រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង
Открыть в Telegram
ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក
БольшеСтрана не указанаКатегория не указана
344
Подписчики
Нет данных24 часа
-17 дней
-230 дней
Архив постов
+7
កំពង់ត្របែក នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដោយបានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជាការកម្លាំងទាំង៣ លោក លោកស្រី ជំទប់ទី១ឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ម្ចាស់ផ្ទះសំណាក់ ម្ចាស់ទីតាំងភោជនីយដ្ឋាន ខារ៉ាអូខេ សរុប៧៤នាក់។
🌐|Facebook
🌐|Telegram
ពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំអន្សោងចំនួន ១ ៥០០នាក់
ព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំអន្សោងចំនួន ១៥០០នាក់ រៀបចំដោយក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអន្សោង ក្រោមការឧបត្ថម្ភរបស់សមាគមសប្បុរសជនធម៌ ប៉ាយ សួយ ឡាវ យិន។ ពិធីនេះស្ថិតក្រោមអធបិតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មឿង ស៊ាងសេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាយករងខុទ្ទការល័យ និងជាអនុប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងឯកឧត្តម គឺ ដារ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអន្សោង។ក្រៅពីនេះក៏បានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក អធិការ មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាព ជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សា បុគ្គលិកឃុំ ភូមិ និង យុវជន ស.ស.យ.ក. ។
នៅក្នុងពិធីនេះ ក្រោយពីទទួលបានការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ប្រជាពលរដ្ឋទាំង ១ ៥០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ០១បេ ផងដែរ។
🌐|Facebook
🌐|Telegram
+3
រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦
លោកអភិបាលស្រុក និងសហការី បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំអន្សោង ចំនួន១ ៥០០នាក់ ឧបត្ថម្ភដោយសមាគមសប្បុរសធម៌ ប៉ាយ សួយ ឡាវ យិន នៅថ្ងៃស្អែកទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គឺ ដារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអន្សោង។
🌐|Facebook
🌐|Telegram
+9
ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា របស់ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ដព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន០៤គ្រួសារ ស្ថិតនៅភូមិថ្កូវ ឃុំប្រាសាទ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីវ០១យួរ ថវិកា៤០ ០០០រៀល។
🌐|Facebook
🌐|Telegram
