រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 163 名订阅者,在 政治 类别中位列第 4 950,并在 柬埔寨 地区排名第 557 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 163 名订阅者。
根据 10 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.64%。内容发布后 24 小时内通常能获得 5.49% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 675 次浏览,首日通常累积 558 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 11 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 163
订阅者
无数据24 小时
-217 天
-11030 天
帖子存档
10 163
អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះពិនិត្យភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវ នៅត្រង់ចំណុចប្រសព្វផ្លូវ ៧១C ស្រុកស្ទឹងត្រង់
(កំពង់ចាម) នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរួមដំណើរជាមួយ ឯកឧត្តម ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវ នៅត្រង់ចំណុចប្រសព្វផ្លូវ ៧១C ស្ថិតនៅភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាការឆ្លើយតបនូវសំណើរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១C (កំពង់ចាម-ត្បូងឃ្មុំ) កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
គួរបញ្ជាក់ផងដែរថា នៅចំណុចផ្លូវប្រសព្វខាងលើនេះ កាលពីមិនទាន់មានភ្លើងស្តុប គឺករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើន ប៉ុន្តែនៅពេលបំពាក់ភ្លើងស្តុប និងអំពូលបំភ្លឺផ្លូវពេលរាត្រីរួបមក គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយនៅកម្រិតទាបបំផុត៕
10 163
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងវាយតម្លៃតែងតាំងមន្ត្រីគណបក្ស។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន និង ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត, ឯកឧត្តម សមាជិកគណៈអចិន្ត្រៃយ៍, លោកជំទាវ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សខេត្ត, ប្រធាគណៈកម្មាធិការបក្សមូលដ្ឋានក្រុង/ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។
កិច្ចប្រជុំពេញមួយព្រឹក បានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
10 163
អភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធត្រៀមលក្ខណៈទទួលពលករ មកពីប្រទេសថៃ វិលត្រឡប់មកមូលដ្ឋានស្រុកកំណើតវិញ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈទៅទទួលយកពលករ ពលការនី ដែលវិលត្រឡប់មកពីប្រទេសថៃ មកកាន់មូលដ្ឋានស្រុកកំណើតវិញ ខណៈដែលពេលបច្ចុប្បន្ន ប្រទេសកម្ពុជា និងប្រទេសថៃកំពុងមានការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
ថ្លែងដូច្នេះនាឱកាស ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម ទទួលបានពលករ ពលកានី ដែលត្រឡប់មកមូលដ្ឋានវិញសរុប ១៧០០នាក់ នេះបើគិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការនាំពលករមកវិញនេះ គឺត្រូវគិតគូរពីលទ្ធភាពរកការងារជូនគាត់ តាមរយះការសហការជាមួយរោងចក្រសហគ្រាស និងបណ្ដាអាជីវកម្មនានានៅក្នុងខេត្ត ដើម្បីទុកលទ្ធភាពឲ្យគាត់ជ្រើសរើសការងារទៅតាមអាជីព និងជំនាញរបស់គាត់រៀងៗខ្លួន។
ឯកឧត្តម អ៊ុន ចាន់ដា បន្ថែមថា បើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថាកន្លែងការងារទំនេរនៅក្នុងខេត្តកំពង់ចាមមានប្រមាណ ១ម៉ឺន ៨ពាន់ កន្លែង ដែលនេះគឺមានជម្រើសច្រើនសម្រាប់បងប្អូនពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានខេត្តកំពង់ចាមវិញ ។ ដូច្នោះចំពោះមុខ សូមឲ្យមន្ទីរការងារ សហការជាមួយអាជ្ញាធរក្រុង-ស្រុក ដើម្បីធានាឲ្យបានថា ពលករ ពលការនីដែលត្រឡប់មកមូលដ្ឋានវិញមានការងារធ្វើគ្រប់ៗគ្នា៕
10 163
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម
10 163
+1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម រួមជាមួយសមាជិកសមាជិកាគណបក្សទាំងអស់ក្នុងខេត្តកំពង់ចាម ប្រកាសគាំទ្រឥតងាករេចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសថៃ ព្រមទាំងប្រកាសថ្កោលទោសយ៉ាងដាច់អហង្កស ចំពោះអំពើឈ្លានពានរបស់យោធាថៃ ដែលបង្កឡើងនៅព្រឹកថ្ងៃទី 24 កក្កដាឆ្នាំ 2025 នៅភូមិសាស្រ្តខេត្តរមានជ័យ និងខេត្តព្រះវិហារ ។
10 163
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម
(កំពង់ចាម): នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យការដ្ឋានជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម។
បើតាមលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា ការដ្ឋានស្ថាបនា និងជួសជុលផ្លូវ នៃគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម ចែកចេញជាបី ប្រភេទ រួមមាន:
-ផ្លូវអ៊ុតកៅស៊ូAC 48,269m
-ផ្លូវបេតុងRC12,224m
-ផ្លូក្រាលកៅស៊ូDBST 25,953m សរុប 86,446m ហើយលោករំពឹងថា ការដ្ឋានជួសជុលផ្លូវខាងលើនឹងបញ្ចប់នៅអំឡុងចុងឆ្នាំ២០២៥នេះ។
ដោយឡែក គម្រោងការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ៧៩%ហើយ ដោយរំពឹងថានឹងរួចរាល់១០០% នៅចុងខែធ្នូ ឆ្នាំ២០២៥ខាងមុខ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានខាងលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីបច្ចេកទេស អជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តចុះតាមដានការដ្ឋានឲ្យបានជាប់ជាប្រចាំ សំដៅធ្វើយ៉ាងឲ្យការដ្ឋានមួយនេះ អនុវត្តទៅតាមស្តង់ដារបច្ចេកទេស ទើបផ្លូវប្រើប្រាស់បានគង់វង្សយូរអង្វែង៕
10 163
+1
រដ្ឋបាលខេត្តកំពង់ចាម ចេញញត្តិគាំទ្ររាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា ចំពោះវិធានការឆ្លើយតប និងវាយបកលើខ្មាំងទាហានសៀមឈ្លានពាន ក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា
