The Web3 Perspective
Открыть в Telegram
The leading Web3 education hub in Cambodia 🇰🇭 Built by a collective of four passionate community builders. Learn. Share. Discuss.
Больше2 867
Подписчики
Нет данных24 часа
+747 дней
+8230 день
Архив постов
2 867
+2
Bessen ចេញមកនិយាយថា អាមេរិក ចិន ផ្អាកការចរចារ រឿងពន្ធសិន ទីផ្សារ ក៏ធ្លាក់ថ្លៃ ខ្លះ ហើយ Whale James Wynn នៅលើ Hyperliquid ដាច់ Position អស់ 100M បាត់ហើយ 🥶
2 867
អ្នកនៅប្រើ Kamino នៅលើ Solana ដែលមាន point season 3 អាចចូលទៅ claim airdrops បាន ហើយ។
claim here: https://app.kamino.finance/season-3-airdrop
2 867
+1
Register Lagrange Airdrops
projects នេះខ្ញុំធ្លាប់ធ្វើ Quest លើ Layer3 ឆែកទៅ បាន Eligible នឹងគេដែរ តែមិនទាន់ដឹង Allocatioin ទេ។
ត្រូវ register សិន, ចប់ត្រឹមថ្ងៃ 02-06-2025 ចឹងអ្នកធ្លាប់ធ្វើ Quest Lagrange គួរចូល ទៅឆែក និង register ផង។
គេ Blocked ប្រទេសយើងចឹងហើយទាល់តែ ប្រើ VPN ចូលឆែក។
ចុងក្រោយត្រូវ verify face មុនពេលបញ្ចប់បាន។
Check here: https://register.lagrangefoundation.org
2 867
មានរឿង ជាច្រើន ដែលកើតឡើង នៅក្នុង Kaito Ecosystem ហើយខ្ញុំពិបាកយកមកនិយាយ ព្រោះថា មិនមានគ្នាយើង ណា ដែល Active លើ X ហើយ ទទួលបាន Yaps រឺ Mindshare 😰
I just wish we all active more on X and can yaps about those projects that has rewards.
Whatever, you should try to grow X account even don’t have Kaito. It is the VIP ticket for your web3 journey.
So anyone can do just keep doing it 🙏
2 867
ខ្ញុំចំណាយ 850$ ដើម្បីទិញ 5k YT sKAITO។ គ្រាន់តែចង់ Update Experiment មួយនេះ អោយគ្នា យើងដឹង។
ខ្ញុំក៏មិនច្បាស់ថា ចំណេញ រឺ អត់ដែរ។
ពាក់ពន្ធនឹង PT រឺ YT token របស់ Pendle អាចពិបាកយល់ បន្តិច សំរាប់អ្នកថ្មី។ តែអាចគិត សាមញ្ញថា វាជា Yield Token។
ពេលយើង Hold 5k YT sKAITO វាដូចជាយើង Hold 5k sKAITO ដែរ។
5k sKAITO បើគិតឥលូវ អាចចំណាយ ប្រហែល 12k ដើម្បីទិញ បើគិតតំលៃ Kaito បច្ចុប្បន្ន។ តែយើងអាចប្រើលុយត្រឹម 850$ ទិញ 5k YT sKAITO វិញ។ តំលៃ YT Token អាចប្រែប្រួលទៅតាមទីផ្សារ ទិញលក់ជាក់ស្តែង។
ចឹងឧទាហរណ៍ថា ស្អែកមាន គេ Airdrops អោយអ្នក Stake Kaito ចាប់ពី 5k ឡើង គឺខ្ញុំក៏បានដែរ ព្រោះ ខ្ញុំ Hold 5k YT sKAITO មិនចាំបាច់ចំណាយលុយទិញ 5k sKAITO អស់ 12k នោះទេ។
តែវាមាន ហានិភ័យ គឺ គ្រប់ YT token ទាំងអស់ នឹង អស់តំលៃ (ស្មើរ 0$) នៅថ្ងៃ Maturity date។ ដូច YT sKAITO ដែលខ្ញុំទិញ នៅសល់ 60ថ្ងៃ ជាងទៀត គឺ 0$ ហើយ។ ចឹងឧទាហរណ៍ថា 60ថ្ងៃនេះ មិនមាន Airdrops អោយ Kaito staker ទេ គឺដូចខ្ញុំដុតលុយចោល 850$ ព្រោះពេលចប់ យើងអត់បានអីទេ ខុសពី យើងទិញ Kaito ផ្ទាល់ រឺ ទិញ PT Kaito។
ហេតុអ្វីបានជា ខ្ញុំទិញ?
1- មួយរយះនេះមាន Projects ជាច្រើន បានប្រកាស ពីការ Airdrops អោយ អ្នក Stake Kaito។ ជាពិសេស Projects ថ្មីមួយ ឈ្មោះ Stayloudio។
បើទាំងអស់គ្នា Follow airdrops KOL ធំៗ លើ X នឹងឃើញគេនិយាយពី Projects នឹងហើយ។
ចឹងអ្វីដែលខ្ញុំ រំពឹង គឺបាន Airdrops ពី Projects ធំៗ ពីរ រឺ បី ក្នុងរយះពេល 60ថ្ងៃ នេះ អោយបាន លើស 850$ ទើបចំណេញ។ បើមិនចឹងគឺខាតហើយ។
2- ខ្ញុំធ្លាប់ពន្យល់ គ្នាយើង ពី Virtual Virgen point ដែលខ្ញុំធ្លាប់សាកមួយរយះមុន ហើយកំពុងជាប់ TP cool down។
សំរាប់អ្នក Hold 5k sKAITO ឡើង នឹងទទួលបាន points រាល់ថ្ងៃ ដែរ ដែលជួយអោយខ្ញុំបាន Point លឿន ហើយអាចនឹងចំណេញខ្លះពី Virtual Genesis launch នេះ។
ដោយសារករណីទាំងពីរ នេះទើបខ្ញុំទិញ អោយដល់ 5k YT sKAITO តែម្តង។
វាមានហានិភ័យ ដែរ ចឹងមិនមែនណែនាំ អោយធ្វើតាមខ្ញុំទេ តែគ្រាន់តែ Update អ្វីដែលខ្ញុំធ្វើនៅលើ Web3។
បើស្តាប់មិនសូវយល់ ក៏មិនបញ្ហាអីដែរ ព្រោះអាចថា ទាំងអស់គ្នា មិនសូវតាមដាន Projects ទាំងនោះ។
តែការ ស្វែងយល់ពី Pendle, PT និង YT token វាជាផ្នែកមួយនៃការ Farm yield លើ DeFi ដែរ។
ខ្ញុំនឹង Update journey មួយនេះ ពេល បាន Rewards/airdrops ក្នុងរយះពេល 60ថ្ងៃ ដែល YT Token របស់ខ្ញុំនៅមាន ជីវិត 😅។
High risk experiment and speculation on airdrops, not recommended if you don’t understand.
2 867
ជិត លុប Channel នេះបាន ហើយ។ មិនបាច់ចែករំលែក មិនបាច់ធ្វើ វីដេអូ ធ្វើ Podcast អីទៀតទេ
2 867
+1
ខ្ញុំធ្លាប់និយាយពី Nansen នេះម្តងហើយ តែរំលឹកម្តងទៀត។
ឥលូវគេបញ្ជាក់ហើយថា Season 1 points នឹងចាប់ផ្តើមថ្ងៃទី 17th ខែក្រោយ។
- អ្វីដែលអាចធ្វើបាននៅលើ Nansen គឺប្រើ Product របស់គាត់ https://app.nansen.ai/
ខ្ញុំគិតថាអ្នកប្រើ free មិនបានអីទេ តែអ្នកប្រើបង់លុយ ប្រហែលនឹងអាចបាន Points ច្រើន រឺ Airdrops ច្រើន។ គ្រាន់តែថា វាថ្លៃ ចឹងបើយើងមិនចាំបាច់ប្រើ មិនគួរបង់លុយទេ។
- Stake កាក់ POS Chain ជាច្រើន ដែលយើងមាន នៅលើ Nansen Validator.
អាចឆែកមើលថា គាត់មាននៅលើ Chain ណាខ្លះតាម Link នេះ https://stake.nansen.ai/explore
មិនច្បាស់ថា Points system គេចេញមកយ៉ាងមិចទេ តែអ្វីដែលយើងអាចធ្វើបាន គឺមានតែប៉ុណ្ណឹង ចឹងបើអាចធ្វើបាន ធ្វើអោយហើយទៅ ក្រែងល ពេលចេញមកយើងអាចបាន Bonus រឺ បាន Points តាំងពីពេលដែលយើងចាប់ផ្តើម Stake។
2 867
Group chat ខ្ញុំដាក់ Approve មុនចូល ដោយសារតែ ពីមុន សំបូរ BOT រឺ Scam account បែបនេះ។
តែពេលខ្លះក៏អាច ពិបាកបែងចែក នៅពេលដែលគ្នា យើង ប្រើឈ្មោះប្លែកៗ រឺ អត់ដាក់រូបជាដើម។
ចឹង បើ Requested ចូលហើយ ខ្ញុំ Rejected អាចមកពី បញ្ហា បែបនេះ មិនមែន ជា គ្រុប VIP បិទមិនអោយចូលអីទេ។
បើគ្នា យើងនៅក្នុងគ្រុប Community ផ្សេងៗ អាច Mention សួរខ្ញុំនៅក្នុង គ្រុប ពួកគាត់ក៏បាន ហើយអាចចូល ដើម្បីខ្ញុំ Approve ម្តងទៀត។
សំរាប់អ្នក មិនដឹងយើងមាន គ្រុបឆាត ដែលងាយស្រួល ជជែកគ្នា គ្រាន់តែថា ត្រូវ Approve សិន ហើយបញ្ហា ដូចរូប ខ្ញុំផ្ញើរអោយចឹង។ BOT និង Scam account ចូលរាល់ថ្ងៃ ដែលត្រូវ Rejected ចឹងហើយពេលខ្លះ Rejected ដោយទាំង Account គ្នាយើងដែរ។
បើមានឈ្មោះ និង រូប Profile ដែលមើលទៅមិនមែន Scammer មិនអីទេ ខ្ញុំងាយ Approve អោយ ជាពិសេស ពេលឃើញមាន នៅក្នុង គ្រុប ផ្សេងៗ ដែលខ្ញុំនៅក្នុងនោះដែរ។
អាច ចូល គ្រុបឆាតបាន តាមនេះ @rtakhcommunity
2 867
ការវិវឌ្ឍន៍ ចុងក្រោយនេះ។
- Macro Economics នៅតែមិនទាន់ច្បាស់លាស់ ដោយសារមិនទាន់មាន Trade deal ជាមួយគ្រប់ប្រទេសធំៗ។ ចឹងអាចថា យើងត្រូវរងចាំមើលប្រហែល ពីរ ទៅ បីខែ ទៀត ថា Trade deal អាចនឹងចេញមកយ៉ាងមិច។
ទិន្នន័យ សេដ្ឋកិច្ច ផ្សេងៗ ក៏ដូចគ្នា មិនអាចប៉ាន់ស្មាន បាន ត្រឹមមួយខែ ពីរខែ ទេ។ FED អាចនឹងត្រូវការ ទិន្នន័យ បន្ថែមទៀត មុនសំរេចចិត្ត បន្ថយការប្រាក់។
- BTC នឹងកាន់តែមាន Narrative ខ្លាំងមួយ ដែលមាន ក្រុមហ៊ុនជាច្រើន ចាំផ្តើមធ្វើដូច Strategy របស់ Saylor។
សូម្បីតែ ក្រុមហ៊ុន របស់ Trump ក៏ចាប់ផ្តើមធ្វើបែបនេះ ដែរ ចឹងហើយ យើងនឹងឃើញ មានក្រុមហ៊ុន ជាច្រើនបន្តបន្ទាប់ទៀត ដែលយកលុយទិញ BTC ធ្វើជា Reserves Treasury។
- Altcoins នៅតែត្រូវការ Liquidity ថ្មី ដែល ងាកទៅរក Risk Asset ទើបយើងអាចនឹង មាន Altseason ធំមួយបាន។
វាអាចថា នៅពេល FED បន្ថយការប្រាក់ បន្ថែម, គាត់បញ្ឈប់ការធ្វើ QT រឺ គាត់ចាំបាច់ត្រូវ print លុយដើម្បី រក្សា លំនឹង ទីផ្សារ Bond។ នៅពេលដែលមាន Liquidity ថ្មីចូលទីផ្សារ ច្រើន វានឹងចាំផ្តើម Flow ទៅរក Risk asset បន្តិចម្តងៗ។
- បញ្ហា សង្គ្រាម នៅតែស្មុគស្មាញ និង មិនទាន់មាន សញ្ញា ល្អណាមួយទេ តែយើងក៏សង្កេតឃើញថា វាបាន ថយឥទ្ធិពល មកលើទីផ្សារហើយ ទាំង Russia-Ukraine និង Israel នៅតំបន់ Gaza។
មួយរយះមុន Russia បាញ់ Missile ចូល Ukraine ច្រើនបំផុត មិនធ្លាប់មាន តែយើថមិមឃើញមាន ការ Reaction ច្រើនពីទីផ្សារទេ។
- ច្បាប់ថ្មីរបស់ អាមេរិក ពាក់ ពន្ធនឹង Stable coins (GENIUS ACT) ក៏កំពុងតែ ជជែក គ្នានៅក្នុងសភា ដែលអាចមាន សង្ឃឹមក្នុងការ ចេញបាន នៅក្នុងឆ្នាំនេះ។ វានឹងជួយ ជំរុញការប្រើប្រាស់ Stable coins ហើយក៏អាចបង្កើតតំរូវការ US bond បន្ថែម ដោយសារតែ Stable coins company ទាំងនោះភាគច្រើន គឺយកទុនទៅទិញ Short term US T-Bill រឺ US bond ដូច អ្វីដែលយើងឃើញ Tether (USDT) និង Circle (USDC) កំពុងធ្វើ។
មានតំរូវការ Bond បន្ថែម វានឹងជួយអោយ Bond yields មានលំនឹង និង អាចចុះមកវិញខ្លះ ដែលជា រឿងល្អសំរាប់អាមេរិក។
- ក្នុងរយះពេល 4 ឆ្នាំ របស់ រដ្ឋបាល Trump នេះ យើង ប្រាកដ ជាឃើញការ រីកចំរើន នៃក្រុមហ៊ុនពាក់ពន្ធនឹង Blockchain, Crypto, Web3 ដោយសារតែ គេកំពុង យកចិត្ត ទុកដាក់ ទៅលើ Market structure របស់ Digital Asset ទាំងអស់នេះ។
វានឹងជះឥទ្ធពល ល្អមក ទីផ្សារ Crypto ទាំងមូល។
- កញ្ចប់ចំណាយរបស់រដ្ឋាភិបាលអាមេរិកថ្មី ឆ្នាំនេះ បាន សំរេច ពីសភា ហើយ ដែលគេមើលទៅ នៅតែចំណាយច្រើនដដែល ដែលអាចនឹងខ្វះលុយ 2T ជាង ប្រហាក់ប្រហែល ទៅនឹង ឆ្នាំមុនៗដែរ។
ស្របពេលដែលក្នុងឆ្នាំនេះ ក៏នឹងមាន Bond maturity យ៉ាងហោចណាស់ 7T ទៀត។
អាមេរិក មិនមានលុយគ្រប់ដើម្បី សងបំណុល និង ចំណាយ រដ្ឋាភិបាលទេ ចឹងហើយរឿង FED print លុយ គឺមិនអាច ជៀសបានទេ គ្រាន់តែថា Print ពេលណា?
គ្រប់ប្រទេស នៅតែចំណាយ ច្រើនជាងចំណូល។ គ្រប់ប្រទេស នៅតែ Print លុយចាយ ចឹង Hard Asset ដូចជា មាស និង BTC នៅតែត្រូវបន្ត ឡើងថ្លៃ ក្នុងរយះពេលវែង។
ច្បាស់ណាស់វាអាច ធ្លាក់ថ្លៃ តែយើងកុំមើល ខ្លីៗ។ Zoom out មើល ជា ឆ្នាំ។
—————————-
ជា ពត៍មាន និង ការគិតខ្លីៗ ខ្លះ របស់ខ្ញុំតែប៉ុណ្ណោះ។ ម្តងទៀត ខ្ញុំអាចគិតខុស ចឹងហើយ សូម យកទៅ ផ្ទៀតផ្ទាត់ខ្លួនឯងបន្ថែម ផង។
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 867
+2
1- Nvidia ទើបតែប្រកាសប្រាក់ចំណេញ ត្រីមាសថ្មី ឃើញថា នៅតែ លើសពីការ ប៉ាន់ស្មានរបស់ទីផ្សារ បើទោះជា អាមេរិកបាន បិទមិនអោយនាំ GPU ទំនើបៗ ចេញ ទៅចិន ក៏ដោយ។
វាបញ្ជាក់ថា ទីផ្សារ ពាក់ពន្ធនឹង AI នៅតែមានតំរូវការខ្ពស់ ហើយគេនៅតែ ត្រូវការ GPU ជាច្រើនទៀត។
មួយរយះមុន គេគិតថា Nvidia ឡើងថ្លៃ ខ្លាំងពេក ដូចជា Bubble ជាពិសេសនៅពេលដែល AI របស់ចិន Deepseek ចេញមក រឹតតែធ្វើ អោយគេសង្ស័យច្រើនថា ទីផ្សារ AI នៅអាេមរិក ប្រើទុនច្រើនជ្រុល។
តែបើមើលតាមការ វិវឌ្ឃន៍ និង ការរកបាន ប្រាក់ចំណេញ របស់ Nvidia យើងឃើញថា វានៅតែ មានតំរូវការ ពិតប្រាកដ។ ម្យ៉ាងទៀត Projects Stargate របស់ អាមេរិក ដែលចង់ Build AI Infrastructure ក្នុងទុនវិនិយោគ អាចដល់ 500B ដែល Trump ជាអ្នកប្រកាស ពីមុន ក៏កំពុងតែ ដំណើរការ សាងសង់ បណ្តើៗ ហើយដែរ។
ពេល Projects នោះសាងសង់ រួចរាល់ គេនឹងត្រូវការ GPU ទំនើបៗ កាន់តែច្រើនទៀត។
2- ថ្ងៃនេះ ឃើញ BTC pull back ខ្លះៗ តែ ETH ឡើងថ្លៃ អាចដោយសារ តែមានពាក្យ ចចាមអារាម ថា ETH ETF នៅអាមេិក អាចនឹង Approve staking ឆាប់ៗ។
បច្ចុប្បន្ន នេះ ETH ETF នៅអាមេរិក គឺដូចការ ទិញលក់ ETH ធម្មតា។ ក្រុមហ៊ុនដែលគ្រប់គ្រង Asset ETF នោះមិនអាចយក ETH ទៅ Stake ហើយអោយ Yield ទៅអ្នកវិនិយោគបានទេ។
តែបើ ETH ETF Staking ត្រូវបាន Approve គេរំពឹងថា Product មួយនេះអាចនឹងចាប់អារម្មណ៍ ពី TradFi ដែលគាត់ឃើញ ETH yield បានយ៉ាងហោចណាស់ 2% ទៅ 4% ប្រចាំឆ្នាំ។
មិនទាន់មានការ Approve ផ្លូវការ ទេ គ្រាន់តែ ការប៉ាន់ស្មាន របស់ទីផ្សារ។
3- ពត៍មានមួយទៀតដែលពាក់ពន្ធ នឹង FTX។ ពីមុនយើងដឹងហើយថា គេនឹងរៀបចំ Process សងលុយ អតិថិជនវិញ ជា Stable coins តែដូចជាមិនទាន់ចាប់ផ្តើម ទេ។
ទើបតែឃើញ ប៉ុន្មានថ្ងៃនេះ មានការបញ្ជាក់ថា FTX នឹងរៀបចំ សងលុយ សរុប ប្រហែល 5B ទៅអតិថិជន វិញ នៅអំឡុងចុងខែនេះ។
អ្នកខ្លះគិតថា វាអាចនឹងជា Liquidity ថ្មីសំរាប់ទីផ្សារដែរ ទោះជា មិនមែន គ្រប់គ្នា បានលុយនឹងយកទៅទិញ កាក់ភ្លាមៗ តែវានៅតែ ប្រសើរជាង ទុកចោល ក្នុង Wallet របស់ FTX។
ការមាន Liquidity ថ្មីចូលទីផ្សារ ជារួមវាជារឿងល្អ តែមិនមែន ធានា 100% ថា ទីផ្សារនឹងឡើងថ្លៃទេ។
❗️បញ្ជាក់: មិនមែន Update ពត៍មានអោយយកទៅ Trade ទេ។ សូមប្រុងប្រយត្ន័ផង។ ខ្ញុំអត់ចេះ Trade ហើយក៏មិនណែនាំ អោយ Trade ដែរ បើមិនមាន ចំណេះដឹង ត្រឹមត្រូវ។
—————————
❗️ Disclaimer: NFA, DYOR
💡 All of my social media
💌 Message for new community members
2 867
ពាក្យ Arbitrage ដែលខ្ញុំនិយាយជាភាសារ អង់គ្លេស។ ខ្ញុំពិបាក បកខ្មែរ។
វាជា Process មួយដែលយើងអាចទិញកន្លែង ថោក យកទៅលក់ កន្លែងថ្លៃ ដើម្បីចំណេញ។
ទាំងអស់គ្នា អាចតាមដាន តំលៃ ទាំង CEX និង DEX របស់កាក់ថ្មីនឹងបាន ជាឧទាហរណ៍ជាក់ស្តែង។ បច្ចុប្បន្ននៅលើ CEX ប្រហែល 0.06$ ទៅ 0.07$ តែនៅលើ DEX តំលៃ អាចប្រហែល 0.09$ ទៅ 0.11$។
ពេលដែល CEX បើកអោយ Withdraw SOPH នៅលើ Network Sophon បាន នោះយើងនឹងឃើញ តំលៃ CEX នឹង DEX មកប្រហាក់ប្រហែលគ្នា ហើយវា នឹងឡើងចុះស្របគ្នា វិញដោយសារតែ មានអ្នក Arbitrage តំលៃ យកចំណេញ រហូតដល់វាគៀក គ្នា លែងមានចំណេញ ទើបគាត់ឈប់ធ្វើ។
ភាគច្រើនគេប្រើ BOT តែ ពេលខ្លះ យើងធម្មតា ក៏អាចទិញ លក់ បានចំណេញ តាមវិធីនេះដែរ ប្រសិន បើមិនសូវមាន គេ ដាក់ BOT Arbitrage លើ កាក់មួយនឹង ចឹងវាមិនឆាប់មក គៀកគ្នា ពេក ដែលធ្វើអោយយើង ទិញលើ CEX មក លក់លើ DEX ចំណេញតិចតួច។
គ្រាន់តែថា វាមិនងាយស្រួលពេកទេ ព្រោះពេលខ្លះ ទិញហើយ គ្រាន់តែ Withdraw មកដល់ onchain តំលៃ វាប្រែប្រួល លែងចំណេញហើយ ក៏ថា បាន។
តែវាជារឿង និង ចំនេះដឹងល្អមួយ ដែលយើង ត្រូវយល់ដែរ។
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
