រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 187 مشترک است و جایگاه 4 923 را در دسته سیاست و رتبه 541 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 187 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 04 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -112 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 7.05% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.45% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 718 بازدید دریافت میکند. در اولین روز معمولاً 555 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 05 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 187
مشترکین
-324 ساعت
-167 روز
-11230 روز
آرشیو پست ها
10 182
+9
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត នៅសណ្ឋាគារភ្នំប្រុសក្រុងកំពង់ចាម ក្រោមអធិបតីភាព អ៊ុ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។
10 182
+8
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន(ស្ពឺ) ស្ថិតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន អភិបាលរងស្រុក លោកស្រីប្រធានមន្ទីរអធិការកិច្ចខេត្ត លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ មេឃុំ នាយក នាយករង លោកគ្រូ អ្នកគ្រូ យុវជន កាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក. និងសិស្សានុសិស្ស សរុបចំនួន៣៩៦នាក់ ។
10 182
អាជ្ញាធរខេត្តកំពង់ចាមនាំយកស្បៀងអាហារផ្តល់ជូនពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់
10 182
យុវជនខេត្តកំពង់ចាមសម្តែងក្តីឈឺចាប់និងស្នើអន្តរជាតិដាក់សម្ពាធលើថៃដែលបានបាញ់ប្រហារពលរដ្ឋខ្មែរ
10 182
+9
ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជូនយុវជនសសយក កាកបាទក្រហម កាយរិទ្ធ និងសិស្សានុសិស្ស
នាព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃនៃគណៈអភិបាលខេត្ដកំពង់ចាម និងលោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តកំពង់ចាម បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម
10 182
+8
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូក្រសួងអធិការកិច្ច និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅសាលាវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ស្ថិតនៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន អភិបាលរងស្រុក លោកស្រីប្រធានមន្ទីរអធិការកិច្ចខេត្ត លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ មេឃុំ នាយិកា នាយករង លោកគ្រូ អ្នកគ្រូ និស្សិតយុវជនកាយរិទ្ធ កាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបចំនួន ៣៩៩នាក់ ព្រមទាំងបានយកចិត្តទុកដាក់ស្តាប់ និងចូលរួមយ៉ាងផុសផុលរបស់សមាជិក សមាជិកា ដោយមានសំណួរសរុបចំនួន ៤១សំណួរ ហើយត្រូវបានឆ្លើយបំភ្លឺពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ បទពិសោធជាក់ស្តែងដោយមន្រ្តីជំនាញ យ៉ាងក្បោះក្បាយគ្រប់សំណួរ។
10 182
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា»
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារស្រ្តី នៃរដ្ឋបាលខេត្ត អញ្ជើញចូលរួមបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
សម្តេចប្រធានរដ្ឋសភា សង្កត់ធ្ងន់ថា “យើងត្រូវចាំថា «ខ្មែរមានសាមគ្គី ខ្មែរខ្លាំង និងមានភាពធន់» ហើយអាចបោះជំហានទៅមុខ ដោយមានភាពជឿជាក់ និងក្តីសង្ឃឹម៕
10 182
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ
10 182
+9
នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ចិកា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈធ្វើបច្ចុប្បន្នភាព ការងារសម្បទានសង្គមកិច្ចនៅខេត្ដកំពង់ចាម កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។
10 182
លោកស្រី ស្រេង ចាន់ធូ ស្រ្តីសម្រាលកូន តាមផ្លូវម្នាក់ នៅខេត្តកំពង់ចាម សូមថ្លែងអំណរ គុណដល់សម្តេចប្រធានកាកបាទ ក្រហមកម្ពុជា និង ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការកាកបាទក្រហមសាខាខេត្ត ដែលបានផ្តល់អំណោយមនុស្សធម៌ជួយសង្រ្គោះ ម្តាយ និងទារក។
10 182
ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់នៅស្រុកកោះសូទិន ខេត្តកំពង់ចាម រីករាយ សប្បាយចិត្ត និងថ្លែងអំណរ គុណដល់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំង អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូរ ជួយផ្តល់ស្បៀង អាហារ ដើម្បីជួយដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋ។
10 182
អាជ្ញាធរ និងពលរដ្ឋ ឃុំប្រាំយ៉ាម ស្នើសុំ ផ្លូវមួយខ្សែដើម្បីតភ្ជាប់ទៅខេត្តព្រៃវែង
10 182
+9
នៅថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តម នាយកសាខា លោកគ្រូ អ្នកគ្រូពេទ្យ និងក្រុមការងារបានចុះសួរសុខទុក្ខ អ្នកស្រី ស្រេង ចាន់ធូ អាយុ ៣២ឆ្នាំ រស់នៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដែលបានឈឺពោះសម្រាលកូនស្រីទី២ នៅម៉ោង១២.០៤នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅពេលកំពុងធ្វើណើរ ដោយម៉ូតូទៅកាន់មន្ទីរពេទ្យ ហើយភ្លាមៗ ត្រូវបានប្រជាពលរដ្ឋផ្ទះក្បែរនោះជួយដឹកមកបញ្ជូនមកសម្រាក ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរលោកជំទាវប្រធាន បានបាននាំយក អំណោយមនុស្សធម៌ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អ្នកស្រី ផងដែរ ។
10 182
+9
អភិបាលខេត្តកំពង់ចាម នាំយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារដែលរងគ្រោះដោយទឹកជំនន់
កំពង់ចាម÷ ដោយមើលឃើញពីភាពខ្វះខាត របស់ប្រជាពលរដ្ឋដោយរងគ្រោះដោយលិច លង់ផលដំណាំពីទឹកជំនន់ ធ្វើឲ្យជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលាស្រុកកោះសូទិន នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារខេត្ត អញ្ជើញ ចុះផ្តល់ជំនួយឧបត្ថម្ភ ជាគ្រឿង ឧបភោគបរិភោគ ជូនប្រជាពលរដ្ឋចំនួន១៧១ គ្រួសារ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំ ការផ្តាំផ្ងើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរ យកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរបស់រាជរដ្ឋា ភិបាល រួមសុខ រួមទុក្ខជាមួយគ្នា គ្រប់វេលា។
ឯកឧត្តម ក៏បានចូលរួម សោកស្តាយ ចំពោះការខូចខាត ផលដំណាំ ស្រូវ ចំការ ដោយសារ ទឹកជំនន់ នាពេលកន្លង ធ្វើឲ្យប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាព។ ឯកឧត្តម បានស្នើដល់ប្រជាកសិករ បន្តដំដុះ ស្រូវ ផលដំណាំផ្សេងៗ ឡើងវិញ ក្រោយពេលទឹកស្រក ដើម្បីបង្ក បង្កើន ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងឲ្យកាន់តែរីកធំធាត់ឡើងបន្តទៅទៀត។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិនស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភាព ពិនិត្យសុខភាព ព្យាបាល និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
10 182
+9
កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថ្ងៃនេះ
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល, កងកម្លាំង, មន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំបានលើកយករបៀបវារៈ ចំនួន៤ រួមមាន:
១-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ តុលា និងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងដីកាស្តីពី ការកំណត់តម្លៃសេវាជាក់ស្តែង សម្រាប់ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង) និងសេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម។
៥-បញ្ហាផ្សេងៗ៕
