រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 165 مشترک است و جایگاه 4 942 را در دسته سیاست و رتبه 550 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 165 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 09 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -110 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.77% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.45% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 689 بازدید دریافت میکند. در اولین روز معمولاً 554 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 10 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 165
مشترکین
اطلاعاتی وجود ندارد24 ساعت
-237 روز
-11030 روز
آرشیو پست ها
10 166
សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១
10 166
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET)
10 166
Repost from ព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម
+5
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីនេះ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និងលោកអភិបាលស្រុកចំការលើ បាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន៤ភូមិគឺភូមិថ្នល់បែកកើត ភូមិថ្នល់បែកលិច ភូមិបុសចេកព្រៃ និងភូមិថ្នល់បែកជើង ស្មើនិង៤០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុង០១គ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីវអុីវ ថវិកា នំប័ុង០១ដើម និងទឹកបរិសុទ្ធ០១ដប ព្រមទាំងបានឧបត្ថមប្រជាការពារភូមិចំនួន២នាក់ ម្នាក់ៗផងដែរ ។
10 166
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET)
(កំពង់ចាម) នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារ បានអញ្ជេីញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ និងរថយន្តនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង ឬធ្វេីឲ្យគេ ដេីម្បីកាត់បន្ថយភាពក្រីក្រផង និងលេីកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសេីរឡើង។
លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានបន្តចុះផ្សព្វផ្សាយផ្ទាល់នៅតាមមូលដ្ឋានដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ស្តីពីការចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមនិងបានសហការជាមួយមន្ទីរការងារក្នុងការផ្សព្វផ្សាយពីឱកាសដែលតាមបណ្តាក្រុមហ៊ុនចុះទៅធ្វេីវេទិកាការងារដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ និងពលករមកពីថៃ។ លោកនាយកវិទ្យាស្ថានបន្ថែមទៀតថា សម្រាប់ពលករមកពីប្រទេសថៃ និងយុវជនមកពីគ្រួសារក្រីក្រក្នុងខេត្តកំពង់ចាម ពួកគេមកចុះឈ្មោះចូលរៀនវគ្គចំណេះជំនាញបច្ចេកទេសគឺមានកម្រិតតិចតួចបំផុត ប៉ុន្តែអ្វីដែលពួកគេចង់បានគឺចង់បានធ្វេីការងារទទួលបានប្រាក់ខែភ្លាមៗ។
ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានផ្សព្វផ្សាយពីឱកាសការងារទៅតាមមូលដ្ឋានជាប្រចាំជូនដល់ពលករមកពីថៃដែលកំពុងស្នាក់នៅតាមខ្នងដោយបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វេីភ្លាមៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្រូវការកម្លាំងពលកម្មមានប្រមាណជាង១ម៉ឺនកន្លែងបន្ថែមទៀត៕
10 166
+9
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។
10 166
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET)
(កំពង់ចាម): នៅព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារ បានអញ្ជេីញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។
បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ និងរថយន្តនៅរោងជាងនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានចប់ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង ឬធ្វេីឲ្យគេ ដេីម្បីកាត់បន្ថយភាពក្រីក្រផង និងលេីកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសេីរឡើង៕
10 166
+9
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលក្រុងកំពង់ចាម ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលក្រុង ក្រុមប្រឹកស្សាក្រុង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ចៅសង្កាត់ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។
10 166
លោក សំ ពិសិដ្ឋ បានថ្លែងអំណរគុណដល់ មន្ទីរអង្គភាព អង្គការសង្គមស៊ីវិលនិង វិស័យឯកជននានាដែលគ្រាំទ្រគម្រោងអភិវឌ្ឍន៍ របស់រដ្ឋបាល ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព
JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម
👉 Facebook
👉 YouTube
👉 Website
👉 TikTok
👉 X (Twitter)
10 166
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ ក្នុងសង្កាត់សំបួរមាស
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពជំនាញ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
បន្ទាប់ពីអញ្ជើញចុះពិនិត្យ និងសិក្សាលទ្ធភាពដោយផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរ សាធារណការ និងដឹកជញ្ជូ,ន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណា ពង្រីកសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត និងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឲ្យបាននូវខ្សែក្រវាត់ជ័យលាភី "ទីក្រុងស្អាត រំដួល៣ទង" ដែលយើងធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕
10 166
+8
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកចំការលើ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។
10 166
+8
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកបាធាយ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។
