fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 249 مشترک است و جایگاه 4 901 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 249 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 18 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -107 و در ۲۴ ساعت گذشته برابر -6 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.47% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.39% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 663 بازدید دریافت می‌کند. در اولین روز معمولاً 552 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 19 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 249
مشترکین
-624 ساعت
-297 روز
-10730 روز
آرشیو پست ها
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ឱសថក្លែងក្លាយ ជំរុញបង្កើនការថែទាំសុខភាពបឋម ការងារហិរញ្ញប្បទានសុខាភិបាល សេវាសុខាភិបាលឯកជនខុសច្បាប់ ប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយលោក នាយករងរដ្ឋបាលសាលាខេត្ត , អភិបាលរងក្រុង-ស្រុក , មន្ទីរ-អង្គភាពពាក់ព័ន្ធ , នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , មន្ត្រីទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត, ប្រធានការិយាល័យសុខាភិបាលក្រុង-ស្រុកប្រតិបត្តិទាំង៩ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរសាខាភិបាលនៃរដ្ឋបាលខេត្ត ផងដែរ។

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ ឱសថក្លែងក្លាយ ជំរុញបង្កើនការថែទាំសុខភាពបឋម ការងារហិរញ្ញប្បទានសុខាភិបាល សេវាសុខាភិបាលឯកជនខុសច្បាប់ ប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមដោយលោក នាយករងរដ្ឋបាលសាលាខេត្ត , អភិបាលរងក្រុង-ស្រុក , មន្ទីរ-អង្គភាពពាក់ព័ន្ធ , នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , មន្ត្រីទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត, ប្រធានការិយាល័យសុខាភិបាលក្រុង-ស្រុកប្រតិបត្តិទាំង៩ និងមន្ត្រីពាក់ព័ន្ធនៃមន្ទីរសាខាភិបាលនៃរដ្ឋបាលខេត្ត ផងដែរ។

នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹម ឈន់សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមក
+9
នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម លូ គឹម ឈន់សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការស្រុកស្រីសន្ធរ ។ កម្មវិធីមានការចូលរួមពី លោក ប៊ិន ឡាដា ប្រធានគណៈកម្មាធិការគណបក្សស្រុក ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ គណៈកម្មាធិការ ស្រុក យុវជនគណបក្សស្រុក ឃុំ និង ប្រធាន សាខាបក្សភូម ិ សរុប២៥៣នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រីសន្ធរ   ។ កម្មវិធីនេះដែល ឯកឧត្តម ប្រធាន បានឧបត្ថម្ភអ្នកចូលរួម ២ម៉ឺនរៀល ក្នុង១នាក់ សរុបថវិការចំណាយ ៥.០៦០.០០០៛ ។

អភិបាលខេត្តកំពង់ចាម អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត យូ ស៊ុនឡុង អញ្ជើញចុះពិនិត្យរៀបចំទីតាំង ត្រៀមសម្ភោធកំណាត់ផ្លូវជាតិលេខ៧ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គន់​ សុភា អភិបាលរងខេត្ត និងជាអនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះធ្វើនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធីការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោស្រី ជាមន្ត្រីជំនាញជុំវិញខេត្តកំពង់ចាម។

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងក្រុមចលនាស្រ្តី ធ្វើនៅសាលប្រជុំ មន្ទីរកិច្ចការនារីខេត្ត ដោយមានការចូលរួមពីលោកស្រី ដែលជាសមាជិកាសាខាសមាគមនារី ដែលមកពីមន្ទីរ/អង្គភាពក្រុង-ស្រុក សរុបចំនួន ៦០នាក់ផងដែរ។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង៖ បូកសរុបលទ្ធផលការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់សាខាសមាគមនារី និងក្រុមចលនាស្រ្តី, និងដើម្បីរៀបចំជ្រើសរើស អ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់សមាគមនារីខេត្ត។

សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសនេប៉
សេចក្ដីជូនដំណឹង ស្ដីពីកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសនេប៉ាល់ នៅថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម

អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបាន
អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងអស់ឱ្យបានជ្រាបថា៖ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឆ្លាសវៃរបស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានផ្ដល់ជូនប្រជាពលរដ្ឋដល់ដៃផ្ទាល់តែម្ដង សរុបចំនួន ១.៥៩៣ប័ណ្ណ និងការផលិតលទ្ធផលសម្រេចលើការដាក់ពាក្យស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយបានផលិតសម្រេច ចំនួន ៩៦២ប័ណ្ណផងដែរ។ អាស្រ័យដូចបានជម្រាបដំណឹងខាងលើ សូមពុក ម៉ែ បង ប្អូនជ្រាបជាព័ត៌មាន។ សម្រាប់ពុកម៉ែ បងប្អូន ដែលត្រូវឡើងមកទទួលយកឯកសារទៅបង់ពន្ធប្រថាប់ត្រាលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សូមទំនាក់ទំនង លោកស្រី ហ៊ាន ស៊ាងហួយ មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូននីយកម្ម សំណង់ និងសុរិយោដីខេត្ត តាមរយៈលេខទូរស័ព្ទ៖ 012 24 30 23។ ដោយឡែកសម្រាប់ការសាកសួរព័ត៌មាន ឬឡើងមកទទួលយកលទ្ធផលសម្រេចលើការស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយ សូមទំនាក់ទំនងលោកភួង វិបុល មន្ត្រីទទួល-ប្រគល់ឯកសារ តាមរយៈលេខទូរស័ព្ទ៖ 096 444 4187។