fa
Feedback
វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា-CID

វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា-CID

رفتن به کانال در Telegram

សូមស្វាគមន៍មកកាន់ឆានែលតេឡេក្រាមវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (Cambodian Institute for Democracy)។ អ្នកនឹងទទួល​បានព័ត៌មាន​ថ្មីៗ​ពីសកម្មភាព, វគ្គបណ្តុះបណ្តាល និងឯកសារល្អទាក់ទងនឹងប្រជាធិបតេយ្យ។

نمایش بیشتر
1 302
مشترکین
-324 ساعت
+47 روز
-930 روز
آرشیو پست ها
[វិចារណកថា] ពី "អណានិគមផ្លូវចិត្ត" ទៅជា "អំណរជាតិ"៖ ហេតុអ្វីខ្មែរ ត្រូវឈប់មើល​ស្រាលគ្នាឯង​តទៅទៀត? . ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវ
[វិចារណកថា] ពី "អណានិគមផ្លូវចិត្ត" ទៅជា "អំណរជាតិ"៖ ហេតុអ្វីខ្មែរ ត្រូវឈប់មើល​ស្រាលគ្នាឯង​តទៅទៀត? . ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា . នៅក្នុងជីវិតការងារនិងការគ្រប់គ្រងស្ថាប័ននៅកម្ពុជានាពេលបច្ចុប្បន្ន គេតែងតែឮនិងជួបប្រទះ​នូវ​​​បាតុភូតសង្គមដ៏ចាក់ ដោតនិងគួរឱ្យស្រណោះមួយ៖ «បងប្អូនខ្មែរយើងហាក់ ដូចជាពិបាកក្នុងការ​រស់នៅនិង​ធ្វើការ​ចុះសម្រុងគ្នាឯង ណាស់ ប៉ុន្តែបែរជាបង្ហាញនូវវិន័យ ភាពម៉ឺងម៉ាត់និង ស្តាប់ បង្គាប់យ៉ាងបាក់ស្លឹកត្រចៀក​និង​ធ្វើការងារយ៉ាងត្រង់កន្ទុយ នៅពេលស្ថិតក្រោម​ខ្សែភ្នែកនិងការបញ្ជារបស់ជន បរទេស»។ តើបាតុភូតនេះ​កើត​ឡើងដោយសារជាតិ សាសន៍​យើងខ្វះតម្រិះសហការ ឬវាគឺជាផលវិបាកផ្លូវចិត្តនិង ផ្នត់គំនិត​ដែលចាក់​ឫស​យ៉ាង​ជ្រៅពីប្រវត្តិសាស្ត្រ? សូមអានអត្ថបទទាំងមូលនៅ https://www.facebook.com/share/p/1DBnSUgCSJ/

សិក្ខាសាលាតម្រង់ទិសស្តីពីជំនាញទន់ | ២៥ កក្កដា ២០២៦ | ដោយ​ ប៉ា ចន្ទរឿន

តើអ្នកបានចុះឈ្មោះឬនៅ?​ ការចុះឈ្មោះនឹងផុតកំណត់នៅម៉ោង ៥ ល្ងាចនេះ។

សិក្ខាសាលាតម្រង់ទិសស្តីពីជំនាញទន់ជាមួយ CID សូមអញ្ជើញចូលរួមជាមួយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ក្នុងវគ្គពិភាក្សាអន្តរកម
សិក្ខាសាលាតម្រង់ទិសស្តីពីជំនាញទន់ជាមួយ CID សូមអញ្ជើញចូលរួមជាមួយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ក្នុងវគ្គពិភាក្សាអន្តរកម្មរយៈពេល ២ ម៉ោង ដើម្បីទាញយកថាមពលនៃ «ជំនាញទន់» ក្នុងការបង្កើតជោគជ័យលើការអភិវឌ្ឍខ្លួន អាជីពការងារ និងការចូលរួមក្នុងសង្គម។ កម្មវិធីនេះ ស្ថិតក្រោម «គម្រោងអភិវឌ្ឍន៍សមត្ថភាពយុវជន» របស់វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាដែលបង្កើតឡើងក្នុងគោលបំណងបណ្តុះនិងពង្រឹងជំនាញទន់ចាំបាច់ដល់សិស្ស-និស្សិតនិងយុវជនដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពបុគ្គល ភាពជោគជ័យក្នុងអាជីព និងការចូលរួមជាពលរដ្ឋសកម្ម។ 🎙 សម្របសម្រួលដោយ៖ លោកគ្រូ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) ✒️ស្គែន QR Code នៅលើប៉ុស្ទ័រ ឬចុចលើតំណភ្ជាប់នេះ https://forms.gle/RToSWukxU7q2vPgD6 ដើម្បីទទួលបានព័ត៌មានលម្អិតនិងចុះឈ្មោះ

ភាពចាំបាច់នៃការរួមគ្នារវាងបណ្ឌិតនិងអ្នកចែវទូកដើម្បីកសាងអនាគតកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រៀបប្រដូច ការវិភាគ
ភាពចាំបាច់នៃការរួមគ្នារវាងបណ្ឌិតនិងអ្នកចែវទូកដើម្បីកសាងអនាគតកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការប្រៀបប្រដូច ការវិភាគរបស់បណ្ឌិតម្នាក់និងរឿងនិទានបែប​បុរាណ​មួយដែល​មានចំណងជើងថា «បណ្ឌិតនិងអ្នកចែវទូក» ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅ​លើបណ្តាញ សង្គម ដោយបានទាក់ទាញការចាប់អារម្មណ៍និងបង្កើត ឱ្យមានការជជែកដេញ​ដោលយ៉ាង​ក្តៅគគុកទាំងក្នុងរង្វង់ ថ្នាក់ដឹកនាំ និងក្នុងចំណោមសាធារណជនទូទៅ។ ការណ៍ នេះរឹតតែឆាបឆេះខ្លាំង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយ​ចំនួន​​​ទៀត​បានយកសាច់រឿង នេះមក​បង្ហោះ​​និងរៀបរាប់នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួន។ . ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែល​កម្ពុជា​កំពុង​ផ្លាស់ប្តូររូបរាង​យ៉ាងឆាប់រហ័សទៅជាសង្គម​ដ៏រស់រវើក ទំនើប​ និងដើរទាន់យុគសម័យឌីជីថល យើងត្រូវចោទសួរ​ខ្លួន​ឯង​នូវសំណួរដ៏សំខាន់មួយថា៖ តើរឿងប្រៀបប្រដូច​បែប​បុរាណមួយនេះ បានឆ្លុះបញ្ចាំងពីតថភាពពេញលេញនៃ​បញ្ហា​ប្រឈមដែល​យើងកំពុងប្រឈមមុខសព្វថ្ងៃ​នេះដែរ​ឬទេ? អានអត្ថបទាំងមូល៖ https://www.facebook.com/share/p/1DJyD55Qr6/

[វិចារណកថា] នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូត សង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូត ស្ទើរតែក្លាយជាទ
[វិចារណកថា] នៅក្នុងតថភាពសង្គមខ្មែរយើង ខ្ញុំសង្កេតឃើញមានបាតុភូត សង្គមដ៏គួរឱ្យខ្លោចចិត្តមួយ ដែលកើតឡើង​ដដែលៗរហូត ស្ទើរតែក្លាយជាទម្លាប់ និងជាចំណុចខ្សោយនៃប្រព័ន្ធ គំនិតក្នុងសង្គម។ បាតុភូតសង្គមនោះគឺ​«ទាល់តែ​មនុស្ស​ស្លាប់ទៅ ទើបនាំគ្នាផ្អើលទៅធ្វើបុណ្យ សរសើរ និងរៀប​រាប់ពីគុណសម្បត្តិ ហើយទាល់​តែ​​វត្ថុឬ​កេរ​ដំណែលត្រូវ​បាត់បង់ ទើបនាំគ្នាស្រែកស្តាយស្រណោះ និងបង្ហាញ​ក្តីស្រឡាញ់ជាតិ»។ សំណួរ​​ពញ្ញាក់​មនសិការ​ដែលយើងជា​ពលរដ្ឋខ្មែរត្រូវសួរខ្លួនឯងនៅថ្ងៃនេះគឺ៖ ហេតុអ្វីបានជាយើង​មានថាមពល​និងពូកែ​ខាងបង្ហាញ​ការសោកសៅចំពោះអ្វី​ដែល​​បាត់បង់ ជាងការចេះថែរក្សា គាំទ្រ និងផ្តល់តម្លៃដល់​អ្វី​ដែលកំពុង​មាននៅក្នុងដៃ និងមនុស្សដែលកំពុងមាន​ជីវិតរស់​នៅ? ក្នុងនាមជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍភាពជាអ្នកដឹកនាំ ខ្ញុំយល់ឃើញថាផ្នត់គំនិត “ចាំស្តាយ​ក្រោយ” នេះមិនមែនគ្រាន់តែជាវិបត្តិនៃអារម្មណ៍បុគ្គលម្នាក់ៗនោះទេ ប៉ុន្តែវាគឺជា “វិបត្តិមន​សិការរួម» និងជា “វិប្បដិសារីសង្គម” ដែលកំពុងរារាំងដល់ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ​និង​ការបណ្តុះ​ស្មារតីម្ចាស់ការរបស់សង្គមជាតិទាំងមូល។ សូមអានអត្ថបទទាំងមូល៖ https://www.facebook.com/share/p/1J2WUN88kn/

📢 Help shape the future of workplace AI skills in Cambodia! The Cambodian Institute for Democracy (CID) is conducting the 'C
📢 Help shape the future of workplace AI skills in Cambodia! The Cambodian Institute for Democracy (CID) is conducting the 'Cambodia Workplace AI Readiness and Skills Assessment' to understand how professionals use AI, the challenges they face, and the skills and support they need. The survey takes approximately 15–20 minutes, and all responses are confidential and reported only in aggregate. We welcome participation from business owners, private-sector employees, NGO and civil society staff, public servants, freelancers, and other working professionals. 🔗 Click the QR Code or click the link below to complete the assessment: https://forms.gle/NiFX5GF6n2YLDQma7 Your experience and insights will help inform policy and practical AI training and capacity-building programmes for Cambodia’s workforce. Thank you for your contribution, and please share this survey with your professional networks.

📢 សូមចូលរួមចំណែករៀបចំអនាគតនៃជំនាញ AI នៅ កន្លែងការងារនៅកម្ពុជា! . វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (Cambodian Institute for De
📢 សូមចូលរួមចំណែករៀបចំអនាគតនៃជំនាញ AI នៅ កន្លែងការងារនៅកម្ពុជា! . វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (Cambodian Institute for Democracy) កំពុងរៀបចំ«ការសិក្សា វាយតម្លៃអំពីការត្រៀមខ្លួននិងតម្រូវការជំនាញបញ្ញាសិប្បនិម្មិត (AI) នៅកន្លែងការងារនៅកម្ពុជា (Cambodia Workplace AI Readiness & Skills Assessment) ដើម្បីស្វែងយល់ពីរបៀបដែលអ្នកជំនាញវិជ្ជាជីវៈប្រើប្រាស់ AI, បញ្ហាប្រឈមនានាដែលពួកគេជួបប្រទះ, ព្រមទាំង ជំនាញនិងការគាំទ្រដែលពួកគេត្រូវការ។ . ការចូលរួមក្នុងការសិក្សានេះចំណាយពេលប្រហែល ១៥ ទៅ ២០ នាទីប៉ុណ្ណោះ។ រាល់មតិឆ្លើយតបទាំងអស់នឹងត្រូវ រក្សាការសម្ងាត់ ហើយលទ្ធផលនឹងត្រូវបង្ហាញជាទិន្នន័យ សរុបតែប៉ុណ្ណោះ។ . សូមគោរពអញ្ជើញម្ចាស់អាជីវកម្ម, បុគ្គលិកក្រុមហ៊ុនឯកជន, ក្រុមការងារអង្គការសង្គមស៊ីវិល, មន្ត្រីរាជការ, អ្នកធ្វើការងារ ឯករាជ្យ (Freelancers) និងអ្នកជំនាញប្រកបរបរការងារ ផ្សេងៗទៀត ស្គែន ​QR Code ឬចុចតំណភ្ជាប់ខាងក្រោម​ដើម្បីបំពេញការវាយតម្លៃនៅទីនេះ៖ https://forms.gle/NiFX5GF6n2YLDQma7 . សូមអរគុណ

តើអ្វីជាព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល» នៅក្នុង យុគសម័យអភិបាលកិច្ចឌីជីថល? ក្នុងបរិបទដែលបណ្តាញសង្គមបានក្លាយជាស្ពានចម្លងន
តើអ្វីជាព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល» នៅក្នុង យុគសម័យអភិបាលកិច្ចឌីជីថល? ក្នុងបរិបទដែលបណ្តាញសង្គមបានក្លាយជាស្ពានចម្លងនិង ជាមុខមាត់ផ្លូវការរបស់ស្ថាប័នរដ្ឋ ការពិភាក្សានាពេលថ្មីៗ នេះជុំវិញការបង្ហោះព័ត៌មានឯកជនលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នថ្នាក់ជាតិ បានដាស់តឿនយើងឱ្យពិនិត្យមើល ឡើងវិញនូវការបែងចែកឱ្យបានច្បាស់លាស់រវាង «កិច្ចការ ស្ថាប័ន» និង «រឿងផ្ទាល់ខ្លួន» ដែលជាសសរស្តម្ភដ៏សំខាន់ នៃរដ្ឋបាលសាធារណៈទំនើប។ សូមអានវិចារណកថារបស់លោក ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា, ក្រោមប្រធានបទ «ភាពចាំបាច់នៃការកំណត់ព្រំដែនរវាង «រឿងរដ្ឋ» និង «រឿងបុគ្គល»៖ មេរៀនអភិបាលកិច្ចឌីជីថល​នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម» ទាំងមូលតាមរយៈតំណភ្ជាប់ខាងក្រោម៖ 👉 https://postkhmer.com/opinion/news/949215

[វិចារណកថា] រួមគ្នាបញ្ឈប់អភិបាលកិច្ច «ចាក់ស្តើងស៊ីក្រាស់, ចាក់ក្រាស់​ស៊ីស្តើង» នៅកម្ពុជា ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្
[វិចារណកថា] រួមគ្នាបញ្ឈប់អភិបាលកិច្ច «ចាក់ស្តើងស៊ីក្រាស់, ចាក់ក្រាស់​ស៊ីស្តើង» នៅកម្ពុជា ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា . នាពេលថ្មីៗនេះ ខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយ​ផ្លូវជាតិ​លេខ ៥ ចាប់ពីព្រែកក្តាម រហូតដល់ ទីរួមខេត្ត​បន្ទាយមានជ័យ។ ការធ្វើដំណើរនេះ បានផ្តល់នូវ​បទពិសោធន៍​ និងក្តីសង្ឃឹមថ្មីមួយសម្រាប់រូបខ្ញុំ ក៏ដូចជា​អ្នកធ្វើ​ដំណើរ​ដទៃ​ទៀតដែរ។ ផ្លូវជាតិមួយខ្សែនេះ បាននិង​កំពុងបង្ហាញខ្លួន ជានិមិត្តរូបនៃ​ផ្លូវថ្នល់​ គំរូនៅកម្ពុជា—ធំទូលាយ រឹងមាំ និងមានស្តង់ដារបច្ចេកទេស​ពិតប្រាកដ។ វាជាតថភាពជាក់ស្តែងដែលសហគមន៍ជាតិចង់ឃើញ ពោលគឺ​សំណង់ដែលកើតចេញពីការយកចិត្តទុកដាក់ បច្ចេកទេសត្រឹមត្រូវ និងវិជ្ជាជីវៈ​ពិតប្រាកដ មិនមែនជាសំណង់គ្មានគុណភាព ដែលធ្វើឡើងក្រោមទម្រង់​ស្រពិច​ស្រពិល នៃការកែខៃបច្ចេកទេស ឬកង្វះតម្លាភាពនោះឡើយ ពោលគឺ​មិនមែនជាប្រភេទផ្លូវដែលពលរដ្ឋខ្មែរភាគ ច្រើនតែងតែរអ៊ូរទាំថាជា «ផ្លូវធ្វើជាប់​​រហូត» ឬផ្លូវដែលសាងសង់ឡើងតាមបែប «ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង» នោះឡើយ។ អានអត្ថបទទាំងមូល៖ https://postkhmer.com/opinion/news/948887

បទសម្ភាសន៍៖ ការចូលរួមចំណែករបស់ បណ្ឌិត កែម ឡី ក្នុងកសាងសង្គមប្រជាធិបតេយ្យ​នៅកម្ពុជា . ១០ឆ្នាំកន្លងផុតទៅ មរតកនិងចក្ខុវិស័យរបស់ល
បទសម្ភាសន៍៖ ការចូលរួមចំណែករបស់ បណ្ឌិត កែម ឡី ក្នុងកសាងសង្គមប្រជាធិបតេយ្យ​នៅកម្ពុជា . ១០ឆ្នាំកន្លងផុតទៅ មរតកនិងចក្ខុវិស័យរបស់លោកបណ្ឌិត កែម ឡី សម្រាប់ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅតែបន្តជាប្រភពនៃការបំផុសគំនិត។ នៅក្នុងកិច្ចសម្ភាសន៍ដ៏មានអត្ថន័យនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា​បានចែករំលែកនូវទស្សនៈឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងជ្រាលជ្រៅរបស់លោកបណ្ឌិត កែម ឡី អំពីការអប់រំពលរដ្ឋ ការពង្រឹងអំណាចដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យសម្រាប់កម្ពុជា។ . សូមទស្សនាវីដេអូទាំងស្រុង https://www.facebook.com/share/v/18w8ctKWms/ ដើម្បីស្វែងយល់ថាតើគំនិតរបស់លោកបណ្ឌិត កែម ឡី នៅតែមានតម្លៃនិងសារៈសំខាន់យ៉ាងណាសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ . 💡 វាគ្មិន៖ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ប្រជាធិបតេយ្យ (CID) 🎬 ផលិតដោយ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ...

[វិចារណកថា] ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង» នៅក្នុងបេសកកម្មការងាររបស់ខ្ញុំលើការលើកក
[វិចារណកថា] ភាពចាំបាច់របត់ថ្មីនៃភាពជាអ្នកដឹកនាំខ្មែរ៖ ពី «ក្តិចត្រួយ» ទៅ «ជ្រោមជ្រែង» នៅក្នុងបេសកកម្មការងាររបស់ខ្ញុំលើការលើកកម្ពស់អភិបាល​កិច្ចល្អ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការស្រាវជ្រាវផ្នែក​ការអភិវឌ្ឍសង្គមនិងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជននិងមន្ត្រីស្ថាប័នជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំតែងតែ​ឮការត្អូញត្អែរអំពីរបាំងផ្នត់គំនិតនិងការប្រតិបត្តិ​ដ៏គ្រោះថ្នាក់​មួយ​ដែលកំពុង​តែរារាំងនិង​បង្អាក់ដំណើរវិវត្តន៍នៃមូលធន​មនុស្សនៅក្នុងសង្គមជាតិរបស់យើង។ របាំងនោះគឺជា​អ្វី​ដែល​​សង្គម​យើង​ស្គាល់​ជាទូទៅ​ថា «វប្បធម៌ក្តិចត្រួយ»។ អត្ថបទទាំងមូល៖ https://postkhmer.com/opinion/news/948517

[វិចារណកថា] ភាពចាំបាច់នៃការបណ្តុះសីលធម៌, ចរិត និងការធ្វើជាគំរូល្អនៅ​ក្នុងសង្គមខ្មែរ ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា វាជារឿងគួរឱ្យសោមនស្ស និងជាប្រផ្នូលដ៏ល្អសម្រាប់សង្គមជាតិ ដែលបានឃើញសារដ៏មានអត្ថន័យរបស់លោកជំទាវ ពេជ ចន្ទមុន្នី ភរិយារបស់ប្រមុខរដ្ឋាភិបាល កាលពីពេលថ្មីៗនេះថា៖ «ទោះបីជា ក្មួយៗរៀនដល់ណាក៏ដោយ មានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណា ក៏ដោយ ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ ហើយក្មួយគ្មាន មេត្តាធម៌ក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយនោះទេ»។ សារនេះបានដាស់រំលឹកយើងគ្រប់គ្នាអំពីតម្លៃនិងសេចក្តីថ្លៃថ្នូរ របស់សង្គម។ នៅក្នុងយុគសម័យឌីជីថលដែលអ្វីៗប្រែប្រួល លឿនដូចផ្លេកបន្ទោរ ចំណេះដឹង និងបច្ចេកវិទ្យាអាចជាកម្លាំង រុញច្រានសង្គមឱ្យទៅមុខ ប៉ុន្តែសីលធម៌ សុជីវធម៌ គុណធម៌ និងមេត្តាធម៌ គឺជាត្រីវិស័យនិងសសរស្ដម្ភទ្រទ្រង់ សេចក្ដីថ្លៃថ្នូរ របស់មនុស្ស។ ដើម្បីប្រែក្លាយសារដាស់តឿននេះទៅជា មនសិការរួម និងជាកម្លាំងចលករផ្លាស់ប្ដូរសង្គមពិតប្រាកដ យើងត្រូវការការប្ដេជ្ញាចិត្តលើរបៀបវារៈគន្លឹះចំនួនបី៖ អានអត្ថបទពិស្តារ៖ https://postkhmer.com/opinion/news/948149

📢 [វិចារណកថា] លបបំបាត់ផ្នត់គំនិត «គុណមួយសំពៅ ទោស​មួយ​​ចូលទៅរលាយបាត់អស់»៖ ឈប់ប្រើ​កំហុសមួយ​ពេល​ដើម្បី​​កាត់​ទោសប្រហារជីវិតសង្គមលើបុគ្គល *ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មនុស្សមិនមែនជាអាទិទេពឡើយ! តើវាអយុត្តិធម៌ពេកទេ ដែល​មនុស្ស​ម្នាក់ខំលះបង់សាងអំពើល្អ និងស្នាដៃរាប់មិនអស់​ពេញ​មួយជីវិត បែរជាត្រូវសង្គមជុំវិញខ្លួនជាន់ឈ្លី និងបំភ្លេចចោលភ្លាមៗ ត្រឹមតែដោយសារកំហុសឆ្គងអចេតនាមួយពេល? វប្បធម៌ «ចាំចាប់កំហុស» និង «ជាន់ពន្លិច (Cancel Culture)» កំពុងតែបង្កើតរបួសផ្លូវចិត្តដ៏ជ្រៅ និងបំបាក់ស្មារតីអ្នកធ្វើអំពើល្អ ដែលធ្វើឱ្យសង្គមជាតិទាំងមូលត្រូវខាតបង់ធនធានមនុស្សដ៏មានតម្លៃ។ ដល់ពេលដែលយើងត្រូវរួមគ្នាផ្លាស់ប្តូរផ្នត់គំនិតចាស់ «គុណមួយ​សំពៅ ទោសមួយចូលទៅរលាយបាត់អស់» មកជំនួសវិញនូវ «គុណមួយសំពៅ ទោសមួយចូលទៅ គុណមិនរលាយ ទោស​ត្រូវកែខៃ»ដើម្បីរក្សានិងបណ្តុះមនុស្សល្អៗនៅក្នុងសង្គម។ 👉 អានអត្ថបទពេញខាងក្រោម៖ https://postkhmer.com/opinion/news/947874

[សម្រង់សម្តី] ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​ ប៉ា ចន្ទ​រឿន បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​ការ​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ទំនើប​នេះ​អាច​ជួយ​សម្រួល​ដល់​ការងារ​របស់​នគរបាល​រៀបចំ​សណ្ដាប់ធ្នាប់ កាត់បន្ថយ​បទ​ល្មើស ងាយ​ស្រួល​ស្វែងរក​ជន​សង្ស័យ​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ ​ទាក់​ទង​សិទ្ធិ​សេរីភាព​ និង​ឯកជន​ភាព​របស់​ប្រជាពលរដ្ឋ ហើយ​ប្រសិន​ជា​​​ការ​គ្រប់គ្រង​ខ្វះ​ចន្លោះ​ណាមួយ​ទិន្នន័យ​ដែល​នគរបាល​មាន​អាច​ធ្លាក់​ទៅ​ជន​ទី​៣​ ដែល​អាច​បង្ក​បញ្ហា​បាន។ លោក​ថា៖ «សម្រាប់​ខ្ញុំ​ៗ​មិន​យល់​ទាស់​ទេ​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ AI ដើម្បី​បង្កើន​កិច្ច​ការងារ​ធានា​សន្តិសុខ​សង្គម ប៉ុន្ដែ​ដូច​ខ្ញុំ​បាន​លើក​អ៊ី​ចឹង​ថា​ឧបករណ៍​អេឡិចត្រូនិក​ AI នេះ​ជា​អាវុធ​មុខ​២​ សំខាន់​យើង​ត្រូវ​បាន​ប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ»។ អានអត្ថបទទាំងមូល https://www.kampucheathmey.com/local-news/1137181

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បានចូលរួមក្នុង «វេទ
+2
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បានចូលរួមក្នុង «វេទិកាតំបន់អាស៊ីនៃសម្ព័ន្ធភាពប្រជាធិបតេយ្យសកលឆ្នាំ២០២៦» (GDC ARF 2026) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ វេទិកាឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ «ការតម្រង់ទិសនៃការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ៖ គម្លាត និងឱកាស» ដោយ​មានការចូលរួមពីសមាជិកបណ្តាញ GDC ប្រចាំតំបន់អាស៊ី និងអ្នកលើកកម្ពស់ប្រជាធិបតេយ្យជាច្រើននាក់។ កម្មវិធីនេះត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអាស៊ី (Asia Centre) មូលនិធិប្រជាធិបតេយ្យកូរ៉េ (KDF) និងវេទិកាប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិក (IPDF) នៅឯសារមន្ទីរជាតិប្រជាធិបតេយ្យកូរ៉េ។ 📕អត្ថបទទាំងមូលជាភាសាខ្មែរ៖ https://www.facebook.com/share/p/1BJyVVwbZj/​ . 📕អត្ថបទទាំងមូលជាភាសាអង់គ្លេស៖ https://www.cid.asia/ai-as-a-double-edged-sword-cid-president-advocates-for-inclusive-tech-governance-at-gdc-arf-2026/

+2
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) បានចូលរួមក្នុង «វេទិកាតំបន់អាស៊ីនៃសម្ព័ន្ធភាពប្រជាធិបតេយ្យសកលឆ្នាំ២០២៦» (GDC ARF 2026) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ វេទិកាឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ «ការតម្រង់ទិសនៃការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ៖ គម្លាត និងឱកាស» ដោយ​មានការចូលរួមពីសមាជិកបណ្តាញ GDC ប្រចាំតំបន់អាស៊ី និងអ្នកលើកកម្ពស់ប្រជាធិបតេយ្យជាច្រើននាក់។ កម្មវិធីនេះត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអាស៊ី (Asia Centre) មូលនិធិប្រជាធិបតេយ្យកូរ៉េ (KDF) និងវេទិកាប្រជាធិបតេយ្យឥណ្ឌូ-ប៉ាស៊ីហ្វិក (IPDF) នៅឯសារមន្ទីរជាតិប្រជាធិបតេយ្យកូរ៉េ។ 📕អត្ថបទទាំងមូលជាភាសាខ្មែរ៖ https://www.facebook.com/share/p/1BJyVVwbZj/​ 📕អត្ថបទទាំងមូលជាភាសាអង់គ្លេស៖ https://www.cid.asia/ai-as-a-double-edged-sword-cid-president-advocates-for-inclusive-tech-governance-at-gdc-arf-2026/

[ការរៀនសូត្រអំពីដំណើរការប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង៖ មេរៀននិងទស្សនវិស័យសម្រាប់កម្ពុជា] ដោយ៖ ប៉ា ចន្ទរឿន,​ ប្រធានវិទ្យាស្ថានប
[ការរៀនសូត្រអំពីដំណើរការប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង៖ មេរៀននិងទស្សនវិស័យសម្រាប់កម្ពុជា] ដោយ៖ ប៉ា ចន្ទរឿន,​ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា អត្ថបទទាំងមូលជាភាសាខ្មែរ៖ https://www.facebook.com/share/p/1CpnMcQiRa/ អត្ថបទទាំងមូលជាភាសាអង់គ្លេស៖ https://www.cid.asia/learning-from-south-koreas-democratic-journey-lessons-and-perspectives-for-cambodia/

[Media quote] Pa Chanroeun, president of the Cambodian Institute for Democracy, told CamboJA News that the World Bank report should serve as a “wake-up call” to accelerate education reforms and improve learning quality. “Our education system still faces quality challenges. Many students graduate with certificates, but their learning is often focused on theory and memorization rather than practical application,” he said. Chanroeun noted that some university programs are not aligned with labor market demands, while many graduates lack technical skills as well as soft skills, such as critical thinking, problem-solving, and communication. “Digital technology and artificial intelligence should be integrated into teaching and learning to better prepare students for the future workforce,” he said. He also noted high dropout rates at the lower secondary level and a lack of interest among students in science, technology, engineering, and mathematics (STEM) subjects. He said more efforts are needed to encourage students to pursue science and technology-related fields. In addition, Chanroeun said improving teaching quality remains a key challenge, noting that many teachers need better training and teaching methods. Teacher salaries should also be addressed to help attract and retain qualified educators. Read full article: https://cambojanews.com/cambodia-has-17-years-to-raise-a-productive-skilled-workforce-can-it-beat-the-demographic-clock/

[អត្ថបទទស្សនៈ] ហាមសិស្សនិងយុវជននិយាយរឿងនយោបាយនិងឈឺឆ្អាលបញ្ហាសង្គម៖ តើយើងកំពុងបណ្តុះស្មារតី«ពលរដ្ឋសកម្ម» ឬ «ពលរដ្ឋអសកម្ម»? ដោយ
[អត្ថបទទស្សនៈ] ហាមសិស្សនិងយុវជននិយាយរឿងនយោបាយនិងឈឺឆ្អាលបញ្ហាសង្គម៖ តើយើងកំពុងបណ្តុះស្មារតី«ពលរដ្ឋសកម្ម» ឬ «ពលរដ្ឋអសកម្ម»? ដោយ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្មីៗនេះ វីដេអូឃ្លីបមួយដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បានដាស់ឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកអំពីព្រំដែននៃសេរីភាព និងតួនាទីរបស់យុវជនក្នុងសង្គម។ នៅក្នុងវីដេអូនោះ គេឃើញក្រុមសមត្ថកិច្ចនគរបាលបានចុះទៅណែនាំ និងហាមឃាត់យុវជន ក៏ដូចជាសិស្សសាលាមិនឱ្យចែករំលែក ឬនិយាយពីរឿងនយោបាយតាមបណ្តាញសង្គម ដោយទូន្មានពួកគេឱ្យ «ខិតខំរៀនដើម្បីធ្វើការទៅបានហើយ រឿងបញ្ហាថ្នាក់ដឹកនាំទុកឱ្យថ្នាក់ដឹកនាំដោះស្រាយ»។ 👉សូមអានអត្ថបទទាំងមូល៖ https://postkhmer.com/opinion/news/945099