ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Открыть в Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Больше
6 843
Подписчики
+3024 часа
+1187 дней
+17030 дней
Архив постов
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជា
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពថៃភូមិភាគទី២ មានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ ១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។ ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ Unofficial Translation Press Release Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists that, on 8 December, 2025 the Ministry noted that the official page of the Thai 2nd Army Area was actively spreading false information that clearly contradicted the truth by publishing claims that “Cambodia has moved heavy and destructive weapons and equipments along the Cambodian–Thailand border.” This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia. The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows: 1. The statement published by the official page of the Thai 2nd Army Area, as well as by several Thai media outlets, alleging that Cambodia has moved heavy and destructive weapons and equipments along the Cambodia-Thailand border, is false information. 2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets. The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible. 08 December, 2025 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

នេះជាភស្តុតាងថ្មីដែលថៃបានបើកការវាយប្រហារនៅភូមិព្រៃចាន់ ទាហានថៃសម្រុកចូលដែនអធិប្បតេយ្យភាពរបស់កម្ពុជា
+4
នេះជាភស្តុតាងថ្មីដែលថៃបានបើកការវាយប្រហារនៅភូមិព្រៃចាន់ ទាហានថៃសម្រុកចូលដែនអធិប្បតេយ្យភាពរបស់កម្ពុជា

Repost from Netra Post
ស្តេចថៃបង្កើតលេសធ្វើជាឈឺ! សូមស្តាប់ការបកស្រាយពីបណ្ឌិត កែវ មាលា

វិបត្តិព្រំដែនកម្ពុជា-ថៃ៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃអនុម័តប្រតិបត្តិការយោធា គ្រប់ទីកន្លែងដែលចាំបាច់ --- នាព្រឹកថ្ងៃទី៨ ខែធ្ន
វិបត្តិព្រំដែនកម្ពុជា-ថៃ៖ ក្រុមប្រឹក្សាសន្តិសុខជាតិថៃអនុម័តប្រតិបត្តិការយោធា គ្រប់ទីកន្លែងដែលចាំបាច់ --- នាព្រឹកថ្ងៃទី៨ ខែធ្នូនេះ ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានអនុម័តប្រតិបត្តិការយោធាគ្រប់ទីកន្លែងដែលចាំបាច់ រួមជាមួយនឹងវិធានការផ្សេងទៀត ដោយអះអាងថា ដើម្បីឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thai Enquirer ខណៈដែលក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ថៃគឺជាអ្នកបើកការវាយប្រហារជាបន្តបន្ទាប់មកលើកងកម្លាំង និងជនស៊ីវិលកម្ពុជា ខណៈដែលកម្ពុជាមិនទាន់តបតនៅឡើយ។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានថ្លែងសារតាមរយៈការផ្សាយពិសេសតាមទូរទស្សន៍ ដោយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន និងធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមែនជាអ្នកឈ្លានពានទេ ហើយនឹងប្រើប្រាស់កម្លាំងយោធា លុះត្រាតែចាំបាច់ ដើម្បីការពារបូរណភាពទឹកដីប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ក៏បានជំរុញឱ្យប្រជាពលរដ្ឋថៃត្រូវស្តាប់បណ្តាញផ្លូវការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងព័ត៌មានស្ថានការណ៍តាមព្រំដែន ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត ឬការភ័យស្លន់ស្លោជាដើម។ សូមបញ្ជាក់ថា ផ្ទុយពីការចោទប្រកាន់របស់ភាគីថៃ, យោធាថៃបានបាញ់ប្រហារយ៉ាងគឃ្លើន មកលើកងកម្លាំង និងតំបន់ជនស៊ីវិលនៅខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ, ភូមិព្រៃចាន់ និងភូមិជោគជ័យ នៅខេត្តបន្ទាយមានជ័យ ព្រមទាំងតំបន់ផ្សេងៗទៀត កាលពីថ្ងៃទី៧ ខែធ្នូម្សិលមិញ ដល់ថ្ងៃច័ន្ទនេះ។ យោធាថៃថែមទំាងបានប្រើយន្តហោះចម្បាំង F-16, អាវុធធុនធ្ងន់ និងផ្សែងពុលមកលើទីតាំងរបស់កម្ពុជាថែមទៀតផង៕ ផ្សាយថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រភព៖ Thai Enquirer 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

📌បឋម៖ ពលរដ្ឋខ្មែរស្លាប់៤នាក់និងរបួស៩នាក់ ខណៈជនភៀសខ្លួនជាច្រើនម៉ឺននាក់ នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ប្រភព៖ រដ្ឋមន្រ្តីក្រស
📌បឋម៖ ពលរដ្ឋខ្មែរស្លាប់៤នាក់និងរបួស៩នាក់ ខណៈជនភៀសខ្លួនជាច្រើនម៉ឺននាក់ នៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ប្រភព៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

BREAKING NEWS៖ នាយករដ្ឋមន្ត្រីថៃ ប្រកាសឈប់ចចារអ្វីទាំងអស់ជាមួយកម្ពុជា ហើយកិច្ចព្រមព្រៀងរបស់ដូណាល់ត្រាំ ទុកជាអសារបង់ ថៃ៖ លោកនា
BREAKING NEWS៖ នាយករដ្ឋមន្ត្រីថៃ ប្រកាសឈប់ចចារអ្វីទាំងអស់ជាមួយកម្ពុជា ហើយកិច្ចព្រមព្រៀងរបស់ដូណាល់ត្រាំ ទុកជាអសារបង់ ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានប្រកាស នៅរសៀលថ្ងៃចន្ទនេះ ថាថៃប្រកាសបិទការចចារទាំងស្រុងជាមួយកម្ពុជា ហើយកិច្ចព្រមព្រៀងរបស់ដូណាល់ត្រាំគឺចាត់ទុកជាអសារបង់។ លោកព្រមានថា នេះជាបញ្ហារវាងប្រទេសថៃ និង «សត្រូវរបស់ខ្លួន» លោកប្រកាសមិនខ្លាចពន្ធគយរបស់សហរដ្ឋអាម៉េរិកឡើយ។ នេះបើយោងតាមការចេញផ្សាយដោយការសែតថៃខោស៊តមុននេះបន្តិច។

Repost from Kampuchea Thmey TV
សិស្សនៅអនុវិទ្យាល័យករកោះ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២៥ បានប្រញាប់នាំគ្នាត្រលប់ទៅផ្ទះវិញ ក្រោយយោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកកាន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ——— 📲 JOIN Kampuchea Thmey TV

Repost from Karpit News
យោធាថៃ ពង្រីកការវាយប្រហារលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ 🌐 | FACEBOOK | Karpit 🌐 | FACEBOOK | Karpit News 🌐 | TIKTOK 🌐 | YOUTUBE 🌐 | INSTAGRAM 🌐 | WEBSITE

ថៃ ពង្រីកការវាយប្រហារចូលទឹកដីកម្ពុជា ដល់ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី៨ ធ្នូ ២០២៥
ថៃ ពង្រីកការវាយប្រហារចូលទឹកដីកម្ពុជា ដល់ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី៨ ធ្នូ ២០២៥

+9
មិននឹកស្មានថានាយករដ្ឋមន្ត្រីថៃ អនុធីនដើម្បីគោលដៅនៃសន្លឹកឆ្នោត នាពេលខាងមុខគឺហ៊ានប្រើជីវិតកងទ័ព និងប្រជាជនដោយប្រកាសធ្វើសង្គ្រាម ជាមួយកម្ពុជាក្នុងពេលដែលកងទ័ព កម្ពុជាមិនតបតនៅឡើយ។ ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភក្ដិដល់ឡើងជានាយករដ្ឋមន្ត្រី ភ្លេចមិត្តភាព។ យើងយល់ពីការស្រឡាញ់ជាតិតែមិន គួរប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិន តបតនោះដែរ។ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ការវាយប្រយុទ្ធរបស់ថៃមកលើកម្ពុជា ចារលើទំព័រសារព័ត៌មានអន្តរជាតិ សារព័ត៌មានធំៗ រាប់ចាប់ពី AP AFP CNN The New York Times និង Fox
ការវាយប្រយុទ្ធរបស់ថៃមកលើកម្ពុជា ចារលើទំព័រសារព័ត៌មានអន្តរជាតិ សារព័ត៌មានធំៗ រាប់ចាប់ពី AP AFP CNN The New York Times និង Fox News ក៏ដូចជា Aljazeera និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឡើងចំណងជើង​ធំៗ អំពីការវាយប្រហាររបស់ថៃមកលើកម្ពុជាជាថ្មីទៀតតាមបណ្តោយព្រំដែន។ ថៃ ដែលរងការចោទថា​បាន​បើកការ​វាយប្រហារទាំងតាមផ្លូវគោក និង​តាមផ្លូវអាកាសមកលើ​​កម្ពុជា។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា កម្ពុជាត្រូវរក្សាភាពអត់ធ្មត់​ ហើយឲ្យមានការគោរពតាមបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាដើម្បីបន្ធូរស្ថានការណ៍។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CFW2.g

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ព្រះរាជាណាចក្រថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

Repost from DAP News
ប្រជាពលរដ្ឋស្រុកជាំក្សាន្តជាច្រើនគ្រួសារបង្ខំចិត្តចាកចេញពីទីលំនៅរត់រកទីទួលសុវត្ថិភាព ក្រោយការវាយប្រហារ យ៉ាងកម្រោលពីយោធាថៃមកលើទឹកដីកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ រាយការណ៍ដោយ៖ ណារិទ្ធ/ភ្នាក់ងារដើមអម្ពិល ប្រចាំតំបន់ថៃឈ្លានពានខ្មែរ ខេត្តព្រះវិហារ

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជា
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់បន្ថែមថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដែលខុសស្រឡះពីការពិត ដោយបានចុះផ្សាយថា ”កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់ ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ ១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី១ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត ២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។ ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ Unofficial Translation Press Release Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defence of the Kingdom of Cambodia The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists that, on 8 December, 2025 the Ministry noted that the official page of the Thai 1st Army Area was actively spreading false information that clearly contradicted the truth by publishing claims that “Cambodia has moved heavy and destructive weapons and equipments along the Cambodian–Thailand border.” This misinformation was subsequently quoted and republished by some Thai media outlets with the intention of misleading national and international public opinion and using it as a pretext to re-escalate military tensions with Cambodia. The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows: 1. The statement published by the official page of the Thai 1st Army Area, as well as by several Thai media outlets, alleging that Cambodia has moved heavy and destructive weapons and equipments along the Cambodia-Thailand border, is false information. 2. Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets. The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible. 08 December, 2025 ____

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា យោធាថៃ បានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១៣:៣៦នាទីរសៀលនេះ យោធាថៃ បានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។ ក្រសួងការពារជាតិ កម្ពុជា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើឈ្លានពានយ៉ាងកម្រោល សាហាវ ឃោរឃៅ ល្មោភសង្គ្រាម របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ Join-> Gazette ប្រជាជន

Repost from News Today❤️
យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនទៅដល់ខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ។ នៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបាន
យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនទៅដល់ខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ។ នៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ ។ នេះបើយោងតាមក្រសួងការពារជាតិកម្ពុជា ៕ Unofficial Translation The Thai military has expanded its attacks into Banteay Meanchey province, within Military Region 5. At 13:36 this afternoon, Thai forces fired on civilian populations in Prey Chan village and Chouk Chey village, O’Beychan commune, O’Chrou district, Banteay Meanchey province, using both light and heavy weapons. The assault was carried out indiscriminately and with extreme brutality, striking directly into populated civilian areas. This is according to Cambodia’s Ministry of National Defence.