រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 165 مشترک است و جایگاه 4 942 را در دسته سیاست و رتبه 550 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 165 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 09 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -110 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.77% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.45% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 689 بازدید دریافت میکند. در اولین روز معمولاً 554 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 10 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 165
مشترکین
اطلاعاتی وجود ندارد24 ساعت
-237 روز
-11030 روز
آرشیو پست ها
10 165
+5
នារសៀថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណ:អភិបាលខេត្ត បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោកជំទាវ អៀម វណ្ណនី ប្រធាន គ.ក.ស.កខេត្ត , លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត, លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកស្រី គ.ក.ស.ក ស្រុកកំពង់សៀម និងសមាជិក-សមាជិកា នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត និងពិការភាពចំនួន ២គ្រួសារ ស្ថិតនៅភូមិកោះកុក"ក" ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។
គួរបញ្ជាក់ថាគ្រួសារទាំងពីរនេះ (រស់នៅដំបូលផ្ទះតែមួយ) ដោយលោកស្រី ទួន គឹមស្រុង អាយុ ៥៧ឆ្នាំ មានកូន ២នាក់ ស្រី១នាក់ (ពិការជើងកាលពីកូនខ្ចីមករហូតបច្ចុប្បន្ន) , លោក ទួន មួយលី អាយុ ៤៤ឆ្នាំ ពិការពីកំណើត និង លោកស្រី ទួន គឹមមួយ អាយុ៧៣ឆ្នាំ ពិការដេកក្រោកមិនកើត ។
អំណោយដែលបានផ្ដលជូនរួមមាន អង្ករ ៥០គីឡូក្រាម , ត្រីខ១យួរ , ស្ករស ២គីឡូក្រាម , មី ២កេះ , ទឹកត្រី ២យួរ , ទឹកស៊ីវ ២យួរ , សារុង១ , អំបិល ២គីឡូក្រាម និងឧបត្ថម្ភថវិការបស់រដ្ឋបាលខេត្ត ចំនួន៣០០.០០០រៀល ។
10 165
កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ទីចាត់ការចំណុះ សាលាខេត្ត ជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន៤ ក្នុងនោះរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តី ផែនការយុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២៦-២០២៨ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំគម្រោងចំណូល-ចំណាយថវិកា របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។
៥-បញ្ហាផ្សេងៗ៕
10 165
ពលកានី មកពីប្រទេសថៃ រស់នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូ ជួយរកការងារជូនគាត់
10 165
ភរិយា ទាហានជួរមុខតំបន់ភ្នំខ្មោច ផ្តាំផ្ញើដល់ស្វាមីថា ខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងខេត្តកំពង់ចាម សុខសប្បាយហើយ ដោយសាររាជរដ្ឋាបាលយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារខ្លួន
10 165
ប្រជាពលរដ្ឋភៀសសឹក មកពីខេត្តឧត្តរមានជ័យ មានភាពកក់ក្តៅពេលបានមក ស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
10 165
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុនចែករំលែកព័ត៌មាននោះ
10 165
អភិបាលខេត្តកំពង់ចាម បានស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម
10 165
ប្រជាពលរដ្ឋភៀសសឹក សម្ដែងការសប្បាយចិត្ត និងអស់ការព្រួយបារម្ភ ពេលបានមករស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
10 165
ប្រជាពលរដ្ឋភៀសសឹក មកពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រំភើបចិត្ត និងមានភាពកក់ក្តៅពេលបានមករស់នៅក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
10 165
+7
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នាំយកអំណោយ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក បងប្អូនពលករ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣៤គ្រួសារ (ក្នុងនោះគ្រួសារវីរៈកងទ័ព ១គ្រួសារ) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងពិធីនេះដែរមានការចូលរួមពីសំណាក់ឯកឧត្តម ស្លេះ ពុនយ៉ាមីន តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកស្រី នាយិកាងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អជ្ញាធរក្រុង លោកស្រីអង្គការIJM និងសមាជិក-សមាជិកាក្រុមការងារផងដែរ។
10 165
អភិបាលខេត្តកំពង់ចាម បានស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានស្នេីដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។ ការថ្លែងបែបនេះក្នុងវេទិកាសន្ទនា ជាមួយ អង្គការសង្គមស៊ីវិល សមាគម សហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នុំប្រុសក្រុងកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត។ និងចូលរួមផ្តល់មតិយោបល់លើការអនុវត្ត របស់អាជ្ញាធរមូលដ្ឋាននូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នានោះឡើយ ។ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ ៕
10 165
+9
នៅព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្ដីពី« ការគ្រប់គ្រងនិងថែរក្សាបណ្ណសារ » ក្រោមអធិបតីភាព លោកជំទាវ ឆាយ វ៉ាន់នឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ណសារ សិក្ខាសាលានេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។
