CPP_PP Official
Ir al canal en Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Mostrar más1 613
Suscriptores
+1224 horas
+677 días
+7230 días
Archivo de publicaciones
1 613
+9
នាព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ប៊ី ប្រេម សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈឃោសនាអប់រំរាជធានី បានអញ្ជើញឧទ្ទេសនាមឯកសារ "ខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយរបស់គណបក្ស" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៣៕
គណៈឃោសនាអប់រំរាជធានីភ្នំពេញ!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
អបអរសាទរបុណ្យរុក្ខទិវា ខួបលើកទី៧៣ (៩ កក្កដា ១៩៥២ – ៩ កក្កដា ២០២៥)
ព្រះរាជពិធី «រុក្ខទិវា» ប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នេះ ស្ថិតនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-កក្តដា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំឬទេ?»។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កុំចាំថ្នាក់លើចុះវាយតម្លៃ! សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់សាលាខំពង្រឹងសមត្ថភាព។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យអប់រំ ពង្រីកការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចធិបតី៖ មូលធនមនុស្សប្រកបដោយសមត្ថភាពប្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ឱ្យទៅជាការពិត។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា បន្តចរចាជាមួយអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយ បដិការបន្ថែមទៀត បន្ទាប់ពីអាម៉េរិក បានថយពន្ធពី ៤៩% មក ៣៦%។ (ប្រភព៖ DAP NEWS) ចុចអាន
៦) អន្តរជាតិ៖ លោក ត្រាំ សន្យាផ្តល់អាវុធកាន់តែច្រើនឱ្យអ៊ុយក្រែន ដើម្បីប្រឆាំងរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធិបតីប្រទេសបូលីវី ជំរុញឱ្យប្រទេសនានា នៅជុំវិញពិភពលោក ឈប់ប្រើប្រាស់ប្រាក់ដុល្លារ របស់អាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញអាវុធគីមីប្រើនៅអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ អ្នកជំនាញថៃព្រមានពីផលប៉ះពាល់ធ្ងន់នៃពន្ធ ៣៦% របស់ ត្រាំ ខណៈជំរុញពន្លឿនការចរចា។ (ប្រភព៖ Kampucheathmey daily ) ចុចអាន
១០) អន្តរជាតិ៖ ការផ្អាកនាំចេញរ៉ែកម្រ ជាចំណាត់ការដ៏ល្អរបស់ចិន ចំពោះពន្ធគយអាមេរិក តែកំពុងប៉ះពាល់ដល់អាជីវកម្មពិភពលោក។ (ប្រភព៖ FRESH NEWS ) ចុចអាន
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
អបអរសាទរ ខួបលើកទី៨ ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ជា សន អនុប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញមកឧទ្ទេសនាមឯកសារ "ការយល់ដឹងចាំបាច់អំពីលក្ខន្ដិកៈគណបក្សប្រជាជនកម្ពុជា" ជូនសិក្ខាកាមនៃវគ្គអប់រំនយោបាយជំនាន់ទី៦៣៕
👉សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-កក្តដា-២០២៥
១) ភ្នំពេញ៖ សម្តេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ ។ (ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បដិសេធការចោទប្រកាន់របស់ថៃថាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេញ៖ កម្ពុជា ពុំមានគោលការណ៍មិនផ្តល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើដំណើរចូលកម្ពុជា ជនបរទេសណាមួយឡើយ។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា ៖ ថៃមិនបានគោរព MoU ឆ្នាំ២០០០ ម្តងហើយម្តងទៀតក្នុងរឿងព្រំដែន។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៧) អន្តរជាតិ៖ ចិនសងសឹកសហភាពអឺរ៉ុបដោយឈប់បញ្ជាទិញសម្ភារៈបរិក្ខារពេទ្យ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ ទីបញ្ជាការការពារដែនអាកាស បញ្ចេញយន្តហោះចម្បាំង F-16 ទៅស្ទាក់យន្តហោះឯកជនមួយគ្រឿង ដែលបំពានចូលតំបន់ហាមឃាត់ការហោះហើរ លើក្លឹបវាយកូនហ្គោលរបស់លោក Donald Trump ។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជឿថាលោក ត្រាំ អាចជួយសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា។ (ប្រភព៖ FRESH NEWS ) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៊ី អះអាងថាបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៤០២គ្រឿង ខណៈការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លា។ (ប្រភព៖ FRESH NEWS ) ចុចអាន
១១) អន្តរជាតិ៖ អ៊ីស្រាអែល បើកការវាយប្រហារ លើកំពង់ផែសមុទ្រក្រហម ក្នុងប្រទេសយេម៉ែន។ (ប្រភព៖ DAP NEWS ) ចុចអាន
១២) អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក គំរាមយកពន្ធគយបន្ថែម ១0% ទៀតទៅលើប្រទេសណា ដែលឈរនៅខាងក្រុម Brics។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សេង រតនៈ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញឧទ្ទេសនាមឯកសារ "គណបក្សប្រជាជនកម្ពុជា ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៣៕
គណៈឃោសនាអប់រំរាជធានីភ្នំពេញ!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចំនួន ១២០នាក់។
គណៈឃោសនាអប់រំរាជធានីភ្នំពេញ!
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
អបអរសាទរខួបទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨~ ៧ កក្កដា ២០២៥)
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-កក្តដា-២០២៥
១) ភ្នំពេញ៖ ថៃមានចេតនាមិនចង់ឲ្យកម្ពុជា, រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើលិខិតរំលឹករដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ឲ្យគោរពកិច្ចសន្យាផ្ដល់វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ប្រតិកម្មចំពោះបុរសជនជាតិថៃម្នាក់ និងទាហានថៃប៉ុន្មាននាក់ ដែលខ្វះការគោរពគ្នា គោរពច្បាប់ និងគោរពគោលការណ៍ដែលបានព្រមព្រៀងគ្នា នៅលើតំបន់ប្រាសាទតាក្របី។ (ប្រភព៖ CEN NEWS) ចុចអាន
២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានលើកទី៥៨ នៅម៉ាឡេស៉ី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ៖ ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ។ (ប្រភព៖ CEN NEWS) ចុចអាន
៦) អន្តរជាតិ៖ ក្រោយស្បថចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង ។ (ប្រភព៖ Kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ មហាសេដ្ឋីអាមេរិក Elon Musk ប្រកាសពីការបង្កើតគណបក្សនយោបាយថ្មី ក្រោយបែកបាក់សម្ព័ន្ធភាពជាមួយប្រធានាធិបតី ត្រាំ។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ក្រុមអ្នកឃ្លាំមើលអាវុធនុយក្លេអ៊ែរអន្តរជាតិ ចាប់ផ្តើមនាំគ្នាចាកចេញពីប្រទេសអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ ជប៉ុនគ្រោងនាំចេញនាវាចម្បាំងប្រើប្រាស់រួចឱ្យទៅហ្វីលីពីន ដើម្បីទប់ទល់ចិន, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន។ (ប្រភព៖ FRESH NEWS ) ចុចអាន
១០) អន្តរជាតិ៖ អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅកាតាសម្រាប់កិច្ចចរចាតំបន់ហ្កាហ្សា ទោះច្រានចោលការទាមទាររបស់ក្រុមហាម៉ាស។ (ប្រភព៖ BTV NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរគណបក្សសង្កាត់បឹងទំពុនទី១ មានពីធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-កក្តដា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៧កក្កដា ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចបវរធិបតី បង្ហាញការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការវាស់វែងព្រំសីមា កម្ពុជា-ថៃ ឆ្នាំ២០០០។ (ប្រភព៖ Kohsantepheap daily) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការបរទេស បញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជាទាក់ទងនឹងបញ្ហាព្រំដែនជាមួយថៃ។ (ប្រភព៖ CEN NEWS) ចុចអាន
៥) ភ្នំពេញ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថាបានដោះលែងទាហានកុមារ៩៣នាក់ ក្រោយមានរបាយការណ៍រិះគន់ពី UN។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ អ៊ុយក្រែនថា យោធាខ្លួនបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី ជាមូលដ្ឋានផ្ទុកយន្តហោះចម្បាំង Su-34, Su-35S និង យន្តហោះ Su-30SM។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ស៊ីរី ត្រៀមវិលទៅរកកិច្ចព្រមព្រៀងព្រំដែនឆ្នាំ ១៩៧៤ ជាមួយអ៊ីស្រាអែល ក្រោយចរចាជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ អាល្លឺម៉ង់ កំពុងស្វែងរកឳកាសទិញអាវុធពីអាមេរិក ដោយស្ងាត់ៗយកទៅផ្គត់ផ្គង់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ រុស្ស៊ីផ្អាកដំណើរការព្រលានយន្តហោះធំបំផុតច្រើនម៉ោង ដោយសារភ័យខ្លាចអ៊ុយក្រែនវាយប្រហារដោយដ្រូន។ (ប្រភព៖ Kampucheathmey daily ) ចុចអាន
១០) អន្តរជាតិ៖ លោក ពូទីន បញ្ជាក់ថា រុស្ស៊ី នឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងជម្លោះជាមួយអ៊ុយក្រែន។ (ប្រភព៖ DAP NEWS ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 613
+9
រសៀលថ្ងៃសៅរ៍ ១០កេីតខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ពីធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
