កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 638
Подписчики
+324 часа
+17 дней
+10930 дней
Архив постов
Repost from នាយកដ្ឋានផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់
+9
ផ្នែកទី២- អត្ថបទស្រាវជ្រាវនិងវិភាគផ្នែកច្បាប់
១- អំណាចតុលាការនៅក្នុងច្បាប់កម្ពុជា
ដកស្រង់ចេញពីព្រឹត្តបត្រច្បាប់ និងយុត្តិធម៌ លេខ១
🚨 សូមប្រុងប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុង Telegram និងកម្មវិធីផ្ញើសារផ្សេងៗ
—-
បច្ចុប្បន្ន ចោរព័ត៌មានវិទ្យាកំពុងប្រើឯកសារភ្ជាប់ដែលមាន ផ្នែកខាងចុង (Extension) មួយចំនួន ដើម្បីលួចទិន្នន័យ ឬដំឡើងមេរោគលើឧបករណ៍ឌីជីថលរបស់អ្នក។
⚠️ សូមកុំបើក កុំចុច ឬដំណើរការ (Run) ឯកសារដែលមានផ្នែកខាងចុង (Extension) ដូចជា៖
• .exe
• .bat
• .vbs
• .ps1
• .sh
• .msi
• .scr
ឯកសារប្រភេទទាំងនេះអាចផ្ទុកមេរោគ ឬកម្មវិធីអាក្រក់ (Malware) ផ្សេងៗ ដែលអាចលួចព័ត៌មានផ្ទាល់ខ្លួន ពាក្យសម្ងាត់ គណនីធនាគារ ឬគ្រប់គ្រងឧបករណ៍របស់អ្នកពីចម្ងាយ។
ដើម្បីការពារខ្លួន សូមអនុវត្ត៖
✅ បើកតែឯកសារពីប្រភពដែលអ្នកទុកចិត្ត។
✅ ពិនិត្យផ្នែកខាងចុង (Extension) ឯកសារមុនពេលបើក។
✅ កុំចុច “Run” ឬ “Install” ប្រសិនបើមិនប្រាកដពីប្រភព។
✅ ប្រើកម្មវិធីការពារមេរោគ និងធ្វើបច្ចុប្បន្នភាព (Update) ជាប្រចាំ។
📢 ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារសុវត្ថិភាពឌីជីថលរបស់អ្នក និងអង្គភាពរបស់អ្នក។
សូមចុចអាន៖ https://go.gov.kh/mptc/st2i64
#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm
📲 ទាញយក DG SuperApp: https://go.gov.kh/dgc/dg-superapp
📲 ទាញយក MPTC Speed Test: iOS | Android
+2
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវា«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មាន សារៈសំខាន់គឺ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត» (Realizing the hopes and aspirations of young people - today and futures)
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from PR Cambodian Government
+4
សេចក្តីប្រកាសព័ត៌មាន ស្តីពី សម័យប្រជុំប្រចាំឆ្នាំលើកទី៥១ នៃសភាប្រើភាសាបារាំង អនុម័តសេចក្តីសម្រេចចិត្តស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបានជ្រើសតាំងកម្ពុជាជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
Repost from នេតិភាល័យ
ទំនាក់ទំនងរវាងសារការី និងលិខិតប្រគល់សិទ្ធិ (Power of Attorney - POA)
លិខិតប្រគល់សិទ្ធិ គឺជាលិខិតគតិយុត្តដែល អាណត្តិទាយក ប្រគល់អំណាចឱ្យ អាណត្តិគាហក ធ្វើសកម្មភាព ឬអនុវត្តនីតិកម្មជំនួសខ្លួន ក្នុងវិសាលភាព និងលក្ខខណ្ឌដែលបានកំណត់នៅក្នុងលិខិត។ ជាទូទៅ លិខិតប្រគល់សិទ្ធិអាចបែងចែកជា លិខិតប្រគល់សិទ្ធិទូទៅ (General Power of Attorney) និង លិខិតប្រគល់សិទ្ធិពិសេស (Special Power of Attorney) អាស្រ័យលើទំហំ និងគោលបំណងនៃសិទ្ធិដែលត្រូវប្រគល់។ ដើម្បីឱ្យការប្រគល់សិទ្ធិមានសុពលភាព ភាគីទាំងពីរត្រូវមានសមត្ថភាពតាមផ្លូវច្បាប់ និងការប្រគល់សិទ្ធិត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ស្របតាមលក្ខខណ្ឌដែលច្បាប់កំណត់។ នៅក្នុងការអនុវត្ត សារការីមានតួនាទីធ្វើនីត្យានុកូលកម្មលើលិខិតប្រគល់សិទ្ធិ ដោយបញ្ជាក់អត្តសញ្ញាណ សមត្ថភាពតាមផ្លូវច្បាប់ និងភាពស្ម័គ្រចិត្តពិតប្រាកដរបស់ភាគីក្នុងការចុះហត្ថលេខាឬផ្តិតស្នាមមេដៃ ដែលជួយបង្កើនភាពជឿជាក់ និងតម្លៃជាភស្តុតាងខ្ពស់របស់ឯកសារ។ ទោះជាយ៉ាងណា ការទាមទារឱ្យលិខិតប្រគល់សិទ្ធិត្រូវធ្វើនីត្យានុកូលកម្ម ឬអត់ អាស្រ័យលើប្រភេទនីតិកម្ម និងបទប្បញ្ញត្តិច្បាប់ ឬតម្រូវការរបស់ស្ថាប័នដែលពាក់ព័ន្ធ។
🔔នេតិភាល័យ
🔔https://t.me/nephealay
🔔អេតមីន
+6
នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពី ៖
១. សេចក្តីព្រាងអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
២. សេចក្តីព្រាងអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការរវាង បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោក កឹម សុខា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែល ត្រូវជាម្តាយបង្កើតរបស់លោក ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន។
សជណ_ស្តីពីការពង្រឹង_និងលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តការងារ_ក្រ.pdf4.89 MB
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+8
ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត សហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ៩រោច ខែមឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ត ដេីម្បីពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន នៅក្នុងគន្ថីទី៧ ស្តីពីញាតិ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមអនុប្រធានប្រចំាការ លោកជំទាវអនុប្រធាន និង ឯកឧតម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ រួមទាំងតំណាងក្រុមជំនាញការ JICA ផងដែរ។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នឹងឈប់ទទួលពាក្យសុំចូលរៀនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) ជំនាញតុលាការ ឆ្នាំសិក្សា ២០២៦-២០២៨ រហូតដល់ថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នឹងកំណត់យកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទធ្វើតេស្តសមត្ថភាពដើម្បីចូលរៀន។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
