fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 156 مشترک است و جایگاه 4 991 را در دسته سیاست و رتبه 562 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 156 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 12 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -107 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.68% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.16% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 679 بازدید دریافت می‌کند. در اولین روز معمولاً 525 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 13 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 156
مشترکین
اطلاعاتی وجود ندارد24 ساعت
-187 روز
-10730 روز
آرشیو پست ها
កដា ឆ្នាំ២០២៥នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធាន​ក្រុមប្រឹក្សាសកម្មភាព​ជនពិការខេត្ត តំណាងដ៏ខ្ពង់​ខ្ពស់​ឯកឧត្តម អ
+9
កដា ឆ្នាំ២០២៥នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធាន​ក្រុមប្រឹក្សាសកម្មភាព​ជនពិការខេត្ត តំណាងដ៏ខ្ពង់​ខ្ពស់​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ​អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាពិភពលោកលើកទី២ ស្តីពីបច្ចេកវិទ្យា ជំនួយ​សម្រាប់ជនមានពិការភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ។

ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ (កំពង់ចាម) ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។ កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គន់ សុភា អភិបាលរងខេត្ត។ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ប្រធានមន្ទីរអង្គភាពមួយចំនួន លោក លោកស្រី ជាបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិក សមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១ ផងដែរ។ ក្នុងឱកាសនោះលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម ថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ឈរឈ្មោះជាបេក្ខជន សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងជូនដំណឹងដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តអញ្ជើញមកចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសម្រាប់អាណត្តិទី១ លើកទី១ មានចំនួន ២៥២នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះសមាជិកសភាពាណិជ្ជកម្ម មានចំនួន១៦នាក់។ នាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត និងថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។ បន្ទាប់ពីការចាប់ឆ្នោតយកលេខរៀងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត រួចមក ឯកឧត្តម ម៉ៅ ថូរ៉ា បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្ត ទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា
អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ 🇰🇭

អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ០៧ កក្កដា ២០០៨ - ០៧ កក្កដ
អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោករបស់អង្គការយូណេស្កូ ០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២៥

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងបន្តិចទៀតដល់កម្ពស់ជិត៩ម៉ែត្រ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត បើយោងលោក អ
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងបន្តិចទៀតដល់កម្ពស់ជិត៩ម៉ែត្រ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងបន្តិចទៀតដល់កម្ពស់៨.៨០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,២៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកបាធាយ ស្រុកងមាសស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ និងស្រុកព្រៃឈរ។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្ដើងជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអ
+8
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្ដើងជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លេីកទី៧៤​ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា​ (២៨​ មិថុនា​ ១៩៥១-២៨​ មមិថុនា ២០២៥)​ និងប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំស្ដើងជ័យ សរុប១០២រូប ដែលស្ម័គ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំស្ដើងជ័យ នៅទីស្នាក់ការបក្សឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ពិធីអបអរសាទរខួបលេីកទី៧៤​ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា​ ២៨​ មិថុនា​ ១៩៥១-២៨​ មិថុនា​ ២០២៥)​ សង្កាត់កំពង់ចាម​ ក្រោមអធិបតីភ
+6
ពិធីអបអរសាទរខួបលេីកទី៧៤​ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា​ ២៨​ មិថុនា​ ១៩៥១-២៨​ មិថុនា​ ២០២៥)​ សង្កាត់កំពង់ចាម​ ក្រោមអធិបតីភាពលោក​ ប៊ិ​ ប៊ុន្ថា​ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ ខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម នារសៀលថ្ងៃ អាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។

សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧:៤៥នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប និងលោ
+8
នៅថ្ងៃទី០៦ ខែកក្កដា  ឆ្នាំ២០២៥ វេលាម៉ោង០៧:៤៥នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប និងលោកប្រធានគណបក្សស្រុកចំការលើ បានចូលរួមជាអធិបតីក្នុងពីអបអរសាទរ​ខួបអនុស្សាវរីយ៍លេីកទី៧៤​ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា​ (២៨​.មិថុនា​. ១៩៥១-២៨​.មមិថុនា.២០២៥)​នៅបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។សរុបអ្នកចូលរួមចំនួន៣៣៤នាក់ ។

សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់
+3
សេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។