អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
رفتن به کانال در Telegram
نمایش بیشتر
1 359
مشترکین
-224 ساعت
-87 روز
-4430 روز
آرشیو پست ها
សូមគោរពជូនដំណឹងដល់បងប្អូនយើងដែលចូលរួមថវិការបានចំនួន=២០មុឺនរៀលនេះ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទនិងទិញសម្ភារ:យកជូនកងកម្លាំងរបស់យើងនៅទិសអូរស្មាច់ អាស្រ័យហេតុនេះ សូមបងប្អូនយើងបន្តការចូលរួមបន្ថែមទៀត ដើម្បីបានផ្តល់ជូនកងកម្លាំងយើងនៅទិសច្រកជាំស្រងាំបន្ថែម៕
សូមអរគុណ!
+8
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដឧត្តរមានជ័យ ដឹកនាំស្នងការរង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ (Zoom)
(ឧត្ដរមានជ័យ) ៖ នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដឹកនាំស្នងការរង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសមាសភាព និងណែនាំការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រតិបត្តិការជំនាញដើម្បីបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាមរយៈប្រព័ន្ធ (Zoom) ៕
បន្តឱ្យមានការរៀបចំកិច្ចប្រជុំទ្វេភាគី នៃគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែននៃប្រទេសទាំងពីរ តាមកម្មវិធីដែលបានឯកភាពគ្នាកន្លងមក ដោយផ្លាស់ប្តូរវេនគ្នាធ្វើម្ចាស់ផ្ទះមួយឆ្នាំម្តង តាម ពេលវេលាជាក់ស្តែង និងកំណត់សមាសភាពចូលរួមភាគីនីមួយៗមិនលើសពី២០រូប។
ភាគីទាំងពីរបានឯកភាពគ្នារក្សាគោលការណ៍សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែនប្រទេសទាំងពីរ រាល់បញ្ហាសន្តិសុខដែលកើតឡើងត្រូវរួមគ្នាដោះស្រាយដោយសន្តិវិធី និងត្រូវគោរពអធិបតេយ្យភាព គ្នាទៅវិញទៅមក។
បន្តគាំទ្រ និងលើកកម្ពស់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាពក្នុងនាមជាអ្នកភូមិផងរបងតែមួយ និងអ្នកជិតខាងល្អ ជាពិសេសបណ្តាអង្គភាពដែលឈរជើងតាមបណ្តោយព្រំដែនត្រូវធ្វើការទាក់ទងគ្នាឱ្យបានល្អ និងជាប្រចាំផ្លាស់ប្តូរព័ត៌មានទាន់ សភាពការណ៍ និងបង្កើតឱ្យមានកម្មវិធីសិល្បៈ កម្សាន្ត វប្បធម៌ និងកីឡាជាមួយគ្នាទៅវិញទៅមក។
ភាគីទាំងពីរបន្តអនុវត្តតាមពិធីសារ កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី០៥ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា នឹងធ្វើឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដោយពេលវេលា និងទីកន្លែងប្រជុំនឹងជូនដំណឹងនាពេលក្រោយតាមរយៈការិយាល័យអនុព័ន្ធយោធានៃប្រទេសទាំងពីរ៕
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ
(ស្ទឹងត្រែង)៖ កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ នេះបើយោងតាមកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦ នៅឯសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។
ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ដែលបានជួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ជាលើកទី០៤ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ចំណែកភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ។
កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពអំពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ ឃើញថាទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងបន្តយន្តការទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរបស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ ឡាវ-កម្ពុជា) ដោយបានឯកភាពគ្នាបាន លទ្ធផលគួរជាទីមោទនៈ។
នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យ ក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ច និងស្ថាប័នដែលមានការពាក់ព័ន្ធ នៃ ប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា (Online Scams) ទំនិញគេចពន្ធ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា។ល។
បន្តឱ្យកងកម្លាំងការពារពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នាជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នារាល់បញ្ហាសន្តិសុខតាមបណ្តាយព្រំដែនដោយសន្តិវិធី និងត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនារបស់ពួកអមិត្តដែលញុះញុងឱ្យមានអំពើហឹង្សា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឡាវ-កម្ពុជា។
ជាមួយគ្នានេះដែរត្រូវមានវិធានការការពារ ការទប់ស្កាត់ការបង្ហោះដ្រូន ភាគីនីមួយៗមិនត្រូវរំលោភដែនអធិបតេយ្យ នៃប្រទេសទាំងពីរ និងមិនឱ្យមានការបង្ហោះដ្រូននៅតំបន់ព្រំដែនប្រទេសទាំងពីរដែលមិនទាន់ឯកភាពលើកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។
ភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យមានកិច្ចប្រជុំក្នុងមួយឆ្នាំម្តង ជាប្រក្រតីដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះរវាង, កងពលតូចអន្តរាគមន៍លេខ៩ នៃកងយោធពលខេមរភូមិន្ទ និងកងពលថ្មើរជើងទី៥ នៃកងទ័ពប្រជាជនឡាវ, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ(កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ), តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ), តំបន់ប្រតិបត្តិការសឹករងរតនគិរី (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពើ (ឡាវ)។
ក្នុងករណីបើមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្របសម្រួលដោះស្រាយនៅតំបន់នោះ។ បន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
បន្តការគាំទ្រឱ្យគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ឡាវ កិច្ចការព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា (JBC) អនុវត្តតាមតួនាទីរបស់ខ្លួន។
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «Sim Seyla» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
សរុបថវិការដែលបងប្អូនបានចូលរួម ដើម្បីទិញតង់ខៀវ និងទឹកសុទ្ធជូនកងកម្លាំងតាមរយ: Group Tetegram បានចំនួន=16ម៉ឺនរៀល។ សូមបងប្អូនបន្តចូលរួមទៀត ដើម្បីខ្ញុំបាទយកទិញសម្ភារ:ឲ្យគ្រប់គ្រាន់🙏❤️🇰🇭
សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦. !
-សាំងធម្មតាតម្លៃ ៥.៤០០រៀល/លីត្រ
-ប្រេងម៉ាស៊ូត ៥.៤៥០រៀល/លីត្រ
បន្ទាប់ពីបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ឧសភា ២០២៦ ឯកឧត្ដម សេង ទៀង បានមកជួបក្រុមគ្រួសារ ប្អូនស្រី ម៉ូវ សុផាន់ និងក្រុមវេជ្ជបណ្ឌិត ពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិភាក្សាលើការព្យាបាលប្អូនស្រី ។
សូមគោរពអរគុណ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជាព្រះរស់ ជួយជីវិតកូនចៅ 🙏🙏🙏
សូមជូនពរប្អូនស្រី បានជាសះស្បើយក្នុងពេលឆាប់ៗនេះ 🙏
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១៨ ឧសភា ២០២៦
#ម៉ូវសុផាន់
#សេងទៀង
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «CHETRA POV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
សូមបងប្អូនដែលមានធនធាន បន្តការចូលរួមដើម្បីទិញតង់ខៀវ ទឹកសុទ្ធ ធូបមូស និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីជូនដល់កងកម្លាំងប្រដាប់អាវុធរបស់យើងបន្តទៀត៕
សូមអរគុណ!🙏❤️🇰🇭👮♂️
នៅតំបន់ជួរភ្នំដងរែក ទិសឧត្តរមានជ័យ និងទិសព្រះវិហារ មេឃនៅបន្តមានភ្លៀងធ្លាក់ ដែលលាយឡំនិងខ្យល់ រួមទាំងមានផ្គរលាន់គ្រហឹម! សូមជូនពរកងកម្លាំងនៅខាងមុខ ឲ្យមានសុខភាពល្អទាំងអស់គ្នា🙏❤️🇰🇭👮♂️
+4
នៅថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងសហការី បានអញ្ជើញនាំយកថវិការបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ចំនួន ១២.០០០.០០០៛ (ដប់ពីរលានរៀល) និង៥០០$ (ប្រាំរយដុល្លា) ជាថវិកាផ្ទាល់របស់លោកជំទាវ សុខ ណារ៉ូ ពៅ ហេង ឧត្តមភរិយា ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៤ និងជាអនុប្រធានគណៈកម្មាធិការ កាកបាទក្រហម សាខាខេត្តសៀមរាប ដើម្បីចូលរួមអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ៕
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «MORN SEYHA» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮♂️
+8
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការ ដែលប្រព្រឹត្តទៅនៅ សាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា៕
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា៖ បេសកកម្មរបស់ AOT នៅតំបន់ព្រំដែន គឺដើម្បីពិនិត្យលើការគោរព និងការអនុវត្តបទឈប់បាញ់ និងវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
នគរបាលខេត្តឧត្ដរមានជ័យ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្រ្តខេត្ដឧត្ដរមានជ័យ
ឧត្ដរមានជ័យ ៖ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ ជារៀងរាល់ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន បទល្មើសអសន្តិសុខតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ដោយភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដល់បណ្ដាខ្នងផ្ទះ៕
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
