កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 428
Подписчики
+224 часа
+67 дней
+3430 день
Архив постов
Repost from H.E. Sar Sokha
ភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយកងទ័ពថៃនៅភូមិជោគជ័យ និងភូមិព្រៃចាន់ / Evidence of the Thai military's war crimes in Chouk Cheay Village and Prey Chan Village
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង១៤:៣០នាទីរសៀល យោធាថៃបានបាញ់ផ្លោងប្រមាណ២៥០គ្រាប់ ចូលភូមិជោគជ័យ និងប្រមាណ១១០គ្រាប់ ចូលភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទាហានថៃ ថែមទាំងបាញ់បំផ្លាញផ្ទះសំបែងអ្នកភូមិយ៉ាងព្រៃផ្សៃខណៈពួកគាត់បានភៀសខ្លួនទៅកាន់ជំរំភៀសសឹកច្រើនថ្ងៃមកហើយ៕
On 26 December 2025, from 7:00 AM to 2:30 PM, the Thai military fired approximately 250 artillery shells into Chouk Cheay Village and approximately 110 artillery shells into Prey Chan Village, Ou Beichoan Commune, Ou Chrov District, Banteay Meanchey Province. The Thai military also deliberately destroyed civilian homes in a brutal manner, while residents had already been displaced to evacuation camps for many days.
🌐Join Telegram
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐TikTok
🌐Youtube
Repost from RFI ខេមរភាសា / RFI Khmer
ជប៉ុនអនុម័តគម្រោងថវិកាឆ្នាំ២០២៦ ដោយបង្កើនចំណាយខ្លាំងលើវិស័យការពារជាតិ
នៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងថវិកាប្រចាំឆ្នាំថ្មី ២០២៦ ដែលមានទំហំដល់ទៅ ៦៦៥ពាន់លានអឺរ៉ូ។ គឺជាផែនការហិរញ្ញវត្ថុដ៏ធំជាអតិបរិមាដែលមានទិសដៅបង្កើនការចំណាយខ្លាំងលើវិស័យការពារជាតិ និងសន្តិសុខសង្គម។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CIZI.g
អាសូរ ជនស៊ីវិលស្លូតត្រង់ម្នាក់ទៀត ពេលជិះគោយន្ត យន្តហោះសៀ.មទ.ម្លា.ក់.គ្រាប់ជិតហ្នឹង គាត់ភ័យក៏+លោ+តចុះពីលើគោយន្ត ឥឡូវគាត់បានផុតហើយ26/12😭គាត់ជាកសិករនៅភូមិគោកត្រាច ឃុំរើល ស្រុកពួក ខេត្តសៀមរាប.
ក្រសួងមហាផ្ទៃ៖ គិតត្រឹមរសៀលថ្ងៃទី២៦ ខែធ្នូ ជនស៉ីវិលកម្ពុជា៣០នាក់ស្លាប់ និងរងរបួស៩០នាក់ ដោយសារអំពើឈ្លានពានរបស់ថៃ, ជនភៀសសឹកកើនជាង៦៤ម៉ឺននាក់។
Repost from Kuoch Vengsrun
នីតិវិធី ICJ មិនមែនមួយថ្ងៃចេញសាលក្រមទេ មើលតែរឿងក្តីព្រះវិហារបានហើយ ដាក់ពាក្យបណ្តឹងឆ្នាំ៥៩ ឆ្នាំ៦២បានចេញសាលក្រម។ អ្វីៗត្រូវការពេលវេលានិងឯកសារច្បាស់លាស់ជាច្រើនដើម្បីបង្ហាញថាយើងត្រូវ និងទឹកដីនេះជារបស់យើង គ្រប់ភស្តុតាងត្រូវល្អឥតខ្ចោះ មិនមានចំណុចសង្ស័យដែលថៃអាចវាយបកវិញបាន បើមានចំណុចខ្សោយឬភ្លាត់ស្នៀតហើយ មិនងាយរើខ្លួនវិញទេ។ តែបើនិយាយអោយដល់ទៅ មកដល់ឥលូវថ្វីត្បិតតែមិនទាន់កាត់ក្តី តែក៏មានឥទ្ធិពលខ្លាំង បង្គ្របលើមតិអន្តរជាតិបានច្រើនដែរ គ្មានអ្នកណាហ៊ានកាន់ជើងថៃឡើយ។ ចុះចរចាទ្វេភាគី? ត្រូវតែបន្តធ្វើដើម្បីបង្ហាញជំហរថាយើងមិនចង់បាញ់ទៀតទេ តែក៏មិនមែនតាមលក្ខខណ្ឌថៃទាំងអស់ដែរ ដាក់លក្ខខណ្ឌដែលយើងចង់បានទៅថៃក្នុងឋានៈជាប្រទេសស្មើមុខស្មើមាត់ជាមួយថៃ តែគោលដៅតែមួយគត់គឺយើងមិនចង់បាញ់គ្នាទៀតទេ ទើបស្វែងរកដំណោះស្រាយតាមសន្តិវិធីនេះ!
• ថៃយកដីអស់ហើយសង់ត្រង់សេហើយទៀតតែលាក់ព័ត៌មាន លឺតែឈ្នះៗ តែចង់អស់ដីហើយ!
មានហេតុផល២ត្រូវយល់សង្គ្រាមមិនទាន់ចប់មិនអាចប្រកាសចាញ់ឈ្នះឬបានកន្លែងណាបាត់កន្លែងណាបានទេ មួយទៀតសម័យនេះមិនមែនវាយបានដឹងតែយកនោះទេ គេមានផែនទីអន្តរជាតិ ព្រំដែនអន្តរជាតិ ថៃមិនមែនមហាអំណាចមានមាត់ធំចង់លេបដីអ្នកណាបានតាមចិត្តឡើយ។ យើងធ្វើគ្រប់យ៉ាងជាសង្គ្រាមចិត្តសាស្រ្តគឺលើកទឹកចិត្តប្រជាជននិងកងទ័ពខ្លួនឯង ហើយបំបាក់ស្មារតីប្រជាជននិងកងទ័ពសត្រូវ ថៃក៏ធ្វើដូច្នេះដែរ ហេតុអីយើងត្រូវទៅជឿថៃជាងក្រសួងខាងយើង? អោយហេតុផល logic មួយទៀត ហេតុអីបានជាថៃនៅតែផ្លោងភូមិនៅតាមព្រំដែននិងប្រើយន្តហោះចម្បាំងកាន់តែច្រើន? មកពីថ្មើរជើងចូលមិនចុះ ថ្មើរជើងចូលមិនចុះ កសាងត្រង់សេបែបណា ហើយចាំរឿងមួយទាហានថៃសុទ្ធទាហានយកមុខទេ វាទៅដល់ទីណា ដល់ភ្លាមថតភ្លាម គួរប្រមូលទុកជាភស្តុតាងថាវាឈ្លានពានយើងមិនមែនឈ្លោះព្រោះតែវានោះទេ ម្យ៉ាងខុសពីខ្មែរយើងពេលវាយគឺមិនផុសដាច់ខាត អញ្ចឹងឈរជើងទីណាក៏សុទ្ធជារឿងសម្ងាត់ទាំងអស់ មិនមែនមានន័យថាមិនផុសអីបាត់ទីតាំងឈរជើងអស់នោះទេ។ បើថៃយកបានប្រហែលអ្នកខ្លះអះអាងមែន វាគួរបន្ថយការវាយលុក មិនមែនកាន់តែវាយកាន់តែសាហាវទេ គិតមើលមកពីហេតុអី?
សង្ឃឹមថាបងប្អូនអាចយល់តាំងពីដើមដល់ចប់ថាហេតុអីយើងជ្រើសរើសផ្លូវនេះ! 🙏🏻
+4
វិវាទពាក់ព័ន្ធនឹងការលក់ទិញដី ដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជាង ១៣ ឆ្នាំ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
===================
នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. អមដោយ លោក ឈិត វិនា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងការលក់ទិញដី ដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយអស់រយៈពេលជាង ១៣ ឆ្នាំ។
សំណុំរឿងនេះពាក់ព័ន្ធនឹងការលក់ទិញដីធ្លី ទំហំជិត ៦០ ហិកតា រវាងគូភាគីធ្លាប់ជាសម្លាញ់នឹងគ្នា ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល។ ករណីវិវាទនេះបានកើតឡើងតាំងឆ្នាំ២០១២ ដែលបានអូសបន្លាយអស់រយៈពេលប្រមាណជា ១៣ ឆ្នាំ ដោយគូភាគីវិវាទ បានធ្វើការប្តឹងផ្តល់គ្នាជាច្រើនស្ថាប័នរួចមកហើយ រហូតដល់អំឡុងខែមីនា ឆ្នាំ២០២៤ នេះ ទើបភាគីវិវាទបានដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយមានការសហការចូលរួមល្អពីអាជ្ញាធរស្រុកលើកដែកផងដែរ។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ l ចរសារាចរ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
