fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 178 مشترک است و جایگاه 4 925 را در دسته سیاست و رتبه 542 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 178 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 05 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -119 و در ۲۴ ساعت گذشته برابر -7 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.11% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.46% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 724 بازدید دریافت می‌کند. در اولین روز معمولاً 556 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 06 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 178
مشترکین
-724 ساعت
-217 روز
-11930 روز
آرشیو پست ها
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី"

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព
+3
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី"

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ រយៈពេល៩ខែ ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្ស និងក្រុមការងារគណបក្សរយៈពេល៩ខែ ឆ្នាំ២០២៥ និងទិសដៅភារកិច្ចបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ។ ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់៖ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តម ជីម លាវ  សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភា មណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តម លោកជំទាវប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១០ លោក លោកស្រី សមាជិកបក្សស្រុក សមាជិកបក្សឃុំ ក្រុមការងារអាយធីឃុំ សរុបអ្នកចូលរួមចំនួន ២៩៧នាក់ ស្រី៧២នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភ សមាជិក សមាជិកា ចូលរួមចំនួន ២៧០នាក់ ក្នុង១នាក់ថវិកា ២០.០០០រៀល ប៉ូលីស ប្រជាការពារ និងគ្រូពេទ្យប្រចាំការ ១២នាក់ ក្នុង១នាក់ ២០.០០០រៀល មន្ត្រីប្រចាំការទីស្នាក់ការបក្សស្រុក ចំនួន ៦នាក់ ក្នុង១នាក់ ១០០.០០០រៀល ចំណាយរៀបចំកម្មវិធីកិច្ចប្រជុំ និងផ្សេងៗអស់ចំនួន ៤.៥០០.០០០រៀល និង ចូលបុណ្យកឋិនទាន ចំនួន ២.០០០.០០០រៀល ក្នុងនោះ ឯកឧត្តម  បានចំណាយអស់ថវិកាសរុបចំនួន ១០.៥០០.០០០រៀល ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព
+3
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញផលិតផលឱសថ និងគ្រឿងសម្អាង គ្មានចុះបញ្ជិកា ដែលផ្សព្វផ្សាយលក់ដោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ "អ្នកគ្រូពេទ្យវួចណែ ភូមិថ្មី"

សិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម​ នៅ​ខេត្ត​កំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ តុល
+8
សិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម​ នៅ​ខេត្ត​កំពង់ចាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​ តុលា​ ឆ្នាំ​២០២៥​ ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាង​ខ្ពង់ខ្ពស់​ឯកឧត្ដម​ អ៊ុន​ ចាន់​ដា​ អភិបាល នៃ​អភិបាល​ខេត្ត​កំពង់ចាម​ និង លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី ប្រព័ន្ធគ្រប់គ្រងគុណភាពចំណីអាហារសម្រាសហគ្រាសធុនតូច និងមធ្យម​ នៅសាលប្រជុំសាលាខេត្ត។ ក្នុងសិក្ខាសាលានេះដែរមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត​ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អនុប្រធានមន្ទីរពាណិជ្ជកម្ម ​អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជាតំណាងធនាគារហ្វីលីព ក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកា សហគ្រាសធុនតូច និងមធ្យមខេត្តកំពង់ចាម។

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំ
+8
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្តី និងកុមារ និងគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ នៅសាលប្រជុំសាលសន្និសិទសាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូZOOM ស្ថិតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ -ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ ៤-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។ ៥- បញ្ហាផ្សេងៗ៕

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្ត
+4
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតអបអរសាទរ សូមគោរពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសដែលគណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានសម្រេចប្រគល់ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize) ដល់សហភាពសហព័ន្ធយុវជនកម្ពុជា។

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយទាប ស្រ
+5
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយទាប ស្រុកចំការលើ បានចូលរួមជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម នៅភូមិស្វាយទាប និងភូមិប្រម៉ាត់ដី ឃុស្វាយទាយ ស្រុកចំការលើ ខេត្តកំពង់ចាម។

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បា
+7
នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ១០ខែ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កិច្ចប្រជុំនេះធ្វើនៅសាលាខេត្ត ដោយមានការចូលរួមពី អនុប្រធានលេខាធិការដ្ឋាន មកពីមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាក្រុមការងារជំនាញទាំង៦ នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , មន្ត្រីលេខាធិការដ្ឋាន, លោក លោកស្រី អភិបាលរងក្រុង-ស្រុក ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការពារអនិតិជន,មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នៃរដ្ឋបាលក្រុង-ស្រុក និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ ព្រមទាំងអង្គការដៃគូផងដែ។

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីដែលសម្រេចបានជិត៨០%

ឯកឧត្តម អ៊ុន ចាន់ដា ៖ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល
+9
ឯកឧត្តម អ៊ុន ចាន់ដា ៖ យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល និងជាអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ យុវជនកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ទាំងក្នុងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ និយាយរួម យុវជនគឺជាឆ្អឺងខ្នង ជាសសរស្ដំ នៃអនាគតប្រទេសជាតិ ដូចពាក្យស្លោក " យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ"។ ការថ្លែងបែបនេះ ក្នុងកិច្ច​ប្រជុំ​ពិនិត្យវឌ្ឍនភាពការងារ​ ៩ខែ​ ឆ្នាំ​២០២៥​ និងដាក់ចេញទិសដៅការងារបន្ត​ របស់សហភាពសហព័ន្ធយុវជនកម្ពុជាកំពង់ចាម ដោយមានការចូលរួមពី ប្រធាន-អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការខេត្ត សរុប៨០រូប ស្ថិតនៅទីស្នាក់ការ ស.ស.យ.ក.ខេត្ត នាក្រុងកំពង់ចាម៕

https://www.facebook.com/share/19whxeW4F6/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1Zu
https://www.facebook.com/share/19whxeW4F6/ ============ ផេកផ្លូវការ 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/1ZugByxdsA/ ហ្វេសប៊ុក 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.facebook.com/share/17F7vjYAzr/ TikTok 👉 ឯកឧត្តម អ៊ុន ចាន់ដា https://www.tiktok.com/@unchanda0?_t=ZS-8zQ782yxA2y&_r=1 តេឡេក្រាម 👉 រដ្ឋបាលខេត្តកំពង់ចាម https://t.me/kpcadmin ផេកផ្លូវការ 👉​ រដ្ឋបាលខេត្តកំពង់ចាម https://www.facebook.com/share/1PV62RZVt9/

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាបបានអញ្ជើញចុះជួបសួរសុខទុក
+5
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាបបានអញ្ជើញចុះជួបសួរសុខទុក្ខ និងស្តាប់នូវសំណូមពរ និងតម្រូវការនានាដែលមានក្នុងភូមិ ស្វាយទាប និងភូមិប្រម៉ាត់ដី និងបន្ទាប់មកក៏ធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម រួមទាំងបានជម្រាបជូននូវសភាពការណ៍ថ្មីៗពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ និងចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយទាប និងភូមិប្រម៉ាត់ដី ឃុំស្វាយទាប ដោយមានអ្នកចូលរួមចំនួន២១៦នាក់ ស្រី៥៩នាក់។ក្នុងនោះម្នាក់ៗទទួលបាននំបុ័ង០១ដើម និងទឹកបរិសុទ្ធ០១ដប ដល់អ្នកចូលរួមផងដែរ ។