fa
Feedback
CPP_PP Official

CPP_PP Official

رفتن به کانال در Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

نمایش بیشتر
1 693
مشترکین
اطلاعاتی وجود ندارد24 ساعت
+77 روز
+6830 روز
آرشیو پست ها
បុរសម្នាក់នេះ​ ឆ្នាំនេះប្រេីប្រាស់ពេលវេលាតាំងពីចាប់កំណេីតរហូតដល់បច្ចុប្បន្ន​ គឺដេីម្បីតែជាតិ​ និងប្រជាជនកម្ពុជា។ គាត់​ គឺជាឥរ
+7
បុរសម្នាក់នេះ​ ឆ្នាំនេះប្រេីប្រាស់ពេលវេលាតាំងពីចាប់កំណេីតរហូតដល់បច្ចុប្បន្ន​ គឺដេីម្បីតែជាតិ​ និងប្រជាជនកម្ពុជា។ គាត់​ គឺជាឥរស្សជនដ៏ឆ្នេីមរបស់យេីង​ ដែលសត្រូវទាំងក្នុង​ និងក្រៅមិនអាចស្មានដឹង​ និងយកឈ្នះបាន​ ពិសេសគឺឆន្ទ:មនសិកាស្នេហាជាតិ​ សង្គ្រោះជីវិតប្រជាជន​ ការពារជាតិ​ និងបូរណភាពទឹកដី​ព្រមទាំងបានលះបង់គ្រប់បែបយ៉ាងដោយគ្មានរួញរាម្តងណានោះទេ។ យេីងខ្ញុំសូមគោរពថ្លែងអំណរគុណសម្តេចពុក​ ដែលបានធ្វេីដេីម្បីយេីងខ្ញុំ​ ដេីម្បីកម្ពុជា។ រីករាយថ្ងៃចម្រេីនជន្មាយុ​ សូមសម្តេចពុក​ ប្រកបដោយសុខភាពល្អរឹងមាំ​ និងជោគជ័យគ្រប់បេសកកម្មដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៥-សីហា-២០២៥   ១) ភ្នំពេញ៖ គម្រោងផែនការរបស់ថៃ ប្រើវិធីទម្លាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ២) ភ្នំពេញ៖ កម្លាំងកងទ័ពកម្ពុជា បានដកបន្លាលួសដែលដាក់ពង្រាយ ទាំងបំពានរបស់កងទ័ពថៃ នៅតំបន់អានសេះ, កម្ពុជាអង់អាចក្លាហានមិនឲ្យថៃបន្ដបំពានឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ព័ត៌មានក្លែងក្លាយ គឺជាគ្រាប់ឈើគូសនៅលើស្មៅស្ងួត៖ អណ្តាត​ភ្លើងដ៏តូច អាចបំផ្លាញសន្តិភាព​ទាំងមូលបាន។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែនខ្លង​លឹ​ក​មួយ​​ថ្ងៃ​៣​ម៉ោង ​​ពលរដ្ឋ​ថៃ​ចាកចេញ​រយៈពេល​៤​ថ្ងៃនេះ​ មាន​ចំនួន​៤៤២​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​៨៧៥​នាក់។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន   ៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងបន្តប្រជុំសាមញ្ញ នៅប្រទេសម៉ាឡេស៉ី ២ថ្ងៃហើយ ខណៈកិច្ចប្រជុំវិសាមញ្ញ នឹងធ្វើឡើងថ្ងៃទី៧សីហា។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៦) ភ្នំពេញ៖ ម៉ាឡេស៊ី ដាក់ផ្កាយរណប តាមដានបទឈប់បាញ់ កម្ពុជា-ថៃ។ (ប្រភព៖ Kampucheathey Daily)     ចុចអាន   ៧) អន្តរជាតិ៖ លោក ត្រាំ ព្រមានដំឡើងពន្ធគយដ៏ច្រើនលើឥណ្ឌា ដែលទិញប្រេងឆៅពីរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន   ៨) អន្តរជាតិ៖ រុស្ស៊ី ប្រកាស​ដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ៩) អន្តរជាតិ៖ លោក Trump ប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែរ ២គ្រឿង របស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ី ។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖​ អុីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សង្គ្រាមគឺជាទីកន្លែងដែលយុវជនវ័យក្មេង អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្រាប់គ្នា តាមការសម្រេចចិត្តរបស់ អ្នក នៅលើហើយចាស់ៗ ដែលស្គាល់គ្នាហើយស្អប់គ្នា ប៉ុន្តែមិនសម្លាប់ គ្នាដោយផ្ទាល់។ រលឹកវីដេអូនេះ​ ដែលសម្តេចធិបតីធ្លាប់ផុសកន្លងទៅ​ ពិតជាអាចបង្ហាញច្បាស់អំពីអត្ថន័យនៃសង្គ្រាម​ និងគុណសម្បត្តិនៃសន្តិភាព។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន ចោទសួរបុគ្គលខ្លះនៅបាងកកថា ហេតុអ្វីបានជាខ្លាចសម្តេចមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៤-សីហា-២០២៥   ១) ភ្នំពេញ៖ ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការកងទ័ព និងកិច្ចការការពារជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេច​តេ​ជោ សូម​ប្រជាជន​កម្ពុជា ជឿ​ទុកចិត្ត​លើ​សមត្ថភាព​របស់​សម្តេច ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​រាជរដ្ឋាភិបាល​លើ​ការងារ​កងទ័ព។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៣) ភ្នំពេញ៖ សម្ដេចតេជោ ចោទសួរថា ហេតុផលអ្វីទៅដែលថៃ​ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?។ (ប្រភព៖ DAP NEWS)      ចុចអាន   ៤) ភ្នំពេញ៖ សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!។ (ប្រភព៖ BTV NEWS)      ចុចអាន   ៥) ភ្នំពេញ៖ សម្ដេចតេជោ៖ កម្ពុជា នឹងឈាន ទៅរកការពឹងពាក់ លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ (ប្រភព៖ DAP NEWS )      ចុចអាន   ៦) ភ្នំពេញ៖ សម្តេចធិបតី​៖ ទោះជាស្ថានការណ៍វិវត្ត ប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាល នៅតែបន្តតាមដាន ដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាព យោធាកម្ពុជា១៨រូប។ (ប្រភព៖ DAP NEWS)      ចុចអាន   ៧) អន្តរជាតិ៖ លោក ត្រាំ គំរាមដាក់ទណ្ឌកម្ម ប្រសិនបើរុស្ស៊ីមិនព្រមបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន   ៨) អន្តរជាតិ៖ អ៊ុយក្រែនវាយប្រហារដ្រូនទ្រង់ទ្រាយធំលើទីតាំងយោធា និងទីតាំងថាមពល នៅរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៩) អន្តរជាតិ៖ មនុស្សជំនិតម្នាក់របស់លោក ត្រាំ ចោទឥណ្ឌាថាផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១០) អន្តរជាតិ៖​ចិន​​និង​រុស្សុី​​ធ្វើ​សមយុទ្ធ​​​​​​ជើង​ទឹករួម​ទ្រង់ទ្រាយធំ​នៅ​សមុទ្រ​ជប៉ុន ។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ប្រទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ……… ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវកា
+1
ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ប្រទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ……… ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូ៖សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិចំពោះការតាមដានដោយយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី០៤ សីហា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រដ្ឋធម្មនុញ្ញកម្ពុជា៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកការពារមាតុភូមិ, តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើ
រដ្ឋធម្មនុញ្ញកម្ពុជា៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកការពារមាតុភូមិ, តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរឡើយ។ 🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

3

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៣-សីហា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា។ (ប្រភព៖ BTV NEWS)    ចុចអាន   ២) ភ្នំពេញ៖ ក្រសួងការពារជាតិ ប្រកាសថា តាមព័ត៌មានទទួលបាន កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៣) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន ៧ប្រទេស ដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នឹងអញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់​នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក។ (ប្រភព៖BTV NEWS)    ចុចអាន   ៥) ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ស្ដីពី ការហាមឃាត់ការបង្ហោះយន្ដហោះគ្មានមនុស្សបើក (ដ្រូន)។ (ប្រភព៖ DAP NEWS )    ចុចអាន   ៦) ភ្នំពេញ៖ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ៖ ថៃ បង្ហាញឆន្ទៈសហការជាមួយនឹ ងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះពិនិត្យស្ថានភាពកងទ័ពកម្ពុជា កំពុងជាប់ឃុំ។ (ប្រភព៖ DAP NEWS)    ចុចអាន   ៧) អន្តរជាតិ៖ អ៊ុយក្រែន​ អះអាងពីការវាយប្រហារលេីទីតាំងប្រេង​ និងទីតាំងយោធារបស់រុស្ស៉ី។ (ប្រភព៖ FRESH NEWS )    ចុចអាន   ៨) អន្តរជាតិ៖ ពូទីន៖ មីស៊ីល​លឿន​ជាង​សំឡេង​ថ្មី​របស់​រុស្ស៊ី ​កំពុង​ប្រតិបត្តិការ​ និង​ត្រៀម​ដាក់​ពង្រាយ​នៅ​បេឡារុស។ (ប្រភព៖ kampucheathmey daily)    ចុចអាន   ៩) អន្តរជាតិ៖ ស្វីស​ រងពន្ធគយ ៣៩ភាគរយពីអាមេរិក និងកំពុងស្វែងរកការចរចា។ (ប្រភព៖ FRESH NEWS)    ចុចអាន   ១០) អន្តរជាតិ៖ ហាម៉ាស ​ប្តេជ្ញា​ថា ​នឹង​មិនដក​អាវុធ​ទេ រហូត​ទាល់​តែ​រដ្ឋ​ប៉ាឡេស្ទីន បង្កើត​ឡើង។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំ​ខែ​មិថុនា​-កក្កដា​ និង​ទិសដៅ​ខែ​សីហា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​វិបុល​ភក្ដី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ​។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ក្បួនដង្ហែរ អបអរសាទរ សម្តេចតេជោ-ធិបតី ចំពោះការស្វែងរកបទឈប់បាញ់ជូនជាតិ​ មាតុភូមិ ដើម្បីសម្តែងនូវការដឹងគុណ​ និងចងចាំនូវវីរភាពរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី​ ដោយមិនឱ្យមានការបាត់បង់សូម្បីតែមួយមីលីមែត្រ និងប្រកាសគាំទ្រ និងជឿជាក់រាជរដ្ឋាភិបាលកម្ពុជា។ #JusticeForCambodia #PeaceForCambodia #FreeOurHeroes សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០២-សីហា-២០២៥   ១) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលខ្លះមនុស្សយើង មិនចាប់អារម្មណ៍តម្លៃនៃពាក្យ «សន្តិភាព» ប៉ុន្តែគេនឹងយល់ច្បាស់ នៅពេលដែលអវត្តមានវា។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ កម្ពុជា​ជំរុញ​ UN មានវិធានការ​ជា​បន្ទាន់​លើ​ប្រទេស​ថៃដែលបំពានយ៉ាងអមនុស្សធម៌​លើ​ទាហាន​កម្ពុជា។ (ប្រភព៖ Kampucheathmey Dialy)      ចុចអាន   ៣) ភ្នំពេញ៖ ប្រធានសភាថា​កម្ពុជាត្រូវការប្រព័ន្ធច្បាប់អន្តរជាតិដើម្បីការពារទឹកដីរបស់ខ្លួន។ (ប្រភព៖ Kampucheathmey daily)     ចុចអាន   ៤) ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន អះអាងថា ចិនរៀបចំកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីរវាងចិន ថៃ និងកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៥) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំង១៨រូបមកវិញ។ (ប្រភព៖ DAP NEWS )      ចុចអាន   ៦) ភ្នំពេញ៖ ស៉ីម៉ាក់រកឃើញភស្តុតាងច្បាស់បញ្ជាក់ថា ទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ទម្ងន់២៥០គីឡូក្រាម លើវត្តតាមាន់សែនជ័យ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៧) អន្តរជាតិ៖ លោក ត្រាំ បញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ ក្រោយការសម្លុតគំរាមរបស់អតីតប្រធានាធិបតីរុស្ស៉ី។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ កូរ៉េខាងជើង សង្ឃឹមកម្ពុជា-ថៃ នឹងសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៩) អន្តរជាតិ៖ អាម៉េរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនជិតសម្រេចក្រោយការចរចានៅស៊ុយអ៊ែត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ថៃ ផ្ទុះបាតុកម្ម ទាមទារឲ្យ ផែថងថាន ចុះចេញពីតំណែង មិនបាច់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមទេ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ១១) អន្តរជាតិ៖ អគ្គលេខាធិការ IPU អំពាវនាវអន្តរជាតិ​តាមដាន​បទឈប់បាញ់​រវាង​កម្ពុជា​និងថៃ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ពេលខ្លះមនុស្សយើងមិនសូវចាប់អារម្មណ៍ពីតម្លៃនៃពាក្យ សន្តិភាព។ ប៉ុន្តែគេនឹងយល់ច្បាស់បំផុតនូវតម្លៃពិតប្រាកដនៃពាក្យ សន្តិភាព នៅពេលដែលអវត្តមានរបស់វា។ ហេតុដូច្នេះ យើងត្រូវរួមគ្នាការពារ សន្តិភាព កុំឱ្យបាត់បង់ឱ្យសោះទោះក្នុងតម្លៃណាក៏ដោយ។ Sometimes people take PEACE for granted. True value of PEACE is clearly realized when it is absence. Therefore, we must protect PEACE at all cost. សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០១-សីហា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ជូនពរកងទ័ពកម្ពុជា២រូបដែលថៃបញ្ជូនមកឆាប់ជាសះស្បើយ។ (ប្រភព៖ Kohsantepheap daily)    ចុចអាន   ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាស្នើសុំឱ្យមានការផ្តល់ពានរង្វាន់ «ណូបែលសន្តិភាព» ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបញ្ចប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជា​នឹង​ទិញ​យន្ដហោះBoeing 737 mx8 ចំនួន​១០​គ្រឿង​ពី​អា​មេ​រិ​ក ហើយ​អាច​បង្កើន​១០​គ្រឿង​បន្ថែម​នា​​អនាគត​ដែល​អាច​ដឹក​មក​កម្ពុជា​ប៉ុន្មាន​គ្រឿង​នៅ​ឆ្នាំ​២០៣១​។ (ប្រភព៖ kohsantepheap daily)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា ស្នើUNស៊ើបអង្កេតករណីចាប់ទាហានកម្ពុជាពីសំណាក់ថៃក្រោយបទឈប់បាញ់។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ៥) ភ្នំពេញ៖ លោក ឃួង ស្រេង ៖ ឱកាសបណ្តុះបណ្តាល ធនធានមនុស្សនឹងគ្មានទេ បើប្រទេសជាតិមានសង្គ្រាម។ (ប្រភព៖ DAP NEWS )    ចុចអាន   ៦) ភ្នំពេញ៖ ​​រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំអង្គទូតចុះមើលទីតាំងដែលថៃទម្លាក់គ្រាប់ដោយយន្តហោះ F-16។ (ប្រភព៖Kampucheathmey daily)    ចុចអាន   ៧) អន្តរជាតិ៖ ចិន និង​អាមេរិក គួរ​គោរព​ផលប្រយោជន៍​ស្នូល ​របស់​គ្នា​ទៅ​វិញ​ទៅ​មក និងជៀសវាង​ជម្លោះ។ (ប្រភព៖ DAP NEWS )    ចុចអាន   ៨) អន្តរជាតិ៖ អូស្ត្រាលី៖ ផលិតផលអូស្ត្រាលីនឹងអាចប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីអាម៉េរិករក្សាពន្ធគយត្រឹម ១០%។ (ប្រភព៖ CNC HOT NEWS)    ចុចអាន   ៩) អន្តរជាតិ៖ ប្រធានគណៈកម្មការអឺរ៉ុបរងការរិះគន់រឿងចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។ (ប្រភព៖ THMEY THMEY NEWS)    ចុចអាន   ១០) អន្តរជាតិ៖ ​ប៉ាគីស្ថានកាត់ទោសដាក់ពន្ធនាគារ សមាជិកជាង១០០នាក់ នៃគណបក្សរបស់អតីតនាយករដ្ឋមន្រ្តី Imran Khan ពាក់ព័ន្ធកុបកម្មកាលពីឆ្នាំ២០២៣។ (ប្រភព៖ FRESH NEWS)    ចុចអាន   ១១) អន្តរជាតិ៖ អ៊ុយក្រែន ថាចំនួនមនុស្សស្លាប់កើនដល់២៦នាក់ ក្រោយការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំ​ខែ​មិថុនា​-កក
+9
កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំ​ខែ​មិថុនា​-កក្កដា​ និង​ទិសដៅ​ខែ​សីហា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​វិបុល​ភក្ដី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ​។ នាម៉ោង១៧:៣០នាទីល្ងាច​ ​ថ្ងៃសុក្រ​ ០៦កេីត​ ខែស្រាពណ៍​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ រាជធានីភ្នំពេញ​ ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជាដោយសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%បន្ថែមពីលើការយកចិត្តទុកដាក់ដោយផ្ទាល់របស់ឯកឧត្តមនៅក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់រហូតដល់មានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១ សីហា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។ ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣១-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេច​បវរ​ធិ​បតី​៖ ជីវិត​របស់​ទា​ហាន​ដែល​ចាប់ខ្លួន​ គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជ រដ្ឋាភិបាល​តាំងពីពេលវេលា​ដែល​ពួក​គេ​ត្រូវ​ចាប់ខ្លួន។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ២) ភ្នំពេញ៖ សម្តេច​បវរ​ធីប​តី​សង្ឃឹមថា ​កង​ទាហាន​កម្ពុជា​ដែល​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​មក​ឆាប់រហ័ស​ជាទី​បំផុត។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបង្កើតឡើងជាបន្ទាន់នូវ ក្រុមស៊ើបអង្កេតឯករាជ្យមិនលម្អៀង ដើម្បីត្រួតពិនិត្យបទឈប់បាញ់។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា អំពាវនាវដល់ភាគីថៃ បញ្ជូនកងកម្លាំង ២០រូប ត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀត ប្រសិនបើមាន។ (ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុនម៉ានី៖ ការធ្វើជំរឿន គឺជាកំណែទម្រង់រដ្ឋបាលសាធារណៈនិងធ្វើបច្ចុប្បន្នភាពដឹកនាំការ គ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន   ៦) អន្តរជាតិ៖ ​​លោកត្រាំ​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង តែយកពន្ធឥណ្ឌាខ្ពស់។ (ប្រភព៖ Kohsantepheap daily)     ចុចអាន   ៧) អន្តរជាតិ៖ យោធាមីយ៉ាន់ម៉ា លើកចោលស្ថានភាពអាសន្នទូទាំងប្រទេស ដែលដាក់ជាង៤ឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន   ៨) អន្តរជាតិ៖ កាណាដា ត្រៀម​ប្រកាស​ទទួផល​ស្គាល់រដ្ឋ​ប៉ាឡេស្ទីន​នៅ​ខែ​កញ្ញា ដូច បារាំង និង​អង់គ្លេស ដែរ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ៩) អន្តរជាតិ៖ អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ត្រូវ​បាន​ផ្អាក។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ១០) អន្តរជាតិ៖ ​ប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ត្រំា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលាខាង ស្របពេលដែលលោកអបអរសាទរដល់ម៉ាឡេស៊ីដែលបានដើរតួនាទីសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok