361
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней
Загрузка данных...
Похожие каналы
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
декабрь '24
декабрь '24
+1
в 0 каналах
ноябрь '24
+1
в 0 каналах
Get PRO
октябрь '240
в 0 каналах
Get PRO
сентябрь '240
в 0 каналах
Get PRO
август '240
в 0 каналах
Get PRO
июль '240
в 0 каналах
Get PRO
июнь '240
в 0 каналах
Get PRO
май '240
в 0 каналах
Get PRO
апрель '240
в 0 каналах
Get PRO
март '240
в 0 каналах
Get PRO
февраль '240
в 0 каналах
Get PRO
январь '240
в 1 каналах
Get PRO
декабрь '230
в 0 каналах
Get PRO
ноябрь '23
+1
в 0 каналах
Get PRO
октябрь '23
+1
в 0 каналах
Get PRO
сентябрь '23
+1
в 0 каналах
Get PRO
август '23
+7
в 0 каналах
Get PRO
июль '23
+91
в 0 каналах
Get PRO
июнь '23
+25
в 0 каналах
Get PRO
май '23
+6
в 0 каналах
Get PRO
апрель '23
+2
в 0 каналах
Get PRO
март '23
+3
в 0 каналах
Get PRO
февраль '23
+37
в 0 каналах
Get PRO
январь '23
+10
в 0 каналах
Get PRO
декабрь '22
+2
в 0 каналах
Get PRO
ноябрь '22
+3
в 0 каналах
Get PRO
октябрь '22
+2
в 0 каналах
Get PRO
сентябрь '22
+15
в 0 каналах
Get PRO
август '22
+2
в 0 каналах
Get PRO
июль '22
+6
в 0 каналах
Get PRO
июнь '22
+235
в 0 каналах
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 08 декабря | 0 | |||
| 07 декабря | 0 |
Посты канала
🇰🇭 អបអរសាទរ ខួបទី៧០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣)
ថ្ងៃទី០៩ ខែវិច្ឆិកា កាលពី៧០ឆ្នាំមុន គឺជាមហាព្រឹត្តិការណ៍ដ៏វិសេសវិសាលរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បន្ទាប់ពីកម្ពុជា បានទទួលនូវឯករាជ្យពេញលេញបរិបូរណ៍ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
#Cambodia #70thCambodiaIndependenceDay #CPP #WeAreCPP
| 2 | 🇰🇭 អបអរសាទរខួប ២០ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ថ្ងៃនេះ កាលពី ២០ឆ្នាំមុន ប្រទេសកម្ពុជាបានទទួលមោទនភាពយ៉ាងធំធេង ក្នុងឱកាសដែលរបាំព្រះរាជទ្រព្យ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងអ៊ីស្គន់ប៊ុល ប្រទេសតួគី កាលពីថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣។
របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ គឺជាប្រភេទរបាំដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
#Cambodia #RoyalBalletofCambodia #UNESCO #IntangibleCulturalHeritageofHumanity #20YearsAnniversary #CPP #WeAreCPP | 0 |
| 3 | 🇰🇭 ព្រះរាជពិធីគម្រប់ខួបលើកទី១៩ នៃការគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា «២៩ តុលា ២០០៤ - ២៩ តុលា ២០២៣» ✨
នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំជាប្រជានុរាស្រ្ត សូមក្រាបថ្វាយនូវព្រះសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ ចំពោះព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
គួររំលឹកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បតិ្ត សម្រេចគាំទ្រជាឯកច្ឆ័ន្ទជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតាព្រះអង្គ ក្រោយពេលដែលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យដាក់រាជ្យយាងចូលនិវត្តន៍កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។
#KingdomOfCambodia #កម្ពុជា #Cambodia #LongLiveTheKing #HisMajestyKingNorodomSihamoni
#CPP #WeAreCPP | 0 |
| 4 | 🇰🇭 ភាពរីកចម្រើនលើវិស័យកសិកម្មកម្ពុជា ✨
គិតចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៣ម្សិលមិញនេះ កម្ពុជាបាននាំផ្លែមៀនស្រស់ជាង ១ ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
#Cambodia #WeAreCPP #CPP #Agriculture | 0 |
| 5 | 🇰🇭 ស្នាមញញឹមថ្នាក់ដឹកនាំជាមួយបងប្អូនប្រជាពលរដ្ឋ 😊✨
នៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២,០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។
#Cambodia #Hunmanet #PrimeMinister #WeAreCPP #CPP | 0 |
| 6 | 🇰🇭 សមិទ្ធិផល លើវិស័យសុខាភិបាល ✨
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យជាតិ តេជោសន្តិភាព" និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាព មូលនិធិ សមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
#Cambodia #HunManet #PrimeMinister #WeAreCPP #CPP #HealthCare | 0 |
| 7 | 🇰🇭 សមិទ្ធិផល លើវិស័យសុខាភិបាល ✨
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "មន្ទីរពេទ្យជាតិ តេជោសន្តិភាព" និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាព មូលនិធិ សមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលនេះជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។
#Cambodia #HunManet #PrimeMinister #WeAreCPP #CPP #HealthCare | 0 |
| 8 | 🇰🇭 សមិទ្ធិផលថ្មីលើវិស័យសុខាភិបាល ✨
មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» ដែលជាមន្ទីរពេទ្យធំជាងគេនៅប្រទេសកម្ពុជា មានគ្រែសរុបជិត ១ម៉ឺនគ្រែ និងមានទីតាំងនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងសម្ពោធនៅថ្ងៃទី២៤ តុលា ឆ្នាំ២០២៣ ស្អែកនេះ។
#Cambodia #WeAreCPP #CPP #Healthcare | 0 |
| 9 | 🇰🇭 អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣»
🕊 ខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាខួបអនុស្សាវរីយ៍នៃកិច្ចព្រមព្រៀងមួយ ដែលបង្កើតឡើងក្នុងគោលបំណង ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងជាដំណោះស្រាយរួម នយោបាយផ្សះផ្សា ក្នុងការអភិវឌ្ឍស្តារប្រទេសជាតិឡើងវិញ។
សន្តិភាពដែលយើងទទួលបាននាពេលបច្ចុប្បន្ន ត្រូវបានចំណាយការលះបង់ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពអង់អាច វៃឆ្លាត និងអត់ធ្មត់បំផុតរបស់ថ្នាក់ដឹកនាំកំពូល។ ក្នុងនាមយើងខ្ញុំជាយុវជនជំនាន់ក្រោយ សូមប្តេជ្ញាការពារ និងថែរក្សាសន្តិភាព ដើម្បីជាតិខ្មែរ រុងរឿងថ្កើងថ្កាន!
"អរគុណសន្តិភាព!"
#កម្ពុជា #Cambodia #32ndAnniversaryParisPeaceAgreement #ThankfulPeace #CPP #WeAreCPP | 0 |
| 10 | 🇰🇭 ភាពរីកចម្រើននៃវិស័យទេសចរណ៍ក្រោយដំណើរការអាកាសយាន្តដ្ឋានថ្មីលើទឹកដីអច្ឆរិយៈ ✨
ភ្ញៀវទេសចរជាតិ និងអន្តជាតិមកទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តជាច្រើន បន្ទាប់ពីបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មី។
ប្រភព ៖ BTV News
#Cambodia #AngkorWat #Tourism #WeAreCPP #CPP | 0 |
| 11 | ✨ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពី “លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” ✨
#Cambodia #Hunmanet #PrimeMinister #WeAreCPP #CPP | 0 |
| 12 | 🇰🇭 អបអរសាទរ ប្រទេសកម្ពុជាទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌនៃ «ពានរង្វាន់នៃការធ្វើដំណើរពិភពលោក» សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023) ✨
- កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination)
- កម្ពុជាជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)
#Cambodia #WorldTravelsAwards #WeAreCPP #CPP | 0 |
| 13 | 🇰🇭 ទិដ្ឋភាពទូទៅក្នុងបេសកកម្មស្វែងរកឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិលើឆាកអន្តរជាតិ ✨
នៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ចើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នាទីក្រុងទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
#Cambodia #Hunmanet #PrimeMinister #WeAreCPP #CPP | 0 |
| 14 | 🇰🇭 សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីសួស្តីជ័យមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ✨
សូមគោរពជូនពរពី ខ្ញុំបាទ ឌី វិជ្ជា និងក្រុមការងារយុវជន ខេត្តស្វាយរៀង 🙏🙏
#កម្ពុជា #Cambodia #Hunmanet #PrimeMinister #CPP #WeAreCPP | 0 |
| 15 | 🇰🇭 បេសកកម្មស្វែងរកឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិ ✨
បន្ទាប់ពីបញ្ចប់បេសកកម្មដ៏ឧត្ដុងឧត្ដមនៅប្រទេសចិន នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខេតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បន្តអញ្ជើញចេញដំណើរពីរដ្ឋធានីប៉េកាំង ក្នុងដំណើរឆ្ពោះទៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ដើម្បីចូលរួមបន្តក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
#Cambodia #Hunmanet #WeAreCPP #CPP | 0 |
| 16 | នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រាជរដ្ឋាភិបាលកម្ពុជា បានឈានទៅចុះការហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ការចុះហត្ថលេខាលើគម្រោង “ព្រែកជីកហ្វូណនតេជោ” នេះជាការពង្រីកវឌ្ឍនភាពក៏ដូចជាការបើកទំព័រសករាជថ្មីវិស័យដឹកជញ្ជូន ដើម្បីកសាងសេដ្ឋកិច្ចកម្ពុជាថែមមួយកម្រិតទៀត។
#Cambodia #WeAreCPP #CPP #Transportation #Logistic | 0 |
| 17 | នាយករដ្ឋមន្ត្រីចិន បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស
នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម លី ឈាង បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសចិន សាជាថ្មីម្តងទៀត ក្នុងឆ្នាំ២០២៣នេះ ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពជិតស្និទ្ធ រឹងមាំ និងយូរអង្វែង សំដៅឆ្ពោះទៅកាន់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។ ឯកឧត្តមនាយករដ្ឋមន្រ្តីចិន ក៏បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ លើគម្រោងជាច្រើន ជាពិសេស ការបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់ (MOU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បក្ស និងរដ្ឋាភិបាលចិនចំពោះគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានជួប ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជាលើកទី៤ ក្នុងរយៈពេលត្រឹមប៉ុន្មានខែកន្លងទៅនេះ ព្រមជាមួយនឹងការអរគុណផងដែរចំពោះការរៀបចំទទួលដំណើរយាងពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩ នៅក្នុងប្រទេសចិន ព្រមទាំងបានចូលរួមសម្តែងនូវមរណៈទុក្ខ និងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ប្រជាជនចិនចំនួនបួនរូប និងបាត់ខ្លួនពីររូប នៅក្នុងប្រទេសអ៉ីស្រាអែល ។ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន, សម្តេចធិបតី បានសម្តែងនូវក្តីពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ MOU ចំនួនប្រាំបី ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន៖ វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ, កីទ្បា, ការពារជាតិ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ សំខាន់ផងដែរនោះ ឯកឧត្តម លី ឈាង ក៏បានឯកភាពតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស ដោយយកកត្តាប្រជាជនជាគោល ៕
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia | 0 |
| 18 | Нет текста... | 0 |
| 19 | 🇰🇭 សូមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១១ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៣)។ 🙏🏻🙏🏻🙏🏻
យើងខ្ញុំព្រះករុណា ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមគោរពចងចាំជានិច្ច នូវព្រះមហាករុណាទិគុណ និងគំរូព្រះវីរភាពរបស់ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ចំពោះជាតិមាតុភូមិ និងប្រជារាស្រ្តខ្មែរ ហើយព្រះអង្គ គឺជាអង្គក្សត្រដ៏មានបទពិសោធន៍ចាស់ទុំ ក្នុងចលនាបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងមហាសាមគ្គី ឯកភាពជាតិរឹងមាំ។ 🙏🏻🙏🏻🙏🏻
យើងខ្ញុំព្រះករុណា សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ «ព្រះបរមរតនកោដ្ឋ» សូមបានយាងសោយព្រះបរមសុខ ក្នុងសុគតិភព។ 🙏🏻🙏🏻🙏🏻
#Cambodia #CommemorationDay #KingFatherNorodomSihanouk #CPP #WeAreCPP | 0 |
| 20 | 🇰🇭អនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ ✨🙏🏻
ថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
សូមគោរពជូនពរមហាគ្រួសារខ្មែរ ធ្វើដំណើរទៅមកប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា និងសូមឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#Cambodia #PchumBenDay #PchumBenDay #SvayRiengProvince #CPP #WeAreCPP | 0 |
