fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Cambodian Council of Nurses (CCN)

Cambodian Council of Nurses (CCN)

رفتن به کانال در Telegram

Channel Telegram ផ្លូវការរបស់គណៈគិលានុបដ្ឋាកកម្ពុជា🧑‍⚕️👩‍⚕️ ប្រព័ន្ធវាយតម្លៃភាពពេញចិត្តនៃការផ្ដល់សេវារបស់ គណៈគិលានុបដ្ឋាកកម្ពុជា៖ https://forms.gle/9xaHr5Vcv5wMkqL36

نمایش بیشتر
3 585
مشترکین
+224 ساعت
+117 روز
+4630 روز

در حال بارگذاری داده‌ها

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+54
در 1 کانال‌ها
سپتامبر '26
+83
در 1 کانال‌ها
Get PRO
اوت '26
+127
در 0 کانال‌ها
Get PRO
ژوئیه '26
+71
در 1 کانال‌ها
Get PRO
ژوئن '26
+664
در 1 کانال‌ها
Get PRO
مه '26
+253
در 1 کانال‌ها
Get PRO
آوریل '26
+383
در 0 کانال‌ها
Get PRO
مارس '26
+107
در 1 کانال‌ها
Get PRO
فوریه '26
+68
در 1 کانال‌ها
Get PRO
ژانویه '26
+119
در 1 کانال‌ها
Get PRO
دسامبر '25
+24
در 0 کانال‌ها
Get PRO
نوامبر '25
+92
در 0 کانال‌ها
Get PRO
اکتبر '25
+4
در 1 کانال‌ها
Get PRO
سپتامبر '25
+13
در 0 کانال‌ها
Get PRO
اوت '25
+6
در 0 کانال‌ها
Get PRO
ژوئیه '25
+23
در 0 کانال‌ها
Get PRO
ژوئن '25
+54
در 1 کانال‌ها
Get PRO
مه '25
+144
در 1 کانال‌ها
Get PRO
آوریل '25
+241
در 0 کانال‌ها
Get PRO
مارس '25
+25
در 1 کانال‌ها
Get PRO
فوریه '25
+461
در 0 کانال‌ها
Get PRO
ژانویه '25
+8
در 0 کانال‌ها
Get PRO
دسامبر '24
+787
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
26 اکتبر+10
25 اکتبر+2
24 اکتبر+2
23 اکتبر+1
22 اکتبر+2
21 اکتبر+2
20 اکتبر+4
19 اکتبر+1
18 اکتبر+2
17 اکتبر+1
16 اکتبر0
15 اکتبر+4
14 اکتبر+4
13 اکتبر+1
12 اکتبر0
11 اکتبر+1
10 اکتبر+1
09 اکتبر+5
08 اکتبر0
07 اکتبر0
06 اکتبر+1
05 اکتبر0
04 اکتبر+2
03 اکتبر+1
02 اکتبر+4
01 اکتبر+3
پست‌های کانال
ការបើកអង្គប្រជុំសម្រាប់ត្រីមាសទី៣​ ឆ្នាំ២០២៦​ ដើម្បីពង្រឹងការដឹកនាំ និងប្រសិទ្ធភាពការងាររបស់សាខារាជធានី-ខេត្ត ដើម្បីអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក និងលើកកម្ពស់គុណភាពនិងសុវត្ថិភាពនៃការថែទាំអ្នកជំងឺនៃគណៈគិលានុបដ្ឋាកកម្ពុជា។ CCN3rd=== រាជធានីភ្នំពេញៈ​ នាថ្ងៃទី​ ២៤ ខែ​ តុលា​ ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្តិទី៣ តាមប្រព័ន្ធនិម្មិត Zoom Online ដោយផ្តោតលើការតាមដាន និងវាយតម្លៃវឌ្ឍនភាពការងាររបស់សាខារាជធានី-ខេត្ត ការពិនិត្យសមិទ្ធផល ការកំណត់បញ្ហាប្រឈម និងការរៀបចំទិសដៅការងារបន្តឱ្យកាន់តែមានប្រ​សិទ្ធភាពនឹងជាអង្គប្រជុំសម្រាប់ត្រីមាសទី៣​ ឆ្នាំ២០២៦​។ ក្នុងឱកាសនេះ លោកប្រធានបានលើកឡើងពីសារៈសំខាន់នៃការពង្រឹងភាពជាម្ចាស់ការ ការទទួលខុសត្រូវ និងការសហការរវាងក្រុមប្រឹក្សាជាតិ និងសាខារាជធានី-ខេត្ត ដោយជំរុញឱ្យការតាមដាន និងវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង ភស្តុតាង និងការកែលម្អជាបន្តបន្ទាប់ មិនមែនគ្រាន់តែជាការរាយការណ៍សកម្មភាពនោះទេ។ ជាមួយគ្នានេះ លោកប្រធានបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងការអនុវត្តការងាររបស់សាខា៖ ១. ពិនិត្យ និងវាយតម្លៃសមិទ្ធផលការងារដោយផ្អែកលើលទ្ធផលជាក់ស្តែងដោយជំរុញឱ្យសាខានីមួយៗពិនិត្យសកម្មភាពដែលបានអនុវត្ត ប្រៀបធៀបនឹងផែនការដែលបានកំណត់ បង្ហាញសមិទ្ធផល បញ្ហាដែលមិនទាន់សម្រេច និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជាការរៀនសូត្ររួមគ្នា។ ២. ពង្រឹងភាពជាម្ចាស់ការ និងការទទួលខុសត្រូវរបស់សាខា ជំរុញឱ្យសាខារាជធានី-ខេត្តមានផែនការការងារច្បាស់លាស់ បែងចែកភារកិច្ចសមស្រប ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងតាមដានលទ្ធផលការងារជាប្រចាំ។ ៣. កំណត់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដោយផ្អែកលើភស្តុតាងដោយលើកទឹកចិត្តឱ្យសាខាបង្ហាញបញ្ហាពិតប្រាកដដោយស្មោះត្រង់ និងបើកចំហ ដើម្បីរួមគ្នាវិភាគមូលហេតុ កំណត់អាទិភាព និងស្វែងរកដំណោះស្រាយដែលអាចអនុវត្តបាន ស្របតាមស្ថានភាព និងធនធានជាក់ស្តែង។ ៤. ជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ប្រកបដោយគុណភាព ណែនាំឱ្យសាខារៀបចំកម្មវិធី CPD ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់គិលានុបដ្ឋាក ដោយយកចិត្តទុកដាក់លើគុណភាពវគ្គបណ្តុះបណ្តាល ការទទួលស្គាល់ពិន្ទុ CPD និងការអនុវត្តចំណេះដឹងនិងជំនាញក្នុងការងារជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ។ ៥. កំណត់ទិសដៅ និងផែនការសកម្មភាពបន្តឱ្យច្បាស់លាស់ និងអាចវាស់វែងបានធានាថារាល់សេចក្តីសម្រេចមានសកម្មភាពជាក់លាក់ អ្នកទទួលខុសត្រូវ កាលកំណត់អនុវត្ត សូចនាករវាស់វែង និងយន្តការតាមដានលទ្ធផល ដើម្បីឱ្យការពិភាក្សាក្នុងអង្គប្រជុំប្រែក្លាយទៅជាការអនុវត្តជាក់ស្តែង។ កិច្ចប្រជុំនេះក៏បានផ្តោតលើការកំណត់បញ្ហាអាទិភាព ការរៀបចំផែនការ CPD ការពង្រឹងការសហការរវាងក្រុមប្រឹក្សាជាតិ និងសាខា ព្រមទាំងការបង្កើតយន្តការតាមដានវឌ្ឍនភាព ដើម្បីធានាថាការអនុវត្តផែនការមានភាពស៊ីសង្វាក់គ្នា និងឆ្ពោះទៅរកគោលដៅរួមរបស់គណៈគិលានុបដ្ឋាកកម្ពុជា។ លោកប្រធានបានសង្កត់ធ្ងន់លើសារស្នូលថា៖ «ពិនិត្យលទ្ធផល ដើម្បីកែលម្អការងារ មិនមែនដើម្បីស្វែងរកកំហុស។ កំណត់បញ្ហា ដើម្បីរកដំណោះស្រាយ មិនមែនដើម្បីបន្ទោសគ្នា។ ហើយកំណត់ផែនការ ដើម្បីអនុវត្តឱ្យបានជាក់ស្តែង មិនមែនគ្រាន់តែជាការសម្រេចនៅក្នុងអង្គប្រជុំ»។ គណៈគិលានុបដ្ឋាកកម្ពុជា បន្តប្តេជ្ញាចិត្តពង្រឹងការដឹកនាំ ការត្រួតពិនិត្យ ការតម្រង់ទិស និងការគាំទ្រដល់សាខារាជធានី-ខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈគិលានុបដ្ឋាក និងរួមចំណែកលើកកម្ពស់គុណភាពសេវាថែទាំសុខភាព សុវត្ថិភាពអ្នកជំងឺ និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។​ នៅចុងបញ្ចប់នៃអង្គប្រជុំ លោក ខូវ ប្រុស អគ្គលេខាធិការ បានចែករំលែកពីការសង្ខេបរបាយការណ៍ចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣ ASEAN Joint Coordinating Committee on Nursing (43rd AJCCN) ដែលរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ានដើម្បីជូនសមាជិកទាំងអស់គ្នាបានជ្រាបផងដែរ។ សាខារឹងមាំ គឺជាមូលដ្ឋាននៃគណៈគិលានុបដ្ឋាកកម្ពុជារឹងមាំ! #គណៈគិលានុបដ្ឋាកកម្ពុជា #CCN3rd #NursingLeadership #ContinuingProfessionalDevelopment #PatientSafety #QualityOfNursingCare

2
+7
بدون متن...
741
3
+9
بدون متن...
742
4
🏥 កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមអាស៊ានស្តីពីវិជ្ជាជីវៈគិលានុបដ្ឋាក លើកទី៤៣ 🏥 លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលា+9
🏥 កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលរួមអាស៊ានស្តីពីវិជ្ជាជីវៈគិលានុបដ្ឋាក លើកទី៤៣ 🏥 លោក ជា សុភក្រ្តមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងលោក ខូវ ប្រុស អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣  ASEAN Joint Coordinating Committee on Nursing (43rd AJCCN) ដែលរៀបចំឡើងនៅលេខាធិការដ្ឋានអាស៊ាន។   📅 ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ 📍 លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី 👥 តំណាងពីបណ្តាប្រទេសជាសមាជិកអាស៊ានទាំង៩ (ចូលរួមផ្ទាល់) និងប្រទេសវៀតណាម (ចូលរួមតាមអនឡាញ) ដោយមានការអវត្តមានពីប្រទេសទីម័រខាងកើត ហើយកិច្ចប្រជុំនេះដឹកនាំដោយតំណាងមកពីប្រទេសឡាវ។   🎯 សមិទ្ធផលនិងការពិភាក្សាសំខាន់ៗ៖ ✅ ពិភាក្សាលើផែនការការងារ AJCCN ឆ្នាំ២០២៦-២០៣០ និងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) លើសេវាគិលានុបដ្ឋាក។ ✅ ឯកភាពប្តូរឈ្មោះពីគម្រោង Centre of Excellence (CoE) ទៅជាបណ្តាញឧត្តមភាពគិលានុបដ្ឋាកអាស៊ាន (ASEAN Nursing Excellence Network)។ ✅ ពិនិត្យការវិភាគបឋមលើកម្មវិធីសិក្សាបរិញ្ញាបត្រគិលានុបដ្ឋាក និងសមត្ថភាពស្នូលថ្នាក់ជាតិនៅទូទាំងប្រទេសសមាជិកអាស៊ាន។ ✅ ពិភាក្សាអំពីយុទ្ធសាស្ត្ររក្សាគិលានុបដ្ឋាកនៅក្នុងអាស៊ាន ដើម្បីដោះស្រាយបញ្ហាកង្វះខាតអ្នកជំនាញ។ ✅ ចែករំលែកបទពិសោធន៍ស្តីពីយន្តការត្រួតពិនិត្យគុណភាព ការគាំទ្រសុខភាពផ្លូវចិត្ត និងការលើកកម្ពស់បរិយាកាសការងារល្អសម្រាប់គិលានុបដ្ឋាក។   📚 សារៈសំខាន់៖ កិច្ចប្រជុំនេះបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានក្នុងការលើកកម្ពស់គុណភាពសេវាគិលានុបដ្ឋាក ការអភិវឌ្ឍសមត្ថភាព និងការរៀបចំយុទ្ធសាស្ត្ររួម ដើម្បីធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព ការគាំទ្រសុខភាពផ្លូវចិត្ត និងការទប់ស្កាត់ការរំលោភបំពាននានាសម្រាប់គិលានុបដ្ឋាកក្នុងតំបន់។   🎓 ព័ត៌មានបន្ថែម៖ ប្រទេសថៃនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌លើកទី៧ សម្រាប់និស្សិតគិលានុបដ្ឋាក នៅថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ការទទួលធ្វើជាប្រធាន AJCCN សម្រាប់ឆ្នាំ២០២៧ ខាងមុខ។   💙 រួមគ្នាពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកអាស៊ាន ដើម្បីអនាគតរុងរឿង! #CCN #Nurse #AJCCN43nd #ASEAN_Nursing_Excellence_Network
1 139
5
អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) #CCN
អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) #CCN
1 091
6
សារលិខិតរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារ សព​ លោក​ ចាក​ បន​ ដែលជាសមាជិក​ នៃ គណៈគលានុបដ្ឋាកកម្ពុជា​ ដោយបានទទួល មរណៈភាពកាលពីថ្ងៃទ
សារលិខិតរំលែកទុក្ខជូនចំពោះ ក្រុមគ្រួសារ សព​ លោក​ ចាក​ បន​ ដែលជាសមាជិក​ នៃ គណៈគលានុបដ្ឋាកកម្ពុជា​ ដោយបានទទួល មរណៈភាពកាលពីថ្ងៃទី​ ២០ ខែ​ តុលា ឆ្នាំ២០២៦។ #CCN
1 470
7
គណៈគិលានុបដ្ឋាកកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យគិលានុបដ្ឋាក និងអភិវឌ្ឍធនធានមនុស្សសុខាភិបាល។ CCN3rd=== ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៖ នាថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា និងលោក ខូវ ប្រុស អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ HSSWG, AJCCs: Recap Information for AJCCs and HSSWG Meetings ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា ក្រោមក្របខ័ណ្ឌ CCS 114 and Related Meetings ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកឱ្យឆ្លើយតបនឹងតម្រូវការសុខាភិបាលនាពេលបច្ចុប្បន្ន និងអនាគត។ គោលបំណងសំខាន់ៗរួមមាន៖ ពិនិត្យ និងពិភាក្សាលើផែនការការងារ AJCCN ឆ្នាំ២០២៦–២០៣០ ដើម្បីកំណត់ទិសដៅអាទិភាព និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកប្រកបដោយចីរភាពនៅក្នុងតំបន់។ 2)​ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន តាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាក។ 3)​ ចូលរួមផ្តល់ធាតុចូលលើបញ្ហាចំណាកស្រុករបស់គិលានុបដ្ឋាកក្នុងវិស័យសុខាភិបាល ដើម្បីជំរុញការពិភាក្សាអំពីការគ្រប់គ្រងកម្លាំងពលកម្មសុខាភិបាល ការចល័តកម្លាំងពលកម្មក្នុងតំបន់ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ 4)លើកកម្ពស់តួនាទីរបស់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា និងស្វែងរកឱកាសសហការក្នុងការពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈ ស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺ។ ការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់នេះ គឺជាឱកាសដ៏សំខាន់សម្រាប់គណៈគិលានុបដ្ឋាកកម្ពុជា ក្នុងការពង្រីកភាពជាដៃគូ ការផ្លាស់ប្តូរចំណេះដឹង និងការរួមចំណែកកំណត់ទិសដៅអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកនៅក្នុងតំបន់អាស៊ាន។ គណៈគិលានុបដ្ឋាកកម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈគិលានុបដ្ឋាកឱ្យកាន់តែរឹងមាំ ដើម្បីរួមចំណែកដល់ការកសាងប្រព័ន្ធសុខាភិបាលដែលមានគុណភាព សមធម៌ និងចីរភាព ព្រមទាំងធានាថា អ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព និងផ្តោតលើតម្រូវការរបស់អ្នកជំងឺជាចម្បង។ គណៈគិលានុបដ្ឋាកកម្ពុជា៖ ដឹកនាំ–ត្រួតពិនិត្យ–តម្រង់ទិស–អនុវត្ត ដើម្បីគុណភាព និងសុវត្ថិភាពនៃការថែទាំ។ #CCN3rd #CambodianCouncilOfNurses #AJCCN #ASEAN #NursingLeadership #NursingWorkforce #PatientSafety
1 644
8
+2
بدون متن...
1 421
9
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប ១៤ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ កូនចៅនៃគណៈគិលានុបដ្ឋាកកម្ពុជាទាំងអស់គ្នា សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕ #CCN
2 286
10
+1
بدون متن...
1 767
11
ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត។ CCN3rd=== ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោកអនុបណ្ឌិត ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៣ត្រីមាស ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង និងការអនុវត្តតួនាទីភារកិច្ចរបស់គិលានុបដ្ឋាក-យិកា នៅក្នុងក្របខណ្ឌខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ 1)ពិនិត្យវឌ្ឍនភាពនៃការស្នើសុំអាជ្ញាបណ្ណថ្មី និងការបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ព្រមទាំងបញ្ជីឈ្មោះអ្នកដែលមានអាជ្ញាបណ្ណផុតសុពលភាព។ 2)ពិនិត្យការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដើម្បីបង្កើនសមត្ថភាព និងលើកកម្ពស់ចំណេះដឹងវិជ្ជាជីវៈរបស់គិលានុបដ្ឋាក-យិកា តាមរយៈការបណ្តុះបណ្តាលផ្ទាល់ និងប្រព័ន្ធអនឡាញ (Zoom)។ 3)ពិនិត្យការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់គិលានុបដ្ឋាក-យិកា នៅតាមមូលដ្ឋានសុខាភិបាល និងពង្រឹងការអនុវត្តស្តង់ដារវិជ្ជាជីវៈ។ 4)ពិភាក្សាអំពីការតាមដាន ការត្រួតពិនិត្យការបំពេញការងារ និងការផ្តល់ការណែនាំដល់គិលានុបដ្ឋាក-យិកា ដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានកំណត់ទិសដៅការងារបន្ត ដោយផ្តោតលើការជំរុញការចុះបញ្ជី និងការបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយឱកាសបណ្តុះបណ្តាលបន្ត ការពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺនៅតាមមូលដ្ឋានសុខាភិបាល។ កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង ក្នុងការបន្តពង្រឹងអភិបាលកិច្ចវិជ្ជាជីវៈ តាមរយៈការដឹកនាំ ការត្រួតពិនិត្យ ការតម្រង់ទិស និងការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពគិលានុបដ្ឋាក-យិកា គុណភាពសេវាថែទាំ និងសុវត្ថិភាពអ្នកជំងឺនៅកម្ពុជា។ — ដឹកនាំ • ត្រួតពិនិត្យ • តម្រង់ទិស • អនុវត្ត #CCN #គណៈគិលានុបដ្ឋាកកម្ពុជា #ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង
1 831
12
កម្មវត្ថុ៖ គោរពអញ្ជើញចូលរួមបំពេញកម្រងសំណួរក្នុងការអង្កេតថ្នាក់ជាតិ សូមគោរពជម្រាបសួរ លោកគ្រូ/អ្នកគ្រូ ដែលជាអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកទាំងអស់ជាទីគោរពរាប់អាន! ខ្ញុំបាទឈ្មោះ ខូវ ប្រុស ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត ផ្នែកអេពីដេមីសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ បច្ចុប្បន្ន ខ្ញុំបាទកំពុងធ្វើការសិក្សាស្រាវជ្រាវថ្នាក់ជាតិ ក្រោមប្រធានបទ៖ «កត្តាដែលទាក់ទងនឹងការបន្តអាជ្ញាបណ្ណក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈគិលានុបដ្ឋាកនៅកម្ពុជា៖ ការសិក្សាថ្នាក់ជាតិ»។ ការសិក្សានេះទទួលបានការអនុញ្ញាតជាផ្លូវការពី គណៈគិលានុបដ្ឋាកកម្ពុជា (លិខិតលេខ ១៦២ ក.គ.ជ) និងគណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវសុខភាពដែលទាក់ទងនឹងមនុស្ស (Approval Letter #N 704 NECHR)។ ការសិក្សានេះមានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការក្នុងការអភិវឌ្ឍវិជ្ជាជីវៈ (CPD) ក៏ដូចជាការបន្តអាជ្ញាបណ្ណ ដើម្បីអាចចូលរួមជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំគោលនយោបាយ និងពង្រឹងការគាំទ្រដល់វិស័យគិលានុបដ្ឋាកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការចូលរួមរបស់អ្នក៖ ចំណាយពេលខ្លី៖ ត្រឹមតែ ៥ ទៅ ១០ នាទីប៉ុណ្ណោះ។ ការរក្សាការសម្ងាត់១០០%៖ មិនតម្រូវឱ្យបញ្ជាក់ឈ្មោះ លេខទូរស័ព្ទ ឬអត្តសញ្ញាណផ្ទាល់ខ្លួនឡើយ ហើយទិន្នន័យនឹងត្រូវប្រើប្រាស់សម្រាប់តែគោលបំណងសិក្សាស្រាវជ្រាវប៉ុណ្ណោះ។ 👉 សូមចុចតំណភ្ជាប់ (Link) នេះដើម្បីចូលរួមបំពេញ៖ 🔗 https://forms.gle/iQu2hosgwMR8TfMZ6 មតិ និងចម្លើយដ៏ស្មោះត្រង់របស់​​ លោកគ្រូ/អ្នកគ្រូ ពិតជាមានតម្លៃបំផុតសម្រាប់ការស្រាវជ្រាវនេះ។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលា និងកិច្ចសហការដ៏មានតម្លៃ!
2 143
13
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ​ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោ
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ​ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក​ ជា សុភក្រ្តមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ ព្រមទាំង​ក្រុមគ្រួសារ​ទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃកម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​។
1 611
14
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ​ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោ
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ​ តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ​ ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះសូម​ឯកឧត្ដម​សាស្ត្រាចារ្យ​ និង​លោកជំទាវ​ ព្រមទាំង​ក្រុមគ្រួសារ​ទទួលបាននូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃកម្លាំងពលំមាំមួន ជន្មាយុយឺនយូរ សម្រេចជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​។
1 422
15
សូមអនុមោទនា បុណ្យភ្ជុំបិណ្ឌ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សូម
សូមអនុមោទនា បុណ្យភ្ជុំបិណ្ឌ ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សូមជូនពរជ័យ សព្ទសារធុការ ដល់បងប្អូន គិលានុបដ្ឋាក​ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ #CCN
1 290
16
+6
بدون متن...
1 773
17
+9
بدون متن...
1 523
18
+9
بدون متن...
1 113
19
វគ្គបណ្តុះបណ្តាលបន្ត ស្តីពី «ការសង្គ្រោះបេះដូង និងសួត (Cardiopulmonary Resuscitation: CPR)»នៅខេត្តកំពង់ឆ្នាំង​។ CCN3rd=== ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីលោក ជា សុភក្ត្រមុនីរ័ត្ន ប្រធានគណៈគិលានុបដ្ឋាកកម្ពុជា លោកអនុបណ្ឌិត ម៉ម ម៉ាល័យ ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តកំពង់ឆ្នាំង បានរៀបចំវគ្គបណ្តុះបណ្តាលបន្ត ស្តីពី «ការសង្គ្រោះបេះដូង និងសួត (CPR)» រយៈពេល៥ម៉ោង ដោយមានការចូលរួមពីគិលានុបដ្ឋាកសរុបចំនួន ៣៤២នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពអនុវត្តរបស់គិលានុបដ្ឋាកក្នុងការឆ្លើយតប និងផ្តល់ការសង្គ្រោះបឋមក្នុងករណីគាំងបេះដូង ឬបាត់បង់សមត្ថភាពដកដង្ហើម ព្រមទាំងលើកកម្ពស់ការត្រៀមខ្លួនក្នុងការសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការបន្តពង្រឹងសមត្ថភាពគិលានុបដ្ឋាក គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំ សុវត្ថិភាពអ្នកជំងឺ និងការកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិត។ ជាមួយគ្នានេះ ការចូលរួមយ៉ាងសកម្មរបស់គិលានុបដ្ឋាកទាំង៣៤២នាក់ បានបង្ហាញពីការយកចិត្តទុកដាក់លើការសិក្សាបន្ត ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាថែទាំប្រកបដោយគុណភាព និងការទទួលខុសត្រូវ។ គណៈគិលានុបដ្ឋាកកម្ពុជា បន្តជំរុញការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគិលានុបដ្ឋាក ដើម្បីរួមចំណែកសង្គ្រោះជីវិត លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ និងពង្រឹងគុណភាពសេវាសុខាភិបាលនៅកម្ពុជា។ #CCN #CCN3rd #CPR #NursingTraining #PatientSafety #QualityNursingCare
1 126
20
អនុមោទនាពិធីបុណ្យកាន់បិណ្ឌ១៤🙏 ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃកាន់បិណ្ឌ១៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សូមជូនពរ បងប្អូនគិលានុបដ្ឋាកទាំងអស់គ្នា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរប្រកបដោយសុវត្ថិភាព 🪷 #CCN
1 021