ar
Feedback
It’s Okay Not To Be Okay

It’s Okay Not To Be Okay

الذهاب إلى القناة على Telegram

ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! Ⓒ Sok Chanphal

إظهار المزيد
765
المشتركون
+324 ساعات
+157 أيام
+1930 أيام
أرشيف المشاركات
Hello stranger! Everything gonna be okay! 🫂🫂🫂 #ItsOkayNotToBeOkay #ItsOkayBySokChanphal #SokChanphal

រឿងធម្មតានៃជីវិតមនុស្ស Telegram: https://t.me/ItsOkayBySokChanphal Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand
រឿងធម្មតានៃជីវិតមនុស្ស Telegram: https://t.me/ItsOkayBySokChanphal Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand

ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាច
ជីវិតយ៉ាងណាហើយ មួយរយៈនេះ? ចម្លើយរបស់ខ្ញុំគឺ មួយរយៈនេះរាងស្មុគស្មាញ អត់សូវរីករាយប៉ុន្មានទេ ប៉ុន្តែខ្ញុំអត់អីទេ ព្រោះតែខ្ញុំអាចឆ្លងកាត់បាន —It's okay not to be okay! វាចាំបាច់ណាស់ ដែលខ្ញុំត្រូវស្មោះត្រង់នឹងខ្លួនឯងជាមុន ហើយក៏មិនចាំបាច់បង្ខំឲ្យខ្លួនឯងត្រូវតែញញឹម មានសង្ឃឹម ឬក៏រីករាយគ្រប់ពេលវេលានោះដែរ។ ខ្ញុំបានជជែកជាមួយនឹងខ្លួនឯងថា គឺគ្មានបញ្ហាអ្វីទេ ដែលពេលខ្លះយើងចេះស្មុគស្មាញ ហើយក៏គ្មានទោសកំហុសអ្វីដែរ ដែលពេលខ្លះយើងគ្រាន់តែចង់នៅស្ងៀមស្ងាត់ ឬសំងំខូចចិត្តខ្លះៗតាមធម្មជាតិជាមនុស្ស។ ប្រាកដហើយ អារម្មណ៍ដ៏ស្មុគស្មាញតានតឹងបែបនេះក៏ជារសជាតិជីវិតម្យ៉ាង និងក៏ជាផ្នែកម្ខាងទៀតនៃអារម្មណ៍រសាយរីករាយ ដែលតម្រូវឲ្យយើងឆ្លងកាត់ —គឺជាថ្ងៃពិសេសមួយនៃជីវិតរបស់យើងផងដែរ។ សួរខ្លួនឯង តើព្រមទទួលយកវាដែរឬទេ? ដឹងទេ ការទង្ទឹងរង់ចាំបានធ្វើឲ្យយើងតានតឹង និងកាន់តែឈ្លោះជាមួយនឹងអារម្មណ៍ដែលកំពុងតែនៅជាមួយនឹងយើង។ ខ្ញុំក៏ភ្ញាក់ខ្លួនថា ឱ! ការពិតខ្ញុំកាន់តែស្មុគស្មាញដោយសារតែខ្ញុំកំពុងទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរមួយទេតើ! ពោល ខ្ញុំមិនព្រមឆ្លងកាត់ និងទទួលយកថ្ងៃនេះសោះឡើយ។ ខ្ញុំគិតតែប្រកែកនឹងស្ថានការណ៍ ហើយក៏បដិសេធមិនព្រមទទួលស្គាល់នូវអារម្មណ៍នៅក្នុងខណៈនេះ ដោយរវល់តែខំប្រឹងគិត រកច្រករត់គេចចេញពីបន្ទប់បច្ចុប្បន្នកាល ទើបបណ្ដាលឲ្យខ្ញុំគ្មានឱកាសបានឃើញសម្រស់របស់ជីវិត។ ពិតមែនហើយ ទោះជាអារម្មណ៍អ្វីក៏ដោយ ក៏សុទ្ធតែកើតឡើងដោយមានហេតុផល និងចូលរួមផ្ដល់សម្រស់ឲ្យជីវិតរបស់យើង មិនថាអ៊ីចឹង? ការទង្ទឹងរង់ចាំជាគឺទណ្ឌកម្មអារម្មណ៍ ដោយគ្រាន់តែព្រមស្មោះត្រង់ និងលែងទង្ទឹងរង់ចាំ ខ្ញុំក៏ស្រាប់តែដឹងថា នេះហើយដែលគេហៅថា «ធម្មជាតិមិនទៀង» តើធ្វើម្ដេចនឹងមានដំណើរជីវិតដ៏ល្អឥតខ្ចោះ ដែលរស់នៅស្គាល់តែសេចក្ដីសុខ មិនចេះកើតទុក្ខស្មុគស្មាញបានទៅ? អ៊ីចឹងទេ ហេតុអ្វីក៏មិនព្រមរស់នៅឲ្យពេញលេញនៅក្នុងខណៈពេលហ្នឹងតែម្ដងទៅ? ហេតុអ្វីក៏ត្រូវហត់នឿយទៅប្រឹងប្រឆាំង ឬទង្ទឹងរង់ចាំនូវការផ្លាស់ប្ដូរ? ក៏មិនចាំបាច់ខំប្រឹងលួងខ្លួនឯងថា អ្វីៗនឹងផ្លាស់ប្ដូរ ដើម្បីមានកម្លាំងចិត្តរង់ចាំរឿងល្អៗ ថានឹងចូលមកជំនួសគ្នានោះដែរ ប៉ុន្តែត្រូវតែរស់នៅក្នុងថ្ងៃនេះដោយក្លាហាន ហ៊ានឆ្លងកាត់រាល់ឧបសគ្គជីវិត ទើបមានន័យថា យើងមិនអីពិតប្រាកដ ពោល It's okay not to be okay! ខ្ញុំអត់អីទេ វាគ្រាន់តែជាថ្ងៃដ៏អាក្រក់មួយ តែខ្ញុំក៏នៅតែអរគុណដល់វា និងព្រមរស់ឆ្លងកាត់វាដដែល។ យ៉ាងច្រើន ខ្ញុំគ្រាន់តែស្រែកយំតែប៉ុណ្ណោះ! ឆាប់ៗនេះ... Ⓒ Sok Chanphal | 2026 ស្នាមញញឹម ប្រេន - Smile Brand Telegram: https://t.me/ItsOkayBySokChanphal