cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

ក្រសួងយុត្តិធម៌-Ministry of Justice

Больше
Камбоджа95Центральный кхмер87Закон и право442
Рекламные посты
20 837
Подписчики
+1924 часа
+1127 дней
+35430 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បី ពិនិត្យអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់ ====================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងរ​បស់ក្រុមវិភាគ និងប្រឹក្សាយោបល់។ នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសការងារមួយចំនួន ដើម្បីធានាប្រសិទ្ធភាពការងារពាក់ព័ន្ធនឹងការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅធ្វើឱ្យដំណើរការនៃការអនុវត្តយុទ្ធនាការកាន់រលូនបន្ថែមទៀត។
Показать все...
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ======================= នារសៀល ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR)។ ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើកិច្ចការដូចខាងក្រោម៖ ១- គម្រោងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌ ២- ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងកម្មវិធីជំនួយផ្នែកច្បាប់ ៣- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៤- ប្រព័ន្ធចុះបញ្ជីនិងគ្រប់គ្រងសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាជម្រះក្តី
Показать все...
Перейти в архив постов