ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 165 名订阅者,在 政治 类别中位列第 4 942,并在 柬埔寨 地区排名第 550 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 165 名订阅者。

根据 09 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.77%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 689 次浏览,首日通常累积 554 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 5。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 10 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 165
订阅者
无数据24 小时
-237 天
-11030 天
帖子存档
សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១

មន្ត្រីរាជការ និងគ្រូបង្រៀនខេត្តកំពង់ចាមនៅតែជឿជាក់លើថ្នាក់ដឹកនាំកម្ពុជា

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET)

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីនេះ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និ
+5
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទីនេះ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប និងលោកអភិបាលស្រុកចំការលើ បាននាំយកនូវអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន៤ភូមិគឺភូមិថ្នល់បែកកើត ភូមិថ្នល់បែកលិច ភូមិបុសចេកព្រៃ និងភូមិថ្នល់បែកជើង ស្មើនិង៤០គ្រួសារ ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុង០១គ្រួសារទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីវអុីវ ថវិកា នំប័ុង០១ដើម និងទឹកបរិសុទ្ធ០១ដប ព្រមទាំងបានឧបត្ថមប្រជាការពារភូមិចំនួន២នាក់ ម្នាក់ៗផងដែរ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET) (កំពង់ចាម) នៅព្រឹក​ ថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​២០២៥​ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម​ សួស​ ឡា​ ប្រធានសាលាដំបូងខេត្ត ឯកឧត្តម​ វង្ស​ ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា​នៃ​អអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារ បានអញ្ជេីញ​ចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។ បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស​ និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ​ និងរថយន្តនៅរោងជាង​នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម​ ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ​ឲ្យបានចប់​ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង​ ឬធ្វេីឲ្យគេ​ ដេីម្បីកាត់បន្ថយភាពក្រីក្រផង​ និងលេីកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសេីរឡើង។ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានបន្តចុះផ្សព្វផ្សាយផ្ទាល់នៅតាមមូលដ្ឋានដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធ​ ស្តីពីការចុះឈ្មោះចូលរៀនវគ្គជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម​និងបានសហការជាមួយមន្ទីរការងារក្នុងការផ្សព្វផ្សាយពីឱកាសដែលតាមបណ្តាក្រុមហ៊ុនចុះទៅធ្វេីវេទិកាការងារដល់ប្រជាពលរដ្ឋមកពីគ្រួសារក្រីក្រ​ និងពលករមកពីថៃ។ លោកនាយកវិទ្យាស្ថានបន្ថែមទៀតថា​ សម្រាប់ពលករមកពីប្រទេសថៃ​ និងយុវជន​មកពីគ្រួសារក្រីក្រក្នុងខេត្តកំពង់ចាម​ ពួកគេមកចុះឈ្មោះចូលរៀនវគ្គចំណេះជំនាញបច្ចេកទេសគឺមានកម្រិតតិចតួចបំផុត​ ប៉ុន្តែ​អ្វីដែលពួកគេចង់បានគឺចង់បានធ្វេីការងារទទួលបានប្រាក់ខែភ្លាមៗ។ ទន្ទឹមនេះ រដ្ឋបាល​ខេត្តកំពង់ចាម​ ក៏បានផ្សព្វផ្សាយ​ពីឱកាសការងារទៅតាមមូលដ្ឋាន​ជាប្រចាំជូនដល់ពលករមកពីថៃដែល​កំពុងស្នាក់នៅតាមខ្នង​ដោយបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)​ដើម្បីផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ និងជាពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វេីភ្លាមៗ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ ត្រូវការកម្លាំងពលកម្មមានប្រមាណជាង១ម៉ឺនកន្លែងបន្ថែមទៀត៕

នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តក
+9
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកជើងព្រៃ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET) (កំពង់ចាម): នៅព្រឹក​ ថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​២០២៥​ នេះ ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម​ សួស​ ឡា​ ប្រធានសាលាដំបូងខេត្ត ឯកឧត្តម​ វង្ស​ ប៊ុនវិសុទ្ធ​ ព្រះរាជអាជ្ញា​នៃ​អអយ្យការអមសាលាដំបូងខេត្ត និងក្រុមការងារ បានអញ្ជេីញ​ចុះពិនិត្យសកម្មភាពអនុវត្តផ្ទាល់របស់សិក្ខាកាមក្នុងរោងជាងជួសជុលយានយន្តនៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម​ (TVET) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម។ បន្ទាប់ពីជួបសំណេះសំណាល និងស្វែងយល់ពី សកម្មភាពការងារជំនាញខាងលើ ឯកឧត្ដម អភិបាលខេត្ត ក៏បានជំរុញដល់សិក្ខាកាមដែលកំពុងរៀនជំនាញបច្ចេកទេស​ និងកំពុងអនុវត្តន៍ផ្ទាល់លេីជំនាញជួសជុលម៉ូតូ​ និងរថយន្តនៅរោងជាង​នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម​ ទាំងអស់ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ​ឲ្យបានចប់​ដេីម្បីយកចំណេះជំនាញដែលខ្លួនរៀនប្រកបរបរខ្លួនឯង​ ឬធ្វេីឲ្យគេ​ ដេីម្បីកាត់បន្ថយភាពក្រីក្រផង​ និងលេីកស្ទួយជីវភាពក្នុងគ្រួសារឲ្យកាន់តែល្អប្រសេីរឡើង៕

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង
+9
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលក្រុងកំពង់ចាម ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលក្រុង ក្រុមប្រឹកស្សាក្រុង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ចៅសង្កាត់ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។

លោក សំ ពិសិដ្ឋ បានថ្លែងអំណរគុណដល់ មន្ទីរអង្គភាព អង្គការសង្គមស៊ីវិលនិង វិស័យឯកជននានាដែលគ្រាំទ្រគម្រោងអភិវឌ្ឍន៍ របស់រដ្ឋបាល ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter)

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ ក្នុងសង្កាត់សំបួរមាស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ និងមន្ទីរអង្គភាពជំនាញ អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសប្រព័ន្ធលូរំដោះទឹកភ្លៀង និងគម្រោងជួសជុលកែលម្អសួនច្បារ, ការដាំដើមឈើ, ដើមផ្កាលម្អ នៅតាមបណ្តោយផ្លូវភ្លោះ ស.ស.យ.ក ខេត្ត ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ បន្ទាប់ពីអញ្ជើញចុះពិនិត្យ និងសិក្សាលទ្ធភាពដោយផ្ទាល់ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ឲ្យមន្ទីរ សាធារណការ និងដឹកជញ្ជូ,ន មន្ទីរបរិស្ថាន និងអាជ្ញាធរក្រុង សហការអនុវត្តការងារខាងលើនេះ ចាប់ពីថ្ងៃនេះតទៅ សំដៅធ្វើយ៉ាងណា ពង្រីកសោភ័ណភាពក្រុងឲ្យកាន់តែមានភាពស្រស់បំព្រង គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកទស្សនាកំសាន្ត និងការត្រៀមខ្លួនចូលរួមប្រឡងប្រណាំងជ័យលាភីទីក្រុងស្អាត ក៏ដូចជាការរក្សាឲ្យបាននូវខ្សែក្រវាត់ជ័យលាភី "ទីក្រុងស្អាត រំដួល៣ទង" ដែលយើងធ្លាប់ទទួលបាន២ អាណត្តិជាប់ៗគ្នា៕

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+8
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកចំការលើ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ច
+8
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងដំណើការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលស្រុកបាធាយ ។ ក្នុងពិធីនោះក៏មានការចូលរួម ដោយលោក អភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល សមាគម និងដែគូរអភិវឌ្ឍផងដែរ។