ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

រដ្ឋបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង

前往频道在 Telegram

ព័ត៌មានផ្លូវការពីរដ្ឋបាលស្រុកកំពង់ត្របែក

显示更多
未指定国家未指定类别
344
订阅者
无数据24 小时
-17 天
-230 天
帖子存档
រដ្ឋបាលស្រុកកំពង់ត្របែក​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡុង ណាំ ដែលបានឧបត្ថម្ភកុំព្យូទ័រលើតុ(Desktop) ចំនួន ០២គ្រឿងសម្
រដ្ឋបាលស្រុកកំពង់ត្របែក​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឡុង ណាំ ដែលបានឧបត្ថម្ភកុំព្យូទ័រលើតុ(Desktop) ចំនួន ០២គ្រឿងសម្រាប់ប្រើប្រាស់នៅរដ្ឋបាលស្រុកកំពង់ត្របែក។ សូមជូនពរ លោក​ និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🌐|Facebook    🌐|Telegram

កំពង់ត្របែក នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រ
+7
កំពង់ត្របែក នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្របែក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដោយបានការចូលរួមពី លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការ មេបញ្ជាការកម្លាំងទាំង៣ លោក លោកស្រី ជំទប់ទី១ឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ម្ចាស់ផ្ទះសំណាក់ ម្ចាស់ទីតាំងភោជនីយដ្ឋាន ខារ៉ាអូខេ សរុប៧៤នាក់។ 🌐|Facebook    🌐|Telegram

ពិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំអន្សោងចំនួន ១ ៥០០នាក់ ព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមកម្មវិធីពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងឃុំអន្សោងចំនួន ១​៥០០នាក់ រៀបចំដោយក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអន្សោង ក្រោមការឧបត្ថម្ភរបស់សមាគមសប្បុរសជនធម៌ ប៉ាយ សួយ ឡាវ យិន។ ពិធីនេះស្ថិតក្រោមអធបិតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មឿង ស៊ាងសេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាយករងខុទ្ទការល័យ និងជាអនុប្រធាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងឯកឧត្តម គឺ ដារ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអន្សោង។ក្រៅពីនេះក៏បានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក អធិការ មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានការិយាល័យ អង្គភាព ជុំវិញស្រុក មេឃុំ ក្រុមប្រឹក្សា បុគ្គលិកឃុំ ភូមិ និង យុវជន ស.ស.យ.ក. ។ នៅក្នុងពិធីនេះ ក្រោយពីទទួលបានការពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ប្រជាពលរដ្ឋទាំង ១ ៥០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ០១បេ ផងដែរ។ 🌐|Facebook    🌐|Telegram

រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកអភិបាលស្រុក និងសហការី បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំអ
+3
រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកអភិបាលស្រុក និងសហការី បានចុះពិនិត្យទីតាំងត្រៀមរៀបចំពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំអន្សោង ចំនួន១ ៥០០នាក់ ឧបត្ថម្ភដោយសមាគមសប្បុរសធម៌ ប៉ាយ សួយ ឡាវ យិន នៅថ្ងៃស្អែកទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម គឺ ដារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអន្សោង។ 🌐|Facebook    🌐|Telegram

សេចក្ដីជូនដំណឹង រដ្ឋបាលស្រុកសូមជម្រាបជូន ស្ដីពី ការជ្រើសរើសបេក្ខជន បេក្ខនារី សម្រាប់ការប្រឡងចម្រៀង ស្រីស្រស់ប្រុសស្អាត និងបវក
+2
សេចក្ដីជូនដំណឹង រដ្ឋបាលស្រុកសូមជម្រាបជូន ស្ដីពី ការជ្រើសរើសបេក្ខជន បេក្ខនារី សម្រាប់ការប្រឡងចម្រៀង ស្រីស្រស់ប្រុសស្អាត និងបវកញ្ញាវ័យចំណាស់ ដើម្បីចូលរួមប្រកួតក្នុងប្រព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ២០២៦ ខាងមុខ។ 🌐|Facebook    🌐|Telegram

ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា
+9
ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា របស់ឯកឧត្ដម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្ដព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន០៤គ្រួសារ ស្ថិតនៅភូមិថ្កូវ ឃុំប្រាសាទ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីវ០១យួរ ថវិកា៤០ ០០០រៀល។ 🌐|Facebook    🌐|Telegram