រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 147 名订阅者,在 政治 类别中位列第 4 992,并在 柬埔寨 地区排名第 565 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 147 名订阅者。
根据 14 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -105,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.70%。内容发布后 24 小时内通常能获得 5.35% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 680 次浏览,首日通常累积 543 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 15 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 147
订阅者
无数据24 小时
-217 天
-10530 天
帖子存档
10 145
អបអរសាទរ ខួបលេីកទី១៧ ប្រាសាទព្រះហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២៥
10 145
+1
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានហក់ឡើងបន្តិចទៀតដល់កម្ពស់ជិត៩ម៉ែត្រ
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តិចទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងបន្តិចទៀតដល់កម្ពស់៨.៨០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៦ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៦,២៤ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកបាធាយ ស្រុកងមាសស្រុកស្រីសន្ធរ ស្រុកស្ទឹងត្រង់ និងស្រុកព្រៃឈរ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 145
+8
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្ដើងជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៤ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មមិថុនា ២០២៥) និងប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាឃុំស្ដើងជ័យ សរុប១០២រូប ដែលស្ម័គ្រចិត្តចុះចូលមកពីគណបក្សផ្សេងៗ នៅឃុំស្ដើងជ័យ នៅទីស្នាក់ការបក្សឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
10 145
+6
ពិធីអបអរសាទរខួបលេីកទី៧៤ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) សង្កាត់កំពង់ចាម ក្រោមអធិបតីភាពលោក ប៊ិ ប៊ុន្ថា ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម នារសៀលថ្ងៃ អាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។
10 145
សេចក្តីជូនដំណឹង
ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
10 145
+8
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧:៤៥នាទីព្រឹក ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយទាប និងលោកប្រធានគណបក្សស្រុកចំការលើ បានចូលរួមជាអធិបតីក្នុងពីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៤ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា. ១៩៥១-២៨.មមិថុនា.២០២៥)នៅបរិវេណសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតនៅភូមិថ្នល់បែកជើង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។សរុបអ្នកចូលរួមចំនួន៣៣៤នាក់ ។
10 145
+3
សេចក្តីជូនដំណឹង
ស្តីពីការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី គ.ម០០+០០០ (រង្វង់មូលស្តន់) ដល់គ.ម៣១+២១៣ (រង្វង់មូលត្រើង) និងកំណាត់ផ្លូវជាតិលេខ៧១ ចាប់ពី គ.ម០០+០០០ (រង្វង់មូលត្រើង) ដល់ គ.ម៣០+៤០០ (ថ្នល់បំបែកចំការលើ) ក្នុងរយៈពេល ១ថ្ងៃ គឺថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ។
10 145
+9
ពិធីអបអរសាទរ ខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សមូលដ្ឋាន និងក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ស៊ុន សេងងន ប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានសង្កាត់វាលវង់ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម នាព្រឹកថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២៥។
10 145
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានហក់ឡើងកម្ពស់ជាងកន្លះម៉ែត្រ
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងកម្ពស់ជាងកន្លះម៉ែត្រ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងដល់កម្ពស់៨.៦៤ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,៦៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៥,៨២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
10 145
ឯកឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា
នារសៀល ថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម៕
10 145
+9
នារសៀល ថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ ចូលរួមអមដំណើរ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំការងារសន្តិសុខ ដើម្បីត្រៀមលក្ខណៈរៀបចំប្រារព្ធពិធី រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៥ ស្ថិតនៅឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
