ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 164 مشتركاً، محتلاً المرتبة 4 950 في فئة السياسة والمرتبة 557 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 164 مشتركاً.

بحسب آخر البيانات بتاريخ 10 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -110، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.64‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.49‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 675 مشاهدة. وخلال اليوم الأول يجمع عادةً 558 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 11 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 164
المشتركون
لا توجد بيانات24 ساعات
-217 أيام
-11030 أيام
أرشيف المشاركات
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បា
+9
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយតំណាងរដ្ឋបាល រោងចក្រ សហគ្រាស ចំនួន១៩ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីសិក្សាពីតម្រូវការជ្រើសរើសកម្មករ-កម្មការិនី របស់រោងចក្រ និងសហគ្រាស។ កិច្ចប្រជុំនេះធ្វើនៅសាលាស្រុកជើងព្រៃ ដោយមានចូលរួមពីប្រធាន អនុប្រធាន មន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត រដ្ឋបាលស្រុកជើងព្រៃ និងតំណាងរដ្ឋបាលរោងចក្រ សហគ្រាស ផងដែរ។

នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ប្រធានប្រតិបត្តិសាខា បានដឹកនាំក្រុមការងារសាខាសមាគមន៍នារីកម្ពុជាដ
+9
នាថ្ងៃទី១៥  ខែសីហា  ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ប្រធានប្រតិបត្តិសាខា បានដឹកនាំក្រុមការងារសាខាសមាគមន៍នារីកម្ពុជាដេីម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានចុះសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូអ្នកគ្រូនៅសាលាមត្តេយ្យធនធានស្រុកព្រៃឈរ ព្រមទាំងបាននាំយកអំណោយ និងថវិកាមួយចំនួន របស់លោកស្រី ញឹក ណារី និងលោក ឃុន សំបូរ ជូនដល់លោកគ្រូ អ្នកគ្រូសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ ក្នុងនោះអំណោយរួមមាន(កុំព្យូរទ័រ laptop ១គ្រឿង   កុំព្យូរទ័រdisktop ១គ្រឿង និងថវិការចំនួន ២៤០.០០០រៀល ) ។

ស្រុកជើងព្រៃ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមជួបប្រជុំ ជាមួយតំណាងរដ្ឋបាល រ
+7
ស្រុកជើងព្រៃ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមជួបប្រជុំ ជាមួយតំណាងរដ្ឋបាល រោងចក្រ សហគ្រាស ចំនួន១៩ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីសិក្សាពីតម្រូវការជ្រើសរើសកម្មករ-កម្មការនី របស់រោងចក្រ សហគ្រាស ដែលមានកន្លែងទំនេរ នៅរដ្ឋបាលស្រុកជើងព្រៃ ដោយមានការចូលរួមពីមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវ:ខេត្ត រដ្ឋបាលស្រុកជើងព្រៃ តំណាងរដ្ឋបាលរោងចក្រ សហគ្រាស សរុបអ្នកចូលរួមចំនួ២៣នាក់។

ការផ្សាយនេះគឺជាព័ត៌មានបំភ្លៃ! នេះជាករណីលង់ទឹកស្លាប់នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្
+1
ការផ្សាយនេះគឺជាព័ត៌មានបំភ្លៃ! នេះជាករណីលង់ទឹកស្លាប់នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ

មេឃុំច្បារអំពៅ ស្រុកបាធាយ អំពាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា មានករណីបំពុលក្មេង៤ នាក់ ដោយ ឪពុកម្
+2
មេឃុំច្បារអំពៅ ស្រុកបាធាយ អំពាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា មានករណីបំពុលក្មេង៤ នាក់ ដោយ ឪពុកម្តាយគ្មានលទ្ធភាពចិញ្ចឹមកូន នៅឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

នារសៀថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណ:អភិបាលខេត្ត បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ដោយមានការចូល
+5
នារសៀថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណ:អភិបាលខេត្ត បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោកជំទាវ អៀម វណ្ណនី ប្រធាន គ.ក.ស.កខេត្ត , លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត, លោក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត , លោកស្រី គ.ក.ស.ក ស្រុកកំពង់សៀម និងសមាជិក-សមាជិកា នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពលំបាកខ្វះខាត និងពិការភាពចំនួន ២គ្រួសារ ស្ថិតនៅភូមិកោះកុក"ក" ឃុំកោះទន្ទឹម ស្រុកកំពង់សៀម។ គួរបញ្ជាក់ថាគ្រួសារទាំងពីរនេះ (រស់នៅដំបូលផ្ទះតែមួយ) ដោយលោកស្រី ទួន គឹមស្រុង អាយុ ៥៧ឆ្នាំ មានកូន ២នាក់ ស្រី១នាក់ (ពិការជើងកាលពីកូនខ្ចីមករហូតបច្ចុប្បន្ន) , លោក ទួន មួយលី អាយុ ៤៤ឆ្នាំ ពិការពីកំណើត និង លោកស្រី ទួន គឹមមួយ អាយុ៧៣ឆ្នាំ ពិការដេកក្រោកមិនកើត ។ អំណោយដែលបានផ្ដលជូនរួមមាន អង្ករ ៥០គីឡូក្រាម , ត្រីខ១យួរ , ស្ករស ២គីឡូក្រាម , មី ២កេះ , ទឹកត្រី ២យួរ , ទឹកស៊ីវ ២យួរ , សារុង១ , អំបិល ២គីឡូក្រាម និងឧបត្ថម្ភថវិការបស់រដ្ឋបាលខេត្ត ចំនួន៣០០.០០០រៀល ។

កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញ ចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ទីចាត់ការចំណុះ សាលាខេត្ត ជាច្រើនរូបទៀតផងដែរ។ កិច្ចប្រជុំបានលើកយករបៀបវារៈចំនួន៤ ក្នុងនោះរួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តី ផែនការយុទ្ធសាស្ត្រថវិកា សម្រាប់ឆ្នាំ ២០២៦-២០២៨ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។ ៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពី ការរៀបចំគម្រោងចំណូល-ចំណាយថវិកា របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ៥-បញ្ហាផ្សេងៗ៕

ពលកានី មកពីប្រទេសថៃ រស់នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូ ជួយរកការងារជូនគាត់

ភរិយា ទាហានជួរមុខតំបន់ភ្នំខ្មោច ផ្តាំផ្ញើដល់ស្វាមីថា ខ្លួនមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងខេត្តកំពង់ចាម សុខសប្បាយហើយ ដោយសាររាជរដ្ឋាបាលយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារខ្លួន

ប្រជាពលរដ្ឋភៀសសឹក មកពីខេត្តឧត្តរមានជ័យ មានភាពកក់ក្តៅពេលបានមក ស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ​អំពាវនាវដល់ពលរដ្ឋ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុនចែករំលែកព័ត៌មាននោះ

អភិបាលខេត្តកំពង់ចាម​ បានស្នេីឱ្យចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា​ ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម

ប្រជាពលរដ្ឋភៀសសឹក សម្ដែងការសប្បាយចិត្ត និងអស់ការព្រួយបារម្ភ ពេលបានមករស់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ប្រជាពលរដ្ឋភៀសសឹក មកពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រំភើបចិត្ត និងមានភាពកក់ក្តៅពេលបានមករស់នៅក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអ៊ុន
+7
ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានចាត់លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត នាំយកអំណោយ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត​ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក បងប្អូនពលករ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣៤គ្រួសារ (ក្នុងនោះគ្រួសារវីរៈកងទ័ព ១គ្រួសារ) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ក្នុងពិធីនេះដែរមានការចូលរួមពីសំណាក់ឯកឧត្តម ស្លេះ ពុនយ៉ាមីន តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោកស្រី នាយិកាងរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អជ្ញាធរក្រុង លោកស្រីអង្គការIJM និងសមាជិក-សមាជិកាក្រុមការងារផងដែរ។