fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 163 مشترک است و جایگاه 4 950 را در دسته سیاست و رتبه 557 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 163 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -110 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.64% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.49% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 675 بازدید دریافت می‌کند. در اولین روز معمولاً 558 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 163
مشترکین
اطلاعاتی وجود ندارد24 ساعت
-217 روز
-11030 روز
آرشیو پست ها
អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវ នៅត្រង់ចំណុចប្រសព្វផ្លូវ ៧១C ស្រុកស្ទឹងត្រង់ (កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរួមដំណើរជាមួយ ឯកឧត្តម ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវ នៅត្រង់ចំណុចប្រសព្វផ្លូវ ៧១C ស្ថិតនៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាការឆ្លើយតបនូវសំណើរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១C (កំពង់ចាម-ត្បូងឃ្មុំ) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។ គួរបញ្ជាក់ផងដែរថា នៅចំណុចផ្លូវប្រសព្វខាងលើនេះ កាលពីមិនទាន់មានភ្លើងស្តុប គឺករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើន ប៉ុន្តែនៅពេលបំពាក់ភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវពេលរាត្រីរួបមក គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយនៅកម្រិតទាបបំផុត៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងវាយតម្លៃតែងតាំងមន្ត្រីគណបក្ស។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន និង ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត, ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍, លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត, ប្រធាគណៈកម្មាធិការបក្សមូលដ្ឋានក្រុង/ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ កិច្ចប្រជុំពេញមួយព្រឹក បានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️
+3
សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️

សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️
+2
សមរភូមិ​មុខ​ ​និងសមរភូមិក្រោយ​ រួមឈាមតែមួយ❤️️🇰🇭❤️️

អភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈទទួលពលករ មកពីប្រទេសថៃ វិលត្រឡប់មកមូលដ្ឋានស្រុកកំណើតវិញ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈទៅទទួលយកពលករ ពលការនី ដែលវិលត្រឡប់មកពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកំណើតវិញ ខណៈដែលពេលបច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ ថ្លែងដូច្នេះនាឱកាស ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម ទទួលបានពលករ ពលកានី ដែលត្រឡប់មកមូលដ្ឋានវិញសរុប ១៧០០នាក់ នេះបើគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការនាំពលករមកវិញនេះ គឺត្រូវគិតគូរពីលទ្ធភាពរកការងារជូនគាត់ តាមរយះការសហការជាមួយរោងចក្រសហគ្រាស និងបណ្ដាអាជីវកម្មនានានៅក្នុងខេត្ត ដើម្បីទុកលទ្ធភាពឲ្យគាត់ជ្រើសរើសការងារទៅតាមអាជីព និងជំនាញរបស់គាត់រៀងៗខ្លួន។ ឯកឧត្តម អ៊ុន ចាន់ដា បន្ថែមថា បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថាកន្លែងការងារទំនេរនៅក្នុងខេត្តកំពង់ចាមមានប្រមាណ ១ម៉ឺន ៨ពាន់ កន្លែង ដែលនេះគឺមានជម្រើសច្រើនសម្រាប់បងប្អូនពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានខេត្តកំពង់ចាមវិញ ។ ដូច្នោះចំពោះមុខ សូមឲ្យមន្ទីរការងារ សហការជាមួយអាជ្ញាធរក្រុង-ស្រុក ដើម្បីធានាឲ្យបានថា ពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានវិញមានការងារធ្វើគ្រប់ៗគ្នា៕

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ​ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម រួមជាមួយសមាជិកសមាជិកាគណបក្សទាំងអស់ក្នុងខេត្តកំពង់ចាម ប្រកាសគាំទ្រឥ
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម រួមជាមួយសមាជិកសមាជិកាគណបក្សទាំងអស់ក្នុងខេត្តកំពង់ចាម ប្រកាសគាំទ្រឥតងាករេចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសថៃ ព្រមទាំងប្រកាសថ្កោលទោសយ៉ាងដាច់អហង្កស ចំពោះអំពើឈ្លានពានរបស់យោធាថៃ ដែលបង្កឡើងនៅព្រឹកថ្ងៃទី 24 កក្កដាឆ្នាំ 2025 នៅភូមិសាស្រ្តខេត្តរមានជ័យ និងខេត្តព្រះវិហារ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ​ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ​ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម។ បើតាមលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការដ្ឋានស្ថាបនា និងជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ចែកចេញជាបី ប្រភេទ រួមមាន: -ផ្លូវអ៊ុតកៅស៊ូAC 48,269m -ផ្លូវបេតុងRC12,224m -ផ្លូក្រាលកៅស៊ូDBST 25,953m សរុប 86,446m ហើយលោករំពឹងថា ការដ្ឋានជួសជុលផ្លូវខាងលើនឹងបញ្ចប់នៅអំឡុងចុងឆ្នាំ២០២៥នេះ។ ដោយឡែក គម្រោងការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ៧៩%ហើយ ដោយរំពឹងថានឹងរួចរាល់១០០% នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តចុះតាមដានការដ្ឋានឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងឲ្យការដ្ឋានមួយនេះ អនុវត្តទៅតាមស្តង់ដារបច្ចេកទេស ទើបផ្លូវប្រើប្រាស់បានគង់វង្សយូរអង្វែង៕ ​

រដ្ឋបាលខេត្តកំពង់ចាម ចេញញត្តិគាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា ចំពោះវិធានការឆ្លើយតប និងវាយបកលើខ្មាំងទាហានសៀមឈ្លានពាន ក្
+1
រដ្ឋបាលខេត្តកំពង់ចាម ចេញញត្តិគាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា ចំពោះវិធានការឆ្លើយតប និងវាយបកលើខ្មាំងទាហានសៀមឈ្លានពាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា