ru
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Открыть в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Больше
6 426
Подписчики
+224 часа
+37 дней
+1730 день
Архив постов
ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន​លេខ៤២-៤៧ និង៥២-៥៩ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ថ
ក្រុមវាស់វែងចម្រុះព្រំដែនកម្ពុជា-ថៃ បន្តបោះបង្គោលព្រំដែនបណ្តោះអាសន្ន​លេខ៤២-៤៧ និង៥២-៥៩ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានមួយអំពី​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្នរបស់​ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ នៅ​កំណាត់​ខ្សែ​ព្រំដែន​ ចន្លោះ​បង្គោល​ព្រំដែន​លេខ៤២-៤៧ និង​៥២-៥៩។ ជាថ្មីម្តងទៀត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ពីការធ្វើកិច្ចការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ថាធ្វើ​ឡើង​យ៉ាង​ហ្មត់ចត់ និង​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដោយ​ឈរ​លើ​មូលដ្ឋាននៃ​ឯកសារ​គតិ​យុ​ត្ត ដែល​បន្សល់​ទុក តាំងពី​សម័យអាណាព្យាបាល​បារាំង។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CDci.g

Repost from FRESH NEWS
ក្រសួងព័ត៌មានចេញប្រកាស ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព​ក្នុងវិស័យ​ព័ត៌មាននិងសោតទស្ស
+5
ក្រសួងព័ត៌មានចេញប្រកាស ស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព​ក្នុងវិស័យ​ព័ត៌មាននិងសោតទស្សន៍» (ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញប្រកាស ស្តីពី «លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាព​ក្នុងវិស័យ​ព័ត៌មាននិងសោតទស្សន៍»។ ប្រកាសនេះគឺមានគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន​​ និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន៕

Repost from AMS
ស្ថានទូតបារាំង រៀបចំពិធី អបអរទិវាអន្តរជាតិ នៃគ្រូ​បង្រៀន​ភាសាបារាំង អានបន្ត https://ams.com.kh/c/1273935 📰 Join AMS News
ស្ថានទូតបារាំង រៀបចំពិធី អបអរទិវាអន្តរជាតិ នៃគ្រូ​បង្រៀន​ភាសាបារាំង អានបន្ត https://ams.com.kh/c/1273935 📰 Join AMS News

តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ
តំណាង UN ប្រាប់ឲ្យវៀតណាមឈប់ធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម នៅថ្ងៃទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ អ្នករាយការណ៍ពិសេសទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាល​វៀតណាមទទួលស្គាល់សិទ្ធិជនជាតិដើមភាគតិចរបស់ពលរដ្ឋខ្មែរក្រោម ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់វៀតណាម និងទាមទារឲ្យរដ្ឋាភិបាលទីក្រុង​ហាណូយ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិខ្មែរក្រោម។ ប្រតិកម្មនេះកើតឡើង​បន្ទាប់ពីតុលាការវៀតណាម បានកាត់​ទោស​ព្រះសង្ឃ និងសកម្មជន​ខ្មែរ​កម្ពុជាក្រោមសរុប ៣រូប​ឲ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំកន្លះ ក្រោយពីអ្នកទាំងនោះប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CDcW.g

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ស្តីពីការចោទប្រកាន់ជនសង្ស័យចំនួន ០៩ នាក់ ពាក់ព័ន្ធករណីរំដោះជនជាប់ចោទព
សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ស្តីពីការចោទប្រកាន់ជនសង្ស័យចំនួន ០៩ នាក់ ពាក់ព័ន្ធករណីរំដោះជនជាប់ចោទពីបរិវេណសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
+2
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាឱ្យចូលបម្រើការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​១-​ ៤ សេចក្តីផ្តេីម​.ក្រ.រ.​ ចូលរៀន​:​ 0​6/12/25 ក្រមរដ្ឋ​ប្បវេណី​ .​ ចូលរៀន​:​ 0​
+3
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​១-​ ៤ សេចក្តីផ្តេីម​.ក្រ.រ.​ ចូលរៀន​:​ 0​6/12/25 ក្រមរដ្ឋ​ប្បវេណី​ .​ ចូលរៀន​:​ 0​3/12/25 នីតិវិធី​រដ្ឋ​ប្បវេណី​ .​ចូលរៀន​:​ 0​6/12/25 នីតិវិធី​ព្រហ្ម​ទណ្ឌ​​ .​ ចូលរៀន​:​ 0​1/12/25 ចុះឈ្មោះ​👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

១. ដីកាសម្រេចស្ដីពីការអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ ២. សេចក្ដីជូនដំណឹងស្ដីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ ៣. ដ
+5
១. ដីកាសម្រេចស្ដីពីការអនុញ្ញាតឱ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណៈ ២. សេចក្ដីជូនដំណឹងស្ដីពីការបញ្ជូនតាមការផ្សាយជាសាធារណៈ ៣. ដីកាកោះ https://t.me/KandalProvincialCourt

សាលាដំបូងខេត្តកណ្ដាល ===================== 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី២) - ប្រភេទអចលនវត្ថុ : ដី ដែលមានទំហំ ៨៨ ម៉ែត្រការ៉េ - ទីតាំងអចលនវត្ថុ : ភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ - Google Map : https://goo.gl/maps/MeViTCb6AVUAmy46A?g_st=atm - មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០៨០២០៣០៤-០១៧៥ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ - ប្រាក់ធានាសំណើទិញ : ១.១៧០ (មួយពាន់មួយរយចិតសិប) ដុល្លារអាមេរិក - ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ - ទីតាំងដេញថ្លៃ : បន្ទប់លក់នៃសាលាដំបូងខេត្តកណ្ដាល។ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

សាលាដំបូងខេត្តកណ្ដាល 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី៣) ===================== - ប្រភេទអចលនវត្ថុ : ដី
+8
សាលាដំបូងខេត្តកណ្ដាល 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ (លើកទី៣) ===================== - ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំ ៧២ម៉ែត្រក្រឡា និងអគារទំហំ ១៥១,២០ម៉ែត្រការ៉េ  - ទីតាំងអចលនវត្ថុ : ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ - Google Map : https://maps.app.goo.gl/rrKCLhWxTFRXW5EX9 - មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០៨១១០៤០៩-៤០៣២ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ - ប្រាក់ធានាសំណើទិញ : ៦.៨៤៨ (ប្រាំមួយពាន់ប្រាំបីរយសែសិបប្រាំបី) ដុល្លារអាមេរិក - ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥។  - ទីតាំងដេញថ្លៃ : បន្ទប់អាជ្ញាសាលា នៃសាលាដំបូងខេត្តកណ្ដាល។ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

សាលាដំបូងខេត្តកណ្ដាល 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== - ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន
+9
សាលាដំបូងខេត្តកណ្ដាល 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== - ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំអគារសរុប ២៤០ ម៉ែត្រក្រឡា និងទំហំដី ១១០០ ម៉ែត្រក្រឡា - ទីតាំងអចលនវត្ថុ :ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ - Google Map : https://maps.app.goo.gl/qYtCYNLKkXeuT5XW7 - មានលិខិតផ្ទេរសិទ្ធិគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលេខ : ០១៣ ស.ក.ស ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។ - ប្រាក់ធានាសំណើទិញ : ៣០.៨៩២ (សាមសិបពាន់ ប្រាំបីរយកៅសិបពីរ) ដុល្លារអាមេរិក - ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។ - ទីតាំងដេញថ្លៃ : បន្ទប់អាជ្ញាសាលានៃសាលាដំបូងខេត្តកណ្ដាល។ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

សារលិខិតជូនពររបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត
+1
សារលិខិតជូនពររបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ ឯកឧត្តម នាថៃ្ងព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥

វាជារឿងដែលគួរឱ្យសោកស្តាយបំផុត ដែលប្រទេសថៃបានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទា
វាជារឿងដែលគួរឱ្យសោកស្តាយបំផុត ដែលប្រទេសថៃបានសម្រេចចិត្តផ្អាកការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនចាស់ផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងពេលដែលពួកគេចូលមកកាន់ទឹកដីរបស់ប្រទេសកម្ពុជា។ ប្រភពៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥

លទ្ធផលនៃការស៊ើបអង្កេតបឋមលើ ការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភ
លទ្ធផលនៃការស៊ើបអង្កេតបឋមលើ ការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ បានបង្ហាញថាការបាញ់ប្រហារដោយកងកម្លាំងថៃគឺ គ្មានការបង្កហេតុញុះញង់ និងគ្មានការផ្ទុះអាវុធពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយពេលដែលកងកម្លាំងថៃបាញ់ប្រហារចូលទៅក្នុងភូមិនេះទេ។ ប្រភពៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥

Repost from SBM News
ផ្សាយផ្ទាល់៖ កម្មវិធី ព័ត៌មានពេលព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ https://www.facebook.com/share/v/1AK8VD6J8A/ សារព័ត៌មាន S
ផ្សាយផ្ទាល់៖ កម្មវិធី ព័ត៌មានពេលព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ https://www.facebook.com/share/v/1AK8VD6J8A/ សារព័ត៌មាន SBM ចុច Join Channel 🔔

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ ទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២៥៖