361
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней
Архив постов
361
🇰🇭 ៧ មករា ១៩៧៩_២០២៣ 💐 ខ្ញុំ ❤️ ៧មករា
✨ យើងទាំងអស់គ្នាចងចាំជានិច្ចនូវមហាគុណូបការៈនៃទិវាជ័យជម្នះ ៧ មករា 🕊
ជយោ! ស្មារតី ៧មករា ជាអមតៈ!
វីដេអូដោយ ៖ យុវជនខេត្តស្វាយរៀង
#៧មករា #១៩៧៩_២០២៣ #Cambodia #Celebrating7Makara #CPP #WeAreCPP
361
🇰🇭 ខេត្តកំពង់ចាម ជាខេត្តមួយសម្បូរទៅដោយធនធានធម្មជាតិដូចជា ព្រៃ ភ្នំ ទន្លេ បឹងបួរផ្សេងៗ ដែលពីមុនខេត្តនេះត្រូវបានហៅថា «កំពង់ចាំ»។ ខេត្តមួយនេះស្ថិតនៅភូមិភាគបូព៌ា និងមានចម្ងាយប្រមាណ ១២៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយក្រៅពីនេះផងដែរនិម្មិតសញ្ញាខេត្តកំពង់ចាម មានរូបគ្រុឌ តំណាងឱ្យកម្លាំងរំដោះជាតិមាតុភូមិគ្រប់កាលៈទេសៈ។
បើនិយាយពីការរំដោះជាតិមាតុភូមិ ក៏នឹកឃើញដល់ការរំដោះខេត្តកំពង់ចាមចេញពីរបបដ៏ខ្មៅងងឹត ប៉ុល ពត នៅថ្ងៃ០៦ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឱ្យប្រជាជនរស់នៅក្នុងខេត្តនេះធ្លាប់តែត្រូវបានបង្ខំឱ្យធ្វើការគ្មានថ្ងៃឈប់សម្រាក គ្រួសារបបែកបាក ម្តាយព្រាត់កូន ប្តីព្រាត់ប្រពន្ធ ព្រះសង្សត្រូវបានចាប់ផ្សឹក និងធ្វើជាពលកម្មដូចសត្វធាតុ ប្រែក្លាយជាការរស់នៅបានដោយសុខសុវត្ថិភាព សន្តិភាពពេញលេញ ដែលកើតចេញពីរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងជាពិសេសក្រោមការដឹកប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជយោ! ស្មារតី ៧មករា ជាអមតៈ!
#៧មករា #១៩៧៩_២០២៣ #Cambodia #Celebrating7Makara #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭 សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៣ ✨
សូមគោរពប្រសិទ្ធពរជ័យ បរវសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
#HappyNewYear #2023 #CPP #WeAreCPP
361
🇰🇭អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ✨
ថ្ងៃនេះ គឺជាខួបគម្រប់ ២៤ឆ្នាំ នៃភាពជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដោយបានបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិជាច្រើនទសវត្សរ៍។
នយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព។
#អរគុណសន្តិភាព 🕊 #អរគុណនយោបាយឈ្នះឈ្នះ ✨
#WinWinPolicy #SamdechHunSen #PrimeMinisterofCambodia #CPP #WeAreCPP
361
🇰🇭 អបអរសាទរ ខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គររបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ
កាលពី៣០ឆ្នាំមុន រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារក្រុមប្រាសាទអង្គរ។
ក្រៅពីការផ្ដល់មោទនភាពយ៉ាងធំធេង សម្រាប់ប្រទេស និងប្រជាជនកម្ពុជា រមណីយដ្ឋានអង្គរ ក៏បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាជាច្រើនសន្ធឹកសន្ធាប់។
យើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ សូមប្ដេជ្ញាចិត្តចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងឡាយ ដែលជាកេតនភណ្ឌដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព។ #អរគុណសន្តិភាព 🕊
#Angkor #Cambodia #WorldHeritage #UNESCO #CPP #WeAreCPP
361
🇰🇭 អបអរសាទរខួប ៦ឆ្នាំ នៃការដាក់បញ្ចូល ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១)
ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ សម្រាប់ការការពារបេតិកភណ្ឌអរូបីលើកទី១១ នាថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុង អាឌីសអាបាបា ប្រទេសអេត្យូពី បានអនុម័តយល់ព្រមចុះ «ចាប៉ីដងវែង» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសេចក្តីសម្រេច DECISION 11.Com 10.a.6 ។
មោទនភាពជាតិដ៏ធំធេងថ្មីនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលផ្តល់អាទិភាពខ្ពស់ចំពោះវប្បធម៌ និងបេតិកភណ្ឌរបស់ជាតិ។
គួរបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិយើង បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។
#Cambodia #ChapeiDangVeng #IntangibleCulturalHeritage
#HeritageofHumanity #CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
🇰🇭 អបអរសាទរ គុនល្បុក្កតោ ចុះក្នុងបញ្ជីបតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ UNESCO «២៩ វិច្ឆិកា ២០២២» ✨
កិច្ចប្រឹងប្រែងអស់រយៈពេលជាយូរឆ្នាំ គុនល្បុក្កតោ ដ៏ចំណាស់របស់ខ្មែរយើង ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក នារាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
#Cambodia #Lbokator #UNESCO #CPP #WeAreCPP
361
🇰🇭 អបអរសាទរខួប ៤ឆ្នាំ នៃការដាក់បញ្ចូល ល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ
«ល្ខោនខោល» ជាល្ខោនមួយបែប ដែលអ្នករាំពាក់មុខខ្មុកសម្ដែង។ ជាការកត់សម្គាល់ អ្នកសម្ដែងក្នុងល្ខោនបុរាណនេះ សុទ្ធតែជាមនុស្សប្រុស ហើយរឿងដែលយកមកសម្តែងមានតែរឿងរាមកេរ្តិ៍មួយមុខប៉ុណ្ណោះ។ ល្ខោននេះ កំដរដោយភ្លេងពិណពាទ្យ ដោយមានអ្នកពោលរៀបរាប់ពីដំណើររឿង ហើយតួអង្គធ្វើកាយវិការតាមសម្ដីអ្នកពោលនោះ។
គួររំឭកថា នៅប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ល្ខោនខោលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូជាផ្លូវការ។
#Cambodia #KhmerMaskedTheatre #IntangibleCulturalHeritage
#HeritageofHumanity #CPP #WeAreCPP
🇰🇭 Please Like & Share our Facebook page 👉🏼 : https://www.facebook.com/OfficialWeAreCPPSvayRiengFanPage/
🇰🇭 Please Join us in & Share our Telegram channel👉🏼 : https://t.me/WeAreCPP
361
.ក្រៅពីសម្លរកកូកណ្ដៀង នេះជាម្ហូបដ៏ល្បីមួយរបស់អ្នកស្វាយរៀង មានរសជាតិឆ្ងាញ់ប្លែក។ គ្រាន់តែមេីលប៉ុននេះអាចដឹងទេ ថាជាម្ហូបអ្វី?
កុំភ្លេចចាំមើលវីដេអូពេញឆាប់ៗនេះ!😍🙏
#Cambodia #អរគុណសន្តិភាព #ក្រុងស្វាយរៀង #ស្វាយរៀងផ្ទះខ្ញុំ #SvayRiengMyHome #WeAreCPP #CPP
361
ជាម្ហូបដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន! មានត្រីផង មានប្រហុកផង មានអន្លក់ទៀត តើនេះជាម្ហូបអ្វី? តោះ អ្នកស្វាយរៀងជួយប្រាប់ម្នាក់មួយម៉ាត់មក !!
#Cambodia #អរគុណសន្តិភាព #ក្រុងស្វាយរៀង #ស្វាយរៀងផ្ទះខ្ញុំ #SvayRiengMyHome #WeAreCPP #CPP
361
🇰🇭 ឧត្តមភាពប្រធានអាស៊ាន និងពហុភាគីនិយមធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខមាលភាពរបស់អាស៊ាន តាមរយៈការផ្ដួចផ្ដើមគោលនយោបាយ ការសម្របសម្រួល កុងសុងស៊ីស និងសហប្រតិបត្តិការ ពិសេសគឺធានាមជ្ឈភាពរបស់អាស៊ាន ដោយចាប់តាំងពីដើមឆ្នាំ២០២២។
កាលពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតព្រឹត្តិការណ៍ជាប្រវត្តសាស្ត្រក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលយាង និងអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំកំពូលមកពីបណ្ដាប្រទេស និងស្ថាប័នអន្តរជាតិនានា ២៩ មកចូលរួមតុពិភាក្សាយ៉ាងទូលំទូលាយ និងប្រកបដោយន័យស្ថាបនាទៅលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច ជំងឺរាតត្បាតជាសកល ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារនិងថាមពលជាដើម។
ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២នេះ អាស៊ានបានស្វាគមន៍រាល់គំនិតផ្ដួចផ្ដើមពីដៃគូខាងក្រៅ ដែលមានគោលបំណងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ពិសេសគឺស្របទៅតាមរដ្ឋធម្មនុញ្ញអាស៊ាន និងមិនប្រើជាឧបករណ៍សម្រាប់ការប្រកួតប្រជែងរវាងមហាអំណាចណាមួយនោះឡើយ។
សូមរំលឹកផងដែរភាពជោគជ័យជាប្រវត្តិសាស្ត្រនេះគឺកើតចេញពីការសន្តិភាព ដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងទទួលបានឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ឆ្នាំ ដែលកម្ពុជាជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញមួយ មានព្រះមហាក្សត្រមួយ មានរាជរដ្ឋាភិបាលតែមួយ មានកម្លាំងប្រដាប់អាវុធតែមួយ ដោយគ្មានការបែងចែក។
អត្ថបទដោយ ៖ #WeAreCPP
#Cambodia #អាស៊ាន២០២២ #ASEAN2022 #អរគុណសន្តិភាព #CPP #WeAreCPP
