ru
Feedback
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា-CID

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា-CID

Открыть в Telegram

សូមស្វាគមន៍មកកាន់ឆានែលតេឡេក្រាមវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (Cambodian Institute for Democracy)។ អ្នកនឹងទទួល​បានព័ត៌មាន​ថ្មីៗ​ពីសកម្មភាព, វគ្គបណ្តុះបណ្តាល និងឯកសារល្អទាក់ទងនឹងប្រជាធិបតេយ្យ។

Больше
1 289
Подписчики
+124 часа
+27 дней
-1130 день
Архив постов
[វគ្គបណ្តុះបណ្តាលអនឡាញ] ការអនុវត្តការគិតត្រិះរិះពិចារណា (Critical Thinking in Practice) . -កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ
[វគ្គបណ្តុះបណ្តាលអនឡាញ] ការអនុវត្តការគិតត្រិះរិះពិចារណា (Critical Thinking in Practice) . -កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -ពេលវេលា៖ ម៉ោង ៨:០០ – ១១:០០ ព្រឹក -ទម្រង់សិក្សា៖ តាមរយៈ Google Meet -អ្នកសម្របសម្រួល៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ -សហការរៀបចំដោយ៖ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) និង PREKSA Academy -ឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៥ ល្ងាច -ស្គែន QR Code ឬចុចលើតំណភ្ជាប់: https://forms.gle/UzxMrokThW44MiXy6 ដើម្បីទទួលបានព័ត៌មានលម្អិតនិងចុះឈ្មោះ

សារក្រើនរំលឹកពីសន្តិសុខឌីជីថល៖ សូមប្រុងប្រយ័ត្នខ្ពស់និងកុំចុចបើកឯកសារភ្ជាប់ ឬសារក្នុង Telegram ដូចបង្ហាញក្នុងរូបភាពនេះ។ ឯកសារ
សារក្រើនរំលឹកពីសន្តិសុខឌីជីថល៖ សូមប្រុងប្រយ័ត្នខ្ពស់និងកុំចុចបើកឯកសារភ្ជាប់ ឬសារក្នុង Telegram ដូចបង្ហាញក្នុងរូបភាពនេះ។ ឯកសារទាំងនេះបង្កប់មេរោគដែលជនអនាមិកប្រើប្រាស់ដើម្បីលួចនិងគ្រប់គ្រងគណនីរបស់អ្នក។

ហេតុអ្វីកម្ពុជានៅតែត្រូវការអង្គការសង្គមស៊ីវិលដើម្បីអភិបាលកិច្ចល្អនិងការអភិវឌ្ឍចីរភាព? ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា
ហេតុអ្វីកម្ពុជានៅតែត្រូវការអង្គការសង្គមស៊ីវិលដើម្បីអភិបាលកិច្ចល្អនិងការអភិវឌ្ឍចីរភាព? ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានកត់សម្គាល់កាល​ពីពេលថ្មីៗនេះថា «ពលរដ្ឋ​ខ្លះមិ​នបានលើកពីកង្វល់ប្រាប់មន្ត្រីឡើយ ប៉ុន្តែប្រាប់មន្ត្រី NGO ឬដៃគូ​នយោបាយ»​ គឺជាការឆ្លុះបញ្ចាំង​ដោយ​​​​​​​ស្មោះត្រង់អំពីតថភាពអភិបាលកិច្ច និងចរន្តទំនុកចិត្តសង្គមនៅកម្ពុជា​នា​​ពេលបច្ចុប្បន្ន។ លម្អិត៖ https://postkhmer.com/opinion/news/951453 Follow us: https://thephnompenhpost.github.io/PostKhmer/

[វគ្គបណ្តុះបណ្តាលអនឡាញ] . គិតឱ្យច្បាស់, សម្រេចចិត្តឱ្យឆ្លាត៖ សញ្ញាណទូទៅនៃការគិតត្រិះរិះពិចារណា (Introduction to Critical Thin
[វគ្គបណ្តុះបណ្តាលអនឡាញ] . គិតឱ្យច្បាស់, សម្រេចចិត្តឱ្យឆ្លាត៖ សញ្ញាណទូទៅនៃការគិតត្រិះរិះពិចារណា (Introduction to Critical Thinking) . នៅក្នុងយុគសម័យដែលមានលំហូរព័ត៌មានយ៉ាងគំហុក សមត្ថភាពក្នុងការវិភាគព័ត៌មានដោយសត្យានុម័ត ការមើលឃើញភាពលម្អៀង និងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយហេតុផលគឺជាកត្តាស្នូលសម្រាប់ការសិក្សា ការងារ និងការអភិវឌ្ឍផ្ទាល់ខ្លួន។ . សូមចូលរួមក្នុងវគ្គបណ្តុះបណ្តាលអនឡាញ សញ្ញាណទូទៅនៃការគិតត្រិះរិះពិចារណា (Introduction to Critical Thinking) ដើម្បីកសាងទម្លាប់នៃការគិត និងពង្រឹងជំនាញវិភាគជាមូលដ្ឋានជាមួយយើងទាំងអស់គ្នា។ . សូមស្គែន QR Code ឬចុចលើតំណភ្ជាប់ដើម្បីមើលព័ត៌មានលម្អិតនិងចុះឈ្មោះ៖ https://forms.gle/8Fh7K1CBWGfPugdC9 (ចំនួនអ្នកចូលរួមមានកំណត់។ តំណភ្ជាប់ចូលរួម Google Meet នឹងត្រូវផ្ញើជូនក្រោយពេលចុះឈ្មោះរួចរាល់។)

[វគ្គបណ្តុះបណ្តាលអនឡាញ] ភាពធន់និងការគ្រប់គ្រងស្ត្រេស (Resilience and Stress Management) . ឈប់បណ្តោយឱ្យសម្ពាធនិងស្ត្រេសមកគ្របដ
[វគ្គបណ្តុះបណ្តាលអនឡាញ] ភាពធន់និងការគ្រប់គ្រងស្ត្រេស (Resilience and Stress Management) . ឈប់បណ្តោយឱ្យសម្ពាធនិងស្ត្រេសមកគ្របដណ្តប់លើការសិក្សា, អាជីពនិងជីវិតប្រចាំថ្ងៃរបស់អ្នកតទៅទៀត! ចូលរួមរៀនសូត្រអំពីស្ត្រេសនិងភាពធន់, វិធីគ្រប់គ្រង ស្ត្រេសនិងបណ្តុះភាពធន់ និងការបំប្លែងសម្ពាធទៅជា ថាមពល និងរក្សាបាននូវលំនឹងផ្លូវចិត្តល្អក្នុងការសិក្សា, ការងារនិងការរស់នៅប្រចាំថ្ងៃ។ . អ្នកសម្របសម្រួល៖ ប៉ា ចន្ទរឿន, គ្រូបណ្តុះបណ្តាលជំនាញទន់និងប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា . កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ម៉ោង៖ ៩:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់ អនឡាញ៖ Google Meet (នឹងផ្តល់ជូនក្រោយពេលចុះឈ្មោះ) . ស្គែន QR Code ឬចុះលីងដើម្បីចុះឈ្មោះ៖ https://forms.gle/1Mczs8owrVnWtVMN9 ទំនាក់ទំនង៖ 012 766 364 | chanroeun.pa@cid.asia

[វិចារណកថា]បញ្ហាកំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន៖ មេរៀនពីករណីបង្គោលភ្លើងសូឡានៅទឹកហូត . ដោយ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិប
[វិចារណកថា]បញ្ហាកំណែទម្រង់អភិបាលកិច្ចមូលដ្ឋាន៖ មេរៀនពីករណីបង្គោលភ្លើងសូឡានៅទឹកហូត . ដោយ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ១២ សីហា២០២៦ . ថ្មីៗនេះមានរលកនៃការរិះគន់យ៉ាងក្តៅគគុកពីសំណាក់ សាធារណជន ជុំវិញគម្រោងបំពាក់បង្គោលភ្លើងសូឡាតម្លៃ ៨ លានរៀល (ប្រមាណ ២០០០ ដុល្លារ) ក្នុងមួយដើម នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានធ្វើឱ្យការងាររដ្ឋបាលថ្នាក់ក្រោមជាតិស្ថិត ក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីមហាជន។ ទោះបីជាថ្នាក់ដឹកនាំឃុំបានបកស្រាយថា តម្លៃ ៨ លានរៀលនេះជាតម្លៃទទួលបានពីដំណើរការដេញថ្លៃស្របតាមនីតិវិធីច្បាប់ក៏ដោយក៏ប្រជាពលរដ្ឋនៅតែបន្តចោទ សួរដោយចំហថា៖ តើហេតុអ្វីបានជាបង្គោលភ្លើងសូឡា មួយដើមមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារទូទៅរហូតដល់ទៅជាង១០ ដង? ក្នុងនាមជាអ្នកធ្វើការលើកកម្ពស់ប្រជាធិបតេយ្យនិងអភិបាលកិច្ចល្អ ខ្ញុំមិនត្រឹមតែមើលឃើញករណីនេះជាកំហុសបច្ចេកទេសរដ្ឋបាលដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាសូចនាករឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាប្រព័ន្ធ នៅក្នុងការងារអភិបាលកិច្ចថ្នាក់មូលដ្ឋាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។ អានអត្ថបទទាំងមូល៖ https://www.cid.asia/op-ed-local-gove

វគ្គបណ្តុះបណ្តាលអនឡាញ៖ ផ្នត់គំនិតរីកចម្រើន (Growth Mindset for Success) សម្រាប់ការអភិវឌ្ឍខ្លួន ជោគជ័យក្នុងការងារ និងការចូលរួមក្នុងសង្គម https://www.facebook.com/share/p/1C3AheVRGL/

ម៉េចហើយ​ជីវិត? . តើអ្នកធ្លាប់មានអារម្មណ៍ថា មានបំណងប្រាថ្នាច្រើនសម្រាប់ ការសិក្សា អាជីព និងការងារសង្គម ប៉ុន្តែពិបាកក្នុងការចាប
ម៉េចហើយ​ជីវិត? . តើអ្នកធ្លាប់មានអារម្មណ៍ថា មានបំណងប្រាថ្នាច្រើនសម្រាប់ ការសិក្សា អាជីព និងការងារសង្គម ប៉ុន្តែពិបាកក្នុងការចាប់ ផ្តើម ឬផ្លាស់ប្តូរវាឱ្យទៅជាសកម្មភាពពិតប្រាកដជារៀង រាល់ថ្ងៃដែរឬទេ? 💡ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ សូមចូលរួមវគ្គបណ្តុះបណ្តាលអនឡាញ៖ ការកំណត់គោលដៅដើម្បីជោគជ័យក្នុងជីវិតនិងអាជីព (Goal Setting for Personal and Professional Success)។ . 👉 ស្គែន QR Code ឬចុចតំណភ្ជាប់នេះ https://forms.gle/nK53zQWfG12igjcA7 ដើម្បីមើលព័ត៌មានលម្អិតនិងចុះឈ្មោះចូលរួម។ #ជំនាញទន់​ #goalsettingforsuccess #ប៉ាចន្ទរឿន @followers @top fans

[វិចារណកថា] ពី "អណានិគមផ្លូវចិត្ត" ទៅជា "អំណរជាតិ"៖ ហេតុអ្វីខ្មែរ ត្រូវឈប់មើល​ស្រាលគ្នាឯង​តទៅទៀត? . ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវ
[វិចារណកថា] ពី "អណានិគមផ្លូវចិត្ត" ទៅជា "អំណរជាតិ"៖ ហេតុអ្វីខ្មែរ ត្រូវឈប់មើល​ស្រាលគ្នាឯង​តទៅទៀត? . ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា . នៅក្នុងជីវិតការងារនិងការគ្រប់គ្រងស្ថាប័ននៅកម្ពុជានាពេលបច្ចុប្បន្ន គេតែងតែឮនិងជួបប្រទះ​នូវ​​​បាតុភូតសង្គមដ៏ចាក់ ដោតនិងគួរឱ្យស្រណោះមួយ៖ «បងប្អូនខ្មែរយើងហាក់ ដូចជាពិបាកក្នុងការ​រស់នៅនិង​ធ្វើការ​ចុះសម្រុងគ្នាឯង ណាស់ ប៉ុន្តែបែរជាបង្ហាញនូវវិន័យ ភាពម៉ឺងម៉ាត់និង ស្តាប់ បង្គាប់យ៉ាងបាក់ស្លឹកត្រចៀក​និង​ធ្វើការងារយ៉ាងត្រង់កន្ទុយ នៅពេលស្ថិតក្រោម​ខ្សែភ្នែកនិងការបញ្ជារបស់ជន បរទេស»។ តើបាតុភូតនេះ​កើត​ឡើងដោយសារជាតិ សាសន៍​យើងខ្វះតម្រិះសហការ ឬវាគឺជាផលវិបាកផ្លូវចិត្តនិង ផ្នត់គំនិត​ដែលចាក់​ឫស​យ៉ាង​ជ្រៅពីប្រវត្តិសាស្ត្រ? សូមអានអត្ថបទទាំងមូលនៅ https://www.facebook.com/share/p/1DBnSUgCSJ/

សិក្ខាសាលាតម្រង់ទិសស្តីពីជំនាញទន់ | ២៥ កក្កដា ២០២៦ | ដោយ​ ប៉ា ចន្ទរឿន

តើអ្នកបានចុះឈ្មោះឬនៅ?​ ការចុះឈ្មោះនឹងផុតកំណត់នៅម៉ោង ៥ ល្ងាចនេះ។

សិក្ខាសាលាតម្រង់ទិសស្តីពីជំនាញទន់ជាមួយ CID សូមអញ្ជើញចូលរួមជាមួយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ក្នុងវគ្គពិភាក្សាអន្តរកម
សិក្ខាសាលាតម្រង់ទិសស្តីពីជំនាញទន់ជាមួយ CID សូមអញ្ជើញចូលរួមជាមួយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ក្នុងវគ្គពិភាក្សាអន្តរកម្មរយៈពេល ២ ម៉ោង ដើម្បីទាញយកថាមពលនៃ «ជំនាញទន់» ក្នុងការបង្កើតជោគជ័យលើការអភិវឌ្ឍខ្លួន អាជីពការងារ និងការចូលរួមក្នុងសង្គម។ កម្មវិធីនេះ ស្ថិតក្រោម «គម្រោងអភិវឌ្ឍន៍សមត្ថភាពយុវជន» របស់វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាដែលបង្កើតឡើងក្នុងគោលបំណងបណ្តុះនិងពង្រឹងជំនាញទន់ចាំបាច់ដល់សិស្ស-និស្សិតនិងយុវជនដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពបុគ្គល ភាពជោគជ័យក្នុងអាជីព និងការចូលរួមជាពលរដ្ឋសកម្ម។ 🎙 សម្របសម្រួលដោយ៖ លោកគ្រូ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ✒️ស្គែន QR Code នៅលើប៉ុស្ទ័រ ឬចុចលើតំណភ្ជាប់នេះ https://forms.gle/RToSWukxU7q2vPgD6 ដើម្បីទទួលបានព័ត៌មានលម្អិតនិងចុះឈ្មោះ

ភាពចាំបាច់នៃការរួមគ្នារវាងបណ្ឌិតនិងអ្នកចែវទូកដើម្បីកសាងអនាគតកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រៀបប្រដូច ការវិភាគ
ភាពចាំបាច់នៃការរួមគ្នារវាងបណ្ឌិតនិងអ្នកចែវទូកដើម្បីកសាងអនាគតកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រៀបប្រដូច ការវិភាគរបស់បណ្ឌិតម្នាក់និងរឿងនិទានបែប​បុរាណ​មួយដែល​មានចំណងជើងថា «បណ្ឌិតនិងអ្នកចែវទូក» ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅ​លើបណ្តាញ សង្គម ដោយបានទាក់ទាញការចាប់អារម្មណ៍និងបង្កើត ឱ្យមានការជជែកដេញ​ដោលយ៉ាង​ក្តៅគគុកទាំងក្នុងរង្វង់ ថ្នាក់ដឹកនាំ និងក្នុងចំណោមសាធារណជនទូទៅ។ ការណ៍ នេះរឹតតែឆាបឆេះខ្លាំង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយ​ចំនួន​​​ទៀត​បានយកសាច់រឿង នេះមក​បង្ហោះ​​និងរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួន។ . ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែល​កម្ពុជា​កំពុង​ផ្លាស់ប្តូររូបរាង​យ៉ាងឆាប់រហ័សទៅជាសង្គម​ដ៏រស់រវើក ទំនើប​ និងដើរទាន់យុគសម័យឌីជីថល យើងត្រូវចោទសួរ​ខ្លួន​ឯង​នូវសំណួរដ៏សំខាន់មួយថា៖ តើរឿងប្រៀបប្រដូច​បែប​បុរាណមួយនេះ បានឆ្លុះបញ្ចាំងពីតថភាពពេញលេញនៃ​បញ្ហា​ប្រឈមដែល​យើងកំពុងប្រឈមមុខសព្វថ្ងៃ​នេះដែរ​ឬទេ? អានអត្ថបទាំងមូល៖ https://www.facebook.com/share/p/1DJyD55Qr6/

[វិចារណកថា] នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូត សង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូត ស្ទើរតែក្លាយជាទ
[វិចារណកថា] នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូត សង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូត ស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធ គំនិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ​«ទាល់តែ​មនុស្ស​ស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀប​រាប់ពីគុណសម្បត្តិ ហើយទាល់​តែ​​វត្ថុឬ​កេរ​ដំណែលត្រូវ​បាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញ​ក្តីស្រឡាញ់ជាតិ»។ សំណួរ​​ពញ្ញាក់​មនសិការ​ដែលយើងជា​ពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើង​មានថាមពល​និងពូកែ​ខាងបង្ហាញ​ការសោកសៅចំពោះអ្វី​ដែល​​បាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់​អ្វី​ដែលកំពុង​មាននៅក្នុងដៃ និងមនុស្សដែលកំពុងមាន​ជីវិតរស់​នៅ? ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថាផ្នត់គំនិត “ចាំស្តាយ​ក្រោយ” នេះមិនមែនគ្រាន់តែជាវិបត្តិនៃអារម្មណ៍បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជា “វិបត្តិមន​សិការរួម» និងជា “វិប្បដិសារីសង្គម” ដែលកំពុងរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ​និង​ការបណ្តុះ​ស្មារតីម្ចាស់ការរបស់សង្គមជាតិទាំងមូល។ សូមអានអត្ថបទទាំងមូល៖ https://www.facebook.com/share/p/1J2WUN88kn/

📢 Help shape the future of workplace AI skills in Cambodia! The Cambodian Institute for Democracy (CID) is conducting the 'C
📢 Help shape the future of workplace AI skills in Cambodia! The Cambodian Institute for Democracy (CID) is conducting the 'Cambodia Workplace AI Readiness and Skills Assessment' to understand how professionals use AI, the challenges they face, and the skills and support they need. The survey takes approximately 15–20 minutes, and all responses are confidential and reported only in aggregate. We welcome participation from business owners, private-sector employees, NGO and civil society staff, public servants, freelancers, and other working professionals. 🔗 Click the QR Code or click the link below to complete the assessment: https://forms.gle/NiFX5GF6n2YLDQma7 Your experience and insights will help inform policy and practical AI training and capacity-building programmes for Cambodia’s workforce. Thank you for your contribution, and please share this survey with your professional networks.

📢 សូមចូលរួមចំណែករៀបចំអនាគតនៃជំនាញ AI នៅ កន្លែងការងារនៅកម្ពុជា! . វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (Cambodian Institute for De
📢 សូមចូលរួមចំណែករៀបចំអនាគតនៃជំនាញ AI នៅ កន្លែងការងារនៅកម្ពុជា! . វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (Cambodian Institute for Democracy) កំពុងរៀបចំ«ការសិក្សា វាយតម្លៃអំពីការត្រៀមខ្លួននិងតម្រូវការជំនាញបញ្ញាសិប្បនិម្មិត (AI) នៅកន្លែងការងារនៅកម្ពុជា (Cambodia Workplace AI Readiness & Skills Assessment) ដើម្បីស្វែងយល់ពីរបៀបដែលអ្នកជំនាញវិជ្ជាជីវៈប្រើប្រាស់ AI, បញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ, ព្រមទាំង ជំនាញនិងការគាំទ្រដែលពួកគេត្រូវការ។ . ការចូលរួមក្នុងការសិក្សានេះចំណាយពេលប្រហែល ១៥ ទៅ ២០ នាទីប៉ុណ្ណោះ។ រាល់មតិឆ្លើយតបទាំងអស់នឹងត្រូវ រក្សាការសម្ងាត់ ហើយលទ្ធផលនឹងត្រូវបង្ហាញជាទិន្នន័យ សរុបតែប៉ុណ្ណោះ។ . សូមគោរពអញ្ជើញម្ចាស់អាជីវកម្ម, បុគ្គលិកក្រុមហ៊ុនឯកជន, ក្រុមការងារអង្គការសង្គមស៊ីវិល, មន្ត្រីរាជការ, អ្នកធ្វើការងារ ឯករាជ្យ (Freelancers) និងអ្នកជំនាញប្រកបរបរការងារ ផ្សេងៗទៀត ស្គែន ​QR Code ឬចុចតំណភ្ជាប់ខាងក្រោម​ដើម្បីបំពេញការវាយតម្លៃនៅទីនេះ៖ https://forms.gle/NiFX5GF6n2YLDQma7 . សូមអរគុណ

តើអ្វីជាព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល» នៅក្នុង យុគសម័យអភិបាលកិច្ចឌីជីថល? ក្នុងបរិបទដែលបណ្តាញសង្គមបានក្លាយជាស្ពានចម្លងន
តើអ្វីជាព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល» នៅក្នុង យុគសម័យអភិបាលកិច្ចឌីជីថល? ក្នុងបរិបទដែលបណ្តាញសង្គមបានក្លាយជាស្ពានចម្លងនិង ជាមុខមាត់ផ្លូវការរបស់ស្ថាប័នរដ្ឋ ការពិភាក្សានាពេលថ្មីៗ នេះជុំវិញការបង្ហោះព័ត៌មានឯកជនលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នថ្នាក់ជាតិ បានដាស់តឿនយើងឱ្យពិនិត្យមើល ឡើងវិញនូវការបែងចែកឱ្យបានច្បាស់លាស់រវាង «កិច្ចការ ស្ថាប័ន» និង «រឿងផ្ទាល់ខ្លួន» ដែលជាសសរស្តម្ភដ៏សំខាន់ នៃរដ្ឋបាលសាធារណៈទំនើប។ សូមអានវិចារណកថារបស់លោក ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា, ក្រោមប្រធានបទ «ភាពចាំបាច់នៃការកំណត់ព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល»៖ មេរៀនអភិបាលកិច្ចឌីជីថល​នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម» ទាំងមូលតាមរយៈតំណភ្ជាប់ខាងក្រោម៖ 👉 https://postkhmer.com/opinion/news/949215

[វិចារណកថា] រួមគ្នាបញ្ឈប់អភិបាលកិច្ច «ចាក់ស្តើងស៊ីក្រាស់, ចាក់ក្រាស់​ស៊ីស្តើង» នៅកម្ពុជា ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្
[វិចារណកថា] រួមគ្នាបញ្ឈប់អភិបាលកិច្ច «ចាក់ស្តើងស៊ីក្រាស់, ចាក់ក្រាស់​ស៊ីស្តើង» នៅកម្ពុជា ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា . នាពេលថ្មីៗនេះ ខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយ​ផ្លូវជាតិ​លេខ ៥ ចាប់ពីព្រែកក្តាម រហូតដល់ ទីរួមខេត្ត​បន្ទាយមានជ័យ។ ការធ្វើដំណើរនេះ បានផ្តល់នូវ​បទពិសោធន៍​ និងក្តីសង្ឃឹមថ្មីមួយសម្រាប់រូបខ្ញុំ ក៏ដូចជា​អ្នកធ្វើ​ដំណើរ​ដទៃ​ទៀតដែរ។ ផ្លូវជាតិមួយខ្សែនេះ បាននិង​កំពុងបង្ហាញខ្លួន ជានិមិត្តរូបនៃ​ផ្លូវថ្នល់​ គំរូនៅកម្ពុជា—ធំទូលាយ រឹងមាំ និងមានស្តង់ដារបច្ចេកទេស​ពិតប្រាកដ។ វាជាតថភាពជាក់ស្តែងដែលសហគមន៍ជាតិចង់ឃើញ ពោលគឺ​សំណង់ដែលកើតចេញពីការយកចិត្តទុកដាក់ បច្ចេកទេសត្រឹមត្រូវ និងវិជ្ជាជីវៈ​ពិតប្រាកដ មិនមែនជាសំណង់គ្មានគុណភាព ដែលធ្វើឡើងក្រោមទម្រង់​ស្រពិច​ស្រពិល នៃការកែខៃបច្ចេកទេស ឬកង្វះតម្លាភាពនោះឡើយ ពោលគឺ​មិនមែនជាប្រភេទផ្លូវដែលពលរដ្ឋខ្មែរភាគ ច្រើនតែងតែរអ៊ូរទាំថាជា «ផ្លូវធ្វើជាប់​​រហូត» ឬផ្លូវដែលសាងសង់ឡើងតាមបែប «ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង» នោះឡើយ។ អានអត្ថបទទាំងមូល៖ https://postkhmer.com/opinion/news/948887

បទសម្ភាសន៍៖ ការចូលរួមចំណែករបស់ បណ្ឌិត កែម ឡី ក្នុងកសាងសង្គមប្រជាធិបតេយ្យ​នៅកម្ពុជា . ១០ឆ្នាំកន្លងផុតទៅ មរតកនិងចក្ខុវិស័យរបស់ល
បទសម្ភាសន៍៖ ការចូលរួមចំណែករបស់ បណ្ឌិត កែម ឡី ក្នុងកសាងសង្គមប្រជាធិបតេយ្យ​នៅកម្ពុជា . ១០ឆ្នាំកន្លងផុតទៅ មរតកនិងចក្ខុវិស័យរបស់លោកបណ្ឌិត កែម ឡី សម្រាប់ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅតែបន្តជាប្រភពនៃការបំផុសគំនិត។ នៅក្នុងកិច្ចសម្ភាសន៍ដ៏មានអត្ថន័យនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា​បានចែករំលែកនូវទស្សនៈឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងជ្រាលជ្រៅរបស់លោកបណ្ឌិត កែម ឡី អំពីការអប់រំពលរដ្ឋ ការពង្រឹងអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យសម្រាប់កម្ពុជា។ . សូមទស្សនាវីដេអូទាំងស្រុង https://www.facebook.com/share/v/18w8ctKWms/ ដើម្បីស្វែងយល់ថាតើគំនិតរបស់លោកបណ្ឌិត កែម ឡី នៅតែមានតម្លៃនិងសារៈសំខាន់យ៉ាងណាសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ . 💡 វាគ្មិន៖ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ប្រជាធិបតេយ្យ (CID) 🎬 ផលិតដោយ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ...

[វិចារណកថា] ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង» នៅក្នុងបេសកកម្មការងាររបស់ខ្ញុំលើការលើកក
[វិចារណកថា] ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង» នៅក្នុងបេសកកម្មការងាររបស់ខ្ញុំលើការលើកកម្ពស់អភិបាល​កិច្ចល្អ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការស្រាវជ្រាវផ្នែក​ការអភិវឌ្ឍសង្គមនិងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជននិងមន្ត្រីស្ថាប័នជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំតែងតែ​ឮការត្អូញត្អែរអំពីរបាំងផ្នត់គំនិតនិងការប្រតិបត្តិ​ដ៏គ្រោះថ្នាក់​មួយ​ដែលកំពុង​តែរារាំងនិង​បង្អាក់ដំណើរវិវត្តន៍នៃមូលធន​មនុស្សនៅក្នុងសង្គមជាតិរបស់យើង។ របាំងនោះគឺជា​អ្វី​ដែល​​សង្គម​យើង​ស្គាល់​ជាទូទៅ​ថា «វប្បធម៌ក្តិចត្រួយ»។ អត្ថបទទាំងមូល៖ https://postkhmer.com/opinion/news/948517