្កើនចំណូល។ BTC មិនធ្លាក់ដល់ 0$ ទេ កុំភ័យពេក។ ធ្វើយ៉ាងណាកុំអោយតែយើងធ្លាក់ដល់ 0 មុន BTC ទៅបានហើយ។
Stay in the game
2 860
40 yaps ✔️
Start active on X just around end of Jan this years too.
We never know we can do it until we try.
Knowledge is everything. Be yourself don’t photo shop your result. Use your word from your brain not from AI.
You can use AI to understand things but need to write in your own way don’t copy paste directly.
A good weekends for me. Hope for you guys too.
Enjoy 🏝
2 860
+1
Good morning Sunday ☀️
Paws បានចែក Allocation មួយចំនួនទៅសល់ Solana OG ដែលមាន Hold meme coins រឺ ប្រើ DeFi app លើ Solana។
យ៉ាងណាក៏អាចបាន 1$ អីដែរ 🤭។
- ចូលទៅ https://paws.community
- រកមើល menu SOLANA OG នៅខាងក្រោម រួចភ្ជាប់ Wallet យើងនឹង ឃើញថា យើងបាន រឺ ក៏អត់ហើយ។
Allocation នេះជាការបានបន្ថែម ពីលើ Allocation ដែលបានពី Telegram app។
តាមដឹងដូចជា List ថ្ងៃ 18th ខែនេះ។
Enjoy your Sunday 🏝
2 860
Happy woman day. Go mint this NFT for free.
Collaboration between Arbitrum, Azuki, Uniswap and Opensea
Mint here: https://opensea.io/collection/arbzukiswap/overview
2 860
យប់មិញដូចជាមិនមានពត៍មានអីថ្មី ទៀតទេ គ្រប់បែបយ៉ាងយើងដឹងតាំងពី ពេលព្រឹកដែល Trump sign EO SBR។
ចឹងហើយដូចជាមិនមានការ move ទីផ្សារអីទៀតដែរ។
យប់មិញនេះក៏មាន ប្រធាន FED គាត់និយាយ ខ្លះៗដែរ ដោយបារម្ភពី ស្ថានភាព Inflation និង ផលប៉ះពាល់ពី គោលនយោបាយ របស់ Trump ក្នុងរយះពេលខ្លីជាពិសេស គឺ ពន្ធគយ Tariff។
ចុងខឌនេះយើងនឹងមាន កាតសំរេចការប្រាក់ម្តងទៀតដែល សឹងតែ 99% ហើយដែលគេនៅរក្សា ដដែល។
ចំនុចសំខាន់ពីឥលូវទៅគឺនៅតែ ម៉ាក្រូសេដ្ឋកិច្ច អាមេរិក និង ពិភពលោកទាំងមូល ដដែល។ ព្រោះយើងឃើញថា ទាំង Stock និង Crypto។
Anyway Happy Woman Day. Enjoy your weekend, enjoy your holiday.
2 860
Repost from DeCenter – Blockchain and Bitcoin
✈️ Paid messages have been introduced in Telegram, allowing users to charge others for sending them messages.
Settings → Privacy → Messages
@DeCenterOrg
2 860
ពីរនេះជាផុស សង្ខេប សរុប ពី Airdrop មួយចំនួន ដែលខ្ញុំធ្លាប់ សរសេរ លំអិតច្រើនដែរ។
1- Blockchain ដែលខ្ញុំ Farm https://t.me/rtakhshare/6300
2- ប្រភេទ មិនចំណាយលុយ រឺ ចាយតិចតួច ដើម្បី Farm https://t.me/rtakhshare/6499
មានពេលមើលលេងៗ ទៅ។ ធ្វើអាណាបានធ្វើអានឹង ទៅតាម លទ្ធភាព និង ពេលវេលា។
ធ្វើបានកាន់តែច្រើន កាន់តែល្អ ព្រោះយើងអត់អាចដឹង ថា មួយណា បាន Airdrops រឺ អត់, មួយណា បាន តិច រឺ ច្រើនទេ។
2 860
ផុសចាស់ https://t.me/rtakhshare/5990
អ្នកធ្លាប់បាន Airdrops SOONX ដោយសារ Hold OP កុំភ្លេចចូលទៅ Claim ផង។ បាន 2$ ដែរ 😅
Claim here: https://soonchain.ai/airdrop
2 860
របស់ត្រូវធ្វើច្រើនពេក ទៅជាអត់ចង់ធ្វើទាំងអស់វិញ 😂
- គ្រាន់តែរំលឹកខ្លះៗ ឆែកមើល Ink quest លើ guild
- Soneium មាន Badge ថ្មីៗ សំរាប់ Projects នីមួយៗ
- Abstract មាន Badge ថ្មី
- Monad, Union testnet មើលៗ ខ្លះផង
ខ្ញុំពេលខ្លះក៏ រំលងខ្លះដែរ ដោយសារ រវល់ខ្លះ ហើយរបស់ដែលធ្វើមាន ច្រើន។ តែខ្ញុំ Farm ច្រើន Projects គួរសមដែរ។ បើគ្នា យើង Farm តិច ព្យាយាមធ្វើទៅ កុំខ្ចិល។ ពិបាកតែចឹងទេ ពេលបាន Airdrops kkkk លែងសូវ ហត់ហើយ🤭
មិនទាន់បានសរសេរ លំអិតអីទេ ព្រោះអាខ្លះខ្ញុំមិនទាន់បានធ្វើដែរ។
តែគ្រាន់រំលឹក ខ្លះៗ ព្រោះសុទ្ធតែ Project ខ្ញុំធ្លាប់និយាយដែរ ចឹងគ្នាយើងគួរតាមដាន X និង Discord projects នីមួយៗ អោយជាប់លាប់ផង ដើម្បីដឹងពត៍មាន ថ្មីៗ។
2 860
ចំនួនអត់ការងារ ធ្វើនៅអាមេរិក កើនឡើងលើសការ រំពឹង ទុក ជាក់ស្តែងវាមិនសូវល្អ ដល់សេដ្ឋកិច្ច តែភាគច្រើនទីផ្សារ បកប្រែមកថា FED នឹងឆាប់បន្ថយការប្រាក់។
ចឹងហើយបានជាពេល Unemployment rate កើនឡើង ភាគច្រើនទីផ្សារ React positive។ វាមិន 100% ទេ តែ យើងកំពុងស្ថិតក្នុង ស្ថានភាពបែនេះ។
តែបើឡើងខ្លាំងពេករហូតដល់ ភ័យ Recession អានឹងយ៉ាប់វិញ។
ចឹងហើយបានមិនមាន ក្បួន រឺ ទិន្នន័យណាមួយដែលអាច Predict បានត្រូវ 100% ទេ។ វាបត់បែន ទៅតាមស្ថានភាពជាក់ស្តែង។
2 860
យប់នេះ White House crypto submit ប្រហែល ម៉ោង 1:30am ពាក់កណ្តាលយប់ នៅប្រទេសយើង។
ទីផ្សារអាចនឹងប្រែប្រួលខ្លាំងទៅតាម អ្វីដែលកើតឡើង រឺ ការប្រកាសណាមួយ នៅក្នុង កម្មវិធីនោះ។
តែជាក់ស្តែងទៅ ពត៍មានធំបំផុតដែលគេចង់ដឹងគឺ SBR នឹងហើយ។ ឥលូវវាចេញពត៍មាននឹងរួច ទីផ្សារ ធ្លាក់ចុះ ចឹងមិនច្បាស់ថា តើអាចនឹងមាន អ្វីដែលត្រូវ Move ទីផ្សារបន្ថែមទៀតទេ។
ខ្ញុំក៏មិនអាចដឹងថា មានរឿងអីកើតឡើងដែរ រងចាំ ងើប មើលពត៍មាន ព្រឹកស្អែក ធម្មតា អត់បាននៅតាមដាន អីទេ ព្រោះ អត់មាន ត្រូវ Trade អីនឹងគេទេ 😁
2 860
ដាំដើមឈើ អត់បានផល ហើយចុះ ចឹញ្ចឹម បាតជើង គីគី នេះវិញ បាន រួច ថ្លៃអំបិលទេ បើសិនតំលៃ 0.000001$ 😂
2 860
ហេតុអ្វី ពត៍មាន SBR ទីផ្សារធ្លាក់ចុះ? ខ្ញុំក៏មិនដឹងដែរ។
តែចង់រំលឹកពី ពត៍មានធំមួយទៀតកាលពី ដើមឆ្នាំ 2024 គឺ BTC ETF។ គ្រប់គ្នា ចង់បានការ Approve BTC ETF។ តែពេល Approve ថ្ងៃ 10-01-2024។
BTC down only ជិតពីរ សប្តាហ៍ ពីតំលៃប្រហែល 49k ដល់ 39k។
ការ Buy the rumors Sell the news បែបនេះ គឺតែងតែកើតមានឡើង នៅក្នុងទីផ្សារមិនថា Crypto រឺ Stock market ទេ។
កាលពី BTC ETF យើងឃើញបញ្ហាដោយសារ Gray Scale លក់ច្រើន និង បញ្ហា Macro economics ផ្សេងៗ ទៀត។ ត្រូវចាំថា កាលនោះ មិនទាន់មានការ បន្ថយការប្រាក់ទេ ហើយមិនមានរហូត ដល់ចុងឆ្នាំ មានន័យថា Macro economics ក៏មិនជាល្អប៉ុន្មានដែរ។ តែក្រោយពីមាន Inflow ច្រើន តំលៃ BTC ក៏ឡើងមករហូត។
លើកនេះ បញ្ហាធំ គឺ គ្រប់គ្នា រំពឹងខ្ពស់ពេកថា US នឹងទិញ BTC ព្រមទាំង altcoins ផ្សេងៗ។ តែត្រូវដឹងថា ទោះជាត្រូវទិញ ក៏មិនមែន អាចយកលុយរដ្ឋទិញបាន ភ្លាមៗ ដែរ ត្រូវឆ្លងកាត់ ច្បាប់ ជាច្រើនទៀត។
តែក្រោយពត៍មានចេញមក ទើបយើងដឹងថា US មិនបានទិញ Asset ណាមួយទេ។ មានតែ BTC មួយប៉ុណ្ណោះ ដែលនៅក្នុង Strategic reserves ហើយនឹងអាចមានឧកាស ទិញបន្ថែមដោយប្រើ Neutral budget (មើលផុសមួយនេះ ពាក់ពន្ធនឹង Neutral budget https://t.me/rtakhshare/6513)
- ចឹងអាចចាត់ទុកថា ពត៍មានចេញមក ខុសពីការរំពឹងទុក។
- ទំលាប់នៃការ buy the rumors sell the news ដូចយើងធ្លាប់ឃើញ រាល់ដង។
- Macro economics នៅតែមិនទាន់ច្បាស់លាស់ ជាពិសេស ពាក់ពន្ធនឹង ពន្ធគយ របស់ Trump ដែលអាចនឹង ប៉ះពាល់ដល់ Inflation។
- សង្គ្រាម ធំៗ ក៏មិនទាន់ច្បាស់លាស់ ថាអាចបញ្ចប់បានឆាប់ៗ ដូច Trump ធ្លាប់សន្យា។
វាអាចនឹងមានហេតុផលជាច្រើនទៀត ដែលយើងមិនអាចយល់។ តែនៅពេលដែលពត៍មានល្អៗ ជាច្រើនចាប់ផ្តើម បង្ហាញផលល្អ ទីផ្សារ នឹងអាចត្រលប់មកវិញលឿន អាចដូចកាលពី BTC ETF។ ហើយទោះជាវា ឡើងមកវិញ ក៏នៅតែអាចមានការ ឡើងចុះខ្លាំងៗ ដដែល។ មិនមែន មាន ETF មាន SBR, BTC មិនអាចចុះ 30%, 50% ដូចមុនទេ។
ជារួម ដូចខ្ញុំនិយាយក្នុងផុសនេះ https://t.me/rtakhshare/6515 ។ ពត៍មាននេះគឺល្អនៅក្នុងរយះពេលវែង។
រឿងដែលអាចជះ ឥទ្ធិពល ល្អបំផុតនៅពេលដែល ប្រទេសធំៗ ផ្សេងៗ ចាប់ផ្តើម មាន SBR បែបនេះដែរ ដែលវា កាន់តែធ្វើ អោយ Digital goal narrative កាន់តែ ច្បាស់លាស់ និង ពិតប្រាកដ។
ត្រឹមឥលូវនេះ ខ្ញុំអត់ដឹងថា ទីផ្សារទៅណា ទៅណីទេ ព្រោះរឿងសំខាន់បន្តគឺ ម៉ាក្រូសេដ្ឋកិច្ចរបស់អាមេរិក និង ពិភពលោក។ បើ US Stock មិនអាចឡើង ATH ថ្មីទេ, Crypto ក៏នៅតែមិនទាន់អាចឡើងខ្លាំងបានដែរ។
Invest long term not short term.
2 860
ពត៍មាន SBR ថ្ងៃនេះ វាជាចំនុច ចាប់ផ្តើម ដ៏ល្អបំផុត សំរាប់ Crypto currency រឺ Digital asset។
ខ្ញុំមិនទាន់និយាយដល់ Bull market, altseasons, altcoins ណាដែលអាចឡើង រឺ ចុះអីទេ។ តែខ្ញុំនិយាយទៅដល់ វិស័យ Crypto, បច្ចេកវិទ្យា Blockchain, Web3 ជារួម។
យើងដឹងហើយថា BTC ជា Crypto currency ដំបូងបំផុត និង មាន MC cap ធំជាងគេ។ គ្រប់គ្នា ដែលនិយាយដល់ Crypto គឺត្រូវតែ និយាយ ពី BTC ដែរ។
គោលដៅគឺយើងចង់ឃើញ ការទទួលស្គាល់ ប្រភេទ Digital asset ថ្មីមួយនេះ ដែលត្រូវបាន មនុស្សជាច្រើន មិនថា នៅក្នុងប្រទេសយើង រឺ ប្រទេសផ្សេងៗ មើលឃើញថា អត់បានការ អត់ប្រយោជន៍, Scam, Ponzi scheme ជាដើម។
ឥលូវនេះ ប្រទេសមហាអំណាចធំជាងគេ បានទទួលស្គាល់ ស្របច្បាប់ ដោយដាក់វាចូលជា Strategic reserves ស្មើរ សិទ្ធ ស្មើរ ភាពជាមួយ មាស ដែលយើងអាចហៅបាន ថា Digital gold។
មាន BTC ETF នៅច្រើនប្រទេស រួចហើយ។ ឥលូវនេះចាប់ផ្តើមមាន SBR នៅអាមេរិក ហើយវានឹងបន្ត ទៅប្រទេសផ្សេងទៀត ដែលមិនអាចមើលរំលងបាន។ គ្រប់គ្នា នឹងចាប់ផ្តើម សិក្សា ហើយជំរុញ ច្បាប់មួយនេះ ដើម្បីដើរអោយទាន់អាេមរិក។ វាអាចដូចប្រទេសនីមួយៗ ត្រូវការ ស្តុកមាស ចឹងដែរ។
ច្បាស់ណាស់ថា នៅក្នុង Crypto មាន Projects បោកប្រាស់ជាច្រើន តែវាក៏ដូចទៅនឹងវិស័យផ្សេងៗ ដែរ។ ដូចខ្ញុំលើកឧទាហរណ៍ជាច្រើនដងថា មាន ឧកញ្ញា លក់ ផ្ទះ លក់ ដី បោកប្រាស់ មិនមែនមានន័យ ថា វិស័យអចលនទ្រព្យ ខុសច្បាស់ និង បោកប្រាស់ 100% នោះទេ។
ឥលូវនេះ Crypto គឺដូចគ្នា។ នៅពេលដែលមាន អ្នកនិយាយថា BTC ខុសច្បាប់ រឺ បោកប្រាស់ យើងមិនពិបាកចំណាយពេលពន្យល់ច្រើនទៀតនោះទេ។ វាល្មមដល់ ពេល ដែលគ្រប់គ្នា ត្រូវទទួលយកការពិតខ្លះ ហើយចំណាយពេលសិក្សា ពីវាអោយច្បាស់លាស់វិញ។
ចំណែករឿង Digital asset ផ្សេងៗ រឺ Altcoins វាជារឿង មួយផ្សេងទៀត តែត្រឹមឥលូវនេះ យើងគួរតែ សាទរ នូវ អ្វីដែលកើត ឡើង ហើយវានឹងមាន ឥទ្ធិពល ល្អ ដល់ Digital asset long term.
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
