កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Открыть в Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Больше6 428
Подписчики
-124 часа
-17 дней
+1330 день
Архив постов
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
វីដេអូសង្ខេប ទីតាំងពលរដ្ឋខ្មែរស្លាប់នៅហ្នឹងកន្លែង ការធ្វើកោសល្យវិច័យសព ការស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាង ពាក់ព័ន្ធនឹងកងកម្លាំងថៃ បើកការបាញ់ប្រហារលើអ្នកភូមិព្រៃចាន់
វីដេអូ 👉 https://web.facebook.com/share/v/1BpKc3kVth/
វីដេអូ 👉 https://web.facebook.com/share/v/1CpbfTLENV/
📱 Mobile App: http://onelink.to/moinewscambodia
🌐 Facebook: https://www.facebook.com/moi.tv.cambodia
🌐 TikTok: https://www.tiktok.com/@moitv_cambodia
🌐 Youtube:https://www.youtube.com/@moitvcambodia
Repost from សាបព្រោះគ្រាប់ពូជ
📚ពិព័រណ៍សៀវភៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ ស្ថិតក្រោមប្រធានបទ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត” បានត្រឡប់មកវិញហេីយ។ 💡🧠
📖សៀវភៅរាប់មុឺនចំណងជើងនឹងមានវត្តមាននៅស្តង់ពិព័រណ៍ជិត៣០០ស្តង់មកពីសា្ថប័នផ្សេងៗជាច្រើន ។ អ្វីដែលកាន់តែពិសេស អ្នកស្រឡាញ់សៀវភៅដែលមានបំណងចង់ជួបអ្នកនិពន្ធក្នុងដួងចិត្ត នេះជាឱកាសដ៏ល្អតែមួយគត់ដែលបងប្អូនមិនគួររំលង។ លេីសពីនេះទៅទៀត នឹងមានសកម្មភាពជាច្រេីន កន្លែងថតរូបស្អាតៗ ការលេងល្បែងកម្សាន្តសប្បាយៗ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្រ្តី និងការបង្ហាញសមត្ថភាពសម្តែងផងដែរ។ 🥳🥳
👉ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥ នឹងប្រារព្ធឡើងរយៈពេល ៤ថ្ងៃ🎊
🗓️ថ្ងៃទី ១១-១២-១៣-១៤ ខែធ្នូ ឆ្នាំ២០២៥ (ព្រហស្បតិ៍-សុក្រ-សៅរ៍-អាទិត្យ)
⏱️ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់
📍ទីតាំង Elysée - កោះពេជ្រ
🎟 ចូលរួមដោយសេរី
✅ Join us@[កម្មវិធីសាបព្រោះគ្រាប់ពូជ](https://t.me/uyfcppedu) ដេីម្បីទទួលបានព័ត៌មានអាហារូបករណ៍ និងអប់រំ
📺 [បណ្តាញផ្សព្វផ្សាយយើង](https://linktr.ee/uyfcppedu)
+3
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង
===================
ខេត្តស្ទឹងត្រែង៖ ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អែម ប៊ុន្នី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
Repost from THMEY THMEY NEWS
ភេសជ្ជៈផ្អែមប៉ូវកម្លាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងណា?
https://www.thmeythmey.com/detail/153568
@Thmeythmeymedia
Repost from Netra Post
នេត្រាមហាជន !
នេះជាទស្សនៈរបស់មហាជនដែលបញ្ចេញមតិ (comment) លើមាតិកាព័ត៌មាន«ផ្អាកពន្ធគយ ថៃខាតធ្ងន់ធ្ងរគ្រប់យ៉ាងជាមួយអាម៉េរិក និងអន្តរជាតិ» ៖
មាត់នាយករដ្ឋមន្ត្រីថៃអត់គម្រប។
អ្នករងទណ្ឌកម្មគឺជាតិទាំងមូល។ កិច្ចព្រមព្រៀងនេះជាចំណងចងប្រទេសទាំងពីរឱ្យគោរពចំពោះមុខអាមេរិចនិងអាស៊ាន។ បើភាគីណាហ៊ានផ្គើននឹងទទួលទណ្ឌកម្មពីអាមេរិច។ ថៃចង់លេងសើចជាមួយ ដូណាល់ត្រាំ មិនបានទេ ចំណាយពេលវេលាមកធ្វើសាក្សីចុះកិច្ចព្រមព្រៀងនៅកូឡាឡាំពួរ(កម្ពុជា-ថៃ)មានតម្លៃណាស់ មិនមែន អានុទីន ចង់លុបប្រកាសថាលុបស្រួលៗនោះទេ។ ថៃច្រឡំអាមេរិចហើយ ចង់អង្អែលពុកមាត់ខ្លាដំបងម្តេចបាន? ទោះបីអាណត្តិប្តូរនាយករដ្ឋមន្ត្រី ក៏នៅតែគោរពកិច្ចព្រមព្រៀងនេះដដែល។ ពេលនេះថៃគេចពីចំណងចងភ្ជាប់ដោយអាមេរិចនេះលែងរួចហើយ។ នេះជាការទូតអន្តរជាតិ មិនអាចលេងសើចបានទេ។ ឪកាសកម្ពុជាពេលនេះបានមកដល់ហើយ ត្រូវចងមិត្តឱ្យបានច្រើន ពិសេសមហាអំណាចធំៗ ត្រូវលះបង់គំនិតចាស់ចោល ងាកមកការទូតសតវត្សទី២១ ទើបធ្វើឱ្យប្រទេសយើងថៃលែងមើលងាយ។
ដោយ ៖ Ouch Mony
(ចែករំលែកលើ Netra Post)
សំណេររបស់លោកប្រាវីដអតីតអ្នកសារព័ត៌មានជេីងចាស់ថៃ៖
បន្ទាន់! សហរដ្ឋអាមេរិកបានប្រើប្រាស់យុទ្ធសាស្ត្រមហាអំណាចចុងក្រោយរបស់ខ្លួនដើម្បីដាក់សម្ពាធលើប្រទេសថៃ។ លោក Trump បានបញ្ជាឱ្យផ្អាកការចរចាពន្ធគយជាមួយថៃរហូតដល់ប្រទេសថៃគោរពតាមសេចក្តីប្រកាសសន្តិភាព។
ខ្ញុំសូមអំពាវនាវដល់សង្គមថៃទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់។ ប្រសិនបើអ្វីមួយអាចសងវិញបាន វាត្រូវតែសងវិញ។ បើមិនដូច្នោះទេ ផលប៉ះពាល់សេដ្ឋកិច្ចនឹងធំធេងណាស់។ នៅឆ្នាំ 2024 ប្រទេសថៃមានអតិរេកពាណិជ្ជកម្មចំនួន 1.2 ពាន់ពាន់លានបាតជាមួយសហរដ្ឋអាមេរិក។
អ្នកដែលជាតិនិយមងងឹតងងល់គួរតែភ្ញាក់ឡើង ហើយដឹងថាប្រទេសថៃមិនមែនជាមហាអំណាចទេ សូម្បីតែប្រទេសដែលមានអំណាចដូចរុស្ស៊ីក៏មិនមែនដែរ។ ប្រសិនបើពួកគេមិនចង់រស់នៅក្នុងភាពគ្រប់គ្រាន់ដោយខ្លួនឯងទេ ពួកគេត្រូវតែដកថយ។
ចំណាំ៖ នេះគឺជាភាពឆោតល្ងង់ ភាពក្រអឺតក្រទម ចង់ឈ្នះការបោះឆ្នោតរបស់អ្នកជាតិនិយមដោយមិនចាំបាច់វិនិយោគ និងមិនយល់ពីវិសាលភាពនៃអំណាចរបស់ប្រទេសថៃនៅលើឆាកពិភពលោក។ ពួកគេប៉ាន់ស្មានអំណាចរបស់ប្រទេសថៃហួសហេតុពេកនៅក្នុងពិភពលោកដែលពឹងផ្អែកលើពាណិជ្ជកម្ម។ ដូច្នេះ Anutin បានប្រកាសយ៉ាងក្លាហានថាគាត់នឹងមិនព្រួយបារម្ភអំពីពន្ធគយរបស់ Trump កាលពីបួនថ្ងៃមុនទេ ហើយបន្ទាប់មកបានអង្វរ Trump ឱ្យបន្ថយពន្ធគយរបស់គាត់ ដោយគ្រាន់តែរកឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពសោកនាដកម្មមួយដោយចៀសវាងការចរចាពន្ធគយ។
ប្រសិនបើលោកអនុទីន និងក្រសួងការបរទេសយល់ពីវិសាលភាព និងដែនកំណត់នៃអំណាចរដ្ឋថៃ ពួកគេនឹងមិនធ្លាក់ចូលទៅក្នុងជ្រុងមួយ ហើយអនុញ្ញាតឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដល់ចំណុចអាម៉ាស់ដែលបានក្លាយជាព័ត៌មានសកលនោះទេ។ ហើយនេះគឺជានាយករដ្ឋមន្ត្រីដែលមេដឹកនាំគណបក្សពណ៌ទឹកក្រូចគាំទ្រ។ ហើយពួកគេបាននិយាយថា ពួកគេគ្រាន់តែជ្រើសរើសអ្នកតំណាងប្រជាជនឱ្យអង្គុយក្នុងសភា និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែឥឡូវនេះពួកគេប្រឈមនឹងការខូចខាតយ៉ាងធំធេង។
ហេតុអ្វីបានជារដ្ឋាភិបាលថៃនាំប្រទេសនេះទៅដល់ចំណុចមួយដែលជាប់គាំងនៅក្នុងឆាកអន្តរជាតិ? មានតែនាយករដ្ឋមន្ត្រីឆោតល្ងង់ រដ្ឋមន្ត្រីការបរទេស និងក្រសួងការបរទេសប៉ុណ្ណោះដែលអាចឆ្លើយសំណួរនេះបាន។ ក្នុងនាមជាជនជាតិថៃ ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។
#ប្រទេសថៃ #ថៃកម្ពុជា #សហរដ្ឋអាមេរិក
Repost from DAP News
លោក សយ សុភាព៖ តើនៅចាំសម្តីលោក អនុទីន នាយករដ្ឋមន្ត្រីថៃ បានទេ? ដោយលោកបានថ្លែងប្រជួសប្រសោកទៅលោក ត្រាំ ថាមិនចាប់អារម្មណ៍ពន្ធគយអាមេរិកទៀតទេ ប្រសិនបើធ្វើជំនួញជាមួយមិនបាន ទៅរកប្រទេសផ្សេងជំនួសវិញ៕
Repost from Kampuchea Thmey TV
ទាហានជើងចាស់ ចង់ឱ្យខ្មែរបណ្ដុះស្មារតីកុមារឱ្យដឹងថាថៃឈ្លានពានខ្មែរ និងចេះស្មោះស្ម័គ្រជាតិ ហ៊ានលះបង់ដើម្បីជាតិ
ឧត្ដមសេនីយ៍ឯក ជឹម ចំណាន ទីប្រឹក្សាក្រសួងការពារជាតិកម្ពុជា ចង់ឱ្យភាគីពាក់ព័ន្ធបណ្ដុះកុមារតាំងពីតូចទៅថា កម្ពុជារងការឈ្លានពានពីថៃ បណ្ដុះឱ្យកុមារតូចៗដឹងថាទឹកដីខ្មែរមានទំហំប៉ុណ្ណា បណ្ដុះស្មារតីកុមារឱ្យចេះស្រឡាញ់ជាតិ ស្មោះស្ម័គ្រនឹងជាតិ ហ៊ានលះបង់ដើម្បីជាតិ និងប្រជាជន ហើយប្រឆាំងសត្រូវដែលឈ្លានពានមកលើកម្ពុជា។ អតីតទាហានដែលឆ្លងកាត់ការប្រយុទ្ធរាប់សិបសរមភូមិ មានបទពិសោធន៍ឆ្អិនឆ្អៅក្នុងសង្គ្រាមថា ការបណ្ដុះស្មារតីកុមារតាំងពីតូចទៅ នៅពេលដែលពួកគេធំពេញវ័យ ពួកគេនឹងចេះការពារទឹកដី ហើយដើរតាមរាជរដ្ឋាភិបាល។
———
📲 JOIN Kampuchea Thmey TV
Repost from PR Cambodian Government
+9
សេចក្តីប្រកាសព័ត៌មាន
លទ្ធផលនៃកិច្ចប្រជុំពិសេសលេីកទី៤ ឆ្នាំ២០២៥ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។
Repost from FRESH NEWS
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៩ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ
Repost from ខ្មែរប៉ុស្តិ៍ - Khmer Post | KP
អ្នកវិភាគពិត...
ដើម្បីជាតិ និងប្រជា...
ស្ថានភាពនេះខ្មែរត្រូវរួបរួមគ្នា...
ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចុចលីងខាងក្រោម៖
➡️ គេហទំព័រ: https://khmerpostasia.com/
➡️ X(Twitter): https://x.com/KhmerPost2
➡️ YouTube: https://www.youtube.com/@KhmerPostAsiaOfficial
➡️ Tiktok: https://www.tiktok.com/@khmerpostasia
➡️ Telegram: https://t.me/khmerpost
