STuDY-សិក្សា
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام STuDY-សិក្សា
کانال STuDY-សិក្សា (@study087731948) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 15 109 مشترک است و جایگاه 13 525 را در دسته آموزش و رتبه 329 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 15 109 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 18 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -335 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 16.86% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 7.57% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 2 548 بازدید دریافت میکند. در اولین روز معمولاً 1 144 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 20 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 19 نوامبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
15 109
مشترکین
-324 ساعت
-787 روز
-33530 روز
آرشیو پست ها
15 109
Repost from ក្រសួងមុខងារសាធារណៈ - Ministry of Civil Service
+6
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជន និស្សិត និងមន្ត្រីរាជការទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែង ជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៤ ដើម្បីផ្តល់ក្របខ័ណ្ឌជូនក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ចំនួន ៥៤កន្លែង និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១៣ ចំនួន ៤១កន្លែង ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធភ្ជាប់ជូន។
📱បេក្ខជនដែលមានបំណងចង់ចូលរួមប្រឡងប្រជែង សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ សូមត្រូវចុះឈ្មោះ និងឯកសារតម្រូវតាមរយៈការស្កែន QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcsehf14ca ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
📱បេក្ខជនដែលមានបំណងចង់ចូលរួមប្រឡងប្រជែង សម្រាប់សិស្សមន្ត្រីក្រមការ សូមត្រូវចុះឈ្មោះ និងឯកសារតម្រូវតាមរយៈការស្កែន QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcskkr13a26 ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
✅ សម្រាប់សម័យប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ នឹងប្រព្រឹត្តទៅក្នុងថ្ងៃតែមួយ។
👉បញ្ជាក់៖ សម្រាប់បេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបតាមរយៈតំណភ្ជាប់ https://go.gov.khvera/mcsreglogin ឬអ៊ីមែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារ បានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាសព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះដែលគ្រប់គ្រង ដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។
📞ចំពោះព័ត៌មានបន្ថែមអាចទាក់ទងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០៦៨ ៨០៧ ៩២៦, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០៨៦ ៥៥០ ៥៤៥, ០៦៩ ២៨៩ ៦៩៩ រៀងរាល់ម៉ោងធ្វើការ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីការប្រឡងប្រជែង សូមតាមដានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់របស់បណ្តាញផ្លូវការក្រសួងមុខងារសាធារណៈដូចខាងក្រោម៖
📱Telegram Channel ថ្មី «ប្រឡងមន្ត្រី» https://t.me/+erOtVg3U1dk4MGE1
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram https://t.me/mcsgovkh
២.Facebook https://www.facebook.com/CivilServiceCambodia
📱បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram https://t.me/CivilServiceNews31
២.Facebook https://www.facebook.com/Civil.Service.New
05 نوامبر, 05:57
15 109
+3
អំពីការប្រឡងជ្រើសរើសមន្ត្រី និងអត្ថប្រយោជន៍ការងារ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល
05 نوامبر, 00:49
15 109
💥ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាលនឹងបើកទទួលពាក្យឆាប់ៗ រៀនចប់ឆ្នាំទី២អាចដាក់ពាក្យបាន🙏🏻
https://www.facebook.com/share/p/1ErDLUJeBw/
04 نوامبر, 08:36
15 109
ចូលរួមអបអរសាទរបេក្ខជនជាប់ស្ថាពរ និង
សូមចូលរួមសោកស្ដាយចំពោះ
បេក្ខជនដែលពុំទាន់ទទួលបានជោគជ័យ សូមបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពឱ្យខ្លាំងដើម្បីជោគជ័យនាឱកាសក្រោយទៀត
សូមកុំបោះបង់💪🧑🏫👩🏻🏫
01 نوامبر, 09:43
15 109
💥គ្រូកិច្ចព្រមព្រៀងបឋមសិក្សាតម្រូវការ ២៨៤៤នាក់ បេក្ខជនជាប់ស្ថាពរចំនួន២៤០៤នាក់🧑🏫👩🏻🏫
01 نوامبر, 08:12
15 109
💥ចប់ឆ្នាំទី២ និងបរិញ្ញាបត្រ ត្រៀមប្រឡងសិស្សមន្ត្រីក្រមការជំនាន់ទី១៣(ជាង៤០កន្លែង) និងសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ (ជាង៥០កន្លែង) ចុងឆ្នាំ២០២៦នេះ✨
31 اکتبر, 07:58
15 109
💥ឮដំណឹងល្ហៀងៗ អាចនឹងមានការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងកម្រិតមត្តេយ្យសិក្សាបន្តទៀត👩🏻🏫🧑🏫
💥ចំពោះជ្រើសរើស ឬមិនជ្រើសរើស និងលក្ខខណ្ឌ
ក៏មិនទាន់ដឹងច្បាស់
ព្រោះក្រសួងជ្រើសរើសនឹងបើកឱ្យដាក់ពាក្យ។
តាមដានដំណឹង និងលម្អិតព័ត៌មានគ្រូ📚👨🏫
👉https://t.me/study087731948
📚សៀវភៅត្រៀមប្រឡងគ្រូ👨🏫
https://t.me/study0969292113
30 اکتبر, 07:02
15 109
បន្តិចតិចមានដំណឹងល្អបន្ថែមសម្រាប់អ្នកត្រៀមប្រឡងគ្រូ អាចមើលមេរៀនត្រៀមបណ្តើរៗទៀតបាន
28 اکتبر, 09:55
15 109
💥ការប្រឡងគ្រូកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា សម័យប្រឡង ២៨ តុលា ២០២៦ គ្រោងប្រកាសលទ្ធផល ០១ វិច្ឆិកា ២០២៦ 🙏🏻❤️
តាមដានដំណឹង និងលម្អិតព័ត៌មានគ្រូ📚👨🏫
👉https://t.me/study087731948
📚សៀវភៅត្រៀមប្រឡងគ្រូ👨🏫
https://t.me/study0969292113
28 اکتبر, 08:29
15 109
💥សូមសំណាងល្អបេក្ខជនប្រឡងប្រជែងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា សម័យប្រឡង ២៨ តុលា ២០២៦
សូមគិតថាប្រឹងដើម្បីខ្លួនឯង មិនមែនប្រគួតប្រជែងជាមួយអ្នកដទៃ កាលណាពិន្ទុខ្ពស់គឺមានឱកាសជាប់ទាំងស្ថាពរ ទាំងបម្រុង ។
ពោលគឺដើម្បីខ្លួនឯង ខ្លួនឯងធ្វើបានល្អ ខ្លួនឯងប្រឹងប្រែង ខ្លួនឯងទទួលបានលទ្ធផលល្អ។
ជឿជាក់ថាខ្លួនឯងធ្វើបាន នោះកម្លាំងចិត្តពីខាងក្នុងនឹងកើតមាននាំឱ្យទទួលបានលទ្ធផលល្អ។
ប្រឹងប្រែងទាំងអស់គ្នា
ជូនពរសំណាងល្អទាំងអស់💪🧑🏫👩🏻🏫❤️
27 اکتبر, 09:22
