It’s Okay Not To Be Okay
Открыть в Telegram
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! Ⓒ Sok Chanphal
Больше765
Подписчики
+324 часа
+157 дней
+1930 дней
Архив постов
Hello stranger! Everything gonna be okay! 🫂🫂🫂 #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal
រឿងធម្មតានៃជីវិតមនុស្ស
Telegram: https://t.me/ItsOkayBySokChanphal
Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay!
វាចាំបាច់ណាស់ ដែលខ្ញុំត្រូវស្មោះត្រង់នឹងខ្លួនឯងជាមុន ហើយក៏មិនចាំបាច់បង្ខំឲ្យខ្លួនឯងត្រូវតែញញឹម មានសង្ឃឹម ឬក៏រីករាយគ្រប់ពេលវេលានោះដែរ។ ខ្ញុំបានជជែកជាមួយនឹងខ្លួនឯងថា គឺគ្មានបញ្ហាអ្វីទេ ដែលពេលខ្លះយើងចេះស្មុគស្មាញ ហើយក៏គ្មានទោសកំហុសអ្វីដែរ ដែលពេលខ្លះយើងគ្រាន់តែចង់នៅស្ងៀមស្ងាត់ ឬសំងំខូចចិត្តខ្លះៗតាមធម្មជាតិជាមនុស្ស។ ប្រាកដហើយ អារម្មណ៍ដ៏ស្មុគស្មាញតានតឹងបែបនេះក៏ជារសជាតិជីវិតម្យ៉ាង និងក៏ជាផ្នែកម្ខាងទៀតនៃអារម្មណ៍រសាយរីករាយ ដែលតម្រូវឲ្យយើងឆ្លងកាត់ —គឺជាថ្ងៃពិសេសមួយនៃជីវិតរបស់យើងផងដែរ។ សួរខ្លួនឯង តើព្រមទទួលយកវាដែរឬទេ?
ដឹងទេ ការទង្ទឹងរង់ចាំបានធ្វើឲ្យយើងតានតឹង និងកាន់តែឈ្លោះជាមួយនឹងអារម្មណ៍ដែលកំពុងតែនៅជាមួយនឹងយើង។ ខ្ញុំក៏ភ្ញាក់ខ្លួនថា ឱ! ការពិតខ្ញុំកាន់តែស្មុគស្មាញដោយសារតែខ្ញុំកំពុងទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរមួយទេតើ! ពោល ខ្ញុំមិនព្រមឆ្លងកាត់ និងទទួលយកថ្ងៃនេះសោះឡើយ។ ខ្ញុំគិតតែប្រកែកនឹងស្ថានការណ៍ ហើយក៏បដិសេធមិនព្រមទទួលស្គាល់នូវអារម្មណ៍នៅក្នុងខណៈនេះ ដោយរវល់តែខំប្រឹងគិត រកច្រករត់គេចចេញពីបន្ទប់បច្ចុប្បន្នកាល ទើបបណ្ដាលឲ្យខ្ញុំគ្មានឱកាសបានឃើញសម្រស់របស់ជីវិត។ ពិតមែនហើយ ទោះជាអារម្មណ៍អ្វីក៏ដោយ ក៏សុទ្ធតែកើតឡើងដោយមានហេតុផល និងចូលរួមផ្ដល់សម្រស់ឲ្យជីវិតរបស់យើង មិនថាអ៊ីចឹង?
ការទង្ទឹងរង់ចាំជាគឺទណ្ឌកម្មអារម្មណ៍ ដោយគ្រាន់តែព្រមស្មោះត្រង់ និងលែងទង្ទឹងរង់ចាំ ខ្ញុំក៏ស្រាប់តែដឹងថា នេះហើយដែលគេហៅថា «ធម្មជាតិមិនទៀង» តើធ្វើម្ដេចនឹងមានដំណើរជីវិតដ៏ល្អឥតខ្ចោះ ដែលរស់នៅស្គាល់តែសេចក្ដីសុខ មិនចេះកើតទុក្ខស្មុគស្មាញបានទៅ? អ៊ីចឹងទេ ហេតុអ្វីក៏មិនព្រមរស់នៅឲ្យពេញលេញនៅក្នុងខណៈពេលហ្នឹងតែម្ដងទៅ? ហេតុអ្វីក៏ត្រូវហត់នឿយទៅប្រឹងប្រឆាំង ឬទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរ? ក៏មិនចាំបាច់ខំប្រឹងលួងខ្លួនឯងថា អ្វីៗនឹងផ្លាស់ប្ដូរ ដើម្បីមានកម្លាំងចិត្តរង់ចាំរឿងល្អៗ ថានឹងចូលមកជំនួសគ្នានោះដែរ ប៉ុន្តែត្រូវតែរស់នៅក្នុងថ្ងៃនេះដោយក្លាហាន ហ៊ានឆ្លងកាត់រាល់ឧបសគ្គជីវិត ទើបមានន័យថា យើងមិនអីពិតប្រាកដ ពោល It's okay not to be okay! ខ្ញុំអត់អីទេ វាគ្រាន់តែជាថ្ងៃដ៏អាក្រក់មួយ តែខ្ញុំក៏នៅតែអរគុណដល់វា និងព្រមរស់ឆ្លងកាត់វាដដែល។ យ៉ាងច្រើន ខ្ញុំគ្រាន់តែស្រែកយំតែប៉ុណ្ណោះ!
ឆាប់ៗនេះ...
Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand
Telegram: https://t.me/ItsOkayBySokChanphal
