fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 038 مشترک است و جایگاه 4 996 را در دسته سیاست و رتبه 574 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 038 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -124 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.64% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.77% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 667 بازدید دریافت می‌کند. در اولین روز معمولاً 579 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 6 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 038
مشترکین
-324 ساعت
-327 روز
-12430 روز
آرشیو پست ها
ទឹកទន្លេខេត្តកំពង់ចាមថ្ងៃនេះ ស្រកចុះ០,៣៣ម៉ែត្រ មកត្រឹមកម្ពស់ ១៣,៣៣ម៉ែត្រប៉ុណ្ណោះ

រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម

អនុវត្តតាមបទបញ្ជារដ៏មុឺងម៉ាត់បស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការពង្រឹង និងអ
+9
អនុវត្តតាមបទបញ្ជារដ៏មុឺងម៉ាត់បស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការពង្រឹង និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានចុះធ្វើរដ្ឋបាលចំហរជាប់ជាប្រចាំ នៅតាមបណ្តាក្រុង-ស្រុកគោលដៅ ស្របតាមសរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។

ប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកស្ទឹងត្រង់ ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព ០១គ្រួសារ នៅឃុំអារក្សត្នោត

អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពក្នុងដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដល់អង្គភាពផ្ដល់សេវា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្នុងដំណើទស្សនកិច្ចនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងជាប្រធាន ព្រមទាំងក្រុមការងារគណនេយ្យភាពសង្គមខេត្ត ក្រុង ស្រុក និងអង្គភាពផ្ដល់សេវាទាំងបី (រដ្ឋបាលឃុំ សង្កាត់ , សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តឧត្តមានជ័យ ខេត្តប៉ៃលិន និងខេត្តកំពត សរុបរួមចំនួន ៧៩៥នាក់ ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះ ខណៈប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានមួយចំនួន

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សប្បាយរីករាយជាមួយកីឡាករប្រណាំងទូក-ង ខ្នាតអន្តរជាតិ ដើម្បីដកស្រង់បច្ចេកទេសសាកល្បឿនសាច់ទូកអ៊ុំ នៅមុខវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិនាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ។ កិច្ចប្រជុំធ្វើនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីក្រុមលេខាធិការដ្ឋាន លោកឧត្តមសេនីយត្រី លោកវរ:សេនីយ៍ អនុប្រធានមន្ទីរព័ត៌មាន អភិបាលរងក្រុង-ស្រុក គ្រូឧទ្ទេសតាមបណ្តាលក្រុង-ស្រុក តំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងសមាគមផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពី «របៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ ។ សិក្ខាសាលាបានធ្វើនៅសណ្ឋាគារ LBN អេស៊ានក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត តំណាងអាជ្ញាធរ តំណាងស្នងការនគរបាលខេត្ត មន្ត្រីសាលាខេត្ត មន្ទីរ អង្គភាព អង្គការដៃគូ និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។ លោកជំទាវ គង់ សូរីតា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានថ្លែងថា សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលបំណងយុទ្ធសាស្ត្រក្នុងការបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីរបៀបវារៈស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងលើកកម្ពស់កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការទទួលខុសត្រូវក្នុងការរៀបចំ និងអភិវឌ្ឍផែនការសកម្មភាពជាតិស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ នៅកម្ពុជា ថែមទាំងបង្កើនការយល់ដឹងលើការរកឃើញសំខាន់ៗដែលបានមកពីការវិភាគស្ថានភាពជាក់ស្តែង តាមរយៈភស្តុតាង បញ្ហាប្រឈម និងមេរៀនដែលទទួលបានកន្លងមក។ នៅក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរ និងបង្កើនការយល់ដឹងដល់អាជ្ញាធរថ្នាក់ក្រោមជាតិ។ លោកជំទាវ បានគូសបញ្ជាក់ថា ស្ត្រីគឺជាកម្លាំងចលករយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការថែរក្សាសន្តិភាព ការពារសន្តិសុខសង្គម និងការអភិវឌ្ឍសហគមន៍ ហើយរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្តផែនការសកម្មភាពជាតិស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ ដើម្បីធានាថាស្រ្តីទទួលបានកិច្ចការពារ ការលើកកម្ពស់សិទ្ធិ និងមានឱកាសចូលរួមស្មើមុខស្មើប្រៀបក្នុងគ្រប់កម្រិតនៃការធ្វើសេចក្តីសម្រេចចិត្ត។ ជាមួយគ្នានោះ ក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តលើកកម្ពស់តួនាទី សិទ្ធិ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការសន្តិភាព និងសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់៕