រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 150 مشترک است و جایگاه 4 991 را در دسته سیاست و رتبه 562 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 150 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 13 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -114 و در ۲۴ ساعت گذشته برابر -3 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.72% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.15% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 682 بازدید دریافت میکند. در اولین روز معمولاً 523 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 14 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 150
مشترکین
-324 ساعت
-237 روز
-11430 روز
آرشیو پست ها
10 151
បុរសពោះម៉ាយទុរគត ជួបការលំបាក ១គ្រួសារ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
10 151
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
10 151
រដ្ឋបាលខេត្តកំពង់ចាមដុតកម្ទេចគ្រឿងញៀនជាង ៤០០ គីឡូក្រាមរដ្ឋបាលខេត្តកំពង់ចាមដុតកម្ទេចគ្រឿងញៀនជាង ៤០០ គីឡូក្រាម
10 151
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រុមហ៊ុនទទួលការ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម។
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក ប្រកបដោយស្តង់ដារ។
-គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជាង ៦០ភាគរយហើយ។
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុង ខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។
-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។
-ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។
-ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប...។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។
-កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។
-ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អភិបាល អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ ធ្វើការសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕
10 151
+9
នៅព្រឹកថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីវិវាទដីធ្លីនៅស្រុកស្រីសន្ធរ ចំនួន០២ ករណី កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដកំពង់ចាម ។
10 151
+2
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៥ រថយន្តរបស់រដ្ឋបាលខេត្តកំពង់ចាម បានដឹកពលករ សរុបចំនួន ១៨នាក់ ស្រី 0៨នាក់ និងរថយន្តខេត្តបន្ទាយមានជ័យ ១គ្រឿង ដឹកពលករខេត្តកំពង់ចាម ៣ នាក់ ស្រី១ នាក់ ក្នុងនោះ ÷
-ស្រុកបាធាយ ០៣នាក់ ស្រី០១នាក់
-ស្រុកកំពង់សៀម ០៥នាក់ ស្រី ៣នាក់
-ស្រុកចំការលើ ០៣នាក់ ស្រី ០១នាក់,
-ស្រុកស្ទឹងត្រង់ ០៣នាក់ ស្រី ០២នាក់
-ស្រុកកងមាស ០៧ នាក់ ស្រី ០២នាក់
បងប្អូនពលករ បានជូនដល់មូលដ្ឋានក្រុង-ស្រុករួចរាល់ដោយសុវត្ថិភាព។
10 151
+8
នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន រសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តការងារវិស័យសុខាភិបាលឯកជន នៅសាលាស្រុកស្ទឹងត្រង់។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុក កងកម្លាំងទាំងបី ស្រុក , ប្រធានមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្រុក, ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(ស្ទឹងត្រង់) , មេឃុំ ,មណ្ឌលសុខភាព និងលោក លោកស្រី ប្រធានការិយាល័យចំណុះសាលាស្រុកផងដែរ។
10 151
គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ឆ្លងកាត់ខេត្តកំពង់ចាម ត្រូវបាបង្ក្រាប និងប្រារព្ធពិធីដុតកំទេចចោល
10 151
អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភឱសថ និងបរិក្ខារមួយចំនួន ជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត,នាយករដ្ឋបាល បានអញ្ជើញឧបត្ថម្ភឱសថ និងបរិក្ខារមួយចំនួន ជូនដល់ កងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹក ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះកងពលតូចអន្តរាគមន៍លេខ៦ និងសូមជូនពរសូមឲ្យមានសុខភាពល្អបរិបូរណ៌ និងទទួលបានជោគជ័យជូនជាតិមាតុភូមិ។
ចំពោះឱសថ និងបរិក្ខារ ដែលត្រូវបានផ្តល់ជូន រួមមានៈ
១-Paracetamol 500mg 2,000 គ្រាប់ ២-Amoxicillin 500mg 1,000គ្រាប់ ៣-Multivitamin1,000 គ្រាប់ ៤-Albendazole400mg1,000 គ្រាប់ ៥-Chlorpheniramin4mg1,000គ្រាប់
៦-Bisoprolol 5mg1,000 គ្រាប់ (លើសសំពាធឈាម)
៧-Bromhexine8mg1,000គ្រាប់
៨-Ibuprofen200mg1,000គ្រាប់
៩-Ciprofloxacin500mg1,000គ្រាប់
១០-សំឡី500g3
១១-Gauze Bandage(UA)10mx7.5c100
១២-Efticol(ថ្នាំបន្តក់ភ្នែក)10ml50 (សម្រាប់លាងភ្នែក)
១៣-Thermometer Oral/RectalPC60
១៤-ប្រដាប់វាស់សម្ពាធឈាម PCS4
១៥-OximeterPCS10 (វាស់កំហាប់02ក្នុងឈាម)
១៦-សោមដPCS3,000
១៧ ម៉ាស់PCS1កេស
១៨-Polividone 10%200ml 12
១៩-Ciprofloxacin 0.3%10ml 20
២០-Kit សម្ភារៈ TYDAPCS10 កេស (សម្រាប់រលាកភ្នែក សម្រាប់ប្រើទូទៅ+វះកាត់តូច)
២១-AJJU D5%+Lactate500ml10 កេស។
ក្នុងឱកាសនោះផងដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋបាល ខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងតែយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់កងពលតូចអន្តរាគមន៍លេខ៦ រួមនិងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ គ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកា ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ៕
10 151
គ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ឆ្លងកាត់ខេត្តកំពង់ចាម ត្រូវបាបង្ក្រាប និងប្រារព្ធពិធីដុតកំទេចចោល
***************
https://www.facebook.com/share/v/1AAxmejZ9G/?mibextid=wwXIfr
10 151
+9
នៅព្រឹកថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី« ទិវាអធិដ្ឋានជាតិ១កក្កដា »របស់គ្រីស្ទបរិស័ទនៃខេត្តកំពង់ចាម នៅស្នាក់ការថ្វាយបង្គំរបស់ព្រះវិហារ ប្រជាជាតិដ៍រឹងមាំ SNC ស្ថិតនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
10 151
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកចំកាលើ
នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកចំការលើ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នឹងរៀបចំប្រារព្ធធ្វើឡើងនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទៅលើកិច្ចការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីការពារសុខសុវត្ថិភាពជូនព្រះមហាក្សត្រ នៃយើង ព្រមទាំងថ្នាក់ដឹកនាំ ក៏ដូចជា ប្រតិភូអមដំណើរ រួមជាមួយនឹងការពន្លឿនលើកិច្ចការ ដែលនៅសេសសល់មួយចំនួនទៀត ដោយធ្វើយ៉ាងណា ឲ្យកម្មវិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារ របស់ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងខិតខំយកចិត្តទុកដាក់ ក្នុងការរៀបចំគោលដៅជាមុន ដើម្បីសម្រួលដល់ការប្រព្រឹត្តទៅ នៃកម្មវិធី ដែលនឹងឈានខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ ជាពិសេស រៀបចំវេទិកាសម្រាប់ប្រារព្ធពិធី និងទីកន្លែងដាក់រថយន្តរបស់ថ្នាក់ដឹកនាំ ក៏ដូចជា ទីកន្លែងសម្រាប់ចតយានយន្ត របស់គណៈប្រតិភូ និងប្រជាពលរដ្ឋ ដែលត្រៀមចូលរួម ផងដែរ ៕
