fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 187 مشترک است و جایگاه 4 923 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 187 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 04 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -112 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.05% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.45% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 718 بازدید دریافت می‌کند. در اولین روز معمولاً 555 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 05 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 187
مشترکین
-324 ساعت
-167 روز
-11230 روز
آرشیو پست ها
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ច
+8
នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារគម្រោងអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា នៅក្នុងខេត្តកំពង់ចាម រវាងរដ្ឋបាលខេត្តកំពង់ចាម និងម្ចាស់ជំនួយមូលនិធិ គីន ចាន់ គម្រោងកុមារកម្ពុជារីករាយ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងស្រុកកំពង់សៀម ប្រធានការិយាល័យអបរំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក អនុប្រធានមន្ទីរពាក់ព័ន្ធ នាយករងទីចាត់ការផែនការវិនិយោគ នាយក នាយករង ប្រតិបត្តិអង្គការកុមារកម្ពុជារីករាយ អង្គការខេប សហគមគ្រួសារយើង។

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម
+9
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណ វត្តពោធិរង្សីព្រៃចក្រី ស្ថិតនៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៣៩១នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ និងកង្វល់ សរុបចំនួន ១៤ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម
+9
នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅបរិវេណ វត្តពោធិរង្សីព្រៃចក្រី ស្ថិតនៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ក្រោមអធិបតិភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ក្នុងអង្គវេទិកានេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា ក្រុមប្រឹក្សាខេត្ត , មន្ត្រីសាលាខេត្ត , អាជ្ញាធរស្រុក មន្ទីរ-អង្គភាព និងបងប្អូនប្រជាពលរដ្ឋ ៣៩១នាក់ ។ ក្នុងអង្គវេទកាតាមរបៀបវារៈ បន្ទាប់ពីបញ្ចប់វេទិកាផ្សព្វផ្សាយ អង្គពិធីទាំងមូល ឈានដល់កម្មវិធីវេទិកាពិគ្រោះយោបល់ ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះមានប្រជាពលរដ្ឋចូលរួមលើកសំណើសំណូមពរ និងកង្វល់ សរុបចំនួន ១៤ ហើយត្រូវបានដោះស្រាយ និងបំភ្លឺជូនក្នុងអង្គវេទិកាផ្ទាល់បានមួយចំនួន និងមួយចំនួនទៀត ទទួលយកទៅពិភាក្សាដោះស្រាយបន្តតាមនីតិវិធីរបស់រដ្ឋបាល។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បា
+6
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមប្រតិបត្តិជំនាញទី២ នៃបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្គេត និងបង្គ្រាបបទល្មើសគ្រប់ប្រភេទ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តាមរយ:ប្រព័ន្ធZOOM នៅសាប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ត ។ ដោយមានការអញ្ជើញចូលរួមពីស្នងការ និងស្នងការរងនគរបាលខេត្តពាក់ពន្ឋ័និងមន្ត្រីនគរបាលខេត្ត ។

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៤ករណី និងបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកបាធាយ និងស្រុកកងមាស (កំព
+5
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៤ករណី និងបំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកបាធាយ និងស្រុកកងមាស (កំពង់ចាម )ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងស្រុកបាធាយ ចុះបង្ក្រាបបទល្មើសជលផល ៤ ករណី នឹងបានបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនផងដែរ ។ បើតាមមន្ត្រីជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកងមាស អធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចំនួន ០៤ករណី រួមមាន៖ ករណីទី១ -រុះរើរបាំងផ្ចិតព្រែកចំនួន ០១កន្លែង ប្រវែង ១០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៣០ដើម នៅចំណុចព្រែកអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីទី០២  -ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម នៅចំណុចស្ពានដែក ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ ករណីទី០៣ - រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រី ចំនួន០២មាត់-ទំហំ ៩×៤×២៥ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៨×៤×២៣ម៉ែត្រ ចំនួន០១មាត់ នៅចំណុចព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ករណីទី០៤ -រុះរើ និងបំផ្លាញចោលនូវឧបករណ៍ដាយចាប់ត្រីចំនួន ០៣មាត់ -ទំហំ ៤×៣×១៧ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៣×២,៥×១៥ម៉ែត្រ ចំនួន០១មាត់ -ទំហំ ៣×២,៥×១៣ម៉ែត្រ ចំនួន០១មាត់ នៅចំណុចព្រែកអន្លង់គគី ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។  មន្ត្រីដដែលបានបន្តថា ជាទិសដៅបន្តមន្ត្រីជំនាញជលផល និងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

អភិបាលខេត្តកំពង់ចាម នាំអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ព.ស.២៥៦៩ គ.ស.២០២៥ (រាជធានីភ្
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ព.ស.២៥៦៩ គ.ស.២០២៥ (រាជធានីភ្នំពេញ): នាព្រឹកថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ព.ស.២៥៦៩ គ.ស.២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ៕

ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ 154គ្រួសារ នៅស្រុកស្ទឹងត្រង់ ទទួលបានអំណោយឧបត្ថម្ភពីសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា

លោក សំ រិទ្ធិអន មេឃុំជ្រៃវៀន ស្រុកព្រៃឈរ បង្ហាញពីវិធីសាស្ត្រ គ្រប់គ្រង ភូមិឃុំមានសុវត្ថិ ភាពល្អ ដើម្បីការពារ សុវត្ថិភាព និងសន្តិសុខល្អជូនប្រជាពលរដ្ឋ!

វីដេអូ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារ ជំងឺផ្តាសាយបក្សី លើបុរសអាយុ ២២ឆ្នាំ

អភិបាលខេត្តកំពង់ចាម នាំយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពលោក ស៊ុន ស្រេ
+2
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូនគ្រួសារសពលោក ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស កំពង់ចាម: សមត្ថកិច្ចក្នុងរាជ
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្រ្កាបករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស កំពង់ចាម: សមត្ថកិច្ចក្នុងរាជអាវុធហត្ថនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីប្រើប្រាស់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេសបំពងសំឡេងលាន់លឺខ្លាំងៗរំខានអ្នកដ៏ទៃ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ។ បើតាមមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២០.១០ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចេញប្រតិបត្តិការបង្រ្កាបបានម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសបំពងសំឡេងលឺខ្លាំងធ្វើឲ្យមានការរំខានដល់ប្រជាពលរដ្ឋ ចំនួន០១គ្រឿង និងជនបង្ក ចំនួន០១នាក់ ។ ជនបង្កមានស្រុកកំណើត ភូមិបាក់អំរែក ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងវត្ថុតាង ម៉ូតូចំនួន០១គ្រឿង ម៉ាក YAMAHA EXSENTER ពណ៍ស ( គ្មានស្លាកលេខ ) ។ បច្ចុប្បន្នជនបង្ក និងម៉ូតូខាងលើបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង រសៀលថ្ងៃសុក្រ ៩
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង រសៀលថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ស៊ុន ស្រេង សមាជិកក្រុមប្រឹក្សាឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ដែលបានអនិច្ចកម្ម នៅថ្ងៃ ព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹង ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៤៧ ឆ្នាំ វេលាម៉ោង ៩:៤០ នាទីព្រឹក ដោយរោគាពាធ ស្ថិតនៅភូមិ ព្រះអណ្តូង១ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្តម អភិបាលខេត្ត សូមឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ លោក ស៊ុន ស្រេង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លាងឃ្លៀត។🙏🙏🙏

ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស​ នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកាឆ
+9
ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស​ នារសៀល ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម​ ខ្លូត​ ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច​ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ជូនយុវជនសសយក​ កាកបាទក្រហម​ កាយរិទ្ធ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ពឺ ស្រុកចំការលើ ​ខេត្តកំពង់ចាម។