fa
Feedback
Cambodian Council of Nurses (CCN)

Cambodian Council of Nurses (CCN)

رفتن به کانال در Telegram

Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑‍⚕️👩‍⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36

نمایش بیشتر
3 068
مشترکین
+2124 ساعت
+3737 روز
+43530 روز
آرشیو پست ها
photo content
+2

ការពង្រឹងគុណភាពនៃការថែទាំ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។ CCN3rd=== ខេត្តកំពង់ចាមៈ​ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមផ្តល់មតិសំណេះសំណាល និងចំណាប់អារម្មណ៍ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)» ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ចាម។ កម្មវិធីនេះត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ដោយផ្តោតលើប្រធានបទសំខាន់ «ការរួមបញ្ចូលក្រមសីលធម៌ ភស្តុតាង និងការប៉ាន់ប្រមាណ ដើម្បីកែលម្អគុណភាពនៃការថែទាំ»។ ក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹង៖ 1)​ ក្រមសីលធម៌គិលានុបដ្ឋាក (Nursing Ethics) 2)​ ការប្រើប្រាស់ភស្តុតាងក្នុងការថែទាំ (Evidence-Based Practice in Nursing) 3)​ ការប៉ាន់ប្រមាណក្នុងការថែទាំ (Nursing Assessment) វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមផ្ទាល់ចំនួន ៦០នាក់ និងចូលរួមតាមប្រព័ន្ធ Zoom Online ចំនួន ៧៣នាក់ ដែលជាគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុក មណ្ឌលសុខភាព និងសេវាសុខាភិបាលឯកជននានាក្នុងខេត្តកំពង់ចាម។ ✨ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ លើកកម្ពស់ការអនុវត្តការថែទាំប្រកបដោយក្រមសីលធម៌ និងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺ និងសហគមន៍។ #CCN #CambodianCouncilOfNurses #CPD #NursingEthics #EvidenceBasedPractice #NursingAssessment #QualityOfCare

photo content
+5

ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (Continuing Professional Development - CPD) តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) របស់គណៈគិលានុបដ្ឋាកកម្ពុជា។ CCN3rd=== រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី១ តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។ ប្រធានបទ៖ «បច្ចុប្បន្នភាពគោលការណ៍ណែនាំនៃការអនុវត្ត CPR សម្រាប់ការអនុវត្តគិលានុបដ្ឋាក» វាគ្មិនកិត្តិយស៖ លោកគិលានុបដ្ឋាក ឃុត ស៊នពិសិដ្ឋ, RN, BSN កម្មវិធីបណ្តុះបណ្តាលនេះទទួលបានការចូលរួមយ៉ាងផុលផុសពីគិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាលប្រមាណ ១,០០០ នាក់ មកពីមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន និងគ្រឹះស្ថានអប់រំវិទ្យាសាស្ត្រសុខាភិបាលនានាទូទាំងប្រទេស ដែលបានរួមគ្នាសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងលើការសង្គ្រោះជីវិតប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ 🔹 ខ្លឹមសារសំខាន់ៗរួមមាន៖ ✅ ការអនុវត្ត CPR ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ✅ ការសង្គ្រោះជីវិតបឋម (Basic Life Support) សម្រាប់មនុស្សពេញវ័យ កុមារ និងទារក ✅ ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំថ្មីៗទាក់ទងនឹងការគ្រប់គ្រងផ្លូវដង្ហើម និងការសង្គ្រោះជីវិតក្នុងស្ថានភាពអាសន្ន ✅ ការពង្រឹងសមត្ថភាពគិលានុបដ្ឋាកក្នុងការឆ្លើយតបបានទាន់ពេលវេលា ដើម្បីបង្កើនអត្រារស់រានមានជីវិតរបស់អ្នកជំងឺ គណៈគិលានុបដ្ឋាកកម្ពុជា បន្តប្តេជ្ញាចិត្តជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់សមាជិក តាមរយៈការផ្តល់ឱកាសសិក្សា និងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ ដើម្បីពង្រឹងគុណភាពសេវាគិលានុបដ្ឋាក និងរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា។ #CCN #NursingCambodia #CPD #CPR #Webinar #ContinuingProfessionalDevelopment #គិលានុបដ្ឋាកកម្ពុជា #គុណភាពសេវាសុខាភិបាល

អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» #CC
អបអរសាទរ ខួបទី៧៧ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារ» #CCN

អបអរសាទរ ខួបលើកទី៣៩ ទិវាពិភពលោកគ្មានថ្នាំជក់🚭 (៣១ ឧសភា ១៩៨៧ - ៣១ ឧសភា ២០២៦) #CCN
អបអរសាទរ ខួបលើកទី៣៩ ទិវាពិភពលោកគ្មានថ្នាំជក់🚭 (៣១ ឧសភា ១៩៨៧ - ៣១ ឧសភា ២០២៦) #CCN

photo content
+9

សកម្មភាពនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិទូទាំងប្រទេសសម្រាប់ការជួបជុំប្រចាំត្រីមាសទី១ នៃឆ្នាំ២០២៦ ។ CCN3rd=== រាជធានីភ្នំពេញៈ​ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ តាមប្រព័ន្ធនិម្មិត (Zoom Online) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសរុបចំនួន ៨៧ រូប មកពីក្រុមប្រឹក្សាគណៈគិលានុបដ្ឋាករាជធានី-ខេត្ត ភូមិភាគ និងមន្ទីរពេទ្យជាតិទូទាំងប្រទេស។ 🎯 កិច្ចប្រជុំបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖ ១) ការធ្វើបទបង្ហាញ និងពិភាក្សាអំពីប្រព័ន្ធចុះបញ្ជិកា និងការផ្តល់អាជ្ញាបណ្ណថ្មី (ជំនាន់ទី២) ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាកស្របតាមបរិបទឌីជីថល។ ២) ការពិនិត្យ និងផ្តល់ធាតុចូលលើផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ ដើម្បីកំណត់ទិសដៅអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា ប្រកបដោយចីរភាព គុណភាព និងនវានុវត្តន៍។ ៣) ការណែនាំអំពីការរៀបចំរបាយការណ៍ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ ដើម្បីពង្រឹងប្រព័ន្ធតាមដាន វាយតម្លៃ និងគ្រប់គ្រងទិន្នន័យឱ្យមានស្តង់ដារ សុក្រឹតភាព និងប្រសិទ្ធភាពខ្ពស់។ ៤) ការពិភាក្សាលើការងារអភិបាលកិច្ច និងការរៀបចំសិក្ខាសាលា ព្រមទាំងសកម្មភាពអភិវឌ្ឍសមត្ថភាពផ្សេងៗរបស់សាខាគណៈគិលានុបដ្ឋាករាជធានី-ខេត្ត ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ។ ក្នុងឱកាសនោះ លោកប្រធានបានកោតសរសើរចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មរបស់សមាជិកទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ដ៏មានតម្លៃ ដោយជំរុញឱ្យគ្រប់សាខាគណៈគិលានុបដ្ឋាកបន្តពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ការអនុវត្តអភិបាលកិច្ចល្អ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធចុះបញ្ជិកា និងអាជ្ញាបណ្ណថ្មីឱ្យមានប្រសិទ្ធភាព។ លោកប្រធានបានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់អង្គប្រជុំ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាបន្តអភិវឌ្ឍការងារគណៈគិលានុបដ្ឋាកកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពនិងចីរភាព៖ ១. សូមបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការគ្នា រវាងគណៈជាតិ និងសាខារាជធានី-ខេត្ត ភូមិភាគ និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យការអនុវត្តការងារមានភាពរលូននិងមានទិសដៅរួមតែមួយ។ ២. សូមយកចិត្តទុកដាក់លើការអនុវត្តប្រព័ន្ធចុះបញ្ជិកា និងអាជ្ញាបណ្ណថ្មីឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ និងការជឿទុកចិត្តពីសាធារណជន។ ៣. សូមពង្រឹងការរៀបចំរបាយការណ៍ និងការគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានសុក្រឹតភាព ព្រោះទិន្នន័យគឺជាមូលដ្ឋានសំខាន់សម្រាប់ការធ្វើផែនការ និងការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ៤. សូមបន្តលើកកម្ពស់អភិបាលកិច្ចល្អ វិន័យវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីរក្សាកិត្តិយស និងភាពថ្លៃថ្នូររបស់វិជ្ជាជីវៈគិលានុបដ្ឋាក។ ៥. សូមជំរុញការរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលបន្តឱ្យបានទៀងទាត់ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញបច្ចេកទេសនិងភាពជាអ្នកដឹកនាំរបស់គិលានុបដ្ឋាកគ្រប់កម្រិត។ ជាមួយគ្នានេះ លោកប្រធានក៏បានលើកទឹកចិត្តឱ្យបន្តជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត (CPD) ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងការរៀបចំរបាយការណ៍ឱ្យបានទៀងទាត់ និងត្រឹមត្រូវ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងរក្សាកិត្តិយស ភាពថ្លៃថ្នូរ និងស្តង់ដារវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបានការជឿទុកចិត្តពីសាធារណជន។ 💙 រួមគ្នាអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា ឱ្យកាន់តែទំនើប មានគុណភាព និងឆ្លើយតបនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។ #CCN #CambodiaNursingCouncil #NursingLeadership #StrategicPlan2026_2030 #ProfessionalNursing #NursingDevelopment #CPD #GoodGovernance #QualityHealthcare #CambodiaNurses

photo content
+9

នាវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុភ
+3
នាវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោក យក់ សុត្ថា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បាននាំយកសារលិខិតរំលែកមរណទុក្ខ និងបច្ច័យមួយចំនួន ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក អេង ភារ៉ា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៦:៣០ នាទីព្រឹក ដោយរោគាពាធ​នៅគេហដ្ឋានរបស់លោក ស្ថិតក្នុងខេត្តពោធិ៍សាត់។ ក្នុងឱកាសដ៏សោកសង្រេងនេះ គណៈគិលានុបដ្ឋាកកម្ពុជា សូមសម្តែងនូវសេចក្តីសោកស្តាយ និងអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់ថ្នាក់ដឹកនាំគិលានុបដ្ឋាកដ៏មានតម្លៃមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងចំណេះដឹងក្នុងការបម្រើវិស័យគិលានុបដ្ឋាក និងសុខាភិបាលកម្ពុជា។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អេង ភារ៉ា បានទៅកាន់សុគតិភព និងទទួលបាននូវសេចក្តីសុខសាន្តជានិច្ចនិរន្តរ៍។ សូមក្រុមគ្រួសារសព ទទួលបាននូវកម្លាំងចិត្ត មាំមួន និងឆ្លងផុតទុក្ខសោកដ៏ធំនេះដោយសេចក្តីអត់ធ្មត់។ 🙏🙏🙏 #គណៈគិលានុបដ្ឋាកកម្ពុជា #រំលែកមរណទុក្ខ

លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក
លោក​ ជា​ សុភក្ត្រមុនីរ័ត្ន​ ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី ប៉ុល សុីណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក​អេង​ ភារ៉ា ដែលបានទទួលមរណភាព នៅថ្ងៃ​សុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៦:៣០នាទី ព្រឹក​ ក្នុងជន្មាយុ ៥៣ឆ្នាំ ដោយជរាពាធ។

photo content