អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
رفتن به کانال در Telegram
نمایش بیشتر
1 352
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-3330 روز
آرشیو پست ها
8:00 នៅសមរភូមិព្រះវិហារ ឧត្តរមានជ័យ គឺមិនទាន់ថមថយឡើយ វាសន្ធប់ខ្លាំង យើងក៏បានតបតខ្លាំង៕
12-12-2025
7:40 បឹងត្រកួន ព្រៃចាន់ ជោគជ័យ ស្ងាត់បន្តិច។
12-12-2025
+1
ក្រុមពួកអាប្រឆាំងផ្កាប់មុខ ក្រុមរង្ស៊ី ដែលមិនដែលបានចំណាយអ្វីបន្តិចសោះសម្រាប់ជាតិ ជាពិសេសជួយដល់ កងកម្លាំង និងប្រជាជនភៀសសឹក។ ពួកអស់ហើយ ដែលរៀបគម្រោងការក្នុងសង្រ្គាមខែ12នេះ មេវាបានសហការជាមួយចោរដើម្បីឈ្លានពានមកលើ ទឹកដីកម្ពុជាយើង។
7:15 BM-21 ចេញទិសព្រះវិហារ អានសេះ ស្រោចលើពួកខ្មាំងណែនល្អ កងកម្លាំងស្រែកថាចំល្អណាស់ មុននេះបន្តិច៕
12-12-2025
+2
ចាប់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពដើរថតរូបនៅទីតាំងសំខាន់ៗនៅតាមផ្លូវក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនេះសមត្ថកិច្ចបានរកឃើញក្រដាសព្រីនជាអក្សរថៃជាច្រើនសន្លឹកផងដែរ នៅជាប់ខ្លួនជនសង្ស័យរូបនេះ។
ត្រឹមម៉ោង7:00នេះ ភូមិព្រៃចាន់ និងជោគជ័យ កំពុងប្រឈមផ្សែងពុលថៃខ្លាំង។
12-12-2025
ខ្ញុំបានផ្ទាល់ ក៏កំពុងនៅស្រុកវ៉ារិនដែរ ខ្ញុំសង្ឃឹមថានិងមិនមានអ្វីកើតឡើង សូមបន់ស្រន់ឲ្យបងប្អូននៅជំរុំភៀសសឹកសុខសប្បាយគ្រប់ៗគ្នា៕12-12-2025
BREAKING (Upload): នៅល្ងាចនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា
(ព្រំដែន)៖ រហូតមកដល់ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជា។
នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ និងថ្មដូន ទាហានបានបន្តបើកការបាញ់ផ្លោង។
នៅទិសព្រះវិហារ អានសេះ វាលឥន្ទ្រីយ៍ ទាហានក៏កំពុងបាញ់ផ្លោងចូល និងឡើងទ័ពថ្មើរជើង តែឡើងមកមិនរួច ដោយសារកម្លាំងយើងទប់ជាប់ និងវាយដេញទៅវិញ។
ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិព្រៃចាន់ ទាហានថៃ កំពុងប្រើដ្រូនទម្លាក់គ្រាប់។ ដោយឡែកនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ រៀងស្ងាត់ហើយ៕
6:36 នៅទីរួមស្រុក វ៉ារិន ខេត្តសៀមរាប មានដ្រូនសៀមកំពុងហោះជាង8គ្រឿង!
12-12-2025
4:55 នៅបឹងត្រកួនស្ងាត់បន្តិច ដោយឡែកនៅភូមិព្រៃចាន់ ជោគជ័យ វានៅផ្លោងចូលរង្វើលៗ៕
12-12-2025
3:35 អូរស្មាច់ អានសេះ យើងបានវ៉ៃបករុលកាន់កាប់បានដោយជោគជ័យ៕
12-12-2025
3:20 វានៅបន្តបាញ់ផ្លោង និងបាញ់ផ្សែងពុល នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន៕
12-12-2025
ថៃ បានបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ កាន់តែខ្លាំង និងកំរោល៕
12-12-2025
ពួកវា កាន់តែឆ្កួតហើយ។ កាន់តែញៀននឹងសង្គ្រាមហើយ។
12-12-2025
Repost from ក្រសួងការពារជាតិ Ministry of National Defence
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)
- ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។
- ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។
- ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។
- រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់។
- ម៉ោង ១០:១២នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។
- ម៉ោង ១១:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
- រហូតមកវេលាម៉ោង ១២:០០នាទី យោធាថៃបានចាប់ផ្តើមវាយបន្ថែមប្រហារនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។
- ម៉ោង ១២:៣២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
1:50 BM-21 ចេញកម្ទេចពួកខ្មាំងឈ្លានពានចំគោលដៅល្អ នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន៕
12-12-2025
សមត្ថកិច្ចចាប់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ខេត្តសៀមរាប
(សៀមរាប)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង១២៖៤០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឃាត់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រមូលព័ត៌មានបញ្ជូនឱ្យយោធាថៃ៕
1:18 ស្លាបដែក ឆាបកាន់តែជ្រៅ បងប្អូនប្រជាពលរដ្ឋនៅជំរុំភៀសសឹក កំពុងមានការព្រួយបារម្ភជាខ្លាំង!(ត្រពាំងក្រសាំង ស្រុកវ៉ារិន ខេត្តសៀមរាប)
12-12-2025
គិតត្រឹមព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយសារអំពើឈ្លានពានរបស់ទាហានសៀម បណ្តាលឲ្យជនស៉ីវិល១១នាក់ស្លាប់ និងរបួសកើនដល់៧៦នាក់ ខណៈជនភៀសសឹកកើនដល់ជាង២៧ម៉ឺននាក់!
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
