ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 156 مشتركاً، محتلاً المرتبة 4 991 في فئة السياسة والمرتبة 562 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 156 مشتركاً.

بحسب آخر البيانات بتاريخ 12 أكتوبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -107، وفي آخر 24 ساعة بمقدار 0، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.68‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.16‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 679 مشاهدة. وخلال اليوم الأول يجمع عادةً 525 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 13 أكتوبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 156
المشتركون
لا توجد بيانات24 ساعات
-187 أيام
-10730 أيام
أرشيف المشاركات
អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនឹងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ (ឧត្តរមានជ័យ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៥ នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ រួមនិងសប្បុរសជន​ ឧត្ថម្ភគាំទ្រផ្តល់ជូនវីរកងទ័ពឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខជួរមុខទិសទី៣ -ប្រាសាទតាមាន់តូច+តាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកផ្តល់ជូន នាពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភូយមុង សំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ។ នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹក ស្រុកចុងកាល់ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ៕

ស្រុកចំការលើ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងក្រុមការងាររួមជាមួយរដ្ឋបាលឃុំស្វា
+4
ស្រុកចំការលើ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងក្រុមការងាររួមជាមួយរដ្ឋបាលឃុំស្វាយទាប រដ្ឋបាលឃុំស្ពឺ បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពឈ្មោះ ហៀម ស៊ាត ភេទស្រី អាយុ៩២ឆ្នាំ ត្រូវជាម្តាយបង្កើតលោក ជិន សុខឡេងនាយប៉ុស្តិរងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះក៏បាននាំថវិកាចំនួន៦៥០,០០០រៀលទៅ ចូលរួមបុណ្យសពផងដែរ ។

នារសៀលទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ
+9
នារសៀលទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សៀង សាត មេបញ្ជាការរងវរសេនាតូចអន្តរាគមន៍លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា ត្រូវបានក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជាច្រេីនមុខ និងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ (ព្រះវិហារ): នៅរសៀលថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជន​ឧឧត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្ស​ ដែលកំពុងឈជេីងការពារទឹកដីនៅសមរភូមិមុខទិសខេត្តព្រះវិហារ។ នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងនិងថវិកា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដេីម​ ស្ថិតក្នុងភូមិគូលែនត្បូង​ ស្រុកគូលែន​ ខេត្តព្រះវិហារ​ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ព្រះគ្រូចៅអធិការវត្ត ពោធិ៥.០០០ដើម និង ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។ សូមបញ្ជាក់ជម្រាបជូនថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ៕

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ច
+6
នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីឯកឧត្តមនាយកសាខា, លោកស្រី អភិបាលរងក្រុង, លោក លោកស្រីចៅសង្កាត់, លោក លោកស្រីមេភូមិ និងក្រុមការងារ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តកំពង់ចាម ផ្តល់ជូនជនភៀសសឹក ចំនួន ៣០គ្រួសារ ស្មើ ៣៩នាក់ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម នៅបរិវេណរដ្ឋបាលក្រុងកំពង់ចាម។

គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សៀង សាត ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន នៅរសៀល
+9
គណៈប្រតិភូខេត្តកំពង់ចាម  អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សៀង សាត ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម  បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជនអនុសេនីយ៍ឯក សៀង សាត មេបញ្ជាការរងកងវរសេនាតូច អន្តរាគមន៍លេខ ៣៩៤ ចំណុះកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់កងកម្លាំងទ័ពថៃឈ្លានពានកម្ពុជា ដែលត្រូវបានក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បន្ទាប់ពីបានបញ្ជូនតាមរថយន្តពេទ្យ កាលពីពេលថ្មីៗ កន្លងទៅនោះ ។

សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេ
+9
សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារភៀសសឹក ដែលចូលមកស្នាក់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការចូលរួមដោយតំណាងស្នងការនគរបាលខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ-អអ្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី ២៧ ជូនចាស់ជរាទុរគត ១គ្រួសារ នៅ ឃុំមហាខ្ញូង ស្រុកកោះសូទិន។ --  ----  ----  ---- សាខា កក្រក ខេត្តកំពង់ចាម : ព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមនិង ព្រះវត្តមាន ព្រះឧត្តមចរិយា ស៊ាង លាង  ព្រះបាឡាត់គណខេត្ត  ឯកឧត្តមនាយកសាខា លោក  លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក  និង អនុសាខាស្រុក  បាននិមន្ត និង អញ្ជើញ  ចុះប្រគល់ផ្ទះបន្ទាប់ទី ២៧ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីសាខា និង ឯកឧត្តម អ៊ុន ចាន់ដា ជូន ចាស់ជរាគ្មានទីពឹង ១គ្រួសារ ឈ្មោះ ប៉ោង ង៉ុយ  អាយុ ៧៤ឆ្នាំ  រស់នៅ  ភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន ។ គួររំលឹកថា លោកតា ប៉ោង ង៉ុយ និង លោកយាយ ឌិន ថុល  មានកូនប្រុសស្រី ២នាក់ តែមានគ្រួសាររស់នៅបែករៀងៗខ្លួន អស់ហើយ ។ ក្រៅពី សមាទានសីលនៅវត្ត គាត់តែងតែឆ្លៀតទៅមើលចំការអោយកូន ឯក្រោយភូមិ ហើយរ៉ាប់រងចិញ្ចឹមចៅក្នុងនបន្ទុក ២នាក់ និង ប្អូនប្រុស ១នាក់ ដែលមានជម្ងឺសរសៃប្រាសាទថែមទៀត ។ ពួកគាត់មានផ្ទះចាស់ ទំហំ ៦ម×៨ម លើដីទំហំ ៣៤ម×៤៨ម តែជាអកុសល ត្រូវអគ្គីភ័យឆាបឆេះ ដោយឆ្លងចរន្តអគ្គិសនី កាលពីអំឡុងខែ មិនា ឆ្នាំ ២០២៤ ។ ក្រោយអស់ជម្រក ពួកគាត់ និង ចៅ ក៏បានទៅសង់កូនខ្ទម ក្នុងចំការរបស់កូនខាងកើតភូមិ ដើម្បីស្នាក់នៅផង និង បានមើលថែចំការអោយកូន ផង ។ រាល់ថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និង ពឹងផ្អែកទាំងស្រុងលើទឹកចិត្តសប្បុរសរបស់ អ្នកជិតខាង ប៉ុណ្ណោះ  ។ ទោះបីជាដីភូមិចាស់ មានទំហំធំល្មម យ៉ាងណាក្តី  ដោយសារជីវភាពក្រខ្សត់ពេក ចាស់ជរា ២នាក់ តា យាយ ទុរគតរូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ ។ តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់ ឯកឧត្តម អ៊ុន ចាន់ដាផ្ទាល់ ផង របស់សាខាផង និងបច្ច័យចូលរួមរបស់សាលាគណ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកចំការលើ ផង  ជូនដល់គ្រួសារលោកតា ប៉ោង ង៉ុយ  និងចៅ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។ ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់ គ្រឿង ឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក  ជូនលោកតា ប៉ោង ង៉ុយ និង លោកយាយ ឌិន ថុល សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០ កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,   និង ថវិកា ២០០,០០០រៀល ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ១០នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ឃីត    ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ  ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីលោកជំទាវ
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីលោកជំទាវ​ លាង​ វួចឆេង​ ហ៊ុន​ណេង​ និងសប្បុរសជន ដើម្បីចែកជូនដល់ វីរៈកងទ័ពនៅសមរភូមិមុខ និងបងប្អូនជនភៀសសឹក។